-
សម្តេចតេជោថ្លែងទៅកាន់សមាជិកអង្គសភាអាស៊ី និងអ៉ឺរ៉ុប (ASEP 11) កាលពីល្ងាចថ្ងៃទី១៦ វិច្ឆិកា

“នៅរាល់វិបត្តិដែលកើតមានឡើង តែងតែបង្កប់នូវកាលានុវត្តភាព ដែលយើងមិនត្រូវមើលរំលង។ ជាក់ស្តែង ជំងឺកូវីដ១៩ គឺជាច្រកសម្រាប់ការកែទម្រង់លើប្រព័ន្ធសេដ្ឋកិច្ច ក៏ដូចជាអាទិភាពនានាសម្រាប់ដំណើរការអភិវឌ្ឍរបស់យើង។ យើងសង្កេតឃើញថា ការផ្លាស់ប្តូរនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្ម សន្ទុះដ៏លឿននៃបរិបទឌីជីថល សេដ្ឋកិច្ច និងកំណើនបៃតង គឺជាកាលានុវត្តភាពសេដ្ឋកិច្ចនៅក្នុងគន្លងប្រក្រតីថ្មី ដែលប្រទេសទាំងអស់ត្រូវតែចាប់យកឱ្យខាងតែបាន។ ក្នុងន័យនេះ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជាក្នុងបរិបទនៃការរស់នៅជាមួយកូវីដ១៩ នឹងត្រូវបញ្ចូលនូវនិន្នាការទាំងនេះជារបៀបវារៈនៃការកែទម្រង់របស់យើង ហើយយើងមានសុទិដ្ឋិនិយមថា និន្នាការទាំងនេះនឹងក្លាយទៅជាសញ្ញាណរួមនៃការងើបឡើងវិញរបស់ពិភពលោកនៅក្រោយវិបត្តិនេះ។” សម្តេចតេជោថ្លែងទៅកាន់សមាជិកអង្គសភាអាស៊ី និងអ៉ឺរ៉ុប (ASEP 11) កាលពីល្ងាចថ្ងៃទី១៦ វិច្ឆិកា
-
កម្ពុជាបង្កើតក្រុមការងារ ដើម្បីទទួលយកពលរដ្ឋអាហ្វហ្កានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្ន

-
ខ្ជាយខ្មៅ ឬប្រទាលថ្លើមឆ្កែ

-
កម្ពុជា បង្កើតក្រុមការងារ ដើម្បីទទួលយកពលរដ្ឋអាហ្វហ្កានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្ន

-
១៦ វិច្ឆិកា ២០២១

១. អភិបាលរាជធានីភ្នំពេញបានស្នើឱ្យអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយនៅសណ្តស្ទឹងព្រែកត្នោតភាគខាងលិចក្រុង ដោយយកទឹកពីស្ទឹងមកផលិតជាទឹកស្អាត – រស្មីកម្ពុជា ២. ក្រសួងពាណិជ្ជកម្មថៃ មានគោលបំណងពន្លឿនកិច្ចពិភាក្សាជាមួយកម្ពុជា បើកច្រកព្រំដែនTha Sen ក្នុងខេត្តត្រាត និង Ban Nong Ian ក្នុងខេត្តស្រះកែវ ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ – ខ្មែរថាមស៍ ៣. ក្រសួងវប្បធម៌៖ “របាំភោគផល” ប្រពៃណីជនជាតិដើមភាគតិច នឹងត្រូវសម្តែងក្នុងព្រឹត្តិការណ៍អម ASEM13 ដើម្បីបង្ហាញពិភពលោក – FN ៤. ជប៉ុនបានបដិសេធចំពោះរបាយការណ៍ដែលថា បេសកជនពិសេសរបស់ខ្លួន បានធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួយផ្សះផ្សាការដោះលែងអ្នកកាសែតអាមេរិកលោក Danny Fenster ចេញពីពន្ធនាគារ – Reuters ៥. ការផ្ទុះឡើងការរីករាលដាលជំងឺផ្តាសាយបក្សី បានវាយប្រហារទ្វីបអឺរ៉ុប និងអាស៊ីសារជាថ្មីនៅប៉ុន្មានថ្ងៃនេះ ដែលជាសញ្ញាបង្ហាញថា វីរុសនេះកំពុងសាយភាយយ៉ាងឆាប់រហ័សម្តងទៀត – Yahoo
-
សហភាពអឺរ៉ុបចោទប្រកាន់ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ពីបទរៀបចំអោយមានលំហូរនៃជនអន្តោប្រវេសន៍ ដើម្បីដាក់សម្ពាធឱ្យប្លុកនេះដកការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរបស់ខ្លួន

ឯកសារមួយរបស់ប៉ូឡូញ និងលីទុយអានីបង្ហាញថា ក្រុមហ៊ុនទេសចរណ៍រដ្ឋរបស់បេឡារុបានធ្វើឱ្យមានភាពងាយស្រួលដល់ជនអន្តោប្រវេសន៍ដែលចង់ចូលទៅប្រទេសរបស់ខ្លួនចាប់តាំងពីខែឧសភា។ ជាក់ស្ដែង មានជនអន្ដោប្រវេសន៍ ២០នាក់ក្នុងចំណោមជនអន្តោប្រវេសន៍ ៣០នាក់ ធ្វើដំណើរមកបេឡារុសដោយប្រើទិដ្ឋាការសម្រាប់ទេសចរ ខណៈជនជាតិអ៉ីរ៉ាក់ជិត ២០០នាក់ទៀតទទួលបានទិដ្ឋាការពីក្រុមហ៊ុនទេសចរណ៍រដ្ឋរបស់បេឡារុស ដើម្បីដំណើរកំសាន្ដផ្សេងៗ ទោះបីមានការចំណាយចន្លោះ ១ ២៥០ដុល្លារ ទៅ ៤ ០០០ដុល្លារក្ដី។ ជនអន្តោប្រវេសន៍ត្រូវបានជួយជ្រោមជ្រែងដោយភ្នាក់ងារទេសចរណ៍តូចៗ អ្នករត់គេចពន្ធ និងអ្នកបើកបរដែលកំពុងស្វែងរកការកាត់បន្ថយប្រាក់ចំណេញ និងឆ្មាំព្រំដែនបេឡារុស ដោយជួយឱ្យប្រដាប់កាត់របងលួសឆ្លងកាត់ទៅទឹកដីប៉ូឡូញផងដែរ។។ ចំនួនអ្នកប៉ុនប៉ងឆ្លងដែនខុសច្បាប់មានរហូតដល់ជាង ១៧ ០០០នាក់ក្នុងខែតុលានេះ ច្រើនជាងចំនួនក្នុងខែកញ្ញាពីរដង ហើយជនចំណាកស្រុករាប់ពាន់នាក់កំពុងបោះជំរំនៅជិតព្រំដែនបេឡារុស-ប៉ូឡូញ។ ប្រភព៖ Reuters
-
សន្តិភាព និងសន្តិសុខសកល កំពុងតែស្ថិតនៅក្រោមសម្ពាធ និងកាន់តែពិបាកប៉ាន់ស្មានដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

សន្តិភាព និងសន្តិសុខសកល កំពុងតែស្ថិតនៅក្រោមសម្ពាធ និងកាន់តែពិបាកប៉ាន់ស្មានដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ ខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយនានា កំពុងត្រូវបានគូសវាសរួចទៅហើយ និងបានដាក់គំនាបឱ្យរដ្ឋតូចៗជ្រើសរើសរបៀបវារៈនយោបាយមួយ ដែលមិនឆ្លុះបញ្ចាំងអំពីឆន្ទៈ និងផលប្រយោជន៍នៃប្រជាជាតិរបស់ខ្លួន។ នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏តានតឹងនេះ មានតែភាពជាដៃគូប្រកបដោយភាពជឿទុកចិត្តគ្នានោះទេ ទើបអាចឱ្យយើងបន្តរក្សាបាននូវយន្តការពហុភាគីនិយមមួយដែលនឹងធានាបាននូវសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពរបស់សកលលោក។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវតែបន្តរក្សាឱ្យបាននូវគុណតម្លៃ នៃសន្តិភាព ព្រមទាំងបន្តរិះរកជានិច្ចនូវយន្តការចាំបាច់នានា សំដៅសម្រេចឱ្យបាននូវគោលដៅដ៏ឧត្តុង្គឧត្តមនេះ។ ប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ស្តីពីការពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩។ ១៦ វិច្ឆិកា ២០២១
-
អ៊ីស្រាអែលជំរុញឱ្យតួកគីដោះលែងគូស្នេហ៍អ៊ីស្រាអែលមួយគូឈ្មោះ Natalie និង Mordi Oknin ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ វិច្ឆិកា ក្រោមបទចោទប្រកាន់ចារកម្មនយោបាយ និងយោធា

អ៊ីស្រាអែលជំរុញឱ្យតួកគីដោះលែងគូស្នេហ៍អ៊ីស្រាអែលមួយគូឈ្មោះ Natalie និង Mordi Oknin ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ វិច្ឆិកា ក្រោមបទចោទប្រកាន់ចារកម្មនយោបាយ និងយោធា ជុំវិញការថតរូបផ្ទះប្រធានាធិបតី Recep Tayyip Erdogan ក្នុងទីក្រុងអ៉ីស្តង់ប៊ុល។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោក Naftali Bennett មានប្រសាសន៍ថា៖ “អ្នកទាំងពីរជាជនស៊ីវិលស្លូតត្រង់ដែលត្រូវគេចាប់កំហុសក្នុងស្ថានភាពស្មុគស្មាញ និងទទូចថាអ្នកទាំងពីរមិនបានធ្វើការឱ្យទីភ្នាក់ងារអ៉ីស្រាអែលណាមួយឡើយ។” ទំនាក់ទំនងរវាងអ៉ីស្រាអែល និងតួកគីចាប់ផ្ដើមតានតឹង ចាប់តាំងពីការវាយឆ្មក់របស់អ៉ីស្រាអែលក្នុងឆ្នាំ២០១០ លើកប៉ាល់តួកគីដែលព្យាយាមបំបែកការបិទផ្លូវរបស់អ៉ីស្រាអែលនៅតំបន់ Gaza។ ក្នុងខែតុលា យ៉ាងហោចណាស់មានមនុស្សជាង ១៥នាក់ត្រូវបានអាជ្ញាធរតួកគីចាប់ខ្លួនពីបទសង្ស័យធ្វើចារកម្មឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad របស់អ៉ីស្រាអែល។ ប្រភព៖ BBC
-
អបអរសាទរខួប ៤ឆ្នាំ អង្គការចាត់តាំងបដិវត្តន៍ពណ៌ត្រូវបានកម្ទេច

-
លិខិតក្រសួងមហាផ្ទៃផ្ញើជូន លោក សៀម ភ្លុក អំពីការបដិសេធសំណើសុំចុះបញ្ជីគណបក្សបេះដូងជាតិ
