-
ឯកឧត្ដម រ័ត្ន វិរៈ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត របស់គណបក្សប្រជាជនស្រុកអូររាំងឪ

-
មន្ត្រីក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកកងមាស

-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖មន្ត្រីត្រូវអនុវត្តច្បាប់ឱ្យបានហ្មឺងម៉ាត់ ពិសេសទប់ស្កាត់និងបង្ក្រាបបទល្មើសទាក់ទងនឹងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ

-
ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង ៖ ការចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយវិស័យឯកជនបង្ហាញពីឆន្ទៈ ពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

-
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្នើឲ្យនារីជាក្រុមការងារ អាជ្ញាធរ និងបេក្ខភាពក្រុមប្រឹក្សា ទាំងអស់ សូមប្រព្រឹត្តនូវអំពើល្អ និងកុំធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ផលប្រយោជន៍របស់ពលរដ្ឋនៅក្នុងមូលដ្ឋាន

-
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់គ្រូបង្វឹក និងប្រតិភូកីឡា ដែលទៅប្រកួតស៊ីហ្គេម នៅវៀតណាម ត្រូវដកស្រង់បទពិសោធន៍ ដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

-
សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីស្ថានភាពទូទៅក្រុមប្រឹក្សាកីឡា

-
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនប្រធានាធិបតីសហរដ្ឋអាមេរិក ថា នឹងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ១២-១៣ ខែឧសភា

ភ្នំពេញ៖ យោងតាមលិខិតឆ្លើយតបរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧតុ្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលទទួលបាននៅថ្ងៃទី២៨មេសា ឆ្នាំ២០២២ បានបញ្ជាក់ថា សម្ដេច នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេស អាស៊ាន-សហរដ្ឋអាមេរិក ដែលប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ។ ក្នុងសារលិខិតរបស់សម្ដេចតេជោ បានបញ្ជាក់ដូច្នេះថា៖ សូមអរគុណឯកឧតុ្តមប្រធានាធិបតី ដែលបានផ្ញើលិខិតអញ្ជើញសម្ដេចចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ សម្ដេច មានសេចក្តីសោមនស្សរីករាយនឹងចូលរួមកិច្ចប្រជុំនេះ។ សម្ដេចតេជោ ជឿជាក់ថា ការបញ្ជាក់ជាថ្មីនូវប្ដេជ្ញាចិត្តរបស់ឯកឧត្ដម ដើម្បីពង្រឹងថែមទៀតនូវ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ជាពិសេសក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នឹងជាជំហានឆ្ពោះទៅមុខ មួយឈានទៅរកការតម្លើងភាពជាដៃគូរបស់យើងឱ្យឡើងដល់កម្រិតខ្ពស់មួយថ្មីទៀត។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នាដ៏មុតមាំរបស់កម្ពុជា ក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត…
-
សាលិខិត ឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

