-
ប្រជាពលរដ្ឋ រងគ្រោះទឹកជំនន់ ទឹកភ្លៀង ចំនួន៥៥១គ្រួសារ ក្នុងសង្កាត់វាលស្បូវ បានទទួលអំណោយសប្បុរសធ៌ម ពីសម្តេចប្រធានរដ្ឋសភា
ភ្នំពេញ : ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ទឹកភ្លៀង ចំនួន៥៥១គ្រួសារ ក្នុងសង្កាត់វាលស្បូវ បានទទួលអំណោយសប្បុរធម៌ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវស្សា សៅ ទី ហេង សំរិន តាមរយៈលោកជំទាវ ឡោក ខេង សមាជិការរដ្ឋសភា និងជាប្រធានក្រុមការងារ ចុះជួយខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៤ ខែតុលានេះ នៅក្នុងបរិវេណ វត្តវាលស្បូវ ខណ្ឌច្បារអំពៅ ។ លោកស្រីយន់ សុផល ចៅសង្កាត់វាលស្បូវ បានអោយដឹងថា ក្នុងមួយរយៈកាលកន្លងមកនេះ មូលដ្ឋានសង្កាត់វាលស្បូវ មានប្រជាពលរដ្ឋ ចំនួន៥៥១គ្រួសារ បានទទួលរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀង បង្កអោយផ្ទះមួយចំនួនធំ រងនូវការលិចលង់ និងបង្ខំប្រជាពលរដ្ឋមួយចំនួន មករស់នៅតាមទីទួលសុវត្ថិភាព ។ កន្លងមកនេះដែរ លោកអភិបាលខណ្ឌ និងមន្រ្តីសង្កាត់ភូមិ តែងបានចុះជាប់ជាប្រចាំ ជាមួយប្រជាពលរដ្ឋរងគ្រោះ ដោយមិនគិតយប់ថ្ងៃ និងដោះស្រាយជូនពួកគាត់ ជាស្បៀងអាហារ និងសម្ភារចាំបាច់មួយចំនួន បានទាន់ពេលវេលា ។ លោកជំទាវ ឡោក…
-
ប្រជាពលរដ្ឋ២០០គ្រូសារ ទទួលអំណោយឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ
បាត់ដំបង៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល បានចែកនាំយកអំណោយបងប្អូនសមាគមខ្មែរ- ចិន ប្រចាំរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិច ចែកជូនប្រជាពលរដ្ឋ២០០គ្រូសារ ព្រមទាំងថវិការមួយចំនួន ដែលរងគ្រោះដោយទឹកជំនន់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃសៅរ៍៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ៕