Category: នយោបាយ

  • ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបាន ២០,៦៥% មិនប៉ះពាល់ដោយកូវីដទេ

    ដោយ៖ វង្ស​ រតនា គម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway ) ភ្នំពេញ-ព្រះសីហនុ មានប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ សម្រេចបានបាន ២០,៦៥% និងដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤% គិតត្រឹមខែមេសា ឆ្នាំ ២០២០ ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែឧសភានេះ។ សូមបញ្ជាក់ដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ ដោយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២ នេះ ដោយគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ ២.០០០លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ បានអះអាងថា ការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា (Expressway) គឺស្របទៅនឹងសមាហរណកម្ម ក្នុងតំបន់អាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ និងពិភពលោកទាំងមូល ដែលនឹងជួយតភា្ជប់បណ្តាញដឹកជញ្ជូន ក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត៕​

  • សក្តានុពលគ្រឹះដែលកម្ពុជាអាចក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

    ក្រោយការបង្រួមបង្រួមកម្ពុជាបានទាំងស្រុងនៅឆ្នាំ​១៩៩៨ នៅពេលដែលកម្លាំងចុងក្រោយរបស់ខ្មែរក្រហមចុះចូលជាមួយរដ្ឋាភិបាល ហើយកម្ពុជាក្លាយទៅជាប្រទេសដែលមានរដ្ឋធម្មនុញ្ញតែមួយ​រាជរដ្ឋាភិបាលតែមួយ រាជបល្ល័ង្កតែមួយ កម្ពុជាបានសម្រេចដាក់ចេញគោលដៅទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ​២០៣០​និងចំណូលខ្ពស់តែម្តងនៅឆ្នាំ​២០៥០។ តើកម្ពុជាមានសក្តានុពលគ្រឹះសំខាន់ៗអ្វីខ្លះដើម្បីក្លាយជាប្រទេសអ្នកមាននៅក្នុងរយៈពេល៣០ឆ្នាំខាងមុខ? តើកម្ពុជានៅត្រូវការអ្វីខ្លះ ខ្វះខាតអ្វីខ្លះដើម្បីសម្រេចតាមគោលដៅរបស់ខ្លួន?

  • ក្រសួងសុខាភិបាលច្រានចោលរឿង​ ជនជាតិវៀតណាម​ម្នាក់ឆ្លងជំងឺកូវីដនៅកម្ពុជា

    ក្រសួងសុខាភិបាលកម្ពុជានៅយប់ថ្ងៃទី១៨ ខែឧសភានេះ បានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់របស់វៀតណាមដែលថា ជនជាតិវៀតណាម្នាក់ដែលធ្វើដំណើរចេញពីកម្ពុជាកាលពីថ្ងៃទី២ ខែឧសភា មានជំងឺកូវីដ១៩។ អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់ថា​ពលរដ្ឋខ្លួនម្នាក់ដែលទើបធ្វើដំណើរចេញពីប្រទេសកម្ពុជា​មានផ្ទុកនៅជំងឺកូវីដ១៩។​ នេះបើយោងតាម​សារព័ត៌មានផ្លូវការវៀតណាម បានចុះផ្សាយកាលពីថ្ងៃម្សិលមិញ។ បុរសម្នាក់នោះកាលពីថ្ងៃទី២ ឧសភាកន្លងទៅ បានធ្វើដំណើរចេញពីខេត្តសៀមរាបរបស់កម្ពុជា ចូលទៅខេត្តតៃនិញរបស់វៀតណាមតាមច្រករបៀងហើយត្រូវអាជ្ញាធរៀតណាមចាប់ដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ។ ទើបតែថ្ងៃទី១៥ ឧសភាកន្លងទៅ ទើបដឹងថាមានជំងឺកូវីដ១៩។​ ក្រោយរកឃើញយ៉ាងដូចនេះ អាជ្ញាធរវៀតណាម​បានដាក់មនុស្ស១៧នាក់ផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយបុរសខាងលើនេះ ឲ្យនៅដាច់ដោយឡែកពីគេក្នុងរយៈពេល១៤ថ្ងៃផងដែរ។​បុរសដែលមានអាយុ៣៩ឆ្នាំរូបនេះ គឺស្ថិតនៅក្នុងចំណោមអ្នកមានករណីវិជ្ជមានកូវីដថ្មីទាំង៤នាក់ ក្នុងនោះពីរនាក់មកពីប្រទេសរុស្ស៊ី និងម្នាក់មកពីប្រទេសហ្វីលីពីន។

