Category: ការងារមូលដ្ឋាន

  • លោក ថេង សុថុល អំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញមករកចៅសង្កាត់ ឬមកទទួលសេវាដោយផ្ទាល់ ព្រោះចៅសង្កាត់ និងមន្ត្រីទាំងអស់ គឺជាអ្នកបម្រើសេវា មិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ

    លោក ថេង សុថុល អំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញមករកចៅសង្កាត់ ឬមកទទួលសេវាដោយផ្ទាល់ ព្រោះចៅសង្កាត់ និងមន្ត្រីទាំងអស់ គឺជាអ្នកបម្រើសេវា មិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ

    ភ្នំពេញ៖ នៅក្នុងពិធីចែកអំណោយសប្បុរសជនដល់ប្រជាពលរដ្ឋ ចំនួន ៤០គ្រួសារ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅមុខបរិវេណសាលាសង្កាត់ផ្សារដើមថ្កូវ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចង់បំពេញឯកសារអ្វីមួយ សូមអញ្ជើញមករកចៅសង្កាត់ដោយផ្ទាល់ សូមមកទទួលសេវាដោយផ្ទាល់ ដើម្បីទំនាក់ទំនងល្អ រវាងមន្ត្រីរាជការយើង ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ គឺធ្វើយ៉ាងអោយប្រជាពលរដ្ឋក្នុងសង្កាត់ ភូមិ មានភាពស្និទ្ឋស្នាលរវាងអាជ្ញាធរមូលដ្ឋាន ព្រោះចៅសង្កាត់ គឺជាអ្នកបម្រើសេវាប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ សូមបងប្អូនបញ្ឈប់ការខ្លាចរអារបៀបនេះ ប៉ុន្តែប្រសិនបើមករកមន្ត្រី ហើយទទួលបានការប្រើសំដី ឬអាកប្បកិរិយាមិនសមរម្យមកលើបងប្អូន សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍មកលោកភ្លាមៗ, លោកនឹងមានវិធានការរដ្ឋបាលចំពោះមន្ត្រីនោះ ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បញ្ជាក់ថា អំណោយដែលយកមកចែកជូនបងប្អូននៅពេលនេះ ជាការចូលរួមរបស់សប្បុរសជន ដោយសារមានការជឿជាក់ ទុកចិត្តមកលើអាជ្ញាធរមូលដ្ឋាន ហើយអំណោយ ដែលគេប្រគល់ឲ្យមកអាជ្ញាធរខណ្ឌ សង្កាត់ គឺបានដល់ដៃប្រជាពលរដ្ឋខ្វះខាតពិតប្រាកដ ។ ជាមួយគ្នានេះ លោកក៏បានសូមឱ្យប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំឲ្យឆ្លងជំងឺកូវីដ១៩ ព្រោះជំងឺនេះយើងមើលមិនឃើញទេ ហើយបានផ្លាស់ប្តូរនូវទម្លាប់រស់នៅ និងទម្លាប់ប្រាស្រ័យទំនាក់ទំនងគ្នាដែល យើងមិនធ្លាប់មានពីមុនដូចជា ការពាក់ម៉ាស់…

  • អាជ្ញាធរខណ្ឌចំការមន ដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋនៅក្នុងមូលដ្ឋាន និងនៅជុំវិញស្ថានទូតចិន

    អាជ្ញាធរខណ្ឌចំការមន ដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋនៅក្នុងមូលដ្ឋាន និងនៅជុំវិញស្ថានទូតចិន

    ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន នៅថ្ងៃទី២២ ខែតុលាឆ្នាំ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដាក់បទបញ្ជាដល់កងកម្លាំងត្រៀមល្បាត និងការពារសន្តិសុខ សុវត្ថិភាព នៅជុំវិញស្ថានទូតចិន។ ការចេញបញ្ជានេះ បានធ្វើឡើងបន្ទាប់ពីទទួលបានការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ ដែលបានជំរុញឲ្យរដ្ឋបាលខណ្ឌទំាង១៤ ត្រូវបង្កើនកម្លាំងឲ្យបានម៉ឹងម៉ាត់ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ខណៈក្រុមជនមួយក្តាប់តូច ត្រូវគេដឹងថា មានចេតនាចង់ធ្វើការប្រមូលផ្តុំតវ៉ា នៅទល់មុខស្ថានទូតចិន  នៅថ្ងៃទី២៣ តុលានេះ ដែលជាថ្ងៃទិវារំលឹកខួបនៃសន្តិភាពទីក្រុងប៉ារីស ដើម្បីការធ្វើសកម្មភាពតវ៉ា ក្រោមលេសថា នឹងធ្វើយ៉ាងណា ដេញកងទ័ពចិន ចេញពីទឹកដីកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ លោក ថេង សុថុល បានថ្លែងទៅកាន់មន្ត្រីខណ្ឌ និងកងកម្លាំងខណ្ឌទំាងអស់ ត្រូវត្រៀមចេញប្រតិបត្តិការថែរក្សាសន្តិភាព សុវត្ថិភាព ចាប់ពីល្ងាចថ្ងៃទី២២ តុលាតទៅ។ លោកបានបញ្ជាកងកម្លាំង ត្រូវធ្វើរដ្ឋបាល និងធ្វើការចេញល្បាតជាលក្ខណៈចំហរ នៅតាមតំបន់គោលដៅមួយចំនួន ដែលជាតំបន់សង្ស័យអាចមានការប្រមូលផ្តុំ ជាពិសេស ភូមិសាស្ត្រនានាដែលមានទីតំាងអង្គការសង្គមស៊ីវិលមាននិន្នាការនយោបាយ ប្រឆំាងរាជរដ្ឋាភិបាល។ លោកអភិបាលខណ្ឌ បានជម្រុញដល់កងកម្លាំង ត្រូវក្តាប់សភាពការណ៍ឲ្យបាន និងតាមដានយ៉ាងយកចិត្តទុកដាក់ កុំឲ្យមានការប្រមូលផ្តុំណាមួយកើតឡើង។ គួររំលឹកថា…

  • អាជ្ញាធរខេត្ត និង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បាននាំយកអំណោយរបស់សម្តេចពញាចក្រី ហេង សំរិន រួមនិងសប្បុរសជនផ្តល់ជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកកំរៀង

    អាជ្ញាធរខេត្ត និង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បាននាំយកអំណោយរបស់សម្តេចពញាចក្រី ហេង សំរិន រួមនិងសប្បុរសជនផ្តល់ជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកកំរៀង

     ប្រជាពលរដ្ឋប្រមាណជាង៤០០គ្រួសារ ដែលកំពុតែជួបនូវគ្រោះទឹកជំនន់ ជនក្រីក្រ និងកំពុងតែជួបនូវការខ្វះខាត នៅក្នុងស្រុកកំរៀង បានទទួលអំណោយពី សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងសម្ដេចធម្មវិសុទ្ធវង្សា សៅ-ទី ហេង សំរិន រួមនិងសប្បុរសជននានាជាច្រើនទៀតនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០បានផ្ដល់នូវអំណោយមនុស្សធម៌ចំពោះបងប្អូនជនរងគ្រោះដោយសារជំនន់ទឹកភ្លៀងនិងជនក្រីក្រជួបការលំបាកខ្លាំងចំនួន៤២២គ្រួសារ ដែលរស់នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។         អំណោយដែលត្រូវចែកជូននោញ គឺធ្វើឡើងតាមរយៈឯកឧត្តម ឈាង វុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងវត្តមានឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរហខេត្តបាត់ដំបង និងដោយមានការចូលរួម ពីក្រុមអ្នកម្ដាយមនុស្សធម៌ខេត្តបាត់ដំបង ផងដែរ ។       ថ្លែងក្នុងឱកាសចែកអំណោយនោះ ឯកឧត្តម ឈាង វុន បានលើកឡើងថា បញ្ហាគ្រោះទឹកជំនន់ កំពុងកើតឡើងតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា បានបង្កឲ្យប៉ះពាល់ផ្ទះសម្បែង ដំណាំកសិកម្មនិងរហូតមានពលរដ្ឋបាត់បង់ជីវិតថែមទៀតផង ហើយថែមទាំងបានធ្វើឲ្យថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលមានការសោកស្ដាយជាខ្លាំង ។      ឯកឧត្តមបានបន្តទៀតថា ដោយខ្វល់ខ្វាយពីសុខទុក្ខ របស់បងប្អូនប្រពលរដ្ឋដែលកំពុងតែរងគ្រោះដោយទឹកជំនន់ទាំងនេះ ទើបសម្ដេច ហេង សំរិន បានចាត់រូបលោកនិងក្រុមការងារនាំយកអំណោយដ៏តិចតួចទាំងនេះ ដើម្បីជួយដល់បងប្អូនដែលកំពុងតែរងគ្រោះទាំងអស់នេះ ហើយបើទោះបីអំណោយទាំងនេះ មិនមានច្រើនក៏ដោយ…

