-
ក្រសួងព័ត៌មាន សម្រេចលុប «សមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា» និង គេហទំព័រ២ទៀត ក្រោយផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កចលាចលដល់សង្គមដោយសារបញ្ហាកូវីដ១៩

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានសម្រេចលុបអាជ្ញាបណ្ណ «សមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា» ក្រោយផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញករណីជំងឺកូវីដ-១៩ ដែលបង្កចលាចលក្នុងសង្គម។ បើតាមសេចក្តីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កាញារីទ្ធ នៅយប់ថ្ងៃទី១២ ខែមីនានេះ បានសម្រេច ៖ «លុបប្រកាសលេខ ០៥៨ ព.ម ប្រក ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យលោក ព្រំ សាន បើក «សមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា» ដោយសមាគមនេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គមដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួណបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។ ក្រៅពីការលុប «សមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា» នេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រចំនួន២ ផងដែរ ដោយសារតែគេហទំព័រទាំង២នេះ បានផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យសាធារណជនមានភាន់ច្រឡំ ព្រមទាំងបង្កចលាចកល ដល់សង្គមជាតិ។គេហទំព័រ២នោះគឺ ទី១-គេហទំព័រឈ្មោះ សាន ព្រំ ព័ត៌មាន www.sanprum.nwes.com និង…
-
លោកជំទាវ ឱ វណ្ណឌីន វ៉ាក់សាំង Astra Zeneca អាចជឿទុកចិត្តបាន

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល ច្រានចោលពីការផ្សាយព័ត៌មានមិនពិតដែលថា វ៉ាក់សាំង Astra Zeneca ដែលបាននឹងកំពុងបន្តចាក់នៅកម្ពុជា មានប្រតិកម្មធ្វើឲ្យ មានកំណកឈាម ក្នុងសរសៃឈាមដ៏ធ្ងន់ធ្ងរ។ លោកជំទាវចាត់ទុកថា ការលើកឡើងនេះ គឺមកពីមិនបានដឹងថាប្រភពវ៉ាក់សាំងនេះមកពីណាប្រាកដ៕
-
សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យស្ដីពីវិធាន ការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខាភិបាលសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។
-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម

-
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ឧបត្ថម្ភថវិកាសរុបជាង ២ ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការងារធ្វើចត្តាឡីស័កនៅមូលដ្ឋានខេត្តកំពង់ធំ

កំពង់ធំ៖ ដើម្បីជួយសម្រួលដល់ការងាររៀបចំ និងគ្រប់គ្រងមណ្ឌលចត្តាឡីស័កនៅតាមមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកថវិកាមួយចំនួនប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជារដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងការងារធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ ក៏ដូចជាពលករដែលមកពីប្រទេសថៃ។ ការប្រគល់ទទួលថវិកាឧបត្ថម្ភនេះធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដោយដំបូងឡើយ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងទេសចរណ៍ បាននាំថវិកាប្រគល់ជូនលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅមណ្ឌលចត្តាឡីស័កក្នុងវិទ្យាល័យ ហ៊ុន សែន ទ្រៀល។ បន្ទាប់មក គឺបានប្រគល់ជូនលោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ នៅវិទ្យាល័យ ជា ស៉ីម កំពង់ថ្ម។ បន្ទាប់មកទៀត ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងទេសចរណ៍ បានធ្វើដំណើរឆ្ពោះទៅទីរួមខេត្តកំពង់ធំ ដើម្បីប្រគល់ថវិកាជូនឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ធំ។ គួរបញ្ជាក់ថា…
-
កម្ពុជាមាតុភូមិយើង ១២ មីនា ឆ្នំា២០២១ (មានវីដេអូ)

-
តាំងខារ៉ាអូខេមួយកន្លែង ត្រូវបានអាជ្ញាធរ នៅខណ្ឌ ដូនពេញ ដែលបន្ដបើកដំណើរការ មិនស្ដាប់ ការណែនាំ

ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាព បានចុះបិទអាជីវកម្មខារ៉ាអូខេមួយកន្លែង របស់ជនជាតិវៀតណាម ដែលលួចបើកដំណើរការមិនស្ដាប់តាមការណែនាំរបស់សាលារាជធានីភ្នំពេញ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ទីតាំងខារ៉ាអូខេរបស់ជនជាតិវៀតណាម នៅខណ្ឌដូនពេញមួយនេះ អាជ្ញាធរធ្លាប់បានណែនាំម្ដងរួចមកហើយ ប៉ុន្ដែម្ចាស់ទីតាំងមិនស្ដាប់ និងអនុវត្តតាមនោះទេ ទើបកម្លាំងគណៈបញ្ជាការឯកភាពបានសម្រេចចុះបិទអាជីវកម្មនៅយប់នេះតែម្ដង។ សេចក្ដីរាយការណ៍បានអះអាងទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សមួយចំនួន ដែលពាក់ព័ន្ធនៅក្នុងទីតាំងខារ៉ាអូខេមួយនេះផងដែរ ដើម្បីយកទៅធ្វើការសួរនាំ និងអនុវត្តតាមនីតិវិធី។ នៅពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្សិលមិញ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេង បានចុះបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេ ដែលផ្គើននឹងការណែនាំរបស់រាជរដ្ឋាភិបាល នៅ៣ទីតាំងរួចមកហើយ ដោយឃាត់ខ្លួនបុរសស្ត្រីបានចំនួន ៥៧នាក់ បញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី។ មនុស្សប្រុសស្រីចំនួន៥៧នាក់នេះ ក្នុងនោះបានឃាត់ខ្លួននៅភោជនីយដ្ឋាន ANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ចំនួន២២នាក់ ហើយក្នុងចំនួននេះមាន មេការ៣នាក់។ នៅភោជនីយដ្ឋាន អាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ…
-
ច្បាប់ស្តីពី ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រកាសប្រើប្រាស់

