Category: នយោបាយ

  • អាជ្ញាធរជាតិអប្សរាបញ្ចប់ការងារសង្គ្រោះបន្ទាន់ប្រាសាទបក្សីចាំក្រុង

    អាជ្ញាធរជាតិអប្សរាបញ្ចប់ការងារសង្គ្រោះបន្ទាន់ប្រាសាទបក្សីចាំក្រុង

    ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសង្រ្គោះបន្ទាន់ប្រាសាទបក្សីចាំក្រុង ដែលរកកលនឹងរលំបាក់កាលពីខែតុលា ឆ្នាំ២០២៥ ដែលជាប្រាសាទស្កឹមស្កៃមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ គម្រោងសង្គ្រោះបន្ទាន់ ដោយការងារទល់ទ្រនិងជួសជុលពង្រឹងឡើងវិញទាំងស្រុង នៃប្រាសាទបក្សីចាំក្រុង បានបញ្ចប់រួចរាល់ជាស្ថាពរហើយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ។ លោក ពុទ្ធ សុទ្ធ ប្រធានគម្រោងបានលើកឡើងថា ក្រុមការងាររបស់លោកបានជួសជុល និងពង្រឹងចំណុចហានិភ័យខ្ពស់នៃប្រាសាទនេះរួចរាល់ហើយ ដោយរំពឹងថា ប្រាសាទដ៏ទាក់ទាញមួយនេះនឹងឈររឹងមាំតទៅមុខរាប់រយឆ្នាំទៀត។ តាមការបញ្ជាក់ពីអ្នកជំនាញ ចំណុចដែលប្រឈមខ្លាំងរួមមាន ផ្នែកដំបូលដែល ដោយសារ ឥដ្ឋពុកផុយ និងមានថ្មជ្រុះធ្លាក់ចំនួន២លើកនៅអំឡុងខែវស្សាឆ្នាំទៅមិញ និងផ្នែកជញ្ជាំងខាងក្នុងនៃកំពូល។ ចំណុចហានិភ័យទាំងនេះ ត្រូវបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួយសង្រ្គោះបានជោគជ័យ តាមរយៈការទល់ទ្រ ការជួសជុលយកឥដ្ឋពុកផុយចេញដាក់ជំនួសឥដ្ឋថ្មី រៀបបំពេញឥដ្ឋឡើងវិញតាមរចនាសម្ពន្ធពីខាងក្នុងនៃកំពូលឱ្យយមានរូបរាងដើមដើម្បីទប់លំនឹងជញ្ជាំងដែលនៅសល់ និងមានការបិទបាយអពង្រឹងបន្ថែមជាដើម។ ក្រៅពីជួសជុលផ្នែកដំបូល និងជញ្ជាំងខាងក្នុង ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក៏បានសម្រេចលុបរណ្តៅដីនៅច្រកខាងមុខប្រាសាទ ដែលឯកសារបានបញ្ជាក់ថា ជារណ្តៅកំណាយនៅសម័យបារាំងអំឡុងឆ្នាំ ១៩៥១។ ការងារនេះ ដើម្បីការពារគ្រឹះប្រាសាទផង និងលើកសោភ័ណភាពជុំវិញបរិវេណប្រាសាទផង។ ចំពោះរន្ទាវិញ ក្រុមការងារនៅរក្សាមួយរយៈសិន ដើម្បីតាមដាន ពិនិត្យបាយអ និងថ្មដែលប្រេះស្រាំ ដែលធានាពីភាពធន់ និងជាប់យូរអង្វែង។ លោក ពុទ្ធ សុទ្ធ បានបង្ហាញមោទនភាពជាខ្លាំងក្នុងនាមជាអ្នកជំនាញខ្មែរសុទ្ធសាធ…

  • កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ

    កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ

    នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ ជាកិច្ចចាប់ផ្ដើម, ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្ដែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ជាថ្មីម្ដងទៀត ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អយូរអង្វែង និងប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងសិង្ហបុរី។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជំនួបរវាងឯកឧត្តម និងសម្ដេចធិបតី នាឱកាសនេះ សបញ្ជាក់អំពីភាពជិតស្និទ និងការប្ដេជ្ញាចិត្តរវាងប្រទេសទាំងពីរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ក្នុងន័យនេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់សិង្ហបុរីក្នុងការបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវសេចក្ដីពេញចិត្តចំពោះវឌ្ឍនភាពជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំង ការចូលជាធរមាន នាពេលថ្មីៗនេះ នៃពិធីសារទី២ ដើម្បីធ្វើវិសាធនកម្មលើកិច្ចព្រមព្រៀងស្តីពី «ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល» ដែលនឹងរួមចំណែកក្នុងការបន្តទាក់ទាញវិនិយោគិនសិង្ហបុរី មកបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត។…

  • ស្ត្រីទីមួយកម្ពុជា អំពាវនាវដល់អ្នកបង្កើតមាតិកា ឱ្យចូលរួមលើកកម្ពស់តម្លៃសីលធម៌សង្គម

    ស្ត្រីទីមួយកម្ពុជា អំពាវនាវដល់អ្នកបង្កើតមាតិកា ឱ្យចូលរួមលើកកម្ពស់តម្លៃសីលធម៌សង្គម

    ភ្នំពេញ៖ ស្ត្រីទីមួយកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវអ្នកបង្កើតមាតិកា (Content Creator) បញ្ចៀសការផលិតវីដេអូ ដែលមានលក្ខណៈអាសអាភាស ប្រើពាក្យសម្ដីមិនសមរម្យ ជះឥទ្ធិពលអវិជ្ជមានដល់សង្គម និងសូមចូលរួមបង្កើតមាតិកាដែលជួយលើកកម្ពស់តម្លៃសីលធម៌សង្គម ។ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានស្នើទៅកាន់អ្នកបង្កើតមាតិកាទាំងអស់ សូមផលិតវីដេអូ ដែលមានលក្ខណៈអប់រំ ជាប្រយោជន៍ដល់សង្គម ក្នុងនោះមានទាំងការអប់រំសីលធម៌ ចរិយាធម៌ និងសុជីវធម៌ ព្រោះអ្នកបង្កើតមាតិកាម្នាក់ៗសុទ្ធសឹងតែជាគំរូដល់សង្គម ហើយវីដេអូរបស់ខ្លួននីមួយៗ មានអ្នកចូលមើលច្រើន និងគ្រប់វ័យ ។ លោកជំទាវបណ្ឌិត សង្កេតឃើញថា មានវីដេអូរបស់អ្នកបង្កើតមាតិកាមួយចំនួន មានភាពមិនសមរម្យ ប្រើពាក្យសម្ដីអាសអាភាសមិនគួរប្រើបញ្ចូលក្នុងវីដេអូ ហើយបង្ហោះទៅលើបណ្ដាញសង្គម (ដូចជាពាក្យ អា អញ ហែង ហង…) ខណៈដែលការស្លៀកពាក្យមួយចំនួន ក៏មិនសមរម្យ និងមានលក្ខណៈហួសហេតុពេក…

  • បុគ្គលិកអនាម័យនិងប្រជាការពារក្នុងនគរសង្ក្រាន្តទទួលការលើកទឹកចិត្ត

    បុគ្គលិកអនាម័យនិងប្រជាការពារក្នុងនគរសង្ក្រាន្តទទួលការលើកទឹកចិត្ត

    បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានប្រតិបត្តិការផ្ទាល់ បោសសម្អាតអនាម័យក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦នៅរាជធានីភ្នំពេញចំនួន ៧០៦នាក់ ទទួលបានអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជាមួយរដ្ឋបាលរាជធានីភ្នំពេញ។ ពិធីចែកអំណោយខាងលើ បានធ្វើឡើងនាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងបរិវេណសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវការអរគុណចំពោះ សសយក ដែលបានជ្រើសរើសយករាជធានីភ្នំពេញធ្វើជាកន្លែងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត”ឆ្នាំ២០២៦ រយៈពេល៦ថ្ងៃ ពីថ្ងៃទី១៤ដល់ទី១៩មេសាកន្លងទៅ ដោយបានបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ក្នុងគោលបំណងអបអរសាទរឆ្នាំថ្មី គាំទ្រផលិតផលខ្មែរ និងបង្ហាញពីសាមគ្គីភាពជាមួយវីរៈកងទ័ព។ យោងតាមឯកឧត្តម ឃួង ស្រេង នគរសង្ក្រាន្តបានទាក់ទាញអ្នកចូលចំនួន៦លាន ៦សែន និង៧ម៉ឺននាក់ ដែលបានធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ១ ជាមានកន្លែងទាក់ទាញជាងគេក្នុងរដូវចូលឆ្នាំ។ ភាពជោគជ័យទាំងអស់នេះ គឺមិនអាចផ្តាច់បានពីការលះបង់របស់អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ពិសេសគឺបុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានធ្វើឱ្យនគរសង្ក្រាន្តមានបរិស្ថានល្អស្អាត និងស្រស់បំព្រង។…

