Category: នយោបាយ

  • ប្រជាពលរដ្ឋជាង១ម៉ឺន៤ពាន់គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញក្នុងទំហំ ៦ម៉ឺនហិចតា

    ប្រជាពលរដ្ឋជាង១ម៉ឺន៤ពាន់គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញក្នុងទំហំ ៦ម៉ឺនហិចតា

    ចំនួននេះបានឲ្យដឹងតាមរយ: កិច្ចសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២២កាលពីម្សិលមិញក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងកសិកម្មលោកវេង សាខុន។ របាយការណ៍បានឲ្យដឹងថាគិតត្រឹមថ្ងៃទី២៣ ខែមករា មានប្រជាពល រដ្ឋ ១ម៉ឺន៤ពាន់ ៤៩០គ្រួសារ

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលាតត្រដាងថា បញ្ហាចន្លោះប្រហោងជុំវិញការដំឡើងតួនាទី និងឋានន្តរស័ក្តិ ដល់មន្ត្រី

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលាតត្រដាងថា បញ្ហាចន្លោះប្រហោងជុំវិញការដំឡើងតួនាទី និងឋានន្តរស័ក្តិ ដល់មន្ត្រី

    បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​ចំពោះ​ការ​ដំឡើង​តួនាទី និង​ឋានន្តរ​ស័ក្តិ​របស់​មន្ត្រី​នគរបាល​មួយ​ចំនួន សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​មានការ​ត្រួតពិនិត្យ​ម៉ត់ចត់​បំផុត​ក្នុង​ការ​ដំឡើង​តួនាទី

  • អនុប្រធានសហព័ន្ធកីឡាបាល់ឱប បញ្ជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំ ជាការប្រកួតប្រជែងកម្រិតបច្ចេកទេសខ្ពស់បំផុត ដើម្បីស្វែងរកធនធាន ត្រៀមស៊ីហ្គេម ២០២៣

    អនុប្រធានសហព័ន្ធកីឡាបាល់ឱប បញ្ជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំ ជាការប្រកួតប្រជែងកម្រិតបច្ចេកទេសខ្ពស់បំផុត ដើម្បីស្វែងរកធនធាន ត្រៀមស៊ីហ្គេម ២០២៣

    ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឳបជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ២០២១ ដោយមានការអញ្ជើញចូលរួមពិធីបិទជាផ្លូវការពពីសំណាក់លោក ទុយ ប៊ុនហឿន អនុនាយកដ្ឋានអប់រំកាយ និងកីឡា និងលោក លន់ សាមឌី អនុប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជានៅទីលានបាល់ទាត់វិទ្យាល័យ ជា ស៊ីម បឹងកេងកង រាជធានីភ្នំពេញក្រោមការឧបត្ថម្ភជើងឯកថ្នាក់ជាតិ គឺជាការប្រកួតប្រជែងកម្រិតបច្ចេកទេសខ្ពស់បំផុតថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា

  • ដើម្បីត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ សហព័ន្ធកីឡាវ៉ូវីណាម គ្រោងបញ្ជូន ចៅក្រម-អាជ្ញាកណ្ដាលយ៉ាងតិច៥នាក់ កាត់សេចក្ដី ជើងឯកអាស៊ីអាគ្នេយ៍ នាដើមឆ្នាំ២០២៣

    ដើម្បីត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ សហព័ន្ធកីឡាវ៉ូវីណាម គ្រោងបញ្ជូន ចៅក្រម-អាជ្ញាកណ្ដាលយ៉ាងតិច៥នាក់ កាត់សេចក្ដី ជើងឯកអាស៊ីអាគ្នេយ៍ នាដើមឆ្នាំ២០២៣

    សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបង្ហាញមហិច្ឆតាចង់ឲ្យមានចៅក្រម-អាជ្ញាកណ្ដាលយ៉ាងតិច ៥នាក់កាត់សេចក្ដីលើទីលាន ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នាដើមឆ្នាំ២០២៣ ពិសេសក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្

  • ដោយសារពេលខ្លីធ្វើអោយប្រធានសហព័ន្ធកីឡាចំបាប់ បារម្ភក្នុងការកសាងសមត្ថភាពអត្តពលិកអោយខ្លាំងពូកែ សម្រាប់ស៊ីហ្គេម ២០២៣ នៅកម្ពុជា

    ដោយសារពេលខ្លីធ្វើអោយប្រធានសហព័ន្ធកីឡាចំបាប់ បារម្ភក្នុងការកសាងសមត្ថភាពអត្តពលិកអោយខ្លាំងពូកែ សម្រាប់ស៊ីហ្គេម ២០២៣ នៅកម្ពុជា

