Category: នយោបាយ

  • ថ្ងៃនេះកាល២៩ឆ្នាំមុន បើគ្មានសម្ដេចតេជោ ហ៊ុន សែន ចេញមុខទៅអន្តរាគមន៍ផ្ទាល់ទេ, ខៀវ សំផន, សុន សេន ស្លាប់តាំងពីជាន់ដីភ្នំពេញនៅឆ្នាំ១៩៩១មកម្ល៉េះ (មានវីដេអូ)

    ថ្ងៃនេះកាល២៩ឆ្នាំមុន បើគ្មានសម្ដេចតេជោ ហ៊ុន សែន ចេញមុខទៅអន្តរាគមន៍ផ្ទាល់ទេ, ខៀវ សំផន, សុន សេន ស្លាប់តាំងពីជាន់ដីភ្នំពេញនៅឆ្នាំ១៩៩១មកម្ល៉េះ (មានវីដេអូ)
  • សម្តេចតេជោ ហ៊ុន សែន ផ្តល់សុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧

    សម្តេចតេជោ ហ៊ុន សែន ផ្តល់សុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សុន្ទរកថាគន្លឹះមួយតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ។ ពិព័រណ៍ចិន-អាស៊ាន លើកទី១៧ នៅឆ្នាំ២០២០នេះ ធ្វើឡើងក្រោមមូលបទ រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ដោយផ្តោតលើការជំរុញការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ និងការរក្សាសន្ទុះរឹងមាំនៃកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅរវាងចិន និងអាស៊ាន។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះដូច្នេះថា ជាការពិតណាស់ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កជាវិបត្តិដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុន មកលើសេដ្ឋកិច្ច និងសង្គម ។ យ៉ាងណាមិញ វិបត្តិនេះក៏បានបង្ហាញកាន់តែច្បាស់ នូវភាពចាំបាច់កាន់តែខ្លាំង ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ ពហុភាគីនិយម និងការពង្រឹងកិច្ចសហប្រតិបតិ្តការអន្តរជាតិ, ដោយម្ខាង ដើម្បីអាចឱ្យជីវិតសង្គមយើង មានលទ្ធភាពសម្របទៅនឹងប្រក្រតីកម្មថ្មី (New Normal) និងចូលរួម ចំណែកដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងម្ខាងទៀត ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់ និងចីរភាព…

  • លោកជំទាវ អោង សាន ស៊ូជី (Aung San Suu Kyi)ទីប្រឹក្សារដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាដោយថ្លែងអំណរគុណ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការផ្តល់ជំនួយម៉ាស២លាន និងបរិក្ខាពេទ្យដទៃទៀត ជូនដល់ប្រទេសមីយ៉ាម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    លោកជំទាវ អោង សាន ស៊ូជី (Aung San Suu Kyi)ទីប្រឹក្សារដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាដោយថ្លែងអំណរគុណ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការផ្តល់ជំនួយម៉ាស២លាន និងបរិក្ខាពេទ្យដទៃទៀត ជូនដល់ប្រទេសមីយ៉ាម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    លោកជំទាវ អោង សាន ស៊ូជី៖ ជំនួយកម្ពុជាដល់មីយ៉ាន់ម៉ា ពិតជាឆ្លុះបញ្ចាំងនូវចំណងមិត្តភាពពិតប្រាកដនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកជំទាវ អោង សាន ស៊ូជី (Aung San Suu Kyi)ទីប្រឹក្សារដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាដោយថ្លែងអំណរគុណ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការផ្តល់ជំនួយម៉ាស២លាន និងបរិក្ខាពេទ្យដទៃទៀត ជូនដល់ប្រទេសមីយ៉ាម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។នៅក្នុងលិខិតមួយច្បាប់ លោកជំទាវ អោង សាន ស៊ូជី (Aung San Suu Kyi) ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាការផ្ដល់ជំនួយដ៏មានតម្លៃរបស់ព្រះរាជាណាចក្រកម្ពុជា ដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនេះ ពិតជាឆ្លុះបញ្ចាំងនូវចំណងមិត្តភាពពិតប្រាកដ ដែលព្រះរាជាណាចក្រកម្ពុជា មានចំពោះមីយ៉ាន់ម៉ា និងជាការជួយឧបត្ថម្ភដ៏ធំធេងចំពោះយើងខ្ញុំ ក្នុងកាលៈទេសៈដ៏លំបាកនេះ។ ជាបន្តទៀត លោកជំទាវបានបញ្ជាក់បន្ថែមថា បើទោះជាកំពុងជួបប្រទះការកើនឡើងករណីកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា យ៉ាងណាក៏ដោយ ក៏យើងខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ដោយមានកម្លាំងរួមសាមគ្គីរបស់ប្រជាជនយើងខ្ញុំ និងការឧបត្ថម្ភគាំទ្រដ៏ខ្លាំងក្លាពីដៃគូជាមិត្ត…

