-
ប្រជាពលរដ្ឋនៅតាមសហគមន៍កំពុងពង្រឹងជីវភាពតាមរយៈការចិញ្ចឹមគោ

ខេត្តកំពង់ធំ៖ ប្រជាសហគមន៍តំបន់ការពារធម្មជាតិអូរចិញ្ជៀន ស្ថិតនៅឃុំសាគ្រាម ស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ ដែលបានទទួលពូជគោពីក្រសួងបរិស្ថានសម្រាប់ចិញ្ចឹមនោះ បានជួយលើកស្ទួយជីវភាពគ្រួសារពួកគាត់កាន់តែប្រសើរជាបណ្តើរៗ។ គិតរហូតមកដល់ពេលនេះ ប្រជាសហគមន៍បានចូលរួមចិញ្ចឹមគោ កំពុងរីកធំធាត់ និងអាចបង្កើតកូនបាននៅថ្ងៃខាងមុខ។លោក សឿន រី ប្រធាន សហគមន៍ តំបន់ការពារធម្មជាតិអូរចិញ្ជៀន បានឱ្យដឹងថាសហគមន៍របស់លោកបានទទួលគោពីក្រសួងបរិស្ថានចំនួន៤២ក្បាល កាលពីអំឡុងដើមឆ្នាំ២០២១កន្លងមក ហើយលោកបានចែកឱ្យសហគមន៍ចំនួន១៤គ្រួសារ។ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត បានទទួលយកគោទៅចិញ្ចឹម ដើម្បីជួយដោះស្រាយជីវភាពគ្រួសារបានមួយកម្រិត។ លោកសឿនរីបានឱ្យដឹងបន្ថែមថា ក្នុងសហគមន៍របស់លោកមានសមាជិក២៧០គ្រួសារ ហើយក្នុងចំណោមនេះប្រជាសហគមន៍ចំនួន៥០ភាគរយហើយដែលចិញ្ចឹមគោសម្រាប់ទុកលក់និងមួយផ្នែកតិចតួចប៉ុណ្ណោះដែលប្រើសម្រាប់ជាកម្លាំងអូសទាញ។គ្រួសារកញ្ញា ម៉ុច មាលា ដែលជាសមាជិកសហគមន៍មួយ ទទួលបានគោចំនួន៣ក្បាល និងកំពុងថែទាំយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យវាឆាប់ធំ និងហុចផលបង្កើតជាកូនចៅសម្រាប់បន្តពូជបានលឿន។ ដោយឡែក លោក សិទ្ធ ភឿក ដែលបានទទួលបានគោចំនួន៣ក្បាលដូចគ្នាដែរ បានសម្តែងការសប្បាយចិត្ត ហើយលោកក៏បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថានដែលបានផ្តល់ពូជគោដែលជាផ្នែកមួយជួយដល់គ្រួសាររបស់គាត់។បុរសរូបនេះបន្ថែមថា”គោដែលខ្ញុំទទួលបានបើគិតពីតម្លៃវាច្រើនណាស់ខ្ញុំមិនអាចទិញវាបានទេ ហេតុនេះខ្ញុំត្រូវតែខិតខំថែទាំ និងចាក់ថ្នាំបង្ការោគជំងឺ ដើម្បីកុំឱ្យឈឺងាប់ដោយប្រការណាមួយ។ គោទាំងនេះខ្ញុំសង្ឃឹមថាវានឹងបង្កើតកូនចៅឱ្យខ្ញុំនៅថ្ងៃខាងមុខ ហើយពេលនោះខ្ញុំលែងព្រួយថាគ្មានគោចិញ្ចឹមដូចគេទៀតហើយ”។
-
១៤ មករា ២០២១

១. ១១ខែ ឆ្នាំ២០២១ កម្ពុជាស្រូបទាញទុនវិនិយោគសរុបជាង ១,៧ពាន់លានដុល្លារពីគម្រោងវិនិយោគឯកជនចំនួន ១០៧ និងបង្កើតឱកាសការងារថ្មីជាង ៩មុឺនកន្លែង – AMS Economy ២. កម្ពុជាបានផ្អាកការនាំចូលជ្រូកពីថៃ និងវៀតណាមជាបណ្ដោះអាសន្ន ដោយសារការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក – ខ្មែរថាមស៍ ៣. ១០ខែ ឆ្នាំ២០២១ កម្ពុជាបានចំណាយប្រាក់ជាង ៣៩០លានដុល្លារ នាំចូលជីកសិកម្មនិង ថ្នាំគីមី កើនឡើង ៤១% – ភ្នំពេញបុស្តិ៍ ៤. កូរ៉េខាងជើង បានបាញ់កាំជ្រួចផ្លោងចម្ងាយខ្លី២ដើម ដោយទំនងជាការឆ្លើយតបទៅនឹងទណ្ឌកម្មថ្មីរបស់អាមេរិក ចំពោះការសាកល្បងមីសុីលលឿនជាងសម្លេងកាលពីពេលថ្មីៗ – Al Jazeera ៥. រុស្ស៉ីចាត់ទុកថាកិច្ចសន្ទនាជាមួយអាមេរិក និង NATO ជាភាពបរាជ័យ ខណៈអឺរ៉ុបកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់បំផុតនៃការផ្ទុះសង្រ្គាម – FT
-
ផ្លូវសំរាប់កង់នៅក្រុងសៀមរាប 🇰🇭🚴

-
សាមញ្ញ ជីវិតរីករាយ! អរគុណសន្តិភាព!

-
ក្មួយៗ ដឹងខ្លួនឬនៅថាត្រូវចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យណា? ថាត្រូវចាប់យកជំនាញអ្វី? សូមចែករំលែកគំនិតខ្លះដល់ក្មួយថា “ក្មួយមិនគួរធ្វើអ្វី”

១. កុំចុះឈ្មោះចូលរៀន២ ឬ៣សាកលវិទ្យាល័យឱ្យសោះ តែត្រូវចុះឈ្មោះរៀននៅក្នុងកម្មវិធីសិក្សាណាដែលមានការបង្រៀនភាសាអង់គ្លេស ឬកុំព្យូទ័របន្ថែម និងស៊ីជម្រៅ។ ២. កុំជ្រើសរើសសាកលវិទ្យាល័យដោយសារមូលហេតុចង់រៀនជិតផ្ទះ ចង់រៀនជាមួយមិត្តភក្តិ ឬដោយសារថ្លៃសាលាថោកឱ្យសោះ។ ៣. កុំជ្រើសរើសជំនាញណាដែលក្មួយគិតថាស្រួលរៀន ឬរៀនយកឱ្យជាប់ឱ្យសោះ គួររៀនជំនាញបច្ចេកទេស វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរៀនជំនាញអ្វីដែលខ្លួនស្រឡាញ់។ ៤. ពូលើកទឹកចិត្តឱ្យក្មួយរៀនបរិញ្ញាបត្រនៅកម្ពុជា ដើម្បីស្គាល់កម្ពុជាឱ្យបានច្រើន និងយល់ពីស្ថានភាពសង្គម។ ៥. កុំងាប់ក្រឡាស្តូកជាមួយការរៀនតែមួយមុខ គួរត្រូវចំណាយពេលដើរទេសចរណ៍ ឬធ្វើការងារសង្គម ឬចូលការងារស្ម័គ្រចិត្តបន្ថែម ៦. កុំគិតថាខ្លួននៅក្មេង ឬធ្វើមាយាទដូចក្មេងទៀត ត្រូវរៀនទទួលខុសត្រូវចំពោះទង្វើ ការសម្រេចចិត្ត និងជោគវាសនារបស់ខ្លួនឯង។ ✍🏽 Sann Vathana
-
សម្ដេចតេជោ និងនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ជួបគ្នាផ្លាស់ប្ដូរមតិជុំវិញស្ថានភាពវិវត្តន៍នៃជំងឺកូវីដ១៩

សម្ដេចតេជោបានមានប្រសាសន៍ថា គោលបំណងរបស់សម្ដេចទៅភូមានោះគឺ ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ជាពិសេសធ្វើយ៉ាងណាបញ្ឈប់អំពើហិង្សា និងបទឈប់បាញ់ និងផ្ដល់អំណោយមនុស្សធម៌ដែលប្រជាជនមីយ៉ាន់ម៉ាកំពុងត្រូវការជាចាំបាច់នោះ ព្រមទាំងជំរុញឱ្យមានការសន្ទនា ដែលជាការងារចាំបាច់ក្នុងនាមសម្ដេចជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។ Lee Hsien Loong គាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសក្នុងនាមជាប្រធានអាស៊ាន រួមទាំងការងារប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ។ Lee Hsien Loong បានឯកភាពជាមួយសម្ដេចតេជោថាការងារបន្តគឺទុកឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំដើម្បីពិនិត្យមើលការងារបន្តទៀតដើម្បីដោះស្រាយវិបត្តិនយោបាយនៅភូមា។ ១៤ មករា ២០២២
-
ពីចុងខែតុលាឆ្នាំ២០២១ ដល់ដើមខែមករា ឆ្នាំ២០២២នេះ ក្រសួងបរិស្ថានបានរកឃើញវត្តមានប្រភេទសត្វព្រៃកម្រ ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ

ពីចុងខែតុលាឆ្នាំ២០២១ ដល់ដើមខែមករា ឆ្នាំ២០២២នេះ ក្រសួងបរិស្ថានបានរកឃើញវត្តមានប្រភេទសត្វព្រៃកម្រ ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទរួមមាន៖ ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស និងប្រភេទថនិកសត្វ បក្សីមួយចំនួនទៀតមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។
-
សារលិខិតសម្តេចតេជោផ្ញើជូននាយករដ្ឋមន្រ្តីជប៉ុនចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី Kaifu

សម្តេចតេជោចាត់ទុកលោកអតីតនាយករដ្ឋមន្ដ្រី Kaifu ជារដ្ឋបុរសដ៏លេចធ្លោរបស់ជប៉ុន នឹងនៅតែត្រូវគេចងចាំជានិច្ចចំពោះតួនាទីយ៉ាងសំខាន់របស់គាត់ក្នុងកិច្ចខិតខំប្រឹងប្រែងគាំទ្រដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក ពិសេសការចូលរួមចំណែកដល់ដំណើរការសន្តិភាព នៅកម្ពុជា រហូតឈានទៅដល់ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
-
យានយន្ត ៧៣៧គ្រឿងទៀតត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២

-
អូស្ត្រាលីកំពុងធ្វើការជាមួយមជ្ឈមណ្ឌល AHA ដើម្បីផ្តល់ជំនួយជាពិសេសជួយប្រទេសមី យ៉ាន់ម៉ា
