Category: ការងារមូលដ្ឋាន

  • តំណាងនាយឧត្តមសេនីយ៍ សៅ សុខា នាំអំណោយប្រគល់ជូនប្រជាពលរដ្ឋចាស់ជរា និងមានជីវភាពខ្វះខាត១៥០គ្រួសារ ក្នុងស្រុករមាសហែក

    តំណាងនាយឧត្តមសេនីយ៍ សៅ សុខា នាំអំណោយប្រគល់ជូនប្រជាពលរដ្ឋចាស់ជរា និងមានជីវភាពខ្វះខាត១៥០គ្រួសារ ក្នុងស្រុករមាសហែក

    ស្វាយរៀង៖លោករស់ ឆាយសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០២០បានចូលរួមជួបសំណេះសំណាលនិងនាំយកអំណោយនាយឧត្តមសេនីយ៏សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុករមាសហែកប្រគល់ជូនប្រជាពលរដ្ឋចាស់ជរានិងមានជីវភាពខ្វះខាត១៥០គ្រួសារ ស្ថិតក្នុងភូមិត្រពាំងតាកែវ ឃុំជ្រៃធំ ស្រុករមាសហែកខេត្តស្វាយរៀង។ ពិធីនេះមានការចូលរួមពីសំណាក់លោកស៊ូ ម៉ុលអភិបាលស្រុកលោកអុិន សាបនប្រធានក្រុមប្រឹក្សាស្រុកលោកមេឃុំមន្ត្រីសាលាស្រុក និងកងកំលាំងព្រមទាំងប្រជាការពារភូមិជាច្រើននាក់ផងដែរ។ លោករស់ ឆាយសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងបានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក លោកតែងតែគិតគូរអំពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋនៅស្រុករមាសហែក ជាពិសេសប្រជាពលរដ្ឋដែលជួបការលំបាកនិងខ្វះខាត។ លោកបន្តថាដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់ទីកន្លែង ធ្វើឱ្យប្រជាពលរដ្ឋយើងមានឱកាសបានធ្វើដំណើរកម្សាន្ត ប្រកបរបរកស៉ីបានដោយសេរី និងធ្វើបុណ្យទានបានគ្រប់ទីកន្លែងទូទាំងប្រទេស។ លោករស់ ឆាយក៏បានអរគុណសន្តិភាព និងស្ថាបនិកសន្តិភាពសម្ដេចតេជោ ហ៊ុន សែន ដែលបានតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គរាប់រយជំពូក និងបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងជម្រុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ លោកបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សជាតិលើពិភពលោក។ លោកបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ បើទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ នេះឱ្យសោះក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង…

  • សមត្ថកិច្ចចម្រុះខេត្តកំពង់ធំ ចុះស្ទាក់ចាប់រថយន្តខ្នាតយក្សដឹកជញ្ជូនឈើមួយគ្រឿង ចរាចរណ៍ចេញពីដែនដីរដ្ឋបាលខេត្តព្រះវិហារ

    សមត្ថកិច្ចចម្រុះខេត្តកំពង់ធំ ចុះស្ទាក់ចាប់រថយន្តខ្នាតយក្សដឹកជញ្ជូនឈើមួយគ្រឿង ចរាចរណ៍ចេញពីដែនដីរដ្ឋបាលខេត្តព្រះវិហារ