  • ដើមឆ្នាំ៖ កម្ពុជាបាត់ការបញ្ជាទិញ តែវៀតណាមវិញកើនឡើងជាង៣ពាន់លាន

    ក្នុងរយៈពេល៤ខែដើមឆ្នា​២០២០នេះ ពាណិជ្ជកម្មក្រៅប្រទេសរបស់វៀតណាម បានកើនឡើងចំនួនជាង៣ (៣.០៤)ពាន់លានដុល្លារដែលផ្ទុយពីប្រទេសជាច្រើនដែលបានធ្លាក់ចុះក្នុងអំឡុងពេលកូវីដ១៩នេះ។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបញ្ជាក់ថា ការនាំចេញបានកើនដល់៨២.៩៤ពាន់លានដុល្លាដោយបានកើនរហូតដល់៤.៧%បើប្រៀបធៀបទៅឆ្នាំមុន។​ វៀតណាមនាំចេញនូវគ្រឿងម៉ាស៊ីន សម្ភារៈអេឡិចត្រូនិច ឧបករណ៍ និងគ្រឿងបន្លាស់គ្រប់ប្រភេទដូចជាកុំព្យូទ័​ ក្រៅពីនោះក៏មានដែរ​ផលិតផលឈើ និងវាយនភណ្ឌ។​អាមេរិកនៅតែជាទីផ្សារធំបំផុតរបស់វៀតណាម ហើយតាមពីក្រោយដោយចិន ហើយជប៉ុន។ សម្រាប់វៀតណាម ទំហំការនាំចេញ នឹងកើនឡើងបន្ថែមទៀតនៅពាក់កណ្តាលឆ្នាំ២០២០ ប្រសិនបើប្រទេសដែលជាទីផ្សារ អាចគ្រប់គ្រងការរាតត្បាតជំងឺកូវីដបានល្អនៅត្រីមាសទី២។ ទន្ទឹមនឹងនេះដែរ សម្រាប់កម្ពុជាក្បែខាងវិញ គឺកំពុងជួបហានិភ័យដោយរោងចក្ររាប់រយកំពុងបន្តកន្ទុយ្នាបិទទ្វាដែលបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់កំពុងអត់ការងារធ្វើ។ បើតាមការបញ្ជាក់ថា គិតត្រឹមចុងខែមីនាកន្លងទៅ កម្ពុជាបានបាត់បង់ការបញ្ជាទិញប្រមាណជាង៤.៤៨ពាន់ លានដុល្លារដោយសារតែបញ្ហាកូវីដ៕

  • វៀតណាមថា ពលរដ្ឋ​ខ្លួន​ម្នាក់​ត្រឡប់​ពី​កម្ពុជា​កើត​ជំងឺ​កូវីដ១៩

    អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់ថា​ពលរដ្ឋខ្លួនម្នាក់ដែលទើបធ្វើដំណើរចេញពីប្រទេសកម្ពុជា​មានផ្ទុកនៅជំងឺកូវីដ១៩។​ នេះបើយោងតាម​សារព័ត៌មានផ្លូវការវៀតណាម បានចុះផ្សាយកាលពីថ្ងៃម្សិលមិញ។ បុរសម្នាក់នោះកាលពីថ្ងៃទី២ ឧសភាកន្លងទៅ បានធ្វើដំណើរចេញពីខេត្តសៀមរាបរបស់កម្ពុជា ចូលទៅខេត្តតៃនិញរបស់វៀតណាមតាមច្រករបៀងហើយត្រូវអាជ្ញាធរៀតណាមចាប់ដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ។ ទើបតែថ្ងៃទី១៥ ឧសភាកន្លងទៅ ទើបដឹងថាមានជំងឺកូវីដ១៩។​ ក្រោយរកឃើញយ៉ាងដូចនេះ អាជ្ញាធរវៀតណាម​បានដាក់មនុស្ស១៧នាក់ផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយបុរសខាងលើនេះ ឲ្យនៅដាច់ដោយឡែកពីគេក្នុងរយៈពេល១៤ថ្ងៃផងដែរ។​បុរសដែលមានអាយុ៣៩ឆ្នាំរូបនេះ គឺស្ថិតនៅក្នុងចំណោមអ្នកមានករណីវិជ្ជមានកូវីដថ្មីទាំង៤នាក់ ក្នុងនោះពីរនាក់មកពីប្រទេសរុស្ស៊ី និងម្នាក់មកពីប្រទេសហ្វីលីពីន។ គិតរហូតមកដល់ពេលនេះ វៀតណាមមានអ្នកជំងឺកូវីដ១៩ សរុបជំនួន៣១៨ករណី និងមានអ្នកព្យាបាលជាសះស្បើយសរុបចំនួន២៦០ ហើយវៀតណាមមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ។ ប៉ុន្តែភាគីកម្ពុជា​បានអះអាងថា មិនទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាមចំពោះករណីដែលបានលើកឡើងឡើយ។ ម្យ៉ាងទៀត  ក្រុមការងាររបស់ក្រសួងសុខាភិបាល  ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាននូវព័ត៌មានជាក់លាក់ណាមួយស្ដីអំពីករណីដូចការចុះផ្សាយនោះដែរ។  អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា “ករណីនេះមិនមានភាពជាក់លាក់  ហើយក៏មិនអាចនឹងវាយតម្លៃថា ការចម្លងនេះ  គឺកើតចេញពីកម្ពុជាយើងដែរ ដោយសារបុគ្គលនោះបានទៅដល់ប្រទេសវៀតណាម”៕

