-
រយៈពេល១០ខែចំណូលពីកៅស៊ូបានជាង៤៤៥លានដុល្លារ (Video Inside)

-
ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងក្នុងអំឡុងបាតុកម្មប្រឆាំងនឹងការបិទប្រទេសនៅអឺរ៉ុបកាលពីចុងសប្ដាហ៍ ខណៈរដ្ឋាភិបាលនានាចេញវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ដែលកំពុងបន្តកើនឡើងជាលំដាប់

វីដេអូជាច្រើនពីកន្លែងកុបកម្មក្នុងទីក្រុងឡាអេកាលពីថ្ងៃទី២០ វិច្ឆិកា បានបង្ហាញពីសកម្មភាពកងកម្លាំងសន្ដិសុខដាក់ពង្រាយកាំភ្លើងបាញ់ទឹក និងចាប់ខ្លួនក្រុមបាតុករ។ កងកម្លាំងសន្ដិសុខ ៥នាក់រងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នា ខណៈមនុស្ស១៩នាក់ត្រូវបានចាប់ខ្លួនដោយក្រុមកងកម្លាំងសន្ដិសុខបាននិយាយថាក្រុមបាតុករចាប់ផ្តើមបង្កអំពើហិង្សា។ ការតវ៉ាដូចគ្នាផ្ទុះឡើងក្នុងប្រទេសជាច្រើនទៀតដូចជាស្វីស អូទ្រីស អ៉ីតាលី រួមទាំងក្រូអាស៊ីក្រោយរដ្ឋាភិបាលដាក់វិធានការបិទខ្ទប់ តម្រូវឱ្យមានបណ្ណវ៉ាក់សាំងមុនចូលទីសាធារណៈ និងកាតព្វកិច្ចចាក់វ៉ាក់សាំងដែលការណ៍នេះបានរំលោភលើសិទ្ធិសម្រេចចិត្តផ្ទាល់ខ្លួនរបស់ពលរដ្ឋ និងមានលក្ខណៈបែបផ្ដាច់ការជាដើម។ ប្រភព៖ CNN
-
នាយករដ្ឋមន្ត្រីថៃ Prayuth បានជួបជាមួយនាយករង CIA David Cohen ដោយសម្ងាត់អស់រយៈពេលប្រមាណ៤៥នាទីកាលពីថ្ងៃសុក្រសប្ដាហ៍មុន

យោងតាមប្រភពរបស់រដ្ឋាភិបាលថៃលោក Prayuth និងលោក Cohen បានពិភាក្សាគ្នាពីប្រធានបទពាក់ព័ន្ធនឹងសន្តិសុខនៅក្នុងតំបន់និងក្នុងប្រទេសថៃដោយក្នុងនោះបញ្ហាមីយ៉ាន់ម៉ាក៏បានលើកយកពិភាក្សាផងដែរពិសេសលទ្ធភាពក្នុងការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគីនានាហើយជាពិសេសខាងអាមេរិកបានបង្ហាញពីការគាំទ្រចំពោះថៃក្នុងការទទួលបានសិទ្ធិជាម្ចាស់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅឆ្នាំ២០២២។ បន្ទាប់ពីមកដល់ស្រុកថៃហើយលោក Cohen គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន២ផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ប៉ុន្តែមិនបានបង្ហើបថាជាប្រទេសណាទេ។ លោក SupojMalaniyom អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃបានលើកឡើងថា៖ “ជំនួបនេះជារឿងធម្មតាទេសម្រាប់អាមេរិកនិងថៃដោយភាគីទាំងពីរត្រូវចែករំលែកព័ត៌មានគ្នាទៅវិញក្នុងមួយឆ្នាំម្ដង។” ប្រភព៖ Bangkok Post
-
២២ វិច្ឆិកា ២០២១

