-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត (គោលដៅទី២ ចំនួន៥០០០គ្រួសារ)
ខេត្តបន្ទាយមានជ័យ៖ បន្ទាប់អញ្ជើញជួបសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកថ្មពួក (គោលដៅទី១) រួចហើយ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០០គ្រួសារជាបន្តទៀតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលពិធីនេះបានធ្វើឡើងនៅបរិវេណផែស្ងួត ភី វី អិន (PVN) មានទីតាំងស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល, ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាពេលនេះ។ សម្តេចតេជោក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវមរណទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ ក្នុងនោះសម្តេចតេជោបានផ្តល់ជូនគ្រួសារដែលបាត់សជិកសម្រាប់រៀបចំបុណ្យសពចំនួន១០លានរៀល និងព្រឹកមិញនេះ ពេលដែលជួបក្រុមគ្រួសារសពផ្ទាល់សម្តេចតេជោក៏បានផ្តល់ជូនចំនួន១២លានបន្ថែមទៀត។ សម្តេចតេជោបានមានប្រសាសន៍បន្តថា ក្រុងប៉ោយប៉ែតនេះ ទឹកជំនន់ចាប់ផ្តើមចុងក្រោយគេ ដោយសារជំនន់ទឹកភ្លៀង និងការបាក់ទំនប់ផង។ សម្តេចតេជោបញ្ជាក់ថា អំឡុងពេលមានទឹកជំនន់ អ្វីដែលយើងត្រូវគិតសំខាន់មុនគេនោះ គឺការជម្លៀសបងប្អូនប្រជាពលរដ្ឋទៅរកកន្លែងសុវត្តិភាព ដើម្បីជៀសវាងការគ្រោះថ្នាក់ និងប៉ះពាល់ដល់អាយុជីវិត។ សម្តេចបានមានប្រសាសន៍ថា នេះគឺជាការសម្រួលការលំបាកដល់ប្រជាពលរដ្ឋ ដែលកំពុងមានគ្រោះអាសន្នដោយទឹកជំនន់នេះហើយក្នុងពិធីនេះ ទោះបីជាបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនធ្លាប់បានទទួលអំណោយពីមុនក៏ដោយ ក៏ពួកគាត់ត្រូវទទួលបានបន្ថែមទៀត ពេលសម្តេចតេជោចុះមកប្រគល់ដោយផ្ទាល់នេះ។…
-
សាខាកាកបាទក្រហមខេត្តព្រះសីហនុ ផ្តល់អំណោយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមខេត្តព្រះសីហនុ បាននាំគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផង ដើម្បីរៀបចំចាត់ចែងជូនគ្រូសារពលរដ្ឋដែលបានទទួលរងគ្រោះនៃជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ។អភិបាលស្រុកព្រៃនប់ លោក សរ កក្កដា បានឲ្យដឹងថា នៅកំឡុងថ្ងៃ១៧ ដល់២០ ខែតុលា ឆ្នាំ២០២០ ស្រុកព្រៃនប់បានទទួលរងគ្រោះជំនន់ទឹកភ្លៀង ដោយឥទ្ធិពលព្យុះ និងបានបណ្តាលឲ្យឃុំចំនួន ៤ មានឃុំ ឃុំទួលទទឹង ឃុំអណ្តូងថ្ម និងឃុំសំរុង ព្រៃនប់ត្រូវបានជន់លិច។ ជំនន់នេះបានបណ្តាលឲ្យ ប៉ះពាល់ប្រជាជន ចំនួន ១,២៣៧គ្រួសារ ក្នុងនោះ ឃុំព្រៃនប់ ៤០២គ្រួសារ ឃុំទួលទទឹង ៣៤៣គ្រួសារ ឃុំអណ្តូងថ្ម ៣៥២គ្រួសារ និងឃុំសំរុង ១៤០គ្រួសារ ។ ថ្លែងក្នុងឱកាសនៃពិធីចែកអំណោយមនុស្សធម៌នេះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានរំលឹកមន្ត្រីនៅតាមមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់មើលប្រជាជនងាយរងគ្រោះ និងទីទ័លក្រនៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីលៃលកជួយពួកគាត់បានទាន់ពេលវេលា។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យសុខភាពឲ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ការពារកុំអោយឆ្លង ជំងឺកូវីដ-១៩។ ឯកឧត្តម គួច…
-
អភិបាលខេត្តព្រះសីហនុ ជំរុញការចុះបញ្ជីធ្លីទាំងដីឯកជន និងដីរដ្ឋ ដើម្បីធានាបានការគ្រប់គ្រងច្បាស់លាស់ ប្រើប្រាស់ជាប្រយោជន៍ និងកាត់បន្ថយទំនាស់ដីធ្លី
