-
អភិបាលខេត្តកំពង់ចាម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ដ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

-
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ ដំណើរការកំណែសន្លឹកកិច្ចការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ជំនាន់ទី២

ដីឥដ្ឋ ៖ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ បានធ្វើកំណែសន្លឹកកិច្ចការប្រឡងបញ្ចប់ ថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ឆមាសទី១ ឆ្នាំទី៣ និងថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ជំនាន់ទី៣ ឆមាសទី២ ឆ្នាំទី២ មាននិស្សិតសរុបចំនួន ៣២នាក់ ក្រោមការត្រួតពិនិត្យរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុន វុឌ្ឍី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ផន សុភា ទីប្រឹក្សាក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
-
សម្ដេច ស ខេង ៖ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាឱកាសខួបចម្រើនជន្មាយុ ៧១ ឈានចូល ៧២ឆ្នាំ

-
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំនាថៃ្ងព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នាថៃ្ងព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៨៖០០នាទីព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នឹងប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈដូចខាងក្រោម៖
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជំហរថា កម្ពុជា ឯកភាពដើម្បីកិច្ចសហប្រតិបត្តិការ មិនមែនឯកភាពដើម្បីប្រឈមមុខដាក់គ្នានោះទេ

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាព្រឹកថ្ងៃទី៣ សីហា ឆ្នាំ២០២២ នៅសណ្ឋាគាសុខាភ្នំពេញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ពីគោលជំហររបស់កម្ពុជា ក្នុងនាមប្រធានអាស៊ានថា ឯកភាពដើម្បីកិច្ចសហប្រតិបត្តិការ មិនមែនឯកភាពដើម្បីប្រឈមមុខដាក់គ្នានោះទេ ។
-
នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់យោបល់ និងស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិចារណា និងផ្តល់ការគាំទ្រ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងវិធានការស្តារពីផលប៉ះពាល់នៃជំងឺកូវីដ ១៩

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាព្រឹកថ្ងៃទី៣ សីហា ឆ្នាំ២០២២ នៅសណ្ឋាគាសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់យោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួន ២ ដែលលោកបានស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្តល់ការគាំទ្រ ដែលក្នុងនោះមានបញ្ហាដែលបង្កឡើងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន និងវិធានការស្តារ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ ១៩។
-
សម្តេចតេជោ ហ៊ុន សែន ៖ យើងកំពុងធ្វើការស្វិតស្វាញ ដើម្បីបញ្ចប់ក្រមប្រតិបត្តិបញ្ហាសមុទ្រចិនខាងត្បូង

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាព្រឹកថ្ងៃទី៣ សីហា ឆ្នាំ២០២២ នៅសណ្ឋាគាសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ បានបញ្ជាក់ ទៅកាន់រដ្ឋមន្ត្រីការបទេសអាស៊ាន ដែលចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ថា អាស៊ាន បានកំពុងតែធ្វើការយ៉ាងស្វិតស្វាញ ដើម្បីបញ្ចប់ក្រមប្រតិបត្តិពីបញ្ហាសមុទ្រចិនខាងត្បូង ។
-
ប្រធានអាស៊ាន ថ្លែងថា អាស៊ានធ្លាប់ជាតំបន់ប្រឈមនឹងបញ្ហាសន្តិសុខ ការអភិវឌ្ឍ តែពេលនេះ អាស៊ានបានក្លាយទៅជាតំបន់សន្តិសុខ និងការអភិវឌ្ឍកើនឡើងជាបន្តបន្ទាប់

ភ្នំពេញ ៖ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានថ្លែងថា អាស៊ានធ្លាប់ជាតំបន់ប្រឈមនឹងបញ្ហាសន្តិសុខ ការអភិវឌ្ឍ តែពេលនេះអាស៊ានបានក្លាយទៅជាតំបន់សន្តិសុខ និងការអភិវឌ្ឍកើនឡើងជាបន្តបន្ទាប់។
-
សន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹក្ងៃទី០៣ ខែសីហា ឆ្នាំ២០២២

-
លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស
