-
ឯកឧត្តម ប្រាក់ សុខុន គាំទ្រប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ដែលប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី

-
កម្ពុជាលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក

-
តុលាការកំពូលប្រេស៊ីលបញ្ជាឱ្យមានការស៊ើបអង្កេតលើលោក Jair Bolsonaro ជុំវិញអំណះអំណាងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាចបង្កើនឱកាសនៃការឆ្លងជំងឺអេដស៍

កាលពីថ្ងៃទី២៤ តុលា លោក Bolsonaro និយាយថា៖ “របាយការណ៍ផ្លូវការពីរដ្ឋាភិបាលចក្រភពអង់គ្លេសបង្ហាញថា មនុស្សដែលទទួលវ៉ាក់សាំងពេញលេញ នឹងវិវដ្តមេរោគអេដស៍លឿនជាងការរំពឹងទុក” ប៉ុន្ដែវីដេអូនេះត្រូវបានលុបចោលប៉ុន្មានថ្ងៃក្រោយមក ដោយក្រុមហ៊ុនហ្វេសប៊ុក និង Instagram ដោយសារបំពានច្បាប់។ កាលពីខែតុលា គណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភារកឃើញថា លោក Bolsonaro បានប្រព្រឹត្តបទឧក្រិដ្ឋចំនួន ៩ករណីពាក់ព័ន្ធនឹងវីរុសកូវីដ១៩ រួមទាំងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយស្នើសុំឱ្យតុលាការកំពូលបញ្ជាឱ្យមានការស៊ើបអង្កេត។ លោក Bolsonaro ដែលបានអះអាងថាខ្លួនមិនបានទទួលការចាក់វ៉ាក់សាំង តែងមិនយកចិត្តទុកដាក់ចំពោះវិធានការសុវត្ថិភាពក្នុងតំបន់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺកូវីដ១៩ ហើយត្អូញត្អែរថាការរឹតបន្តឹងក្នុងគោលបំណងគ្រប់គ្រងមេរោគអាចបង្កគ្រោះថ្នាក់ច្រើនជាងផលវិជ្ជមាន។ ប្រភព៖ Al Jazeera
-
អាជ្ញាធរថៃបានស្កាត់រឹបអូសម៉ាទឹកកក ឬ មេតំហ្វេតាមីនគ្រីស្តាល់ប្រមាណ ៩០០គីឡូក្រាម នៅលើកប៉ាល់ដឹកទំនិញមួយនៅកំពង់ផែរាជធានីបាងកក

នៅថ្ងៃទី៣ ធ្នូ អាជ្ញាធរថៃបានស្កាត់រឹបអូសម៉ាទឹកកក ឬ មេតំហ្វេតាមីនគ្រីស្តាល់ប្រមាណ ៩០០គីឡូក្រាម នៅលើកប៉ាល់ដឹកទំនិញមួយនៅកំពង់ផែរាជធានីបាងកក ដោយកប៉ាល់នេះមានទិសដៅធ្វើដំណើរទៅកាន់កោះតៃវ៉ាន់។ ម៉ាទឹកកកទម្ងន់ជាង ៩០០គីឡូក្រាមនេះ អាចមានតម្លៃប្រមាណ ១៥-១៨លានដុល្លារ ហើយនឹងមានតម្លៃដល់៨៨លានដុល្លារ បើដឹកជញ្ជូនទៅដល់គោលដៅ។ ទីផ្សារមេតំហ្វេតាមីននៅតែបន្តរីករាលដាលនៅតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ទោះបីជាពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩។ ប្រភព៖ Reuters
-
ករណីកូវីដ១៩នៅអាហ្វ្រិកខាងត្បូង កើនឡើងជិត ៤ដង ដោយសង្ស័យថាបង្កដោយវីរុសបម្លែងថ្មី Omicron

-
ឯកឧត្តម លី កុសល កោតសរសើរ សហភាពសហព័ន្ធយុវជន រាជធានីភ្នំពេញ សម្រាប់ការរៀបចំការប្រកួត កីឡាវាយសីគ្រឹះស្ថានបឋមភូមិលើកទី១ ឆ្នាំ២០២១

-
បើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកជ្រើសរើសជើងឯកថ្នាក់ជាតិនៅមណ្ឌលភ្នំពេញ

ភ្នំពេញ៖លោកបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសៀស្យាល់អូឡាំពិកកម្ពុជាតំណាងឲ្យលោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នា២០២១ អញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាសៀស្យាល់អូឡាំពិកជ្រើសរើសជើងឯកថ្នាក់ជាតិវេទិកាអប់រំសុខ ភាពនិងកម្មវិធីត្រួតពិនិត្យសុខភាពសម្រាប់ជនបញ្ញាខ្សោយនៅភ្នំពេញ។
-
ក្រុម E-Sport កម្ពុជា ចូលរួមប្រកួតជើងឯកពិភពលោក M3 World Championship ជាលើកដំបូង ដើម្បីដណ្តើមប្រាក់រង្វាន់សរុប៨ម៉ឺនដុល្លា

-
កម្ពុជា-ចិន មិត្តដែកថែប!

រដ្ឋមន្ត្រីការបរទេសកម្ពុជា ចិន អបអរសាទរការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅដើមឆ្នាំក្រោយ ហើយបានប្តេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងទាំងពីរខាងលើ ដើម្បីជំរុញពាណិជ្ជកម្ម ទេ្វភាគីរវាងប្រទេសទាំងពីរឱ្យដល់ ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣! ចិនបានរំលឹកឡើងវិញនូវការគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងអបរអរសាទរកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី ១៣ ដោយជោគជ័យ។ កម្ពុជាអបអរសាទរមិត្តចិន ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំងនៅឆ្នាំ ២០២២ ហើយសូមជូនពរឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។ ភាគីទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី “ការត្រួតពិនិត្យអនាម័យសត្វ និងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ” រវាងកម្ពុជា និងចិនផងដែរ។ https://www.facebook.com/ams1minute/posts/371035361460341
-
របាយការណ៍នៅថ្ងៃទី៤ ធ្នូ