ខេត្តេះព្រះសីហនុ៖ បណ្ណ័កម្មសិទ្ធិដីធ្លីគឺជាឯកសារដីធ្លីដ៏មាណសារៈសំខាន់សម្រាប់ម្ចាស់ដីគ្រប់គ្នាដែលម្នាក់ៗសុទ្ធតែទន្ទឹងរងចាំទទួលបានវាដើម្បីយកមករក្សាទុក ចាត់ចែងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ និងការពារនូវការរំលោភបំពាននាំអោយមានទំនាស់ស្មុគស្មាញជាដើម។ ប្រជាជាពលរដ្ឋដែលបានកាន់កាប់ដីនៅខេត្តព្រះសីហនុ មិនមែនសុទ្ធតែមានបណ្ណកម្មសិទ្ធស្របច្បាប់ទាំងអស់នោះទេ កន្លែងខ្លះមានបណ្ណ័តែកន្លែងខ្លះទៀតមិនទាន់បានចេញបណ្ណ័ជូននៅឡើយទេ។បច្ចុប្បន្នដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យដីធ្លីការជំរុញឲ្យចុះបញ្ជីដីធ្លីគ្រប់ប្រភេទ ត្រូវបានធ្វើឡើងប្រកបដោយភាពច្បាស់លាស់ ដើម្បីធានាបានការគ្រប់គ្រងដោយតម្លាភាព ប្រសិទ្ធភាព និងកាត់បន្ថយបាននូវទំនាស់ដីធ្លីផ្សេងៗ។ ទន្ទឹមនេះអាជ្ញាធរខេត្តព្រះសីហនុ និងមន្ត្រីជំនាញ បាននឹងកំពុងប្រតិបត្តិការលើបេសកកម្មនេះយ៉ាងមមារញឹកផងដែរស្របតាមផែនការដែលបានដាក់ចេញនិងនិតិវិធីជាធរមាននៃដំណើរការកសាងបណ្ណ័កម្មសិទ្ធដីធ្លី ទាំងដីរដ្ឋ និងឯកជន ដើម្បីបានយកទៅប្រើប្រាស់ជាយោជន៍ដល់សេដ្ឋកិច្ចតាមការចាំបាច់។នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានប្រកាសប្រាប់ប្រជាជនថា នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ គណៈកម្មការសុរិយោខេត្ត នឹងកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋ រីឯនៅភូមិត្រពាំងគារ ឃុំជើងគោត្រូវបានចុះបញ្ជីដីរួចរាល់ហើយ ជាង១០០០ក្បាលដីនឹងត្រូវប្រគល់ជូនប្រជាជនយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការប្រជុំ ថ្ងៃនេះផ្សព្វផ្សាយពីដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលអនុវត្តន៍ផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ / អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ។ ការចុះបញ្ជីដីធ្លីនេះគឺ ត្រូវធ្វើទាំងដីឯកជន ទាំងដីរដ្ឋដោយអនុវត្តន៍ទៅតាមនីតិវិធី និងបច្ចេកទេស…
-
ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយជូនអតីយុទ្ធកម្ពុជាខេត្តកណ្តាលមុខសញ្ញាពិការដែលកំពុងទទួលរងគ្រោះទឹកជំនន់ទឹកភ្លៀង
កណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ បានអញ្ជើញសួរសុខទុក្ឋ និងនាំយកអំណោយជូនដល់ខ្នង់ផ្ទះ លោក អឿង ជីប ជាអតីយុទ្ធជនកម្ពុជាខេត្តកណ្តាលមុខសញ្ញាពិការ ដែលមានទីលំនៅ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងឱកាសអញ្ជើ្ញញចុះសួរសុខទុក្ខនោះ មានការអញ្ជើញចូលរួមពី ប្រធានសមាគមអតីយុទ្ធកម្ពុជាស្រុកស្អាង មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ ផ្នែក យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល រួមនិងអាជ្ញាធរដែនដី។ មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជម្រុញអោយសមាគមន៍អតីយុទ្ធជនកម្ពុជាខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះអតីយុទ្ធជនកម្ពុជា ក្នុងគ្រាដែលកម្ពុជាកំពុងទទួលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នៅក្នុងទឹកដីខេត្តកណ្តាល ពិសេសនៅក្នុងស្ថានការណ៍ដែលខេត្តកណ្តាលកំពុងទទួលរងនូវបញ្ជាគ្រោះទឹកជំនន់ទឹកភ្លៀង ដូចបណ្តាខេត្តផ្សេងទៀត។ ឯកឧត្តម មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាល…
-
មេបញ្ជាការកងទ័ពជើងគោកឧបត្ថម្ភទឹកក្រូច៣០០កេសដល់ តំបន់ប្រតិបត្តិការសឹករងកណ្តាលដែលបានចូលរួមប្រតិបត្តិការចុះជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀង
កណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ចាការរងកងយោធពលខេមរភូមិន្ទ មេបញ្ចាការកងទ័ពជើងគោក បានឧបត្តម្ភនូវទឹកក្រូចចំនួន៣០០កេស ដល់តំបន់ប្រតិបត្តិការសឹករងកណ្តាល ដើម្បីផ្តល់ជូនដល់ផ្នែកសឹករងស្រុក ក្រុង វរៈ ដែលបានចូលរួមប្រតិបត្តិការចុះជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀងនៅក្នុងទឹកដីខេត្តកណ្តាល និងរាជធានីភ្នុំពេញ។ ពិធីប្រគល់ទទួលនិងទទួលអំណោយទឹកក្រូចនេះធ្វើឡើងនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយលោកវរៈសេនីយ៍ត្រី សុផាត សុក្រកម្សត់ និងងទទួលដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងដោយមានការអញ្ជើញចូលរួមពីមេបញ្ជការរង នាយសេនាធិការ នាយទាហានទាហាន នាយទាហានរង ពលទាហាន នាយការិយាល័យ ផ្នែកស្រុកក្រុង ជាច្រើនរូប។ ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ចាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការគិតគូរដ៏ខ្ពង់ខ្ពស់បំផុត ពីឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ចំពោះសុខួុក្ខ កងកម្លាំង គ្រប់ពេលវេលា។ ឯកឧត្តម មេបញ្ជាការ បានប្តេជ្ញាចិត្តបន្ត ដឹកនាំ កងកម្លាំង ក្រោមឱវាទទាំងអស់ អនុវត្តន៍ អោយបាននូវបទបញ្ជារបស់ថ្នាក់លើ ដែលបានប្រគល់ជូន ពិសេសការ ចូលរួមជួយសង្រ្គោះនូវគ្រោះមហន្តរាយនានា ដែលបានកើតឡើង…
-
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម និឯកឧត្តម ង៉ោ ម៉េងជ្រួន បញ្ជាក់ថា ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពហើយ
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាច្រើនគ្រួសារ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរ និងកងកម្លាំងអន្តរាគមន៍ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ប្រកបដោយភាពជោគជ័យ។ ទឹកជំនន់បានវាយប្រហារនៅក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដោយសារបាក់ទំនប់អូរខៃដន ធ្វើឲ្យលិចលង់ខ្លាំងជាងមុនផងដែរ។ ភ្លាមៗនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារគ្រប់ភាគីពាក់ព័ន្ធ ចុះទៅជួយជម្លៀសប្រជាពលរដ្ឋ ដើម្បីរកកន្លែងសុវត្ថិភាព ស្នាក់នៅបណ្តោះអាសន្ន។ ឯកឧត្តម ង៉ោ ម៉េងជ្រួន បានលើកឡើងថា ប្រជាពលរដ្ឋរងគ្រោះទាំងអស់ មានសុវត្ថិភាពហើយ ប៉ុន្តែចំនួនប្រជាពលរដ្ឋរងគ្រោះមិនទាន់ត្រូវបានកំណត់នោះទេ។ ឯកឧត្តមបានឲ្យដឹងទៀតថា ទឹកនេះបានហូរមកពីថៃតាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ម្ល៉េះ ប៉ុន្តែវាត្រូវបានស្តុកនៅអាងអូរខៃដន។ ដោយសារទំហំទឹកបុកមកខ្លាំងពេក ធ្វើឲ្យបាក់ទំនប់អូរខៃដននេះ និងហូរកាត់ផ្លូវជាតិលេខ៥ ចំណុចភូមិកូនដំរី ហើយបុកទៅភូមិសូរិយា។ ឯកឧត្តម ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា កម្លាំងអន្តរាគមន៍ទាំងអស់ បានដឹកប្រជាពលរដ្ឋរងគ្រោះ…
-
លោក ឌី រ័ត្នខេមរុណ បើកកិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយ ផែនការការពារ ជំងឺ កូវីដ-១៩ និងដឹកនាំប្រជុំ ត្រៀមសហការៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ ក្រុមប្រឹក្សារាជធានីភ្នំពេញ
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំកិច្ចប្រជុំ ស្តីពីយុទ្ធនាការផ្សព្វផ្សាយផែនការការពារជម្ងឺឆ្លងកូវីដ-១៩ និងត្រៀមសហការរៀបចំ វេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ថ្ងៃអង្គារ ៤កើត ខែ កក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០ ។ ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងថា រដ្ឋបាលខណ្ឌមានជ័យ នឹងធ្វើយុទ្ធនាការផ្សព្វផ្សាយវិធានការការពារការឆ្លងជំង-១៩ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ ហើយសូមអោយសង្កាត់ទាំង៧ អនុវត្តន៍ តាមគោលការណ៍ដឹកនាំ របស់រាជធានីភ្នំពេញ មានដូចជា ៖ – ស្នើដល់សង្កាត់ទាំង៧ត្រៀមមធ្យោបាយដឹកជញ្ជូន តុតុ ចំនួន២ មេក្រូ ២…
-
សម្តចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំពិភាក្សា ដំណើរការប្រព្រឹត្តទៅ នៃមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធន់តូច និងមធ្យមនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានវត្តន៍ ជាអនុប្រធានកិត្តយសមូលនិធិ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អ្នកឧកញ៉ា និងលោកឧកញ៉ាមួយចំនួនទៀត។ អញ្ជើញមានប្រសាសសន៍នាឱកាសនោះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សម្ដេចពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ដល់ការងារបង្កើតមូលនិធិដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនេះ ដោយសារជាបទពិសោធន៍នៅប្រទេសការអភិវឌ្ឍតែងបានគិតគូអំពីបញ្ហានេះ បន្ទាប់ពីមានការចាត់ទុកថាសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ច។ សម្ដេចក៏បានឆ្លៀតរំលឹកអំពីដំណើរបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ២០១៩ តាមការអញ្ជើញរបស់រដ្ឋលេខាធិការទទួលបន្ទុកសហប្រតិបត្តិការសេដ្ឋកិច្ចអាល្លឺម៉ង់ ដោយភាគីអាល្លឺម៉ង់ក៏បានធ្វើបទបង្ហាញជូនសម្ដេចអំពីគោលការអភិវឌ្ឍសេដ្ឋកិច្ចរវាងអាល្លឺម៉ង់ប៉ែកខាងលិច ដែលសឹងតែគ្រប់ភូមិឃុំបានផ្ដោតលើសហគ្រាសធុនតូច និងមធ្យម ដោយផ្ដល់ការងារជូនប្រជាជននៅនឹងកន្លែង និងអាល្លឺម៉ង់ប៉ែកខាងកើតដែលបានផ្ដោតទីលើឧស្សាហកម្មធុនធ្ងន់។ បន្ទាប់មកលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា…
-
រដ្ឋមន្ត្រី ថោង ខុន បន្តចុះចែកអំណោយដល់ពលរដ្ឋជាង ៥០គ្រួសារនៅស្រុកតាំងគោក និងសន្យាជំរុញការជួសជុលផ្លូវដែលខូចខាតនៅក្នុងឃុំ
កំពង់ធំ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីក្រសួង និងក្រុមការងារស្រុកចុះចែកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋជាង ៥០គ្រួសារ នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបដល់ប្រជាពលរដ្ឋអ្នកឃុំច្រនាង ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ «ទីណាមានពលរដ្ឋជួបទុក្ខ ទីនោះមានមុខសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត»។ ដោយសារតំបន់នេះជាតំបន់ដែលជំនន់ទឹកភ្លៀងទើបតែស្រកចុះ លោករដ្ឋមន្ត្រីក៏បានសន្យាកសាងលូចំនួន ២កន្លែងបន្ថែម និងជួសជុលផ្លូវមួយចំនួនដែលខូចខាតដោយសារទឹកជំនន់កាលពីពេលកន្លងទៅ។ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានណែនាំឲ្យប្រជាពលរដ្ឋត្រៀមទប់ទឹកទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃមុខ និងទុកក្នុងស្រែដើម្បីឱ្យស្រូវមានការលូតលាស់ល្អ។ លោកបានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានសុវត្តិភាព គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យបានល្អ។ បើតាមរបាយការណ៍របស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឱ្យដឹងថា គ្រោះជំនន់ទឹកភ្លៀងនេះបានបង្កផលប៉ះពាល់ដល់លំនៅដ្ឋានចំនួន…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរងគ្រោះដោយសាទឹកជំនន់ទឹកភ្លៀង នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលពិធីបានរៀបចំនៅវត្តគោកបញ្ជាន់ នាព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវខ្ញុំក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ។ ជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចុះជួបនិងចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនៅក្នុងខណ្ឌដង្កោកាលពីពេលថ្មីៗនេះ និងព្រឹកនេះសម្តេចតេជោក៏បានបន្តដំណើរទៅជួបប្រជាពលរដ្ឋដែលរងគ្រោះដោយសាទឹកជំនន់ នៅខេត្តបន្ទាយមានជ័យផងដែរ ។ លោកជំទាវបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលពុំបានទុក្ខប្រជាពលរដ្ឋណាម្នាក់ចោលដោយអត់អាហារ និងពុំបានដោះស្រាយជូនពួកគាត់នោះទេ…