-
លោក ហាជីមិ សៃតុ ៖ មានតែកម្ពុជាទេដែលផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដល់ប្រជាពលរដ្ឋខ្លួនចាប់ពីដូសទី១រហូតដល់ដូសទី៤

ខេត្តបាត់ដំបង ៖ លោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន នៅកម្ពុជា ក្នុងឱកាសជួបពិភាក្សាការងារ និង ស្នើសុំ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាអគ្គរាជទូតសន្តិភាព (Ambassador For Peace) នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានថ្លែងថា ក្នុងនាមជាជនបរទេសមួយរូប ដែលបានមកបំពេញបេសកកម្ម នៅក្នុងប្រទេសកម្ពុជា ហើយទទួលបាននូវការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឲ្យជនបរទេស ជាពិសេសរូបលោក បានទទួលនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ចាប់ពីដូសទី១រហូតដល់ដូសទី៤ ។
-
លោក វុធ តារ៉ា ត្រូវបានប្រកាសតែងតាំងមុខតំណែងជាអភិបាលថ្មីស្រុកជាំក្សាន្ត ជំនួសលោក ជា គឹមសេង ដែលត្រូវផ្ទេរទៅបម្រើការងារនៅក្រសួងមហាផ្ទៃ

ខេត្តព្រះវិហារ ៖ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានប្រកាសផ្ទេរទៅបម្រើការងារនៅក្រសួងមហាផ្ទៃ និងតែងតាំងលោក វុធ តារ៉ា អតីតអភិបាលរងស្រុកជាំក្សាន្ត ជាអភិបាលថ្មីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលពិធីផ្ទេរតំណែងនេះ ស្ថិតក្រោមវត្តមាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ។
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២

មាតិការព័ត៌មានកម្មវិធីព័ត៌មាន ព្រឹត្តិការណ៍ប្រចំាថ្ងៃផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៦:០០ -៧:០០ យប់ L1 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត ឱ្យអាស៊ានណាប៉ូល បន្តកិច្ចសហប្រតិបត្តិការថែមទៀត ដើម្បីទប់ស្កាត់ ឱ្យខានតែបាន នូវអំពើភេរវកម្ម ដែលនឹងប្រែក្លាយអាស៊ាន ឱ្យទៅជាអាស៊ាន សេរ៉ូភេរវកម្ម ៕ …ឃ្លីប… ព័ត៌មានជាតិ(សម្តេចតេជោ) ផ្តល់ដោយលោក ស៊ូ វណ្ណលុក L2 សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា សេដ្ឋកិច្ចកម្ពុជា រំពឹងថា នឹងកើនឡើង ប្រមាណ ៥,៦ ភាគរយសម្រាប់ឆ្នាំនេះ ៕ …ឃ្លីប… ព័ត៌មានជាតិ(សម្តេចតេជោ) ផ្តល់ដោយលោក ស៊ូ វណ្ណលុក SB3 សម្តេចក្រឡាហោម ស ខេង ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ឲ្យខិតខំយកចិត្តទុកដាក់ អនុត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលជាយន្តការដោយផ្ទាល់ និងទៅនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ…
-
មរតកដ៏មានតម្លៃរបស់ប្រជាជនកម្ពុជា

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សារលិខិតអបអរសាទរ ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងវរោកាសនៃការប្រារព្ធខួបអនុស្សាវរីយលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា

សារលិខិតអបអរសាទរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងវរោកាសនៃការប្រារព្ធខួបអនុស្សាវរីយលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត”
-
កម្ពុជាបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តទាមទារឱ្យរុស្ស៊ីបញ្ចប់ភ្លាមៗនូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ុយក្រែនក្នុងឱកាសមហាសន្និបាតដ៏វិសេសវិសាលមួយរបស់អង្គការសហប្រជាជាតិ 

-
ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម មានចំនួន ៩.៥៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១

-
កម្ពុជា ចូលរួមជាសហស្ថាបនិក នៃសេចក្តីសំរេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន

ភ្នំពេញ ៖ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសំរេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២ ។
-
សម្ដេចក្រឡាហោម ស ខេង ស្នើដល់ប្រទេស សមាជិកអាស៊ាន ណាប៉ូល

-
ឯកឧត្តម ណុប ចាន់ណារិន្ទ ដឹកនាំប្រជុំពិភាក្សាលើសេចក្តីព្រាងរបាយការណ៍អធិការកិច្ច បន្ទាប់ពីក្រុមការងារបានបញ្ចប់បេសកកម្មនៅខេត្តកណ្តាល បាត់ដំបង និងខេត្តកំពង់ចាម ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច

ភ្នំពេញ៖ ក្រុមការងារនាយកដ្ឋានអធិការកិច្ចទី២ ចំណុះឲ្យអគ្គនាយកដ្ឋានអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ចប់បេសកកម្មការងារ លើការធ្វើអធិការកិច្ចការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំ ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងការផ្តល់សេវាសាធារណៈ នៅថ្នាក់រដ្ឋបាលខេត្ត ក្រុង ស្រុកនួន៣ រួមមានខេត្តកណ្តាល កំពង់ចាម និងខេត្តបាត់ដំបង ប្រកបដោយជោគជ័យ កាលពីចុងខែមករា ឆ្នាំ២០២២ ។