    ខេត្តកំពង់ធំ៖ កម្លាំងអធិការដ្ឋាន នៃរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកប្រាសាទបាល្ល័ង្គ ប៉ុស្ត៍នគរបាលរដ្ឋបាល ផ្នែករដ្ឋបាលព្រៃឈើស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ បានចុះស្ទាក់ចាប់រថយន្តខ្នាតយក្សមួយគ្រឿង ដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ។ ប្រតិបត្តិការរួមគ្នានាគ្រានោះ បានឡើងកាលពីម៉ោងជាង ៣ទៀបភ្លឺ ថ្ងៃទី២៩តុលាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្គ ។ មន្ត្រីអនុវត្តច្បាប់ព្រៃឈើ នៅក្នុងការចុះបង្ក្រាបរថយន្តដឹកឈើនោះ បានប្រាប់ឲ្យដឹងថា នៅក្នុងពេលចុះបង្ក្រាបនោះ ស្ត្រីម្នាក់ដែលសមត្ថកិច្ចដឹងថា គឺជាម្ចាស់រថយន្តដឹកឈើ បានចុះរារាំងកិច្ចការសមត្ថកិច្ចមិនឲ្យធ្វើការបង្ក្រាប ហើយអះអាងថា ឈើដែលគាត់ផ្ទុកក្នុងរថយន្តនេះ គឺសុទ្ធសឹងតែជាឈើគ្រឿងផ្ទះចាស់ៗ ពុំមានបង្កប់ឈើថ្មី សូម្បីតែមួយសន្លឹងក៏គ្មាននោះដែរ បើកម្លាំងសមត្ថកិច្ចមិនជឿ ស្ត្រីរូបនេះនឹងនាំសមត្ថកិច្ច ទៅស្បថនៅចំពោះមុខលោកតាក្រហមករ ដើម្បីបញ្ជាក់ពីការពិត។ មន្ត្រីដដែលបានបន្តឲ្យដឹងទៀតថា បើទោះជាមានការអះអាងបែបនេះ ពីស្ត្រីរកស៊ីជួញឈើនេះយ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចត្រូវតែបន្តអនុវត្តច្បាប់ ហើយឃាត់រថយន្តនោះនាំមកកាន់ស្នាក់ការ អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ស្ថិតក្នុងរង្វង់ដែនដីរដ្ឋបាលខេត្តកំពង់ធំ។ លោកថា ស្របពេលជាមួយគ្នានឹងការចាប់រថយន្តនោះ ស្ត្រីម្ចាស់រថយន្តដឹកឈើ ដែលគេស្គាល់ថា មានឈ្មោះ ចែ ក្រឹម នោះ គឺគេតែងរាយការណ៍ថា ចែ ក្រឹម បានដឹកជញ្ជូនឈើទាំងនេះ ចេញពីភូមិប្រមេរុ…

  • ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ បានឧបត្ថម្ភស្បៀងអាហារ ដល់គ្រួសារកងទ័ព ២០០គ្រួសារ ដែលទទួលរងគ្រោះពីទឹកជំនន់ នៅក្នុងខេត្តកំពង់ធំ

    ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ បានឧបត្ថម្ភស្បៀងអាហារ ដល់គ្រួសារកងទ័ព ២០០គ្រួសារ ដែលទទួលរងគ្រោះពីទឹកជំនន់ នៅក្នុងខេត្តកំពង់ធំ

    ខេត្តកំពង់ធំ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានឧបត្ថម្ភជាស្បៀងអាហារ និងថ្នាំពេទ្យដល់គ្រួសារកងទ័ព ដែលបានទទួលរងគ្រោះដោយទឹកជំនន់ តាមរយះអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ជាមេបញ្ជាការ កាលពីថ្ងៃទី២៩តុលាឆ្នាំ២០២០។ គ្រួសារកងទ័ពដែលរងគ្រោះពីរបបទឹកទឹកជំនន់ទាំង ២០០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម  ទឹកបរិសុទ្ធ ១កេស ទឹកស៊ីអ៊ីវ ១យួរ ថ្នាំពេទ្យ ១កញ្ចប់ និងស៊ីមកាតមិត្តហ្វូន១ ដោយមានបញ្ជូលទឹកប្រាក់ ចំនួន ២០០ដុល្លារ រួចជាស្រេច សម្រាប់ការប្រើប្រាស់ដោយឥតគិតថ្លៃ ថែមទៀតផង។ តំណាងលោកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានពាំនាំប្រសាសន៍ បណ្ឌិត ហ៊ុន ម៉ាណែត សួរសុខទុក្ខចំពោះគ្រួសារកងទ័ពទាំងអស់ បើទោះបីជាលោកជាប់បំពេញភារកិច្ច ហើយមិនបានមកដោយផ្ទាល់ តែលោកបណ្ឌិត នៅតែផ្ញើក្តីនឹករលឹក អាណិតស្រឡាញ់ និងគិតគូពីជីវភាពរស់នៅរបស់បងប្អូនជានិច្ច។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងសមាណចិត្តរីករាយ និងអរគុណចំពោះ…

  • រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមបំរុងនូវស្រូវពូជប្រមាណ ២០០០តោន តាមរយៈក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួតនិងរងគ្រោះទឹកលិចស្រូវដោយជំនន់ទឹកភ្លៀងកន្លងមក

    រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមបំរុងនូវស្រូវពូជប្រមាណ ២០០០តោន តាមរយៈក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួតនិងរងគ្រោះទឹកលិចស្រូវដោយជំនន់ទឹកភ្លៀងកន្លងមក

       នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា-ប្រម៉ាញ់ និង នេសាទ បានថ្លែងថា៖ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល តែងតែត្រៀមស្រូវពូជ ប្រមាណ ២.០០០តោន ក្នុងការផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលជួបនិងគ្រោះរាំងស្ងួត ឬគ្រោះទឹកជំនន់ត្រូវទឹកលិចស្រូវ ដោយសារតែឆ្នាំនេះទឹកជំនន់បានជន់លិចខូចនិងប៉ះពាល់ដល់ស្រូវជាច្រើនម៉ឺនហិកតា ក្នុងនេះទើបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឲ្យក្រសួងកសិកម្ម ទិញពូជស្រូវបន្ថែម ចំនួន២.០០០តោនទៀតចែកពលរដ្ឋរងគ្រោះ ហើយបើនៅតែខ្វះខាត រាជរដ្ឋាភិបាលនឹងទិញបន្ថែម ចំនួន២.០០០តោនទៀត រួមជាមួយនឹងពូជបន្លែ ពូជកូនត្រី ជាច្រើនតោនផងដែរ ។        ការថ្លែងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ និងវត្តមាន របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះចែកស្រូវពូជដល់ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ ចំនួន២៩០គ្រួសារ ក្នុងភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។       ក្នុងការចែកស្រូវពូជដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ កន្លងមកនេះ លោក  ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម…

  • ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកវាលវែងបានមកទទូលអំណោយពីអគ្គស្នងការនគរបាលជាតិ

    ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកវាលវែងបានមកទទូលអំណោយពីអគ្គស្នងការនគរបាលជាតិ

    នៅព្រឹកថ្ងៃទី២៩ខែតុលា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់ឯកឧត្តមឧត្ដមសេនីយ៍ឯកលៀងភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកជាតំណាងដ៏ខ្ពង់ខ្ពស់ ដើម្បីចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ក្នុងមួយម្នាក់ទទួលបាន៖ -អង្ករចំនួន២៥គីឡូ-មីចំនួន១កេះ-ទឹកត្រីចំនួន១ដប-ទឹកសុីអុីវចំនួន១ដប-ទឹកសុទ្ធចំនួន១ដប-ត្រីខកំប៉ុងចំនួន១យួរ-ថវិកាម្នាក់ចំនួន២ម៉ឺនរៀល/៥០០នាក់-សាលាឃុំអន្លុងរាបចំនួន៥០ម៉ឺនរៀល-ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លុងរាបចំនួន៥០ម៉ឺនរៀល-សាលាអនុវិទ្យាល័យអន្លុងរាបចំនួន៥០ម៉ឺនរៀល-គ្រួសារពិការភាពកូនបីនាក់ចំនួន១៥០០០០០៛មួយលានប្រាំសែនរៀលអង្ករចំនួន៥០គីឡូមីចំនួន៣កេះទឹកត្រីចំនួន១យួរក្នុងនោះផងដែលឯកឧត្តមឧត្ដមសេនីយ៍ឯកប្រធាននាយកដ្ឋានក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន និងឯកឧត្តមនាយឧត្តមសេនីយ៍ខេងសុមេធអគ្គស្នងការរងជាមេបញ្ជាការ នគរបាលជាតិប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥ផងដែរ៕

  • លោក ចេង មុនីរ៉ា ប្រាប់ឲ្យអាជ្ញាធរសង្កាត់ទាំងអស់ ចុះពិនិត្យមើលប្រឡាយ ជាពិសេស ពិនិត្យមើលសំណង់អនាធិបតេយ្យ ដែលសង់រំលោភលើប្រឡាយមួយចំនួននៅក្នុងខណ្ឌច្បារអំពៅ