  • កម្ពុជា-ចិនប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ

    កម្ពុជា-ចិនប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជាមួយឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ក្នុងឱកាសដែលរដ្ឋមន្ត្រីចិនទាំងពីរអញ្ជើញចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” ជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា នៅរាជធានីភ្នំពេញ។ ក្នុងឱកាសនៃជំនួបពិភាក្សាការងារ ឯកឧត្តម វ៉ាង យី បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយថាមវន្តរបស់កម្ពុជា។ ឯកឧត្តមក៏បានអបអរសាទរសម្ដេចធិបតី ដែលបានដឹកនាំប្រទេសឱ្យសម្រេចបាននូវសន្ទុះអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងយូរអង្វែង ដែលបានឈានដល់កម្រិតនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ឯកឧត្តម វ៉ាង យី បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់ឯកឧត្តម និងឯកឧត្តមនាយឧត្តមនាវី តុង ជុន ក្នុងយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ នាពេលនេះ គឺជាការអនុវត្តតាមស្មារតីកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន…

  • ការប្រើសង្គ្រាមដើម្បីដោះស្រាយបញ្ហាព្រំដែន គឺមិនងាយបញ្ចប់នោះទេ

    ការប្រើសង្គ្រាមដើម្បីដោះស្រាយបញ្ហាព្រំដែន គឺមិនងាយបញ្ចប់នោះទេ

    ការប្រើសង្គ្រាមដើម្បីដោះស្រាយបញ្ហាព្រំដែន គឺមិនងាយបញ្ចប់នោះទ គឺមានតែការចរចាប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ចប់បាន ជាពិសេសការចរចាទ្វេភាគី ដោយការស្មោះត្រង់ជាមួយគ្នា។ ករណីដូចជាសង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់នានាជាច្រើនបានបង្ហាញឱ្យឃើញថា ដើម្បីបញ្ចប់បញ្ហា គឺមានតែការចរចាដោះស្រាយប៉ុណ្ណោះ។ ___________ ប្រភព៖ សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ព្រឹតិ្តការណ៍សំខាន់ៗ#ការប្រើសង្គ្រាម#ដោះស្រាយបញ្ហាព្រំដែន#មិនងាយបញ្ចប់នោះទ