១. គម្រោងសាងសង់ទីលានតេជោ ដែលមានផ្ទៃទំហំជាងពីរម៉ឺនម៉ែត្រក្រឡានៅឆ្នេរថ្មពយតាមុយ ក្រុងព្រះសីហនុ បានរួចរាល់ជាស្ថាពរហើយ – រស្មីកម្ពុជា ២. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១៨០លានដុល្លារ ដើម្បីជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងបាវិត កំពត និង ប៉ោយប៉ែត និងជំរុញការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច – ខ្មែរថាមស៍ ៣. កម្ពុជាមានភ្ញៀវទេសចរជាង១លាន១សែននាក់បានចេញដើរកម្សាន្ត ក្នុងពេលបុណ្យអុំទូក៣ថ្ងៃ ក្នុងនោះមានភ្ញៀវបរទេសផ្ទៃក្នុងជាង ១ម៉ឺន៤ពាន់នាក់ – AMS Central ៤. អូស្ត្រាលីនឹងអនុញ្ញាតឱ្យសិស្សដែលចាក់ថ្នាំបង្ការ អ្នកកាន់ទិដ្ឋាការអាជីវកម្ម និងជនភៀសខ្លួនចូលប្រទេសវិញ ចាប់ពីថ្ងៃទី១ ធ្នូនេះតទៅ – Reuters ៥. អាមេរិក អូស្ត្រាលី អង់គ្លេសចុះហត្ថលេខាលើកិច្ចព្រៀងដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរ “ព័ត៌មានស្តីពីការជំរុញផ្នែកនុយក្លេអ៊ែររបស់ កងទ័ពជើងទឹក” – France24
-
រូបគ្រោះថ្នាក់ចរចរណ៍នៅ ពេជ្រ និល ដែលចែកចាយល្ងាចនេះជាពត៌មានចាស់ទេ តាំងពីឆ្នាំ២០១៩!

-
យោធាស៊ូដង់តែងតាំងតំណែងរបស់នាយករដ្ឋមន្ត្រី Abdalla Hamdok ឡើងវិញកាលពីថ្ងៃអាទិត្យ ហើយសន្យាថានឹងដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់

លោក Hamdok ត្រូវបានគេឃុំខ្លួនក្នុងផ្ទះកាលពីខែតុលាឆ្នាំនេះ ហើយវាជាសកម្មភាពដែលសហគមន៍អន្តរជាតិនានាចេញមុខថ្កោលទោសថាជាការធ្វើរដ្ឋប្រហារបែបយោធា។ ក្រោមកិច្ចព្រមព្រៀងមួយដែលចុះហត្ថលេខាជាមួយមេដឹកនាំយោធាឧត្តមសេនីយ៍ Abdel Fattah al-Burhan លោកនាយករដ្ឋមន្រ្តី Hamdok នឹងដឹកនាំរដ្ឋាភិបាលស៊ីវិល។ មនុស្សរាប់ម៉ឺននាក់បានចូលរួមការប្រមូលផ្តុំនៅរដ្ឋធានី Khartoum ក្រុង Omdurman និង Bahri ដើម្បីប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ ហើយសមាគមវិជ្ជាជីវៈស៊ូដង់ (SPA) ដែលជាក្រុមតវ៉ាឈានមុខគេ ហៅកិច្ចព្រមព្រៀងថា “ក្បត់ជាតិ”។ ជុំវិញការតវ៉ានេះ កងកម្លាំងសន្តិសុខបានបាញ់គ្រាប់កាំភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស។ លោកនាយករដ្ឋមន្រ្តី Hamdok ថាលោកយល់ព្រមលើកិច្ចព្រមព្រៀងនេះ ដើម្បីការពារកុំឱ្យមានអ្នកស្លាប់ និងរបួសបន្ថែមទៀត។ “ឈាមប្រជាជនស៊ូដង់មានតម្លៃថ្លៃ។ ចូរយើងបញ្ឈប់ការបង្ហូរឈាម និងដឹកនាំកម្លាំងយុវជនក្នុងការកសាង និងអភិវឌ្ឍ” ប្រភព៖ Reuters
-
លទ្ធផលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ

-
សារសំឡេងសម្តេចតេជោក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ

-
ចិត្តជាទេវទត្ត មាត់ជាទេវតា!

-
“ពិព័រណ៌សិល្ប:មហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ២០២១”

សូមទស្សនាស្នាដៃចម្លាក់ រូបថត រូបគំនូរ គ្រឿងអលង្ការ វីដេអូខ្លីៗ ដែលឆ្លុះបញ្ចាំងពីបទពិសោធន៏នៃការធ្វើដំណើរឆ្លងទ្វីប ស្ថានភាពរស់នៅប្រចាំថ្ងៃ និងឥទ្ធិពលគំនិតនៃសិល្បករមកពីទ្វីបទាំងពីរ ជាពិសេសសាមគ្គីភាព និងចំណងមិត្តភាពលើវិស័យវប្បធម៌នៃបណ្ដាប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប ដែលនឹងដាក់តាំងបង្ហាញជូនទស្សនាចាប់ពីថ្ងៃទី២២ វិច្ឆិកា ដល់ ៣១ ធ្នូ ២០២១។ ប្រភព៖ សារមន្ទីរជាតិកម្ពុជា