-
លោកជំទាវ តុង ណារី បានថ្លែងនូវការកោតសរសើរដល់សមាជិកសមាជិការគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារខេត្តកំពង់ឆ្នាំង ដែលបានខិតខំអនុវត្តន៍តាមតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលល្អ
ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ តុង ណារី ប្រធាគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរបែបនេះនៅទី២៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែតុលា ឆ្នាំ២០២០ និងលើកទិសដៅសម្រាប់អនុវត្តន៍បន្ត ដោយមានការចូលរួមពី លោកជំទាវ ឈុំ ចាន់សុខ អនុប្រធាន គ.ក.ស.ក ខេត្ត លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធាន គ.ក.ស.ក ខេត្ត លោក គង់ សុវណ្ណអស្ចារ្យ នាយក រងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាព សមាជិកសមាជិកា ការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍នានា ដែលមានកិច្ចសហប្រតិបត្តិការចូលរួមផងដែរ។ លោកជំទាវ តុង ណារី បានមានប្រសាសន៍បន្តថាៈ ដើម្បីសម្រេចបានគោលដៅអាទិភាព និងផែនការសកម្មភាពត្រូវសាមគ្គីសហការគ្នាយើង និងសម្រេចបានសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកជំទាវ តុង ណារី ក៏បានផ្តាំផ្ញើដល់សមាជិកក្រុមការងារ ត្រូវសហការ ជាមួយលោកមេឃុំ ចៅសង្កាត់ អាជ្ញាធរក្រុង ស្រុក ដើម្បី បន្ត…
-
អាជ្ញាធរក្រុងស្វាយរៀង ប្រើធម៌ក្តៅរឹបអូសសម្ភារៈដែលលក់ដូរនៅលើផ្លូវគ្មានសណ្ដាប់ធ្នាប់ នៅផ្សារវាលយន្ត
ស្វាយរៀង៖ អាជ្ញាធរក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០នេះ បានបន្តប្រើធម៌ក្តៅចំពោះអាជីវករលក់ដូរដែលរំលោភយកផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរ ដែលបណ្តាលឲ្យបាត់សោភ័ណភាពក្រុង និងមានការកស្ទះចរាចរណ៍នៅតាមបណ្តាយផ្លូវជុំវិញផ្សារវាលយន្ត ខណៈដែលរដ្ឋបាលក្រុងស្វាយរៀង បានចុះណែនាំជាច្រើនលើកច្រើនសារមកហើយតែអាជីវករនៅតែមិនស្ដាប់។ ការចុះរៀបចំសណ្តាប់ធ្នាប់នេះដឹកនាំដោយលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ដោយមានការសហការជាមួយ អាជ្ញាធរសង្កាត់ក្រុង កងម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ កម្លាំងប្រជាការពារបានធ្វើការដកហូត សម្ភារៈបានមួយចំនួនយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង។ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានឲ្យដឹងថាការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តាផ្លូវជំុវិញផ្សារវាលយន្តព្រមទាំងមានការរឹបអូសសម្ភារៈ ដែលអាជីវកដាក់លក់នៅលើដងផ្លូវសាធារណៈគឺ រដ្ឋបាលក្រុងស្វាយរៀង បានជូនដំណឹងជាច្រើនលើកច្រើនសារមកហើយតែបងប្អូនអាជីករហាក់មិនស្តាប់តាមការណែនាំ របស់រដ្ឋបាលក្រុងដដែលដូច្នេះអាជ្ញាធរក្រុងត្រូវតែបង្ខំចិត្តរឹបអូសសម្ភារៈដែលលក់ដូរគ្មានសណ្ដាប់ធ្នាប់យកមកអធិការដ្ឋាន នគរបាលក្រុងតែម្តង។ លោកបន្តទៀតថាក្នុងនាមរដ្ឋបាលក្រុងស្វាយរៀង និងបន្តធ្វើរហូតបើសិនជាអាជីករនៅតែបំពានលក់ដូរតាមដងផ្លូវសាធារណៈជុំវិញផ្សារវាលយន្ត ដែលបង្កការកស្ទះចរាចរណ៍ និងបាត់សោភ័ណភាពតាមទីប្រជុំជនហើយក្នុងនាមរដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវទៅដល់បងប្អូនអាជីវករទាំងអស់សូមមេត្តាចូលរួម សហការជាមួយរដ្ឋបាលក្រុងសំដៅធ្វើយ៉ាងណាឲក្រុងស្វាយរៀង ជាក្រុងមួយមានសណ្ដាប់ធ្នាប់ល្អ និងកាត់បន្ថយការកស្ទះចរាចរណ៍ ដើម្បីជាផលប្រយោជន៍រួមទាំងអស់គ្នាជាពិសេសជាមុខមាត់របស់ខេត្តស្វាយរៀង ទាំងមូលដែលមានទីប្រជុំជនផ្សារវាលយន្តក្រុងស្វាយរៀង ប្រកបដោយសោភ័ណភាពល្អ និងមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ៕