-
សម្តេចតេជោ ហ៊ុន សែន៖ សម្រាប់អនាគត អាស៊ាន នឹងបន្តជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខធំៗជាច្រើន ដែលអាចបង្កអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់

ភ្នំពេញ៖ តាមរយៈសារអបអរសាទរខួបលើកទី ៥៥ឆ្នាំរបស់អាស៊ាន ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន៖ សម្រាប់អនាគត អាស៊ាន នឹងបន្តជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខធំៗជាច្រើន ដែលអាចបង្កអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ ប្រសិនបើយើងមិនបានគ្រប់គ្រង បញ្ហាទាំងនេះឱ្យបានល្អទេនោះ។
-
សារលិខិត អបអរសាទរទិវាអាស៊ាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២២

ភ្នំពេញ៖ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ គឺជាថ្ងៃដ៏វិសេសវិសាល ខណៈពេលដែលយើងទាំងអស់គ្នាប្រារព្ធខួបលើកទី ៥៥ឆ្នាំរបស់អាស៊ាន ក្នុងនាមជាអង្គការថ្នាក់តំបន់មួយ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នៅលើ ដំណើរដ៏វែងឆ្ងាយ ដែល បាននាំយើងទាំងអស់គ្នា ខិតចូលកាន់តែកៀកនឹងការសម្រេចបាននូវទស្សនៈវិស័យរបស់យើងក្នុងការកសាងឱ្យ បាននូវសហគមន៍អាស៊ានមួយ ដែលយក ប្រជាជនជាស្នូល ផ្តោតលើ ប្រជាជន និងសំលឹងឆ្ពោះទៅមុខទាំងអស់គ្នា ដោយពុំមានបោះបង់ចោលអ្នកណាម្នាក់ ។
-
អប្សរាព្រឹកនេះ ០៨ សីហា ២០២២

-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នា២០២២

-
សម្ដេចតេជោ ប្រកាសលុបចោលនូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ និងបញ្ជារឱ្យក្រុមហ៊ុន ត្រូវបញ្ឈប់សកម្មភាពការឈូសឆាយ និងត្រូវដាំដើមឈើឡើងវិញ

-
សម្ដេចតេជោ ប្រកាសលុបចោលនូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ ដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ និងបញ្ជារឱ្យក្រុមហ៊ុន ត្រូវបញ្ឈប់សកម្មភាពការឈូសឆាយ និងត្រូវដាំដើមឈើឡើងវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសលុបចោលនូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ ដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ និងបញ្ជារឱ្យក្រុមហ៊ុន ត្រូវបញ្ឈប់សកម្មភាពការឈូសឆាយ និងត្រូវដាំដើមឈើឡើងវិញ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្ម បានពន្យល់ថា សួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ សម្តេចតេជោបានបន្តថា ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជា៖ ១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។ ២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។ ៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕ ដោយ វណ្ណលុក
-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នា២០២២

-
ទស្សនកិច្ចលោកជំទាវប្រធានរដ្ឋសភា អាមេរិក នៅកោះតៃវ៉ាន់ និងបញ្ហាសង្គ្រាមរុស្សី និងអ៊ុយក្រែន

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា រវាងកម្ពុជា-ជប៉ុន នៅវិមានសន្តិភាព

-
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន នៅវិមានសន្តិភាព
