-
អង់គ្លេសនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ក្មេងអាយុចន្លោះពី ១២-១៥ឆ្នាំនៅដើមសប្តាហ៍ក្រោយនេះ ខណៈដែលកង្វល់ជុំវិញរលកថ្មីនៃការឆ្លងនៅសាលារៀនកើនឡើង

យន្តការនេះនឹងអាចកាត់បន្ថយផលប៉ះពាល់ដល់ការអប់រំ និងសុខភាពសាធារណៈ ហើយវ៉ាក់សាំងនេះ នឹងត្រូវផ្តល់តាមរយៈកម្មវិធីចាក់ថ្នាំបង្ការនៅតាមសាលា។ ដូសទីមួយនៃវ៉ាក់សាំង BioNTech/Pfizer ត្រូវបានដាក់ឱ្យប្រើសម្រាប់ក្មេងអាយុ ១៦-១៧ឆ្នាំ និងក្មេងៗអាយុចន្លោះពី ១២-១៥មួយចំនួន ដែលងាយរងគ្រោះ ឬរស់នៅជាមួយសាច់ញាតិដែលគ្មានភាពស៊ាំ ក្រោយក្រុមប្រឹក្សាវ៉ាក់សាំងអង់គ្លេសជាប់គាំងលើការចាក់វ៉ាក់សាំងកុមារ ដោយសារការព្រួយបារម្ភអំពីករណីកម្រនៃការរលាកបេះដូងធ្ងន់ធ្ងរ។ ប្រភព៖ Financial Times
-
មនុស្សចំនួន ១៥នាក់ដែលក្នុងនោះមានកុមារាវ័យ ៧ឆ្នាំម្នាក់ផងដែរ ត្រូវបានអាជ្ញាធរវៀតណាមរកឃើញនៅក្នុងទូរថយន្តក្លាស្សេ

មនុស្សចំនួន ១៥នាក់ដែលក្នុងនោះមានកុមារាវ័យ ៧ឆ្នាំម្នាក់ផងដែរ ត្រូវបានអាជ្ញាធរវៀតណាមរកឃើញនៅក្នុងទូរថយន្តក្លាស្សេ បន្ទាប់ពីព្យាយាមគេចចេញពីភាគខាងត្បូងនៃប្រទេសវៀតណាម ដែលជំងឺកូវីដ១៩កំពុងផ្ទុះរាលដាលខ្លាំង។ រថយន្តនេះបានចេញពីខេត្ត Dong Nai ដែលជាតំបន់ឧស្សាហកម្មក្បែរទីក្រុងហូជីមិញ ក្នុងគោលបំណងឆ្ពោះទៅតំបន់ភាគកណ្ដាលនៃវៀតណាម។ លុះមកដល់ខេត្ត Binh Thuan ប៉ូលិសក៏មានការសង្ស័យ នៅពេលដែលរថយន្ដនេះព្យាយាមឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យកូវីដ១៩ នៅតាមផ្លូវទៅកាន់ភាគខាងជើង។ អ្នកដំណើរក្នុងរថយន្ដមានអាការៈបែកញើស និងដកដង្ហើមខ្លី។ ខេត្ត Dong Nai មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៣៥ ០០០ករណី ជាមួយនឹងការស្លាប់ ៣២០ករណី និងកំពុងស្ថិតក្នុងការបិទខ្ទប់តាំងពីខែកក្កដាមកម្ល៉េះ។ ប្រភព៖ CNA
-
ក្រុមហ៊ុន RMA Cambodia បានសម្រេចធ្វើការវិនិយោគលើរោងចក្រផ្គុំ និងតម្លើងរថយន្តម៉ាក Ford ទីតាំងស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់

-
ការផ្លាស់ប្តូរទីតាំងធ្វើតេស្តរកមេរោគកូវីដ១៩🦠 នៅវិទ្យាល័យបាក់ទូក ប្ដូរមកបរិវេណកោះពេជ្រវិញ

-
កម្ពុជាអស្ចារ្យ 🇰🇭

-
ការទទួលបាននូវគ្រឿងឥស្សរិយយស “មេដាយមាសសន្តិភាពពិភពលោក World Summit Peace” ជាសក្ខីភាពបញ្ជាក់នូវការទទួលស្គាល់អំពីដំណើរវិវឌ្ឍន៍ឆ្ពោះទៅរកភាពជោគជ័យរបស់កម្ពុជា

