-
សម្ដេចតេជោ ហ៊ុន សែន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ ប្រញាប់ដោះស្រាយប្រាក់ឈ្នួលជូនកម្មករ៤០០នាក់ បន្ទាប់ពីថៅកែរត់ចោល

-
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងអាងភាសស្រុកឯកភ្នំ ក្រោយពីមានការញុះញង់បង្កការតវ៉ា ពាក់ព័ន្ធនិងការស្តារដីបាតអាងដែលគោករាក់ ដើម្បីរក្សានិងតម្កល់ស្តុកទឹកក្នុងអាង នារដូវវស្សា សម្រាប់ជាប្រយោជន៍ ផ្តល់ការស្រោចស្រពស្រែប្រាំងជាង ៥ពាន់ហិកតា

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង រួមនិងថ្នាក់ដឹកនាំមន្ទីរជំនាញ ជាពិសេសមន្ទីរធនធានទឹកខេត្ត លោកអភិបាលស្រុកឯកភ្នំ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋានផ្ទាល់ ប្រធានសហគមន៍ប្រើប្រាស់ទឹកអាងភាស ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ រួមនិងប្រជាលរដ្ឋ ដែលកំពុងតែធ្វើស្រែក្នុងអាងភាស ក្នុងចំណោមប្រជាពលរដ្ឋ២៣គ្រួសារដែលកំពុងតែដាំដុះដំណាំស្រូវ និងអាស្រ័យផលពិតប្រាកដក្នុងអាងផ្ទាល់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រោយពីមានករណីបង្កការញុះញង់រារាំងមិនឲ្យអាជ្ញាធរខេត្ត-ស្រុកនិងមន្ទីរជំនាញ ធ្វើការស្តារដីបាតអាង ដែលគោករាក់ ខកខានមិនបានស្តារជាច្រើនឆ្នាំកន្លងមកនេះ ហើយផ្នែកខ្លះក្នុងផ្ទៃអាងត្រូវក៏បានប្រជាពលរដ្ឋ ចូលទៅដាំដុះដំណាំស្រូវក្នុងផ្ទៃបាតអាងជាបន្តបន្ទាប់សរុបចំនួន ៣១ហិកតា ក្នុងចំណោម ២៣គ្រួសារ ហើយបងប្អូនទាំង ២៣គ្រួសារនេះ ក៏មានឈ្មោះក្នុងបញ្ជីចុះស្រង់ទិន្នន័យកន្លងមក របស់ក្រុមការងារថ្នាក់ស្រុក-ខេត្ត និងមន្ទីរជំនាញ ដែលបានចុះកំណត់អត្តសញ្ញាណបងប្អូនដែលបានកាន់កាប់ធ្វើស្រែក្នុងអាងរហូតមក ជាយូរផងដែរ ។
-
ក្រុមការងារតម្រង់ទិស បើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា

-
អាជ្ញាធរខេត្តកណ្ដាល ចុះផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ

-
គម្រោងស្រូវ និរន្តរភាព បានជួយបង្កើន ជីវភាពគ្រួសាររបស់ប្រជាសហគមន៍កាន់តែប្រសើរ

-
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា វិស័យអប់រំ និងសិក្សាធិការ ពិតជាមានសារៈសំខាន់ជាគន្លឹះដើម្បីផលិតធនធានមនុស្សផ្ដល់ទៅគ្រប់វិស័យ ក្នុងសង្គមជាតិ

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-
ក្រសួងអប់រំ បានត្រៀម ការប្រឡងឌីប្លូមនៅថ្ងៃទី៤ ខែតុលា និង បាក់ឌុបនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ចំនួន ៦២៣នាក់

-
សម្តេចតេជោ ហ៊ុន សែន កោតសរសេីររដ្ឋមន្រ្តីការបរទេស និងឧត្តមមន្រ្តីកម្ពុជាទាំងអស់ ចំពោះភាពជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅកម្ពុជា ទទួលបានជោគជ័យត្រចះត្រចង់ជាទីបំផុត

ភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាង ៦០០នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយរីករាយ និងមានមោទនភាពបំផុត ចំពោះភាពជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅកម្ពុជា កាលពីពេលកន្លងទៅ បានធ្វើឡើងជោគជ័យ ត្រចះត្រចង់ជាទីបំផុត ទាំងដំណើរការរៀបចំ,សន្តិសុខ សុវត្ថិភាព,បដិសណ្ឋារកិច្ច និងចេញសេចក្តីថ្លែងការណ៍រួម ។
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញពិនិត្យវឌ្ឍនភាពដំណើរការសាងសង់អគារសិក្សាវិទ្យាល័យមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

ខេត្តបាត់ដំបង ៖ នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសង់អគារសិក្សាវិទ្យាល័យមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។