-
សារសម្តេចតេជោឆ្លើយតបអាមេរិកចំពោះការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា

“ខ្ញុំឆ្លៀតយកឱកាសនេះ សូមអរគុណចំពោះសហរដ្ឋអាមេរិក ដោយសារការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធ និងសម្ភារៈយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ខ្ញុំកាលពីឆ្នាំ ១៩៩៤។ នៅពេលនោះ ខ្ញុំបានធ្វើការសម្រេចចិត្ត ដោយមិនធ្វើការផ្លាស់ប្តូរប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិក។ ខ្ញុំសូមដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល តាមការជាក់ស្តែង។ តាមចំណាំរបស់ខ្ញុំ អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើនបានចាញ់សង្រ្គាម ដូចជាក្នុងរបបសាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិក និងបាននាំចូលអាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅនេះ រហូតមកដល់បច្ចុប្បន្ននេះ។ ថ្មីៗនេះទៀតសោត គឺអ្នកប្រើប្រព័ន្ធអាវុធអាមេរិកក៏បានចាញ់សង្រ្គាមនៅអាហ្គានីស្ថាន។ ខ្ញុំមានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតី និងទឹកចិត្តប្រយុទ្ធរបស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណសហរដ្ឋអាមេរិកដែលបានជួយបញ្ជាក់ថាការសម្រេចចិត្តរបស់ខ្ញុំមិនយល់ព្រមទិញអាវុធពីអាមេរិកពិតជាត្រឹមត្រូវសម្រាប់នយោបាយការពារជាតិរបស់កម្ពុជាហើយវាក៍ជាសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយឱ្យបានជ្រាបថាបើចង់មានឯករាជ្យភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាមេរិក៕” ប្រភព៖ SPM
-
សមាជិកទាំង ២៨ របស់បាគង!

-
សម្តេចតេជោហ៊ុនសែនដាក់ចេញបទបញ្ជាឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធនិងសម្ភារៈ យោធាអាមេរិកហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំងឬយកទៅកំទេចចោល

-
មួយព្រឹកអគ្គិភ័យឆេះនៅខណ្ឌដូនពេញនិងខណ្ឌឫស្សីកែវបំផ្លាញផ្ទះទាំងស្រុងជិត១០០ខ្នង,សមត្ថកិច្ចប្រើទឹកជិត ២០០ឡានទើបគ្រប់គ្រងបាន

-
ប្រទេសថៃក្នុងរបាយការណ៍ថ្ងៃសុក្រនេះមនុស្ស ៤,១៩៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៨នាក់ស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

-
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ថាគម្រោងប្លាស្ទិកដូរយកអង្ករដែលបានអនុវត្តតាំងពីឆ្នាំ២០១៨នៅលើបឹងទន្លេសាបក្នុង ភូមិសាស្ត្រខេត្តសៀមរាប

-
មនុស្សយ៉ាងហោច៤៩នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បំផុតមួយ នៅរដ្ឋឈៀប៉ាស់ (Chiapas)ភាគខាងត្បូងប្រទេសម៉ិចស៉ីកូ។

-
គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងនិង អង្កេតនៃព្រឹទ្ធសភាបានចេញសេចក្តីថ្លែងការណ៍ អបអរសាទរខួបលើកទី៧៣នៃទិវាសិទ្ធិមនុស្សអន្តរ ជាតិ ១០ ធ្នូ ២០២១ ក្រោមប្រធានបទ «សមភាពកាត់បន្ថយវិសមភាពជំរុញការលើកកម្ពស់សិទ្ធិមនុស្ស»។

-
នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) ប្រជាពលរដ្ឋកម្ពុជាគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់

នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) ប្រជាពលរដ្ឋកម្ពុជាគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៌ពិពាហ៌ និងសិទ្ឋិប្រកបការងារជាដើម។ របបប្រល័យពូជសាសន៍បានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលឱ្យប្រជាពលរដ្ឋជាង៣លាននាក់បានស្លាប់ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ។ បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី។ សិទ្ធិសេរីភាពបានធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ។ អបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ “១០ ធ្នូ”! ប្រភព៖ SPM
-
របាយការណ៍នៅថ្ងៃទី៩ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣៨នាក់។ ៤. កូវីដ ១៥ករណី និងជាសះស្បើយ ១២នាក់។ អ្នកឆ្លងសរុប ១២០ ៣២៧នាក់ អ្នកជាសះស្បើយ ១១៦ ៦៨០នាក់ អ្នកស្លាប់ ២ ៩៧៨នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី១០ ធ្នូ ២០២១