  • អាស៊ានបានវ៉ាឈ្នះអឺរ៉ុប និងអាមេរិកហើយក្លាយជាដៃគូរពាណិជ្ជកម្មធំជាងគេរបស់ចិន

  • អបអរសាទ! កម្ពុជាលែងមានអ្នកកើតកូវីដហើយ

     ក្រសួងសុខាភិបាលនៅព្រឹកនេះ បានអះអាងថា​អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេទី១២២ បានជាសះស្បើយ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទី១២២ ដែលជាសះស្បើយជាស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រសួងបានបញ្ជាក់ថា នៅពេលនេះកម្ពុជា មិនមានអ្នកជំងឺកូវីដ១៩ព្យាបាលទៀតឡើយ នៅទូទាំងប្រទេស៕

  • វៀតណាមនិងឥណ្ឌូនេស៊ីក្លាយជាដៃគូរពាណិជ្ជកម្មសំខាន់របស់ចិន

    ក្នុងត្រីមាសទី១ ឆ្នាំ​២០២០នេះ អាស៊ានបានវ៉ាដាច់អឺរ៉ុបដោយបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិនដោយពាណិជ្ជកម្មភាគីទាំងពី២មានជាង២១ពាន់លានដុល្លារ។ ក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ាន និងចិន វៀតណាម និងឥណ្ឌូនេស៊ីគឺជាអ្នកនាំផលិតចូលទីផ្សារចិនច្រើនជាងគេដែលកើនដល់២៤ និង១៣ភាគប្រចាំឆ្នាំ។ កត្តាដែលធ្វើឱ្យអាស៊ានក្លាយជាដៃគូធំជាងគេរបស់ចិន គឺការផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិចដែលអាស៊ានបាននាំចូលក្នុងទីផ្សារចិនចំនួនជិត១៥ពាន់លានដុល្លារ ហើយចិនវិញមកអាស៊ានចំនួន៦ពាន់លានដុល្លារ។ បន្ថែមពីនេះ ក្រុមហ៊ុនធំៗរបស់ជប៉ុន កូរ៉េខាងត្បូង បានចាប់ផ្តើមរើទីតាំងរបស់ខ្លួនចេញពីប្រទេសចិនហើយងាគមករកតំបន់អាស៊ានជំនួសវិញដោយសារតែភាពមិនច្បាស់លាស់នៃសង្គ្រាមពាណិជ្ជកម្មរវាងមហាអំនានទាំងពីរ និងដោយ​សារ​តែតំបន់អាស៊ានបានថ្លៃឈ្នួលទាប លក្ខណ្ឌ័ការងារល្អប្រសើរ។ ក្នុងអំឡុងពេលនេះ ពាណិជ្ជកម្មរវាងអាស៊ាន និងចិន បានកើនពី១ឆ្នាំទៅ១ឆ្នាំឈានដល់១៤០ពាន់លានដុល្លារ​ដែលស្មើទៅនឹង១៥%នៃទំហំពាណិជ្ជកម្មសរុបរបស់ចិន។ ការដែលអាស៊ានអាចវ៉ាដាច់អឺរ៉ុបនេះ គឺដោយសារតែតំបន់អឺរ៉ុបត្រូវបានបិទទាំងស្រុងដោយសារជំងឺកូវីដ១៩ពោលគឺទំហំពាណិជ្ជកម្មបានធ្លាក់ចុះ២០%។ កាលពីឆ្នាំ​២០១៩ អាស៊ានត្រឹមតែជាដៃគូពាណិជ្ជកម្មទី២របស់ចិនតែប៉ុណ្ណោះដែលមានទំហំពាណិជ្ជកម្មរួមគ្នាប្រមាណ៦៤៤ពាន់លានដុល្លារ ប៉ុន្តែកាលណោះទំហំនេះក៏ធំជាងពាណិជ្ជកម្មរវាងចិន-អាមេរិកដែរខណៈប្រទេសទាំងពីរជាប់រវល់ឈ្លោះគ្នាលើសង្គ្រាមពាណិជ្ជកម្ម៕​

  • ថៃនឹងឧបត្ថមថវិកាដល់វត្ត ក្រោយសង្ឃកាត់បន្ថយចង្ហាន់ដោយសារកូវីដ

    បាងកក៖ ដោយសារតែជំងឺកូវីដ ព្រះសង្ឃថៃ បានកាត់បន្ថយចង្ហាន់ជាអតិបរមាក្នុងអំឡុងពេលនៃការរាតត្បាតដោយជំងឺកូវីដ១៩។ នេះគឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ថៃលើវត្តចំនួន៤ម៉ឺនវត្តនិងព្រះសង្ឃចំនួន៣០ម៉ឺនអង្គនៅទូទាំងប្រទេស។ ផលប៉ះពាល់ភាគច្រើនចំពោះវត្ត និងព្រះសង្ឃគឺ ការចំណាយលើថ្លៃទឹក និង ថ្លៃអគ្គិសនី និងការចំណាយទូទៅត្បិតអីចំនួនអ្នកធ្វើបុណ្យនៅវត្តធ្លាក់ចុះជាគំហុកដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់ព្រះសង្ឃ។ហេតុដូចនេះ ហើយបានជាគណៈរដ្ឋមន្ត្រីថៃនៅថ្ងៃទី១៤ ខែឧសភានេះ ប្រកាសពីគម្រោងប្រគេនមូលនិធីសង្គ្រោះដល់ព្រះសង្ឃនៅតាមអារាមដែលប្រឈមនឹងការដាច់ចង្ហាន់ដោយសារតែជំងឺកូវីដ១៩។ បើទោះបីមិនទាន់បញ្ជាក់ពីជំនួយមែន ប៉ុន្តែគណៈរដ្ឋមន្ត្រីថៃបានប៉ាន់ស្មានថា ព្រះសង្ឃ១អង្គអាចនឹងទទួលបានបច្ច័យ១០០បាត(12700រៀល)ក្នុងមួយថ្ងៃ ហើយថវិកានេះ នឹងត្រូវផ្តល់តាមរយៈការរិយាល័យសាសនាជាតិ៕

  • រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការពង្រីកពាណិជ្ជកម្មសេរីល្អជាង ប្រព័ន្ធអនុគ្រោះពន្ធដែលងាយបាត់បង់

    លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែឧសភា បានលើកឡើងថា ពាណិជ្ជកម្មដែលផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មានលក្ខណៈអចិន្ត្រៃយ៍ ហើយល្អជាងពឹងផ្អែកលើការអនុគ្រោះពាណិជ្ជកម្មក្នុងលក្ខណៈទ្វេភាគី ដែលអាចនឹងងាយបាត់បង់ទៅវិញ។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រសួងនៅថ្ងៃទី១៣ ​ខែឧសភា​ដើម្បីវាយតម្លៃការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៨។ មហាអំណាចទាំង៨រួមមាន៖ ចិន ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ា (EAEU) អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា។ លោករដ្ឋមន្ត្រីមិនបានបញ្ជាក់លំអិតលើភាពប្រសើរនៃពាណីជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធឡើយ ដោយលោក បានអះអាងថា ការរៀបចំបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូ ជាការងារចម្បងដែលរាជរដ្ឋាភិបាលបានប្រគល់ជូនមកក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់កម្ពុជា ត្បិតអីការងារនេះគឺពង្រីកនិងបើកច្រកចូលទីផ្សារសម្រាប់ការនាំចេញឲ្យកាន់តែធំទូលាយថែមទៀត។ កម្ពុជាបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនលើកទី២រួចហើយរងចាំវគ្គបន្តទៀត។ បន្ថែមពីនេះ ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងការពិភាក្សាជាមួយនឹងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីក៏កំពុងបន្ត។ ក្រៅពីនោះ នៅមិនទាន់មានលទ្ធផលនោះទេ៕​