Category: ការងារមូលដ្ឋាន

  • អនុមោទនា ! ពិធីបុណ្យកឋិនទានសាមគ្គី ប្រមូលបច្ច័យបានជាង ៧៦លានរៀល ដង្ហែរឆ្ពោះទៅកាន់ វត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ

    ព្រះវិហារ៖ ឯកឧត្តម ប៉ា ម៉េងហុក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឧត្តមសេនីយ៍ ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរគមន៍លេខ៨ និងឯកឧត្តម ម៉ី ប៊ុនរ៉ុង ទីប្រឹក្សាផ្ទាល់ឯកឧត្តម វង សូត មានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធអង្គកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ ស្ថិតនៅធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បុណ្យកឋិនសាមគ្គី បានធ្វើពិធីដង្ហែអង្គកឋិនទាន ដោយមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យសរុបចំនួន៧៦លានរៀល វេរប្រគេនព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តកែវសិក្ខាគិរីស្វារៈ តាមប្រពៃណីព្រះពុទ្ធសាសនា។ បន្ទាប់ដង្ហែបុណ្យកឋិនទានសាមគ្គី វេជូនជូនវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ រួចមក ឯកឧត្តម ប៉ា ម៉េងហុក ឧត្តមសេនីយ៍ ច័ន្ទ សុខុន បានដឹកនាំរៀបចំពិធីប្រក់ពលជូនដល់ដួងវិញ្ញាណក្ខន្ធលោកតា ឌី មេទ័ព និងយុទ្ធជនកងកម្លាំង បុព្វបុរសខ្មែរ ដែលបានពលីជីវិត ដើម្បីការពារប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជន នៅប្រាសាទព្រះវិហារ ស្ថិតនៅធម្មជាតិ…

  • ឯកឧត្តម ចាយ បូរិន ៖ ក្រុមការងារគណបក្សទាំងអស់ត្រូវរក្សាឱ្យបាននូវស្មារតីសាមគ្គីភាព ឯកភាពគ្នាខ្ពស់ 

      ត្បូងឃ្មុំ៖ សម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឯកឧត្តម បានផ្តាំផ្ញើដល់ក្រុមការងារគណបក្សទាំងអស់ត្រូវរក្សាឱ្យបាននូវស្មារតីសាមគ្គីភាព ឯកភាពគ្នាខ្ពស់ និងរៀបចំយុទ្ធនាការឃោសនាឲ្យបានអធិកអធមប្រកបដោយប្រសិទ្ធភាព ហើយត្រូវត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងសមាជិកបក្សតាមក្រុមនីមួយៗឱ្យបានច្បាស់លាស់។ នេះជាការផ្តាំផ្ញើររបស់ ឯកឧត្តម ចាយ បូរិន ប្រធានគណៈកម្មការច្បាប់គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ បទបញ្ជា និងនីតិវិធី ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស ចំនួន ៥១១នាក់ នៅមន្ទីរគណបក្សស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណៈកម្មការច្បាប់គណបក្សស្រុក ដែលបានចុះឈ្មោះភា្នក់ងារគណបក្សទៅ គឃ.សប បានទាន់ពេលវេលាកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរៀបចំបំពេញបែបបទ និងឯកសារ ជូនដល់ប្រជាពលរដ្ឋ ដែលមិនមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឱ្យទទួលបាននូវឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតបានយ៉ាងល្អប្រសើរ។ ឯកឧត្ដម បានធ្វើបទបង្ហាញលើចំណុចសំខាន់ៗរបស់ច្បាប់ បទបញ្ជា និងនីតិវិធី គ្រប់ដំណាក់កាល ដែលគិតចាប់ពីពេលឃោសនារកសំឡេងឆ្នោត រហូតដល់ពេលប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ដោយពន្យល់អមជាមួយនឹងកាលបរិច្ឆេទសំខាន់ៗ ដែលមានកំណត់នៅក្នុងប្រតិទិនរបស់ គ.ជ.ប និងលើកឡើងនូវបទពិសោធន៍ជាក់ស្តែង…

  • ឯកឧត្តម ចាយ បូរិន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនឯកឧត្តម គង់ បូរ៉ាដល់គេហដ្ឋាន រាជធានីភ្នំពេញ

    ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមថុនា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល បាដឹកនាំគណៈប្រិភូយុវជន សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវ ជូនឯកឧត្តម គង់ បូរ៉ា ទីប្រឹក្សាក្រសួងផែនការ សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ប្រធាននាយកដ្ឋានការងារចាត់តាំងក្បាលម៉ាស៊ីនគណបក្ស ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនឯកឧត្តម គង់ បូរ៉ា និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាឯកឧត្តមឆាប់ជាសះស្បើយ មានសុខភាពល្អ និងកម្លាំងមាំមួន។ ឯកឧត្តម គង់ បូរ៉ា បានបង្ហាញនូវក្តីរំភើបនិងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានចាត់តាំងឯកឧត្តម ចាយ បូរិន បានមកសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិតមកផ្តល់ឲ្យរូបខ្ញុំបាទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។ នេះជាកាយវិការដ៏ប្រពៃថ្លៃថ្លា…

  • រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញដល់មន្រ្តីជំនាញ ត្រូវពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញដល់មន្រ្តីជំនាញ ត្រូវពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញដល់មន្រ្តីជំនាញ ត្រូវពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសា ជាពិសេសសហការគ្នាចុះត្រួតពិនិត្យទំនិញដែលខូចគុណភាព ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ៕

  • កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់បាត់ដំបង នឹងសម្រេចការសាងសង់នៅឆ្នាំក្រោយ

    កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់បាត់ដំបង នឹងសម្រេចការសាងសង់នៅឆ្នាំក្រោយ

    ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់បាត់ដំបង នឹងសម្រេចការសាងសង់នៅឆ្នាំក្រោយ ៕

  • ប្រជាពលរដ្ឋខ្វះខាត ១០០គ្រួសារ នៅក្រុងបាវិត បានទទួលជំនួយសង្គ្រោះបន្ទាន់ក្នុង អំឡុងពេលកូវីដ១៩

    ប្រជាពលរដ្ឋខ្វះខាត ១០០គ្រួសារ នៅក្រុងបាវិត បានទទួលជំនួយសង្គ្រោះបន្ទាន់ក្នុង អំឡុងពេលកូវីដ១៩

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បញ្ជាក់ថា ប្រជាពលរដ្ឋខ្វះខាត ១០០គ្រួសារ នៅក្រុងបាវិត បានទទួលជំនួយសង្គ្រោះបន្ទាន់ក្នុង អំឡុងពេលកូវីដ១៩៕

  • សាខាកាកបាទក្រហម ខេត្តកំពង់ចាម ផ្តល់ផ្ទះមនុស្សធម៌ទី៨ ដល់ស្រ្តីម៉េម៉ាយជរាគ្មានទីពឹង មួយគ្រួសារ

    សាខាកាកបាទក្រហម ខេត្តកំពង់ចាម ផ្តល់ផ្ទះមនុស្សធម៌ទី៨ ដល់ស្រ្តីម៉េម៉ាយជរាគ្មានទីពឹង មួយគ្រួសារ

    សាខាកាកបាទក្រហម ខេត្តកំពង់ចាម ផ្តល់ផ្ទះមនុស្សធម៌ទី៨ ដល់ស្រ្តីម៉េម៉ាយជរាគ្មានទីពឹង មួយគ្រួសារ ក្នុងឱកាស ខួបលើកទី១១១ ទិវាសិទ្ធនារីអន្តរជាតិ ៕

  • ពិធីប្រកាសសមាសភាពនៃគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា

    ពិធីប្រកាសសមាសភាពនៃគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា

    ភ្នំពេញ៖ ពិធីប្រកាសសមាសភាពនៃគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ត្រូវបានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ អនុប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃសហភាពសហព័ន្ធយុជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធាននៃគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

  • ឯកឧត្តម ម៉ក់ រ៉ា និង ឯកឧត្តម ជាវ តាយ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ

    ឯកឧត្តម ម៉ក់ រ៉ា និង ឯកឧត្តម ជាវ តាយ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ

    ឯកឧត្តម ម៉ក់ រ៉ា និង ឯកឧត្តម ជាវ តាយ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ៕

  • ទេសរដ្ឋមន្រ្តី លី ធុជ បានប្រគល់នូវឧបករណ៍ស្ដារលទ្ធភាពពលកម្ម ជូនដល់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្ម-កាយសម្បទា

    ទេសរដ្ឋមន្រ្តី លី ធុជ បានប្រគល់នូវឧបករណ៍ស្ដារលទ្ធភាពពលកម្ម ជូនដល់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្ម-កាយសម្បទា

    ទេសរដ្ឋមន្រ្តី លី ធុជ បានប្រគល់នូវឧបករណ៍ស្ដារលទ្ធភាពពលកម្ម ជូនដល់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្ម-កាយសម្បទា ខេត្តបាត់ដំបង