-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនព្រះរាជាណាចក្រកម្ពុជា

ព្រះសីហនុ៖នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន
-
អប្សរាព្រឹកនេះ ១៦ មេសា ២០២២

-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យយកចិត្តទុកដាក់ដល់ការពាក់ម៉ាស់ក្នុងឱកាសចូលឆ្នាំខ្មែរ

-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២

-
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យទូតឡាវថ្មី ប្រចាំកម្ពុជា ពិនិត្យជំរុញសកម្មភាព ពាណិជ្ជកម្ម តាម ព្រំដែន និងជំរុញពាណិជ្ជកម្ម

-
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាពម្ហូប អាហារ និងសេចក្តីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ ។កិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកប្រគល់ជូន គណៈកម្មការ ជំនាញរដ្ឋសភា ពិនិត្យសិក្សា។ សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាទទួលយកមកពិនិត្យសិក្សានេះមាន សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានប្រគល់ជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយ ព្រះរាជក្រម លេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម…
-
សម្តេចតេជោ ហ៊ុន សែន៖ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា ៥,៣ភាគរយនៅក្នុងឆ្នាំ២០២២ និង ៦,៥ភាគរយនឋៅឆ្នាំក្រោយ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ឬ អេឌីប៊ី ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា ៥,៣ភាគរយនៅក្នុងឆ្នាំ២០២២ និង ៦,៥ភាគរយនៅក្នុងឆ្នាំ២០២៣ ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពីធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ (COVISHIELD) ចំនួន ៣២៥០០០ (បីសែនពីរម៉ឺនប្រាំពាន់) ដូស ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមចតុភាគី (QUAD Initiative) ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា វិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត ដេវីយ៉ានី ខូប្រាហ្គដ (Dr. Devyani Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោ បានមានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លានាពេលនេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព និងសាមគ្គីភាពរវាង កម្ពុជា, ឥណ្ឌា…
-
ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយរបស់ឥណ្ឌា នៅវិមានសន្តិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយរបស់ប្រទេសឥណ្ឌា នៅវិមានសន្តិភាព ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយរបស់ប្រទេសឥណ្ឌា ចំនួន ២០ម៉ឺនដូស បានដឹកមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ ។ បើតាមលោកជំទាវ យក់ សម្បត្តិ វ៉ាក់សាំងកូវីសែលជាជំនួយរបស់ឥណ្ឌា មានចំនួនសរុប ៣២៥,០០០ដូស ក្នុងនោះ ២០ម៉ឺនដូសមកដល់នៅល្ងាចថ្ងៃទី១១មេសា ហើយចំនួនប្រមាណ ១២៥,០០០ដូស អាចនឹងមកដល់ថ្ងៃទី១៤ ខែមេសា។ សូមជម្រាបថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ជាជម្រើសដ៏ចាំបាច់មួយនៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការវាយប្រហារដោយមេរោគកូវីដ១៩។ ឈរលើយុទ្ធសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមេបញ្ជាការកំពូលលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានជំរុញការចាក់វ៉ាក់សាំង និងរកវ៉ាក់សាំងប្រកបដោយភាពរហ័សរហួនបំផុត។ កម្ពុជា ទទួលបានវ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ…
-
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជា មានសន្ទុះរីកចម្រើន ជឿនលឿនលើគ្រប់វិស័យ

សៀមរាប៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសន្ទុះរីកចម្រើន ជឿនលឿនលើគ្រប់វិស័យ ក្នុងនោះវិស័យសិក្សាធិការអប់រំ គឺជាវិស័យអាទិភាព មួយដែលបាន នឹងកំពុងជម្រុញពង្រីក ហើយមានភាពឈានឡើង ទាំងបរិមាណ និងគុណភាពឥតឈប់ឈរ គួរជាទីមោទនៈ ព្រោះរាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំ យុវជន និងកីឡាយល់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាការងារមួយដ៏ចាំបាច់បំផុតដែលមិនអាចខ្វះបាន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិស្របតាមកាលៈទេសៈនៃការរីកចំរើនទាំងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។ ការកសាងធនធានមនុស្សទាមទារនូវសេវាអប់រំ ប្រកបដោយគុណភាព ដើម្បីធានាបាននូវ ធនធានមនុស្ស ដែលមានសមត្ថភាពពេញលេញ។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងបែបនេះក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ១ខ្នង ៣បន្ទប់ និងសមិទ្ធផលនានា ស្ថិតនៅ ភូមិនាងស្រោង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។ លោក ពិន ប្រាកដ មានប្រសាសន៍ថា ការអប់រំបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការអប់រំតាមគ្រប់រូបភាពទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ…
-
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

េត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីផែនការការពារសន្តិសុខថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងផែនការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលប្រជុំធំសាលាខេត្ត ដោយចូលរួមពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងប្រធានសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង ស្រុក ទាំង១០ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវគោលការណ៍លើការងារសន្តិសុខ ដោយបែងចែកជាបីតំណាក់កាល÷១.មុនពេលបោះឆ្នោត២.ក្នុងថ្ងៃបោះឆ្នោត៣.ក្រោយពេលបោះឆ្នោត ដោយឡែកការរៀបចំការតុបតែងលម្អ អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ÷១.មន្ទីរអង្គភាពក្រុងស្រុក ត្រូវមានការរៀបចំតុបតែងទៅតាមអង្គភាពរៀងៗខ្លួនឱ្យបានស្អាត និងមានសោភ័ណភាព។២.មន្ទីរពាក់ព័ន្ធ ធម្មការ/វប្បធម ត្រូវត្រួតពិនិត្យ និងឱ្យមានការរៀបចំទៅតាមវត្តអារាម ឱ្យមានការរផបចំលេងល្បែងប្រជាប្រិយនៅតាមទីអារាមនីមួយៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់។៣. មន្ទីសុខាភិបាល ត្រូវរាយការណ៍អំពីលទ្ធផល ពីការចាក់វ៉ាក់សាំង ជូនមករដ្ឋបាលខេត្តជាប្រចាំ។៤. បណ្ដាលក្រុងស្រុក ត្រូវយកសាលាស្រុក ធ្វើជាទីបញ្ជាការស្រាល សម្រាប់ដឹកនាំកម្លាំងប្រចាំបញ្ជារ ដើម្បីងាយស្រួលអន្តរាគមន៍…