Category: នយោបាយ

  • 📸 ឧទ្យានឫស្សីត្រឹប

    📸 ឧទ្យានឫស្សីត្រឹប
  • ក្រុមការងារខេត្តក្រចេះ ប្រជុំត្រួតពិនិត្យការងារ និងលើកទិសដៅ ដើម្បីសំរេចផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ

    ក្រុមការងារខេត្តក្រចេះ ប្រជុំត្រួតពិនិត្យការងារ និងលើកទិសដៅ ដើម្បីសំរេចផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ

    ខេត្តក្រចេះ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានដឹកនាំកិច្ច​ប្រជុំ​ពិភាក្សា​ត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងលើកទិសដៅបន្ត សំដៅជម្រុញអនុវត្តសំរេចសកម្មភាពការងារជាក់​ស្តែង នៅក្នុងជំហានផែនការយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នាឆ្នាំ២០២២ ខាងមុខ។

  • ទេសភាពដើមត្នោតនៅស្រុកពារាំង ខេត្តព្រៃវែង📍

    ទេសភាពដើមត្នោតនៅស្រុកពារាំង ខេត្តព្រៃវែង📍

    📷 RS Gallery

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា

    ១៩ តុលា ២០២១

  • ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជួបជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន

    ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជួបជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន

    កំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ដើម្បីស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាតម្រូវការចាំបាច់ តាមការស្នើសុំរបស់ បងប្អូនប្រជាពលរដ្ឋ ….

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា (ឃ្លីបសម្លេង)

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា (ឃ្លីបសម្លេង)

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖

  • ១៨ តុលា ២០២១

    ១៨ តុលា ២០២១

    ១. អាជ្ញាធរ ដុតបំផ្លាញចោលអាល់កុលក្លែងក្លាយជាង ៦០០លីត្រ រួមនឹងទំនិញខូចគុណភាពជាច្រើនមុខចំនួន ១៥០គីឡូក្រាម ហើយនឹងបន្តចុះត្រួតពិនិត្យទំនិញ ដែលលក់នៅតាមទីផ្សារនានា – រស្មីកម្ពុជា ២. ក្រុមហ៊ុនសាជីវកម្មអាមេរិក Fluence បានឈ្នះកិច្ចសន្យា ៨. ៥លានដុល្លារពីរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ដែលនឹងអាចសម្អាតទឹកកខ្វក់ជូនប្រជាជនជាង ១៦ម៉ឺននាក់នៅក្នុងខេត្តព្រះសីហនុ – ខ្មែរថាមស៍ ៣. តម្លៃ ប្រេងឥន្ធនៈ លក់រាយ នៅ កម្ពុជា បាន កើន ២០០រៀល ក្នុង ១លីត្រ ស្របពេល ដែល តម្លៃ ប្រេងឆៅ នៅលើ ពិភពលោក កើន ដល់ ៨០ដុល្លារ ក្នុង ១បារ៉ែល – ភ្នំពេញបុស្តិ៍ ៤. យោធាចិន បានថ្កោលទោសអាមេរិក និងកាណាដា ចំពោះការបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីសប្តាហ៍មុន ដោយនិយាយថាពួកគេកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ – Aljazeera ៥. ប្រធានាធិបតីប៉ាឡេស្ទីន…

  • ការប្រកួតប្រជែងរវាងចិន និងអាមេរិកបានគ្របដណ្ដប់ស្ទើរតែគ្រប់ទិដ្ឋភាពនៃនយោបាយអន្តជាតិ

    ការប្រកួតប្រជែងរវាងចិន និងអាមេរិកបានគ្របដណ្ដប់ស្ទើរតែគ្រប់ទិដ្ឋភាពនៃនយោបាយអន្តជាតិ