  • តំបន់ប្រតិបត្តិការសឹករងកណ្តាល ទទួលនូវអំណោយគ្រឿងឧបភោគបរិភោគពីកងរាជអាវុធហត្ថខេត្តដើម្បីបន្តយកទៅចែកជូនដល់សមាជិកអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត

    តំបន់ប្រតិបត្តិការសឹករងកណ្តាល ទទួលនូវអំណោយគ្រឿងឧបភោគបរិភោគពីកងរាជអាវុធហត្ថខេត្តដើម្បីបន្តយកទៅចែកជូនដល់សមាជិកអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត

    កណ្តាល៖ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានទទួលអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគ ដើម្បីធ្វើកម្មភាពមនុស្សធម៌ចែកជូនបន្តទៅដល់បងប្អូនជាសមាជិកសមាជិការសមា​គមន​​​អតីយុទ្ធ​ជនកម្ពុជាខេត្តកណ្តាល ។ ពិធីប្រគល និងទទួល នូវសម្ភារៈជាគ្រឿងឧបភោគបរិភោគ ធ្វើឡើងនៅទីបញ្ជា​ការ​តំបន់ប្រតិបត្តិការសឹងរងកណ្តាលដឹកនាំដោយ លោកវរៈសេនីយ៍ឯក ចាន់ រ៉ាដែន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី គង់ សវុត្ថា មេបញ្ចាការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល។ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី គង់ សវុត្ថា មេបញ្ចាការរង សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានឧបត្ថម្ភនូវសម្ភារៈជាគ្រឿងឧបភោគបរិភោគនេះ គឺជាការចូលរួមចំណែកក្នុងសកម្ម​ភាព​​យ៉ាងសំខាន់សមាគមនអតីយុទ្ធជនកម្ពុជាខេត្តកណ្តាល ដែលមានជីវភាពខ្វះខាត…

  • រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសូមឱ្យមានការប្រុងប្រយ័ត្ន

    រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសូមឱ្យមានការប្រុងប្រយ័ត្ន

    រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងបានបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យទឹកហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងសង្កែ អាចមានការកើនឡើង នៅយប់នេះ ឬព្រឹកស្អែក អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ។ សូមអរគុណ !

  • អភិបាលខេត្តកណ្តាលស្នើរឱ្យរដ្ឋបាលស្រុកល្វាឯមត្រូវលើកកម្ពស់វប្បធម៌សេវាសាធារណៈឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិកាវិជ្ជាជីវៈរាជការ

    អភិបាលខេត្តកណ្តាលស្នើរឱ្យរដ្ឋបាលស្រុកល្វាឯមត្រូវលើកកម្ពស់វប្បធម៌សេវាសាធារណៈឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិកាវិជ្ជាជីវៈរាជការ

    កណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើឱ្យរដ្ឋបាលស្រុកល្វាឯម ត្រូវលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្ដីភាព និងមនសិកាវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យទៅជាអ្នកផ្ដល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តម អភិបាលខេត្ត ស្នើឡើងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារច្រកចេញតែមួយរបស់រដ្ឋបាលស្រុក និងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកល្វាឯម នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅសាលាស្រុកល្វាឯម។ ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់បន្តថា មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ស្រុក ត្រូវបន្តខិតខំប្រមូលផ្ដុំព័ត៌មានស្ដីពីតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ខិតខំដោះស្រាយសំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ ជាពិសេសគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា សំដៅធានាលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចការគ្រប់វិស័យក្នុងសង្គម។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ក្រាបល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព និងយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