-
ក្រសួងការបរទេសណែនាំអគ្គកុងស៊ុលកម្ពុជាប្រចាំបរទេស ចាត់វិធានការបន្ថែមចំពោះជនបរទេសដែលសុំទិដ្ឋាការចូលប្រទេសកម្ពុជា

ភ្នំពេញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឱ្យអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំបរទេសចាត់វិធានការបន្ថែមលើវិធានការរបស់ក្រសួងសុខាភិបាល ចំពោះជនបរទេសដែលស្នើសុំទិដ្ឋាការចូលប្រទេសកម្ពុជា។ សេចក្តីណែនាំរបស់ក្រសួងកាបរទេស បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមុនផ្តល់តិដ្ឋាការជូនជនបរទេសចូលមកកម្ពុជា ដូចខាងក្រោម៖១- ត្រូវមានលិខិតធានាឱ្យច្បាស់លាស់ពីក្រុមហ៊ុនឬសមភាគីរបស់ខ្លួននៅកម្ពុជា ឬលិខិតអញ្ជើញពីស្ថាប័នរដ្ឋណាមួយនៅកម្ពុជា។២- ត្រូវផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ អំពីអាសយដ្ឋាននៅកម្ពុជា ឬកន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជា និងលេខទូរស័ព្ទទំនាក់ទំនងនៅកម្ពុជា។៣- ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់ពីគោលបំណងនៃការធ្វើដំណើរមកកម្ពុជា ដោយគួរភ្ជាប់ជាមួយកម្មវិធីការងារនៅកម្ពុជា។៤- ត្រូវគោរពវិធានការនានាដែលដាក់ចេញដោយក្រសួងសុខាភិបាលកម្ពុជា។សូមបញ្ជាក់ថា សេចក្តីណេនាំរបស់ក្រសួងការបរទេស រៀបចំឡើងដើម្បីជួយសម្រួលដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងស្វែងរកបុគ្គលដែលមានការពាក់ព័ន្ធ ក្នុងករណីដែលមានការចម្លងនៃជំងឺកូវីដ-១៩នៅកម្ពុជា និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា៕
-
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការត្រៀម រៀបចំទុកជាមុន ក្នុងករណីមានអ្នក ស្លាប់ដោយ សារកូវីដ-១៩ គឺជាការគោរព និងយកចិត្តទុកដាក់ នៅក្នុងទំនៀមទម្លាប់ប្រពៃណីរបស់យើង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យអភិបាលរាជធានី-ខេត្ត តាមតំបន់នីមួយៗ រៀបចំទៅតាមទំនៀមទម្លាប់ត្រឹមត្រូវរបស់បងប្អូនយើង ប្រសិនបើបូជា យើងត្រូវរៀបចំឈាបនដ្ឋាន ឱ្យបានត្រឹមត្រូវតាមទីកន្លែងដែលយើងត្រៀមទុក ដោយឡែក សម្រាប់ការបញ្ចុះសព ក៏ត្រូវរៀបចំនៅកន្លែងសមរម្យ គោរពតាមវិធានសុខាភិបាល ជៀសវាងមានហានិភ័យ ។ សម្ដេច ក៏បានលើកឡើងផងដែរថា ការដែលត្រៀមបម្រុងរបស់យើង បែរជាមានបុគ្គលមួយក្រុមបានចោទប្រកាន់ថា យើងបានប្រមាថអាយុជីវិតប្រជាជន ។ ពាក់ព័ន្ធទៅនឹងការលើកឡើងនេះ សម្តេចក៏បានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ថា នេះមិនមែនជាការប្រមាថនោះទេ ជាការគោរព ជាការត្រៀមបម្រុងទុកជាមុនរបស់យើង ជាក់ស្តែង ទំនៀមទម្លាប់របស់បងប្អូនខ្មែរយើង នៅពេលដែលមានឪពុកម្ដាយចាស់ៗ ដូចជា តាចាស់ គឺតែងតែត្រៀមបម្រុងទុកជាស្រេច ថាតើបញ្ចុះ ឬបូជា ។ល៕ ដោយ វណ្ណលុក