  • រដ្ឋសភាសម្រេចអនុម័តជាឯកឆន្ទសេចក្តីព្រាងច្បាប់ស្តីពីការឆបោកតាមអនឡាញ

    រដ្ឋសភាសម្រេចអនុម័តជាឯកឆន្ទសេចក្តីព្រាងច្បាប់ស្តីពីការឆបោកតាមអនឡាញ

    ភ្នំពេញ៖រដ្ឋសភាជាតិកម្ពុជានៅព្រឹកថ្ងៃចន្ទទី ៣០ ខែមីនាបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសំឡេង ១១២ លើ ១១២សំឡេង។ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ បានថ្លែងការពារច្បាប់នៅចំពោះមុខកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាថា ច្បាប់នេះដើម្បីពង្រឹងនូវប្រសិទ្ធភាពប្រឆាំងការឆបោក និងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ ដោយផ្អែកតាមច្បាប់ជាតិ និងអន្តរជាតិ និងអនុសញ្ញាសហប្រជាជាតិស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងអនុសញ្ញា​អង្គការសហប្រជាជាតិស្ដីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។ប្រទេសកម្ពុជា បានដាក់ផែនការយ៉ាងជាក់លាក់ថា នឹងបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញឲ្យអស់នៅត្រឹមខែ មេសា ឆ្នាំ ២០២៦នេះ។ច្បាប់ថ្មីនេះមាន៥ជំពូក និង២៤មាត្រា ដោយផ្តោតលើបទល្មើសថ្មីចំនួន៥ រួមមាន បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើស​ពាក់ព័ន្ធការរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសពាក់ព័ន្ធការជ្រើសរើសឬបណ្ដុះបណ្ដាលអ្នកដទៃ​ឱ្យចូលរួមប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទប្រល្មើសស្តីពីការប្រមូលឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មាន​ផ្ទាល់ខ្លួននានារបស់អ្នកដទៃក្នុងចេតនាទុច្ចរិត និងបទល្មើសស្តីពីការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ យោងតាមសេចក្តីព្រាងច្បាប់នេះ ជនដែលមានកំហុសអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៥ ដល់ជាប់ពន្ធនាគារអស់មួយជីវិត និងត្រូវផាកពិន័យជាប្រាក់ចាប់ពី ១២៥.០០០ ដល់ ៥០ម៉ឺនដុល្លារអាម៉េរិក។តាមនីតិវិធីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាពិភាក្សា និងអនុម័តបន្តទៀតមុន​នឹង​ដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខាដាក់ឲ្យប្រើប្រាស់។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាម៉េរិកនៅថ្ងៃចន្ទនេះ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាម៉េរិក ក៏បានជួបជាមួយលលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាអំពីការសម្របសម្រួល…

  • កម្ពុជាបន្តធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារសង្គម

    កម្ពុជាបន្តធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារសង្គម

    កម្ពុជា ដាក់ឱ្យដំណើការ “ផតថល IDPoor លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ដែលជាការធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារសង្គម “។ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានប្រកាសដាក់ឱ្យដំណើរការ ផតថល អត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដែលជាការបោះជំហានដ៏សំខាន់មួយក្នុងដំណើរការបន្តធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារសង្គមតាមបែបឌីជីថល។ ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ផតថល IDPoor ត្រូវបានអភិវឌ្ឍន៍ឡើងជាមុខងារស្នូលមួយ នៅលើថ្នាលឌីជីថល DSPP ដែលបានចាប់ផ្តើមអនុវត្តជាដំណាក់កាល និងកំពុងបន្តពង្រីក វិសាលភាពទូទាំងប្រទេស ដើម្បីធានាឱ្យមានប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យ ដែលមានភាពសុក្រឹត សង្គតិភាព និងអាចធ្វើអន្តរប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីរួម។ តាមរយៈសមត្ថភាពរបស់ថ្នាលឌីជីថល DSPP ផតថល IDPoor អាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបដែលមានស្រាប់ រួមមាន មុខងារស្វែងរកអត្តសញ្ញាណរហ័ស (Fast Search) ដែលអាចស្វែងរកអត្តសញ្ញាណអ្នកទទួលផល តាមរយៈលេខសម្គាល់ខ្លួនមួយណាក៏បាន ដូចជា អត្តសញ្ញាណប័ណ្ណ បណ្ណសមធម៌ បណ្ណសម្គាល់ជនមានពិការភាព បណ្ណ ប.ស.ស. ឬគ្រាន់តែស្កេនខ្ចៅដៃ និងថតផ្ទៃមុខ…