  • ឯកឧត្តម ឈាង វុន បាននាំយកអំណោយរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២៨២គ្រួសារ នៅស្រុកបវេល និងស្រុកកំរៀង

    ឯកឧត្តម ឈាង វុន បាននាំយកអំណោយរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២៨២គ្រួសារ នៅស្រុកបវេល និងស្រុកកំរៀង

    ខេត្តបាត់ដំបង៖ ឯកឧត្តម ឈាង វុន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម សឿ ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង លោកជំទាវ ញឹក សុគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត លោក នូ ប៊ុនយ៉ាង អភិបាលនៃគណៈអភិបាលស្រុកបវេល លោក សុខ គឹមខុន អភិបាលនៃគណ:អភិបាលស្រុកកំរៀង ព្រមទាំងយុវជន ស.ស.យ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១៦២គ្រួសារ នៅភូមិទំនប់ត្រកួន ឃុំឃ្លាំងមាស ស្រុកបវេល និងចំនួន១២០គ្រួសារ ស្ថិតនៅក្នុងឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។ ឯកឧត្តម ឈាង…

  • ឯកឧត្តម ទេព ងន នាំយកអំណោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

    ឯកឧត្តម ទេព ងន នាំយកអំណោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

    ខេត្តកណ្តាល៖ នាព្រឹកថ្ងៃព្រហស្បិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី  សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចែកជូនប្រជាពលរដ្ឋចំនួន១៤០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា  បានពាំនាំនូវការផ្តាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភ្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ។ ក្នុងនោះ សម្តេចវិបុលសេនាភ្តី សាយ ឈុំ បានណែនាំឱ្យក្រុមការងាររបស់ព្រឹទ្ធសភាចុះជាប់ជានិច្ចជាមួយនឹងប្រប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានសម្តែងនូវការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបាត់បង់ និងខួចខាតនូវទ្រព្យសម្បត្តិដោយសារជំនន់ទឹកភ្លៀងនេះ ហើយទោះបីជាអំណោយដែលយកមកចែកជូនបងប្អូនប្រជាពលរដ្នដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលនេះ វាតិចតូចក្តីប៉ុន្តែវាក៏អាចជួយសម្រួលនូវការលំបាក និងដោះស្រាយជីវភាពរបស់បងប្អូនបានរហូតដល់ពេលទឹកស្រកទៅវិញផងដែរ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានបញ្ជាក់ថា ក្នុងអំឡុងពេលដែលប្រទេសយើងជួបប្រទះនូវគ្រោះទឹកជំនន់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

  • ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១០០ គ្រួសារ សម្តែងនូវអារម្មណ៍រំភើបរីករាយ ដែលបានទទួល អំណោយមនុស្សធម៌ ពី អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ

    ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១០០ គ្រួសារ សម្តែងនូវអារម្មណ៍រំភើបរីករាយ ដែលបានទទួល អំណោយមនុស្សធម៌ ពី អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ

    ភ្នំពេញ ៖ អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ១០០ គ្រួសារ នៅ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកក្តឹក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។ នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ  បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសមសម្តេច ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា  ជាពិសេសជនរងគ្រោះ  និងងាយរងគ្រោះគ្រប់ប្រភេទ  ដោយមិនប្រកាន់ពីនិន្នាការនយោបាយ  ជាតិសាសន៍ សាសនា…

  • លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ចាត់តំណាងនាំយកថវិកា ជូនលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ដើម្បីចូលរួមជាចំណែក នៃការជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង

    លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ចាត់តំណាងនាំយកថវិកា ជូនលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ដើម្បីចូលរួមជាចំណែក នៃការជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង

    ពោធិ៍សាត់៖ លោក វេត វិសេសបញ្ញា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តពោធិ៍សាត់ បាននាំយកថវិកា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ប្រគល់ជូនលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដើម្បីចូលរួមជាចំណែក នៃការជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលកំពុងត្រូវការស្បៀងជាចាំបាច់ បន្ទាប់ពីទទួលរងឥទ្ធិពលខ្យល់ព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក នាព្រឹកថ្ងៃច័ន្ទ១០ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន បានគោរពថ្លែងអំណរគុណលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន…