-
ក្រសួងការបរទេស បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៧ និង សកម្មភាព ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន នៅទីក្រុងបាហ្កាន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

-
អភិបាលខេត្តកំពត ៖ ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្ដនិរន្ដរភាពនៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត

កំពត ៖ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្ដនិរន្ដរភាពនៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន បន្តពីក្រុមប្រឹក្សាឃុំ អាណត្ដិចាស់ សំដៅធានាឱ្យមាននិរន្ដរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្ដល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត ។
-
រថយន្តរបស់គ្រូអគ្គីនេត បុកជាមួយរថយន្ត BMW រួចរេចង្កូតទៅបុកម៉ូតូសណ្ដោងរុឺម៉ក និងរថយន្តមួយគ្រឿងផ្សេងទៀតរងការខូចខាត

ភ្នំពេញ ៖ រថយន្តលុចសុីស RX400h មួយគ្រឿងរបស់គ្រូអគ្គីនេត បានបុកជាមួយរថយន្តBMW X5 ដែលបើកបរដោយជនជាតិចិន ក្នុងទិសដៅបញ្ច្រាស់គ្នា រួចរេចង្កូតទៅបុកម៉ូតូសណ្ដោងរុឺម៉កកំពុងធ្វើដំណើរ និងរថយន្តមួយគ្រឿងទៀតចតលើចញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង០១ និង១០នាទីរំលងអាធ្រាត្រ
-
កាកបាទក្រហមកម្ពុជា មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងវិស័យឯកជន រៀបចំយុទ្ធនាការបរិច្ចាគឈាម សង្គ្រោះជីវិត ដើម្បីជំរុញឱ្យមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត បានកាន់ច្រើនឡើង

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនសម្រស់ធម្មជាតិ រៀបចំយុទ្ធនាការបរិច្ចាគឈាមសង្គ្រោះជីវិត នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា,
-
គ្រឿងញៀនជិត២០០គីឡូត្រូវបានដុតកម្ទេចចោល នៅខេត្តស្ទឹងត្រែង ក្រោយការបង្រ្កាប និងរឹបអូសបញ្ជូនទៅតុលាការ!

ស្ទឹងត្រែង៖ គ្រឿងញៀនយ៉ាងច្រើន ក្រោយពេលសមត្ថកិច្ចធ្វើការបង្រ្កាបបាន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តចំនួនបីគឺខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងមណ្ឌលគិរីត្រូវបានធ្វើការដុតកម្ទេចចោលនៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០៦កក្កដានេះ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយគ្រឿងញៀន ក្នុងវិបត្ដិសុខភាព និងមនុស្សធម៌» ។
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។
-
សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបិទការនាំចូលរថយន្តចង្កូតស្តាំងពីខាងក្រៅឱ្យបានជាដាច់ខាត

-
សម្ដេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែចង្កូត

ភ្នំពេញ៖ ក្នុងឱកាសពិធីសំណេះ សំណាលជាមួយ ប្រតិភូ កីឡា អាស៊ានប៉ារ៉ាហ្គេម មុននឹងចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតឱ្យ រថយន្ត ចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែពីចង្កូតស្ដាំ ទៅចង្កូតឆ្វេង នោះឡើយ។
-
សម្តេចតេជោ ហ៊ុន សែន ៖ ការចូលរួមពីពលរដ្ឋ និងសប្បុរសជន ជាចលនាផ្តាច់ព្រ័ត្រនៃការដោះមីនខណៈមកដល់ពេលនេះ កម្ពុជាទទួលបានថវិកាជិត ១៥លានដុល្លារ

ភ្នំពេញ ៖ ក្នុងឱកាសពិធីសំណេះ សំណាលជាមួយ ប្រតិភូ កីឡា អាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការចូលរួមពីប្រជាពលរដ្ឋ និងសប្បុរសជន ជាចលនាផ្តាច់ព្រ័ត្រ នៃការដោះមីន នៅឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើបានដូច្នេះ ទាក់ទាញណាស់ ជាពិសេសទាក់ទាញទេសចរណ៍ធម្មជាតិ និងសហគមន៍ ពេលយើងដោះទៅ គាត់អាចដើរលេងមើលសត្វ តាមសហគមន៍ ដែលជាផលចំណេញមួយ ហើយផលចំណេញជាងគេ គឺសុវត្ថិភាព និងមិនពិការ ដោយសារគ្រាន់មីន និងលែងមានការភ័យខ្លាចតទៅទៀត យើងមិនចង់ឱ្យមានអ្នកស្លាប់ ឬជនពិការតទៅទៀតដែរ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងដែរថា គិតមកដល់ពេលនេះ កម្ពុជា ទទួលបានថវិកាជិត ១៥លានដុល្លារ សម្រាប់ជំនួយដោះមីនដែលទទួលបានពីសប្បុរសជន ពេលនេះកម្ពុជាកំពុងបន្តទទួលតាមជំនួយពីអ្នកចង់ចូលរួមតាមបណ្តាញសង្គមហ្វេសបុក ទៅតាមសមត្ថភាព ចាប់ពី ២ម៉ឺនរៀល…