ការទទួលបាននូវគ្រឿងឥស្សរិយយស “មេដាយមាសសន្តិភាពពិភពលោក World Summit Peace” ជាសក្ខីភាពបញ្ជាក់នូវការទទួលស្គាល់អំពីដំណើរវិវឌ្ឍន៍ឆ្ពោះទៅរកភាពជោគជ័យរបស់កម្ពុជាលើគ្រប់វិស័យក្រោមម្លប់សុខសន្តិភាពពេញលេញ។ មេដាយមាសសន្តិភាពនេះឆ្លុះបញ្ចាំងឱ្យឃើញនូវការឱ្យតម្លៃលើការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ដើម្បីបញ្ចប់នូវសោកនាដកម្មដ៏ សោកសៅបំផុតរបស់កម្ពុជានៅក្នុងសម័យ ប៉ុល ពត ដោយឈរលើគោលជំហរនៃ “ភាពជាម្ចាស់ប្រទេស” និងការអនុវត្ត “នយោបាយឈ្នះ-ឈ្នះ” ស្របតាមគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ សន្តិសហវិជ្ជមាន អព្យាក្រឹត និងអចិន្ត្រៃយ៍ ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយដ៏រឹងមាំ ដែលជាម្លប់នៃក្តីសង្ឃឹម ស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជា។ ដកស្រង់ពីសារលិខិតជូនពរសម្តេចតេជោចុះថ្ងៃទី១៣ កញ្ញា ២០២១
-
កម្មវិធីសម្ពោធសៀវភៅ “ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤”

អញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធសៀវភៅ “ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤” លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានសម្តែងការអបអរសាទរចំពោះមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដែលបានចងក្រងសៀវភៅដ៏ល្អនេះ និងដែលតែងផ្តល់កិច្ចសហការជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ ក្នុងការជំរុញផ្សព្វផ្សាយពីសារៈសំខាន់នៃការទាញយកប្រយោជន៍ពីបច្ចេកវិទ្យា និងនវានុវត្តន៍ បំរើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ១៤ កញ្ញា ២០២១ ទាញយកសុន្ទរកថាទាំងស្រុង ប្រភព៖ កម្ពុជា ៤.០ – Cambodia 4.0
-
“ករណីបើកភ្លើងពេលថ្ងៃ ច្បាប់មិនតម្រូវឱ្យផាកពិន័យម៉ូតូ ឬរថយន្តបើកភ្លើងពេលថ្ងៃទេ”

-
កសិដ្ឋាន Sundrop ភាគខាងត្បូងនៃប្រទេសអូស្ដ្រាលី មានផ្ទៃដី ២០ហិកតា និងអាចដាំដុះដំណាំនៅលើដីដែលរាំងស្ងួត តាមរយៈការបម្លែងទឹកសមុទ្រទៅជាទឹកសាប ដោយថាមពលពន្លឺព្រះអាទិត្យ

ប៉មពន្លឺព្រះអាទិត្យដែលមានកម្ពស់ ១២៧ម៉ែត្រ នឹងស្រូបយកកាំរស្មីព្រះអាទិត្យពីផ្ទាំងកញ្ចក់ជាង ២៣ ០០០សន្លឹក ហើយបម្លែងជាថាមពលរហូតដល់ ៣៩មេហ្កាវ៉ាត់ក្នុងមួយថ្ងៃ ដែលអាចបូមទឹកសមុទ្រចំនួន ២.៨លានលីត្រពីឈូងសមុទ្រ Spencer។ រោងចក្រកែច្នៃនឹងប្រើប្រាស់ថាមពលនេះ ដើម្បីបម្លែងទឹកសាបឱ្យគ្រប់គ្រាន់សម្រាប់ការស្រោចស្រពដំណាំ និងរក្សាកំដៅក្នុងផ្ទះកញ្ចក់។ បច្ចេកវិទ្យានេះ ត្រូវការដីស្រែដាំដុះតិចតួចប៉ុណ្ណោះ ព្រមទាំងកាត់បន្ថយការប្រើប្រាស់បរិមាណទឹកសាប និងមិនចាំបាច់ប្រើប្រាស់ផូស៊ីលឥន្ធនៈសម្រាប់ការដាំលើដីរាំងស្ងួត។ កសិដ្ឋាន Sundrop អាចផ្តល់ទិន្នផលផ្លែប៉េងប៉ោះទុំ ១.៥ម៉ឺនតោនក្នុងមួយឆ្នាំ និងត្រូវបាននាំចេញទៅទូទាំងប្រទេសអូស្ត្រាលី។ 🎥 Startup Selfie
-
ឯកឧត្តម ហោ ណាំហុង បានសំណូមពរឲ្យភាគីចិន ជួយទិញកសិផលកម្ពុជាបន្ថែមទៀត ជាពិសេសផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករ ជាដើម