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ជូនដល់ប្រទេសទីម័រលេស្ត

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ជូនដល់ប្រទេសទីម័រលេស្ត

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានសម្រេចផ្តល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀតជូនដល់ប្រទេសទីម័រលេស្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោមម៉ាស១លាន៥ម៉ឺននោះ មានមាស់ធម្មតាចំនួន១លាន និងម៉ាសក្រណាត់ចំនួន៥ម៉ឺន រួមទាំងសម្ភារបរិក្ខាមួយចំនួនទៀតផងដែរ។ អំណោយទាំងនេះ នឹងត្រូវដឹកជញ្ជូនតាមយន្តហោះ ទៅកាន់ប្រទេសទីម័រលេស្ត នៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ ។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ទើបបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំង២ ។ អំណោយម៉ាស និងសម្ភារបរិក្ខារបស់កម្ពុជា ប្រគល់ដល់ប្រទេសឡាវ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ចំណែកឯអំណោយម៉ាស និងសម្ភារបរិក្ខាកម្ពុជាប្រគល់ជូនប្រទេសមីយ៉ាន់ម៉ា ដឹកនាំដោយ ឯកឧត្តម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលឥស្សរជនទាំង២ តំណាងឱ្យសម្តេចតេជោ ហ៊ុន…

  • ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ទទូចឲ្យ អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការជាតិកម្ពុជា

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ទទូចឲ្យ អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការជាតិកម្ពុជា

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ទទូចឲ្យ អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការជាតិកម្ពុជា។

