-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយលោកពូ ម៉ក់ ហឺន និងភរិយា ព្រមទាំងក្រុមការងារវិភាគ បណ្តាញសង្គម

-
ឯកឧត្តម ឃួង ស្រេង៖ បើគ្មានសន្តិភាព គឺមិនអាចរករបរចិញ្ចឹមជីវិតបានទេ

-
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៣

បាត់ដំបង ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានបើកកិច្ចប្រជុំស្តីពីការបើកកិច្ច សវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៣ ដែលរួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ(ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ)ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា
-
ឯកឧត្តម សុខ ប្រសិទ្ធិ ណែនាំមន្ត្រីបក្សបន្តអនុវត្តគោលនយោបាយគណបក្សឱ្យមានប្រសិទ្ធភាពនិងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានដូចភ្លៀងរលឹម

តាកែវ ៖ ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមការងរគណបក្សចុះមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានណែនាំដល់ថ្នាក់ដឹកនាំសមាជិក សមាជិកាបក្សទូទាំងឃុំរមេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់គណបក្សឱ្យកាន់តែមានប្រសិទ្ធភាព និងត្រឹមត្រូវដើម្បីឈានទៅរកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណតិទី៥ ឆ្នាំ២០២២នេះ។ ឯកឧត្តមប្រធានក្រុមការងារ បានលើកឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីសមាជិកសមាជិកាគណបក្ស ឃុំរមេញដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំរមិញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។ ឯកឧត្តមបានបន្តថាដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានបេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា ជាមនុស្សមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មានអាកប្បកិរិយាថ្លៃថ្នូរ ស្អាតស្អំ មិនរើសអើង ដោយមានការគោរពស្រឡាញ់ និងជឿជាក់ពីប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះឯកឧត្តមប្រធានបានជំរុញមន្រ្តីគណបក្សទាំងអស់ត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះដើម្បីពិនិត្យអត្តសញ្ញាណបណ្ណ កាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងស្ថានភាពរស់នៅ ព្រមទាំងជំរុញការផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋគ្រប់អាយុឱ្យទាន់ពេលវេលា ការផ្តល់សេវាសាធារណៈ សំបុត្រកំណើត អាពាហ៍ពិពាហ៍សៀវភៅគ្រួសារ។ល។ ធ្វើយ៉ាងណាឱ្យម្ចាស់ឆ្នោតសប្បាយចិត្តនិងមានភាពជឿជាក់មកលើសមជិកដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានណែនាំដល់សមាជិកទាំងអស់ ទៅចូលរួមបោះឆ្នោតថ្ងៃទី៥ ខែមិថុនាខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ។ ក្នុងឱកាសនោះ ឧត្តម សុខប្រសិទ្ធិបានឧបត្ថម្ភថវិកាសម្រាប់៤ ភូមិមាន…
-
គ.ជ.ប ប្រកាសព័ត៌មានពីលទ្ធផលបណ្តោះអាសន្ន នៃការចែកប័ណ្ណព័ត៌មាន អ្នកបោះឆ្នោតនៅតាមភូមិ ក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

-
សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ សម្រេចប្រកាសសុពលភាពឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន៤។ របៀបវារៈទំាងបួននោះមាន ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព។
-
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

-
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាព្រឹកនេះ

-
សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវក្តីរំភើបរីករាយចំពោះវត្តមាន ជនរួមជាតិកម្ពុជាដ៏ច្រើនកុះករ ដោយបានជួបសន្ទនា និងទទួលទានអាហារពេលរាត្រីជាមួយក្រុមវិភាគបណ្តាញសង្គមនៅសហរដ្ឋអាមេរិក

វត្តមាននៃការអញ្ជើញដល់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក ដែលកំពុងរង់ចាំទទួលស្វាគមន៍វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពីមុខសណ្ឋាគារស្នាក់អាស្រ័យ ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។
-
សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញជួបសន្ទនាជាមួយ ក្រុមវិភាគបណ្តាញសង្គម នៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា