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ថ្លែងថា ហេដ្ឋរចនាសម្ព័ន្ធកីឡា ការរៀបចំ ការទទួលបដិសណ្ឋារកិច្ចត្រៀមឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ មិនមានអ្វីដែលជាការព្រួយបារម្ភនោះទេ ប៉ុន្តែអ្វីដែលជារឿងខ្វល់ខាយធំជាងគឺ ការអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនីប៉ុណ្ណោះ ដោយត្រូវសម្រុកការហ្វឹកហាត់ឲ្យបានខ្លាំងក្លា ខណៈពេលវេលាកាន់តែខ្លីទៅ

  • ២៤ មករា ២០២១

    ២៤ មករា ២០២១

    ១. ទំហំពាណិជ្ជកម្មសរុបកម្ពុជានៅឆ្នាំ២០២១ សម្រចបានប្រមាណ ៤៦ពាន់លានដុល្លារ កើនជាង ២៩% ធៀបនឹងឆ្នាំ២០២០ – AMS Economy ២. ឆ្នាំ២០២១ អាជ្ញាធររកឃើញថ្នាំខុសច្បាប់ផលិតផលពេទ្យ គ្រឿងសំអាង និងផលិតផលក្លែងក្លាយទូទៅសរុប ១៤០ករណី ស្មើនឹងជាង ៤,៧តោន – ខ្មែរថាមស៍ ៣. រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កម្ពុជាចាំបាច់ត្រូវតែធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរាម ដើម្បីអនុញ្ញាតឱ្យនាវាធំៗអាចចូលចតបាន មិនចំពោះតែនាវាចិនមួយទេ – កោះសន្តិភាព ៤. អាមេរិកហាមឃាត់ប្រជាជនខ្លួនធ្វើដំណើរទៅក្រុង Luhansk និងក្រុង Donetsk របស់អ៊ុយក្រែន និងតំបន់គ្រីមៀ និងបញ្ជាឱ្យសមាជិកគ្រួសាររបស់បុគ្គលិកស្ថានទូតចាកចេញពីប្រទេសនេះ – Reuters ៥. កងទ័ពកូរ៉េខាងត្បូង កំពុងតាមដានសកម្មភាពកូរ៉េខាងជើង ក្រោយទីក្រុងព្យុងយ៉ាងឱ្យតំរុយថា នឹងអាចចាប់ផ្តើមការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបឡើងវិញ – Yonhap

  • នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-o-cha នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអ៊ូឌីតរយៈពេល ២ថ្ងៃ

    នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-o-cha នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអ៊ូឌីតរយៈពេល ២ថ្ងៃ

    🇹🇭 🇸🇦 នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-o-cha នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអ៊ូឌីតរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរល្អក់កករជាមួយគ្នាអស់ជាង ៣០ឆ្នាំមកហើយ។ ថៃ និងអារ៉ាប៊ីសាអ៊ូឌីតបានភ្ជាប់ចំណងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៧មក ភាគច្រើនតាមរយៈសកម្មភាពពាណិជ្ជកម្ម ការនាំចេញកម្លាំងពលកម្មពីថៃ និងសាសនា។ យ៉ាងណាមិញ កាលពីឆ្នាំ១៩៨៩ មានអ្នកថែសួនជនជាតិថៃម្នាក់ ដែលបម្រើការនៅវាំងអារ៉ាប៊ីសាអ៊ូឌីត បានលួចគ្រឿងពេជ្ររបស់ព្រះអង្គម្ចាស់ប្រទេសនេះ ដែលមានតម្លៃសរុប ២០លានដុល្លារ។ បុរសរូបនេះបានធ្វើដំណើរទៅថៃជាមួយនឹងគ្រឿងពេជ្រទាំងនោះ។ ប៉ូលិសថៃបានចាប់ខ្លួនបុរសនេះ ហើយបានដកហូតដល់គ្រឿងអលង្ការបានមួយចំនួនមកវិញ ហើយឡើងយន្តហោះប្រគល់ឱ្យខាងអារ៉ាប៊ីសាអ៊ូឌីតវិញ។ យ៉ាងណាមិញ ខាងអារ៉ាប់រកឃើញថា ត្បូងដែលជញ្ជូនមកវិញ មិនត្រឹមតែមិនគ្រប់ចំនួនទេ ថែមទាំងជាត្បូងក្លែងក្លាយទៀតផង។ ដោយសារតែមិនអស់ចិត្តនឹងខាងថៃ នៅឆ្នាំ១៩៩០ អារ៉ាប៊ីសាអ៊ូឌីតបានបញ្ជូនអ្នកធុរកិច្ចរបស់ខ្លួនមួយរូបមកស៊ើបអង្កេតដោយខ្លួនឯង តែក្រោយមកអ្នកធុរកិច្ចត្រូវបានបាត់ខ្លួន ហើយក្រោយមករកឃើញថា អ្នកការទូតអារ៉ាប៊ីសាអ៊ូឌីតចំនួន ៣រូប ត្រូវបានសម្លាប់នៅកន្លែងខុសៗគ្នា ក្នុងយប់តែមួយ។ ចាប់តាំងពីពេលនោះមក អារ៉ាប៊ីសាអ៊ូឌីតបានទម្លាក់កម្រិតការទូតជាមួយថៃ ហើយទិដ្ឋាការសម្រាប់ពលករថៃក៏បានកាត់បន្ថយ។ រីឯរដ្ឋាភិបាលថៃក៏ព្យាយាមទទូចក្នុងការធ្វើប្រក្រតីភាពប្រទេសទាំងពីរជាច្រើនលើកផងដែរ៕ ប្រភព៖ Aljazeera

  • អាកាសយានដ្ឋានសៀមរាបថ្មី លេចចេញជារូបរាងបណ្តើរៗហើយ!