  • កូរ៉េនៅតែទទួលពលករកម្ពុជាបើទោះបីជាស្ថិតក្នុងដំណាក់កាលកូវីក៏ដោយ

    កូរ៉េនៅតែទទួលពលករកម្ពុជាបើទោះបីជាស្ថិតក្នុងដំណាក់កាលកូវីក៏ដោយ

    ការបញ្ជាក់នោះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦វិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។ ក្នុងជំនួបនោះ លោក អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដែលកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង តាំងពីភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៩៧មក។ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមអំពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងនោះបានជំរុញទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េក្នុងឆ្នាំ២០១៩ ឱ្យឈានដល់ជាង ១ពាន់៥០០លានដុល្លារអាមេរិក។ ទុនវិនិយោគមកពីប្រទេសកូរ៉េនៅកម្ពុជាមានតម្លៃជាង៥ពាន់លានដុល្លារអាមេរិក គិតមកដល់ពេលបច្ចុប្បន្ននេះ និងបានធ្វើឲ្យកូរ៉េក្លាយជាប្រទេសទី២ ក្នុងការវិនិយោគច្រើននៅកម្ពុជា។ លោករដ្ឋមន្ត្រី បានបន្តថា កម្ពុជា និងកូរ៉េកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីឈានទៅចុះហត្ថលេខាដាក់ឱ្យដំណើរការជាធរមាន នាពេលឆាប់ៗខាងមុខ។ កិច្ចព្រមព្រៀងនោះនឹងជំរុញឲ្យទំហំពាណិជ្ជកម្ម និងការវិនិយោគកាន់តែមានការកើនឡើង ហើយវិនិយោគិនកូរ៉េ ក៏នឹងមកកម្ពុជាបន្ថែម ដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យជាច្រើនទៀត។ ពាក់ព័ន្ធនឹងការបញ្ជូន-ទទួលពលករកម្ពុជាធ្វើការនៅប្រទេសកូរ៉េ លោករដ្ឋមន្ត្រីបានលើកឡើងថា បន្ទាប់ពីស្ថានភាពកូវីដ-១៩ នៅប្រទេសកូរ៉េមានភាពធូរស្រាល ដែលអាចទទួលយកកម្លាំងពលកម្មបរទេសបាន កម្ពុជារំពឹងថានឹងក្លាយជាប្រទេសអាទិភាពមួយក្នុងចំណោមប្រទេសចំនួន ១៥ ផ្សេងទៀត ដោយសារកម្ពុជាមានស្ថានភាពកូវីដល្អប្រសើរ មានជើងហោះហើរច្រើន។ លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានលើកឡើងថា នៅក្នុងឆ្នាំ២០១៩…

  • ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែងថ្មី ថ្នាកដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ

    ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែងថ្មី ថ្នាកដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ

    ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងមុខងារសាធារណៈ ចំនួន៣១រូបត្រូវបាន ប្រកាសចូលកាន់មុខតំណែងថ្មី កាលពីរសៀលថ្ងៃទី២៥ខែវិច្ឆិការ ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល ។ បន្ទាប់ពីឯឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានអានព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសស្តីពីការតែងតាំងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈទាំង៣១រូប រួចមក ឯឧរដ្ឋមន្ត្រី ព្រុំ សុខា បានអញ្ជើញប្រគល់ព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសស្តីពីការតែងតាំងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ។ នៅក្នុងឱកាសនេះ លោកស្រី ថោ សេដ្ឋចាន់លីដា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ តំណាងសមាសភាពដែលត្រូវតែងតាំងថ្មី បានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីភារកិច្ច រួមមានជាអាទិ៍ ទី១បំពេញការងារប្រកបដោយមនៈសិកាវិជ្ជាជីវៈ ដោយស្មារតីទទួលខុសត្រូវតាមឋានានុក្រម តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯឧរដ្ឋមន្ត្រី និងការលើកកម្ពស់គុណាធិបតេយ្យ ក្នុងការបំពេញការងាររបស់មន្ត្រីរាជការ ទី២សហការយ៉ាងជិតស្និតប្រកបដោយស្មារតីសាមគ្គីភាព ភាតរភាព ភាពជឿទុកចិត្តជាមួយអង្គភាព និងផ្នែកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធិផលការងារ ទី៣ខិតខំពង្រឹង និងលើកកម្ពស់សមត្ថភាពបំពេញការងារ តាមរយៈការបង្កើនកិច្ចខិតខំប្រឹងប្រែងរៀនសូត្រ ដកស្រង់បទពិសោធន៍ និងចែករំលែកចំណេះដឹង ពីគ្នាទៅវិញទៅមកប្រកបដោយសីលធម៌។ នៅក្នុងឱកាសនេះដែរ ឯឧត្តម…

  • ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ជួបពិភាក្សាជាមួយលោកស្រី ហារូកូ កាម៉ី ដែលត្រូវបានតែង តាំងជាប្រធាន JICAថ្មី ប្រចាំនៅកម្ពុជា

    ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ជួបពិភាក្សាជាមួយលោកស្រី ហារូកូ កាម៉ី  ដែលត្រូវបានតែង តាំងជាប្រធាន JICAថ្មី ប្រចាំនៅកម្ពុជា

    ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលជួបពិភាក្សាជាមួយលោកស្រី ហារូកូ កាម៉ី (Haruko Kamei) ដែលត្រូវបានតែងតាំងជាប្រធានថ្មី របស់អង្គការ JICA ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០៖០០នាទីព្រឹកនៅទីស្ដីការ គ.ជ.ប នៅបន្ទប់សវនាការ គ.ជ.ប (ជាន់ទី១១) ក្រោយពីបញ្ចប់ជំនួនពិភាក្សានេះដែរ ឯកឧត្តមឌឹ សុវណ្ណារុំ សមាជិកនិនជាអ្នកនាំពាក្យគ.ជ.ប បានឲ្យអ្នកសារព័ត៏មានដឹងថាចាប់តាំពីព្រះរាជាណាចក្រកម្ពុជា ធ្វើការបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣ដែលបានរៀបចំឡើងដោយអ៊ុនតាក់ មកដល់ពេលបច្ចុប្បន្ន ជប៉ុនតែងតែផ្តល់នូវការគាំទ្រជានិច្ចដល់កម្ពុជា ដើម្បីរៀបចំការបោះឆ្នោត ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍។ ឯកឧត្តមបានបន្តថាជាក់ស្តែង ក្នុងឆ្នាំ២០១៥មកជប៉ុនបានជួយគ.ជ.ប ទាំង៖សម្ភារ បរិក្ខា អ្នកជំនាញការ និងជួយដល់វគ្គបណ្តុះបណ្តាលពង្រឹងស្មារតី សមត្ថភាពផ្នែកច្បាប់ និងរដ្ឋបាលបោះឆ្នោតនិងអាហារូបករណ៍ សម្ភារ បរិក្ខាដែលជប៉ុនបានជួយក្នុងនោះមានដូចជា៖ផ្នែកស៊ីវី សម្រាប់ផ្ទុកទិន្នន័យអ្នកបោះឆ្នោត រថយន្តចំនួន៤០គ្រឿង ហិបឆ្នោតចំនួន១១.០០០ហិប និងសម្ភារការិយាល័យដែលជំនាញការជប៉ុនចប់អាណត្តិប្រគល់ឲ្យគ.ជ.ប ប្រើប្រាស់បន្ត អ្នកជំនាញជប៉ុនដែលបានជួយការងារបច្ចេកទេស គ.ជ.បមានសរុបចំនួន៨រូប(ស្រីម្នាក់) ដែលក្នុងនោះមានការងារបច្ចេកទេសនៅ៖បច្ចេកវិទ្យាព័ត៏មាន និងរចនាសម្ព័ន្ធ ចំនួន៣នាក់…

  • សម្ដេចក្រឡាហោម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤

    សម្ដេចក្រឡាហោម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤

    ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា (AMMTC) តាមប្រព័ន្ធសន្និសីទវីដេអូ ដោយកិច្ចប្រជុំនេះមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ហើយប្រទេសវៀតណាមជាប្រធានដឹកនាំកិច្ចប្រជុំនេះ៕

  • កម្ពុជា ធ្វើជាសហប្រធានជាមួយភាគីវៀតណាម ដឹកនាំកិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម

    កម្ពុជា ធ្វើជាសហប្រធានជាមួយភាគីវៀតណាម ដឹកនាំកិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម

    ភ្នំពេញ៖ នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសហប្រធានជាមួយភាគីវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរបស់ភាគីកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍នៅ ច្រកទ្វារព្រំដែនសំដៅឲ្យធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង និងទំហំពាណិជ្ជកម្មកាន់តែកើនឡើង។ ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ កម្ពុជាបាន និងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ច្រកទ្វារព្រំដែន តួយ៉ាងដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានោះផងដែរ ខាងភាគីវៀតណាមក៏បានបង្ហាញពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន របស់ខ្លួនផងដែរ ដោយហេតុថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា តាមការស្នើសុំបញ្ជាក់ពីភាគីកម្ពុជាទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ ភាគីវៀតណាមបានឆ្លើយតបថា ខ្លួនបាននិងកំពុងសិក្សាគម្រោង នេះយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យបានឆាប់ចេញជារូបរាឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក…