-
កត្តាសន្តិភាពទាក់ទាញការវិនិយោគ និងការអភិវឌ្ឍប្រទេស!

-
បើគ្មានថ្ងៃ៧ មករា ១៩៧៩ទេ តើអ្នកទាំងអស់គ្នាមានជីវិតទេ?

-
សម្តេចតេជោ ចាត់ទុកការសម្ពោធសណ្ឋាគារ Hyatt ជាសមិទ្ធិផលរបស់សង្គមជាតិដែលជួយក្នុងការទ្រទ្រង់ដល់វិស័យឧស្សាហកម្មសណ្ឋាគារ និងបដិសណ្ឋារកិច្ច

-
អគ្គិភ័យឆាបឆេះផ្ទះ១ខ្នងស្ទើរទាំងស្រុងនៅស្រុកត្រាំកក់

-
ការរីកចម្រើនរបស់ក្រុមហ៊ុន និងគ្រួសារនីមួយៗ ជាផ្នែកដ៏សំខាន់ដែលនាំឱ្យប្រទេសរីកចម្រើន

-
ផ្សាយផ្ទាល់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ»

-
ស្ថានភាពធាតុអាកាស ១៥-២២ ធ្នូ

-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកហាក់មានភាពស្មុគ្រស្មាញបន្តិចនៅពេលព្រឹក ដូច្នេះសូមកុំទាន់ផ្តួចផ្តើមគំនិតនៅពេលនេះ។ ទន្ទឹមនឹងនេះ មិនគួរធ្វើឲ្យមានការថ្នាំងថ្នាក់ជាមួយមិត្តរួមការងារ ពិសេសជាមួយថ្នាក់លើឡើយ ហើយចូរកុំបដិសេធការផ្តល់ជូនណាមួយពីថ្នាក់លើ។ អ្វីៗអាចនឹងដំណើរការល្អប្រសើរណាស់ ប្រសិនបើអ្នកយកចិត្តទុកដាក់លើចំណុចនេះ។ ក្នុងនោះ លោកអ្នកទទួលបានអំណោយផលក្នុងការពិនិត្យវាយតម្លែ និងការពារទស្សនៈរបស់ខ្លួនបានពេញលេញ។ ក្រៅពីនេះ សូមលោកអ្នកសំឡឹងមើលឳកាសដែលនៅក្បែរខ្លួនជាជាងរំពឹងឳកាសពីឆ្ងាយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារបស់អ្នកមានដំណើរល្អប្រសើរណាស់។ ការបោះជំហានសម្រាប់កិច្ចការងារថ្មី ឬការបណ្តាក់ទុន និងសូម្បីតែការផ្លាស់ប្តូរទីកន្លែងការងារក្តី។ ទាំងនេះមិនមែនមានន័យថាអ្នកមិនជួបបញ្ហាអ្វីសោះនោះទេ ប៉ុន្តែអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាចំពោះមុខដោយជោគជ័យ ហើយមនុស្សនៅជុំវិញខ្លួននឹងជួយជ្រោមជ្រែងយ៉ាងពេញទំហឹងផងដែរ។ ប្រការចំបាច់បំផុតក្នុងពេលនេះ គឺសូមកុំឃ្លាតឆ្ងាយពីការគម្រោងផែនការ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានា ដើម្បីទទួលបានគំនិតទូលាយសម្រាប់ការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែអ្នកប្រហែលជាពិបាកក្នុងការធ្វើទំនាក់ទំនង ឬបង្ហាញលទ្ធផលការងាររបស់អ្នកចំពោះមិត្តរួមការងារ ថ្នាក់លើ និងដៃគូពាណិជ្ជកម្ម។ មិនត្រឹមតែប៉ុណ្ណោះអ្នកក៏មិនអាចពឹងពាក់អ្នកដទៃបានដោយងាយស្រួលនោះទេ។ អាស្រ័យហេតុនេះ សូមព្យាយាមបំពេញការងារដោយខ្លួនឯង និងពឹងផ្អែកជាពិសេសជាមួយចំណេះដឹង បទពិសោធន៍ និងពត៌មានទាំងឡាយដែលអ្នកទទួលបាន។ ក្រៅពីនេះ…
-
កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី “អូមីក្រុង” ជាលើកដំបូងលើស្ត្រីខ្មែរអាយុ២៣ឆ្នាំ ដែលត្រឡប់មកពីធ្វើការ នៅប្រទេសហ្គាណា

-
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានចុះហត្ថលេខាកិច្ចព្រមព្រៀងលើវិស័យការពារជាតិ

កាលពីថ្ងៃទី១៣ ធ្នូ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានចុះហត្ថលេខាកិច្ចព្រមព្រៀងលើវិស័យការពារជាតិគិតជាទឹកប្រាក់ចំនួន ៧១៧លានដុល្លារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោក Moon ទៅកាន់រដ្ឋធានីកង់បេរ៉ា។ ក្រោមកិច្ចព្រមព្រៀងថ្មីនេះ ក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូង Hanwha នឹងផ្តល់អាវុធ កាំភ្លើងធំ យានជំនិះ និងរ៉ាដាដល់កងទ័ពអូស្ត្រាលី។ លោក Morrison និយាយថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតការងារប្រមាណ ៣០០ នៅអូស្ត្រាលី ហើយជាជំពូកសំខាន់បន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្មការពារជាតិអូស្ត្រាលី។ លោកក៏បានបន្ដថា៖ “កូរ៉េគឺជាដៃគូដ៏សំខាន់របស់អូស្ដ្រាលីទាំងក្នុងការរៀបចំសន្តិសុខ និងការកសាងសមត្ថភាពអធិបតេយ្យភាព ព្រមទាំងការផលិតវិស័យការពារជាតិផងដែរ”។ ប្រភព៖ Al Jazeera