  • មេធំ UN ព្រមានថា សង្គ្រាមមជ្ឈិមបូព៌ា ហួសពីការគ្រប់គ្រងហើយ

    មេធំ UN ព្រមានថា សង្គ្រាមមជ្ឈិមបូព៌ា ហួសពីការគ្រប់គ្រងហើយ

    អ.ស.ប ៖ ប្រមុខអង្គការសហប្រជាជាតិ និយាយថា សង្គ្រាមនៅមជ្ឈិមបូព៌ា គឺហួសពីការគ្រប់គ្រងហើយ និងបានព្រមានធ្ងន់ៗថា ការរងទុក្ខវេទនារបស់មនុស្សជាតិ រួមទាំងវិបត្តិសេដ្ឋកិច្ច នឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើការប្រយុទ្ធគ្នាបន្តអូសបន្លាយពេលយូរ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅចំពោះមុខអ្នកយកព័ត៌មានកាលពីថ្ងៃ ពុធ បានប្រើពាក្យពេចន៍ខ្លាំងៗ ស្តីបន្ទោសភាគីជម្លោះនៅក្នុងសង្គ្រាមនេះថា ការប្រយុទ្ធគ្នាបានឈានហួសពីដែនកំណត់ដែលគ្មានមេដឹកនាំណាធ្លាប់គិតស្មានដល់សោះ ។ យ៉ាងណា លោកបានអំពាវនាវដល់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឲ្យបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ ខណៈទុក្ខវេទនារបស់មនុស្សជាតិកាន់តែធ្ងន់ធ្ងរទៅៗ ហើយការបាត់បង់ជីវិតជនស៊ីវិលកាន់តែមានចំនួនច្រើនឡើង ចំណែកផលប៉ះពាល់សេដ្ឋកិច្ចសកល ក៏កាន់តែអាក្រក់ខ្លាំងទៅៗផងដែរ ។ ទន្ទឹមគ្នា លោក Guterres មានវ័យ៧៦ឆ្នាំរូបនេះ ក៏ដាក់បន្ទុកខ្លាំងលើអ៊ីរ៉ង់ផងដែរ ដោយព្រមានទីក្រុងតេហេរ៉ង់ត្រូវបញ្ឈប់ការវាយប្រហារលើប្រទេសជិតខាងជាបន្ទាន់ ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែបន្តការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សយ៉ាងតិចជាង ១.៣៤០ នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ។ អ៊ីរ៉ង់បានសងសឹកវិញ តាមរយៈការវាយប្រហារដោយយន្តហោះដ្រូនអត្តឃាត និងមីស៊ីលដែលកំណត់គោលដៅលើមូលដ្ឋានយោធាអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលឈរជើងនៅប្រទេសហ្ស៊កដានី…

  • អ៊ីរ៉ង់ ថា មិនបានចរចាជាមួយអាមេរិក បន្ទាប់ពីលោក ត្រាំ ផ្អាកវាយរោងចក្រថាមពល

    អ៊ីរ៉ង់ ថា មិនបានចរចាជាមួយអាមេរិក បន្ទាប់ពីលោក ត្រាំ ផ្អាកវាយរោងចក្រថាមពល

    តេហេរ៉ង់ ៖ អ៊ីរ៉ង់ បដិសេធថា ខ្លួនមិនបានចរចា ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោក Donald Trump ពន្យារពេល លើគម្រោងការវាយប្រហារ តំបន់រោងចក្រថាមពល របស់ខ្លួន។ កាលពីថ្ងៃចន្ទ លោក Trump បានប្រកាសថា លោកបានពន្យារពេលគម្រាម វាយប្រហារបណ្តាញថាមពលរបស់អ៊ីរ៉ង់ ដោយសារ​តែ មានកិច្ចពិភាក្សា ប្រកបដោយផលិតភាព រវាងក្រុមបេសកជន របស់លោក ជាមួយនឹងមន្ត្រីអ៊ីរ៉ង់ ដែលមិនស្គាល់អត្តសញ្ញាណ។ មន្ត្រីអ៊ីស្រាអែលម្នាក់ និង ប្រភព ពីរ ផ្សេងទៀត ដែលដឹងអំពីបញ្ហានេះ បាននិយាយថា អ្នកសន្ទនា ខាងភាគីអ៊ីរ៉ង់ គឺ ប្រធានសភាដ៏មានឥទ្ធិពល ​លោក Mohammad Baqer Qalibaf។ ប៉ុន្តែ លោក Qalibaf បាននិយាយ នៅលើបណ្តាញសង្គម X ថា មិនមានការពិភាក្សាបែបនេះ ជាមួយសហរដ្ឋអាមេរិកទេ ហើយបានចំអកសំណើនេះថា «គ្មានការចរចាណាមួយ ត្រូវបានធ្វើឡើង ជាមួយសហរដ្ឋអាមេរិកនោះឡើយ ហើយព័ត៌មានក្លែងក្លាយ…