-
២៩ ធ្នូ ២០២១

១. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងឆ្នាំ២០២១នេះ បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១គម្រោង ដោយគិតជាទំហំទឹកប្រាក់ប្រមាណ ជិត៤ពាន់លានដុល្លារ – AM S Economy ២. ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាកន្លែងប្រារព្ធការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍យុវជន អាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២២ជាលើកដំបូង – រស្មីកម្ពុជា ៣. ១១ខែ ឆ្នាំ២០២១ ការនាំចេញទំនិញពីកម្ពុជាទៅឥណ្ឌាក្នុង មានទឹកប្រាក់ប្រមាណ ១១៣លាន ដុល្លារ កើន ៩៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ – ភ្នំពេញបុស្តិ៍ ៤. រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បញ្ជាឱ្យក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិកបន្តស្នាក់នៅតំបន់សមុទ្រមេឌីទែរ៉ាណេ ចំពេលមានការព្រួយបារម្ភអំពីការបង្កើនកងទ័ពរុស្ស៊ីរាប់ពាន់នាក់នៅជិតព្រំដែនអ៊ុយក្រែន – Yahoo ៥. ចិននឹងប្រើវិធានការក្តៅភ្លាមៗ ប្រសិនបើតៃវ៉ាន់ហ៊ានធ្វើសកម្មភាព ដើម្បីសំដៅទៅរកការប្រកាសឯករាជ្យ – Reuters
-
អតីតនិស្សិតថ្នាក់បណ្ឌិតនៅបរទេសប្រតិកម្មចំពោះសម្តីរបស់លោក សម រង្ស៊ី

-
ខ្ញុំមិនដណ្តើមស្នាដៃនរណាទេ តែក៏សូមកុំដណ្តើមយកស្នាដៃរបស់ខ្ញុំ រឿងបង្កើតកងទ័ព

-
សេចក្ដីជូនដំណឹងស្ដីពី ការប្រើលេខកូដរួម *1200# *1201# *1202# *1203* PIN# និង1204 សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធទូរសព្ទចល័ត

-
ដើម្បីឈ្នះបដិវត្តន៍ពណ៌ មានវិធីតែមួយគត់ គឺកាន់កងកម្លាំងប្រដាប់អាវុធឱ្យជាប់!

-
២៩ ធ្នូ ទិវានយោបាយឈ្នះ-ឈ្នះ

-
ប្រធានាធិបតីសូម៉ាលី 🇸🇴 លោក Mohamed Abdullahi Mohamed ប្រកាសព្យួរតំណែងលោកនាយករដ្ឋមន្ត្រី Mohamed Hussein Roble ជុំវិញបញ្ហាអំពើពុករលួយ

កាលពីថ្ងៃទី២៧ ធ្នូ ប្រធានាធិបតីសូម៉ាលី 🇸🇴 លោក Mohamed Abdullahi Mohamed ប្រកាសព្យួរតំណែងលោកនាយករដ្ឋមន្ត្រី Mohamed Hussein Roble ជុំវិញបញ្ហាអំពើពុករលួយ និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ដំណើរការបោះឆ្នោត។ ការណ៍នេះបានបណ្ដាលឱ្យភាពតានតឹងនៃជម្លោះនយោបាយផ្ទៃក្នុងប្រទេសកាន់តែកើនឡើងមួយកម្រិតទៀត។ លោក Roble បដិសេធមិនទទួលយកបទបញ្ជានេះ ហើយចោទប្រកាន់លោក Mohamed វិញថា បានដាក់ពង្រាយកងទ័ពដើម្បីវាយប្រហារការិយាល័យរបស់លោក និងគណៈរដ្ឋមន្ត្រីដើម្បីរារាំងពួកគេមិនឱ្យបំពេញភារកិច្ច។ លោក Abdirahman Yusuf Omar អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានហៅការសម្រេចចិត្តរបស់ប្រធានាធិបតីថាជា “រដ្ឋប្រហារដោយប្រយោល”។ រដ្ឋាភិបាលបរទេស និងអ្នកសង្កេតការណ៍អន្តរជាតិផ្សេងៗ បានសម្តែងការព្រួយបារម្ភថា ជម្លោះអាចឈានទៅដល់វដ្តនៃអំពើហិង្សាមួយផ្សេងទៀតនៅក្នុងប្រទេសដែលឆ្លងកាត់ការប្រយុទ្ធគ្នាអស់ជាច្រើនទសវត្សរ៍មួយនេះ។ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងប្រទេសជាង ២០ផ្សេងទៀតនៅទូទាំងពិភពលោក ចេញសេចក្តីថ្លែងការណ៍រួមមួយដោយជំរុញឱ្យភាគីទាំងពីរមានការអត់ធ្មត់ និងស្វែងរកកិច្ចសន្ទនា។ ប្រភព៖ New York Times
-
សូមអរគុណនយោបាយឈ្នះ-ឈ្នះ សូមដឹងគុណជានិច្ចមគ្គទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន សូមអរគុណសន្តិភាព!