    ការប្រកួតប្រជែងរវាងចិន និងអាមេរិកបានគ្របដណ្ដប់ស្ទើរតែគ្រប់ទិដ្ឋភាពនៃនយោបាយអន្តជាតិ។ ការណ៍នេះតែងបង្កអស្ថិរភាពរវាងក្រុមមនោគមវិជ្ជា និងជំរុញការបង្កើតសម្ព័ន្ធភាពជាប្លុកដើម្បីប្រជែងគ្នា។ តើនេះជាចំណុចចាប់ផ្ដើមនៃសង្គ្រាមត្រជាក់រវាងចិន និងអាមេរិកឬ? ជាក់ស្ដែង ថ្មីៗនេះ អាមេរិក និងអង់គ្លេសបានប្រកាសសម្ព័ន្ធភាព AUKUS ដើម្បីចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរជាមួយអូស្ត្រាលី ដែលនេះបានបង្កើនការគំរាមកំហែងដល់ឆ្នេរសមុទ្រចិន។ លើកចុងក្រោយដែលអាមេរិកចែករំលែកបច្ចេកវិទ្យាប្រភេទនេះគឺជាមួយអង់គ្លេសនៅឆ្នាំ ១៩៥៨ ដើម្បីប្រឆាំងនឹងសហភាពសូវៀត។ ដោយឡែក ចិនបង្កើនបេសកកម្មយោធាហោះចូលដែនអាកាសរបស់កោះតៃវ៉ាន់ ពង្រីកកម្មវិធីអវកាសដើម្បីប្រជែងជាមួយអាមេរិក និងបានពន្លឿនកម្មវិធីមីស៊ីលជំនាន់ថ្មីដែលមានសមត្ថភាពវាយប្រហារប្រព័ន្ធការពាររបស់អាមេរិក។ រូបភាពថតពីផ្កាយរណបបង្ហាញពីការដ្ឋានរណ្ដៅរាប់រយនៅវាលខ្សាច់នៃតំបន់ស៊ីនជាំង ប្រទេសចិន ត្រូវបានក្រុមអ្នកវិភាគយល់ថាគឺជារណ្ដៅសម្រាប់ស្តុក និងបាញ់មីស៊ីលប្លោងចម្ងាយឆ្ងាយ ដែលមានសមត្ថភាពបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ។ កាណាដាបានដោះលែងនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ខណៈដែលចិនបានដោះលែងជនជាតិកាណាដា២រូប និងអាមេរិក២រូប ដែលត្រូវបានគេមើលឃើញថាមានលក្ខណៈស្រដៀងនឹងការដោះដូរអ្នកទោសកាលពីសម័យសង្គ្រាមត្រជាក់។ យ៉ាងណាក្ដី ទំនាក់ទំនងដ៏ស្មុគស្មាញរវាងចិន និងអាមេរិក នៅតភ្ជាប់គ្នាដោយការធ្វើពាណិជ្ជកម្មសេដ្ឋកិច្ចដ៏ធំរវាងប្រទេសទាំងពីរ។ ប៉ុន្តែការដើរខុសជំហានដោយភាគីណាមួយអាចធ្វើឱ្យភាពតានតឹងកើនឡើង និងបង្កជម្លោះដោយហិង្សា។ ប្រភព៖ New York Times

  • កម្ពស់ទឹកទន្លេស្រែពក និងទន្លេសេសាន្ត នៅបន្តឡើងលើសកម្រិតប្រកាសអាសន្ន

    កម្ពស់ទឹកទន្លេស្រែពក និងទន្លេសេសាន្ត នៅបន្តឡើងលើសកម្រិតប្រកាសអាសន្ន

    ១.ទន្លេសេសាន្ត ទឹកមានកម្ពស់ ៩.៤៦ម៉ែត្រ (ប្រកាសអាសន្ន ៨.៥០ម៉ែត្រ) ២.ទន្លេស្រែពក ទឹកមានកម្ពស់ ១៣.១៩ម៉ែត្រ (ប្រកាសអាសន្ន ១២.៥០ម៉ែត្រ) ១៨ តុលា ២០២១ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

  • អត្ថាធិប្បាយ៖ទទួលយកមិនបានទេ របាយការណ៍មួយ​ដែលមាន​លក្ខណៈទុច្ចរិត

    អត្ថាធិប្បាយ៖ទទួលយកមិនបានទេ របាយការណ៍មួយ​ដែលមាន​លក្ខណៈទុច្ចរិត

    អត្ថាធិប្បាយ៖ទទួលយកមិនបានទេ របាយការណ៍មួយដែលមានលក្ខណៈទុច្ចរិត។ ប្រភពពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា