-
អាស៊ានចាំបាច់ពង្រឹងសាមគ្គីភាពដោយអព្យាក្រឹត

-
ធម្មយាត្រាដើម្បីបរិស្ថាន!

ចម្ងាយ៖ ៩០ គម ទីកន្លែង៖ ភ្នំខ្នងវាល ភ្នំហប់ ក្បាលទឹកស្តេចក្សាន្ត ភ្នំខ្នងផ្សារ ខ្នងស្រូវ ខ្នងសំពៅ ខ្នងកាំភ្លើងធំ ព្រះបាតជាន់ទុក ភ្នំខ្នងក្រពើ ខ្នងវិហារ ទឹកធ្លាក់អូរខ្មែរក្រហម រូងជំនាង ល្អាងខ្មោច ទឹកធ្លាក់អន្លង់ស្វាយ វាលស្រង៉ាម តំបន់ព្រៃអារ៉ែង និង កោះកុងក្រៅ ( ខេត្តកំពង់ស្ពឺ-កោះកុងក្រៅ)។ 📸 Yon Seng Yeath
-
១១ វិច្ឆិកា ២០២១

១. កម្ពុជាកំពុងមានការដ្ឋានអាជីវកម្មរ៉ែមាស ៧ទីតាំង នៅក្នុងខេត្តចំនួន៥ ខណៈការផលិតមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី បានជិត៨០០គីឡូក្រាម – AMS Central ២. តំណាងពាណិជ្ជកម្ឋអាមេរិក នឹងពិចារណាវាយតម្លៃក្នុងការបន្តផ្តល់ប្រព័ន្ធអនុគ្រោះទូទៅ GSP ឱ្យកម្ពុជាឡើងវិញ ក្រោយមានការអនុញ្ញាតពីសភាអាមេរិក – ថ្មីៗ ៣. ផ្សារគំរូ ឬផ្សារដាកម្ពុជា-វៀតណាម ដែល មានផ្ទៃដីទំហំជាង២ហិកតា គ្រោងនឹងបើកអាជីវកម្មនៅថ្ងៃទី១៦ វិច្ឆិកាខាងមុខនេះ – ខ្មែរថាមស៍ ៤. រដ្ឋមន្ត្រីការបរទេសថ្មីជប៉ុនលោក Yoshimasa Hayashi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពជាមួយប្រទេសចិន និងអំពាវនាវឱ្យចិនបង្ហាញអាកប្បកិរិយាប្រកបដោយទំនួលខុសត្រូវ – NDTV ៥. រដ្ឋមន្រ្តីការបរទេសគុយបាលោក Bruno Rodriguez បានចោទប្រកាន់រដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន អំពីការព្យាយាមបំផុសឱ្យមានអស្ថិរភាពផ្ទៃក្នុងរបស់ប្រទេសខ្លួន – Xinhua
-
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់របស់អាមេរិក បន្តកើនឡើងក្នុងល្បឿនដ៏គួរឱ្យព្រួយបារម្ភមួយកាលពីខែតុលា ពោលគឺរហូតដល់ ៦,២% ដែលជាការកើនឡើងដ៏ខ្ពស់បំផុត ចាប់តាំងពីខែវិច្ឆិកា ១៩៩០ មក

ក្រសួងការងារអាមេរិកថា ការកើនឡើងនេះបណ្ដាលមកពីការកើនឡើងយ៉ាងខ្លាំងនៃតម្លៃថាមពល កន្លែងស្នាក់នៅ អាហារ រថយន្តប្រើប្រាស់ និងឡានដឹកទំនិញ ខណៈយានជំនិះថ្មីក៏បានរួមចំណែកយ៉ាងធំ។ រីឯអ្នកសេដ្ឋកិច្ចថា ការកើនឡើងនេះ ផ្សារភ្ជាប់ទៅនឹងការស្ទុះងើបឡើងវិញនៃតម្រូវការអ្នកប្រើប្រាស់ទំនិញ និងសេវាកម្ម នៅពេលដែលជំងឺរាតត្បាតធ្លាក់ចុះ។ បញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ដែលកំពុងបន្តអូសបន្លាយ និងកង្វះខាតជាក់ស្តែងនៃកម្មករប្រាក់ឈ្នួលទាប ធ្វើឱ្យមានការព្រួយបារម្ភពីអតិផរណា។ ប្រភព៖ abc
-
ជនអន្តោប្រវេសន៍រាប់ពាន់នាក់ភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា ដែលកំពុងជាប់ក្នុងតំបន់សនៃព្រំដែនរវាងប្រទេសប៉ូឡូញ និងបេឡារូស បានព្យាយាមទម្លុះរបងព្រំដែនរាប់រយដងដើម្បីឆ្លងចូលដែនដីសហភាពអឺរ៉ុប

ជនអន្តោប្រវេសន៍រាប់ពាន់នាក់ភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា ដែលកំពុងជាប់ក្នុងតំបន់សនៃព្រំដែនរវាងប្រទេសប៉ូឡូញ និងបេឡារូស បានព្យាយាមទម្លុះរបងព្រំដែនរាប់រយដងដើម្បីឆ្លងចូលដែនដីសហភាពអឺរ៉ុប ប៉ុន្តែត្រូវបានបណ្ដេញចេញវិញដោយទាហានប៉ូឡូញជាង ១៥.០០០ នាក់ដែលត្រូវបានពង្រាយដើម្បីទប់ស្កាត់ពួកគេ។ សហភាពអឺរ៉ុប អាមេរិក និងអង្គការណាតូ បានចោទប្រកាន់ប្រទេសបេឡារូសថាបង្កើតឱ្យមានវិបត្តិអន្តោប្រវេសន៍នេះ ដើម្បីបង្កអស្ថិរភាពក្នុងសហភាពអឺរ៉ុប ជាការសងសឹកនឹងការដាក់ទណ្ឌកម្មទៅលើបេឡារូស។ រដ្ឋាភិបាលប្រធានាធិបតីបេឡារូសលោក Alexander Lukashenko បានច្រានចោលការចោទប្រកាន់ ហើយបានធ្វើការឆ្លើយតបដោយស្ដីបន្ទោសប្រទេសលោកខាងលិចចំពោះច្រកព្រំដែនគ្រោះថ្នាក់ និងអាកប្បកិរិយាមិនល្អទៅកាន់ជនអន្តោប្រវេសន្ត។ កងកម្លាំងឆ្មាំព្រំដែនប៉ូឡូញ បាននិយាយថាកាលពីថ្ងៃអង្គារថាពួកគេបានរកឃើញការព្យាយាមទម្លុះរបងព្រំដែនយ៉ាងហោចណាស់ ៦០០ ដង ហើយបានរកឃើញការព្យាយាមធំៗចំនួនបីនៅកណ្ដាលយប់អធ្រាត្រឆ្លងចូលថ្ងៃពុធ ដោយក្នុងករណីនីមួយៗមានការចូលរួមពីជនអន្តោប្រវេសន៍យ៉ាងហោចណាស់ ១០០ នាក់។ ប្រភព៖ CNN
-
កម្ពុជានឹងទទួលបានមកវិញនូវវត្ថុបុរាណខ្មែរចំនួន៤រូប ពីសារមន្ទីរសិល្ប: Denver

-
ត្រៀមបើកអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ឡើងវិញក្រោយថ្ងៃទី៣០ វិច្ឆិកា ២០២១

-
“តំបន់អាស៊ី-ប៉ាស៊ីហ្វិក មិនអាច និងមិនគួរមានការ បែងចែកប្លុកដូចសម័យសង្គ្រាមត្រជាក់ទេ”

លោក ស៊ី ជីភីង បានលើកឡើងអំឡុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (APEC CEO) នៅថ្ងៃនេះ។ លោកបានបន្ថែមថា៖ “មិនថាស្ថានភាពសកលនឹងវិវត្តទៅជាយ៉ាងណានោះទេ សេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅតែបន្តមានភាពខ្លាំង និង ធន់ដដែល ហើយតំបន់អាស៊ី-ប៉ាស៊ីហ្វិក គួរតែបន្តបើកចំហសេដ្ឋកិច្ច ក៏ដូចជាស្ដារសេដ្ឋកិច្ចពីការប៉ះពាល់ដោយជំងឺកូវីដ១៩ឡើងវិញ។” ចិនប្តេជ្ញានឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងបន្តធ្វើវិភាគទានផ្នែកសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ចិនក៏ប្ដេជ្ញាប្រកាន់ខ្ជាប់ពហុភាគីនិយម ដែលរួមមានប្រព័ន្ធពាណិជ្ជកម្មផ្អែកលើអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ប្រភព៖ Reuters
-
១០ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិ បានជាង២,៣១៥លានដុល្លារ ស្មើនឹង១០៣.២៣% នៃច្បាប់ថវិកាជាតិ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២១ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ។
-
ភ្លើងសញ្ញាចរាចរណ៍នៅទីក្រុងប៉េកាំង ❤️ 🧡 💚