    អាកាសយានដ្ឋានសៀមរាបថ្មី លេចចេញជារូបរាងបណ្តើរៗហើយ!

    ក្រោមការសម្របសម្រួលរបស់គណៈកម្មការតម្រង់ទិស និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន AIAI ព្រលានយន្តហោះសៀមរាប-អង្គរ គ្រោងសម្រេចឱ្យបាន ៧០ភាគរយនៅឆ្នាំ២០២២នេះ ទោះបីប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ក្តី។ ការសាងសង់នឹងបញ្ចប់ទាំងស្រុងតាមផែនការនៅឆ្នាំ២០២៣។ យើងជឿថាខ្មែរអាចធ្វើបាន ហើយពិតជាអាចធ្វើបាន 🇰🇭

  • ប្រធានាធិបតីអាមេនី 🇦🇲 Armen Sarkissian បានលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ ដោយថ្លែងថារដ្ឋធម្មនុញ្ញមិនបានផ្តល់អំណាចឱ្យគាត់គ្រប់គ្រាន់ដើម្បីអភិវឌ្ឍប្រទេស

    ប្រធានាធិបតីអាមេនី 🇦🇲 Armen Sarkissian បានលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ ដោយថ្លែងថារដ្ឋធម្មនុញ្ញមិនបានផ្តល់អំណាចឱ្យគាត់គ្រប់គ្រាន់ដើម្បីអភិវឌ្ឍប្រទេស

    លោកថា “ហេតុដែលប្រធានាធិបតីបរាជ័យក្នុងការដោះស្រាយព្រឹត្តិការណ៍នយោបាយដែលនាំឱ្យមានវិបត្តិជាតិបច្ចុប្បន្នគឺមកពីរដ្ឋធម្មនុញ្ញ”។ Sarkissian ក្លាយជាប្រធានាធិបតីក្នុងឆ្នាំ ២០១៨ បន្ទាប់ពីប្រធានាធិបតីផុតអាណត្តិ Serzh Sargsyan។ Sargsyan ក្រោយមកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី បុន្តែដោយសារមានបាតុកម្មដ៏ធំមួយទាមទារឱ្យលោកលាលែងពីតំណែង ក៏មានការតែងតាំងលោក Nikol Pashinyan ជានាយករដ្ឋមន្រ្តីវិញ។ ប្រធានាធិបតី Sarkissian និងនាយករដ្ឋមន្ត្រី Pashinyan បានខ្វែងគំនិតគ្នាកាលពីឆ្នាំមុនអំពីបញ្ហាមួយចំនួន រួមទាំងការបណ្ដេញចេញមេទ័ពរបស់ប្រទេសនេះដែរ។ ប្រភព៖ The Hill

  • អ៊ុយក្រែនទទួលបានការដឹកជញ្ជូនសព្វាវុធជាលើកទី២ ពីអាមេរិក ជាង ៨០តោន ដោយលើកទី១ អាមេរិកបានផ្ដល់ជំនួយអាវុធជិត ៩០តោន រួមទាំងគ្រាប់រំសេវសម្រាប់អ្នកការពារជួរមុខអ៊ុយក្រែន

    អ៊ុយក្រែនទទួលបានការដឹកជញ្ជូនសព្វាវុធជាលើកទី២ ពីអាមេរិក ជាង ៨០តោន ដោយលើកទី១ អាមេរិកបានផ្ដល់ជំនួយអាវុធជិត ៩០តោន រួមទាំងគ្រាប់រំសេវសម្រាប់អ្នកការពារជួរមុខអ៊ុយក្រែន

    ជំនួយអាវុធទាំងនេះកើតឡើងខណៈរុស្សីប្រមូលផ្ដុំទាហានជាង ១០០ ០០០ នាក់នៅតំបន់ជិតព្រំដែនអ៊ុយក្រែន ធ្វើឱ្យមានការព្រួយបារម្ភថារុស្សីកំពុងត្រៀមឈ្លានពានអ៊ុយក្រែន តែរុស្សីបដិសេធ។ មានការរាយការណ៍ថា ក្រសួងការពារជាតិអាមេរិកកំពុងរៀបចំជម្រើសឱ្យលោកប្រធានាធិបតី Joe Biden រារាំងកុំឱ្យរុស្សីឈ្លានពានអ៊ុយក្រែន តាមរយៈការពង្រឹងកងកម្លាំងអាមេរិកនៅអឺរ៉ុបខាងកើត។ ប្រភព៖ CNN