    លោក ចេង មុនីរ៉ា ប្រាប់ឲ្យអាជ្ញាធរសង្កាត់ទាំងអស់ ចុះពិនិត្យមើលប្រឡាយ ជាពិសេស ពិនិត្យមើលសំណង់អនាធិបតេយ្យ ដែលសង់រំលោភលើប្រឡាយមួយចំនួននៅក្នុងខណ្ឌច្បារអំពៅ

    ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីនៃរដ្ឋបាលខណ្ឌច្បារអំពៅផងដែរនោះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាជ្ញាធរសង្កាត់ និងមន្ត្រីខណ្ឌទាំងអស់ ដែលបានបំពេញការងារ និងបំរើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរនាពេលកន្លងមក និងបានជំរុញឲ្យមន្ត្រីទាំងអស់បន្តការងារនេះថែមទៀត ។ នៅក្នុងឱកាសនេះដែរ លោក ចេង មុនីរ៉ា ក៏បានលើក ឡើងពីបញ្ហាសំរាមដែលកន្លងមក កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី បានធ្វើកូដកម្មមិនបញ្ចេញរថយន្ត និងមិនប្រមូលសំរាម ប៉ុន្តែការងារនេះ គឺមន្ត្រីសង្កាត់ ខណ្ឌយើងបានសហការគ្នាប្រមូលសំរាមនៅតាមភូមិឋានរបស់ប្រជាពលរដ្ឋ បានល្អដោយមិនមានការកកស្ទះនោះទេ ។ បញ្ហានេះ លោកអភិបាលខណ្ឌ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះមន្ត្រីទាំងអស់ ដែលបានខិតខំធ្វើការងារនេះទាំងថ្ងៃទាំងយប់ ។ ដោយឡែកពាក់ព័ន្ធទៅនឹងបញ្ហាប្រព័ន្ធលូ ប្រឡាយមានការកកស្ទះ ដែលធ្វើឱ្យភូមិមួយចំនួនបានលិចទឹកដោយសារជំនន់ទឹកភ្លៀង លោក ចេង មុន្នីរ៉ា បានប្រាប់ទៅចៅសង្កាត់ទាំងអស់ ត្រូវចុះពិនិត្យមើលប្រព័ន្ធលូបន្ទាប់ពីទឹកស្រក ជាពិសេស ត្រូវពិនិត្យមើលប្រឡាយទឹក ដែលមានការសាងសង់សំណង់អនាធិបតេយ្យរំលោភលើប្រឡាយ ជាហេតុបង្កឱ្យប្រឡាយរួមតូច ទឹកពិបាកហូចេញ មានការកកស្ទះ និងធ្វើឱ្យលិចទឹកនៅភូមិឋានរបស់ប្រជាពលរដ្ឋផងដែរ ៕

  • នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ១៤គ្រួសារ នៅក្នុងស្រុក៣ នៃខេត្តព្រះវិហារ

    នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ១៤គ្រួសារ នៅក្នុងស្រុក៣ នៃខេត្តព្រះវិហារ

    ខេត្តព្រះវិហារ៖ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត លោក យុង គឹមហ៊ាន រួមជាមួយអនុសាខា ស្រុកត្បែងមានជ័យ ,ប្រធានកិត្តិយស អនុសាខាស្រុកគូលែន លោក ប៉ាង យៀត និងប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជ័យសែន លោក រស់ ហេង បានដឹកនាំមន្ត្រី និងក្រុមការងារ នាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាត ចំនួន ១៤គ្រួសារ ដែលកំពុងរស់នៅក្នុងស្រុកត្បែងមានជ័យ ស្រុកគូលែន និងស្រុកជ័យសែន នារសៀលថ្ងៃទី២៨តុលាឆ្នាំ២០២០។ ការនាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋានទាំង ១៤គ្រួសារ នៅក្នុងស្រុកទាំង ៣នាគ្រានោះ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក យុង គឹមហ៊ាន បានចុះទៅកាន់ស្រុកត្បែងមានជ័យ ដើម្បីចែកគ្រឿងឧបភោគ បរិភោគ និងថវិការបស់សាខា និងថវិកាសប្បុរសជន ដល់ប្រជាពលរដ្ឋ ៦គ្រួសារ ដែលសុទ្ធសឹងជាគ្រួសារងាយរងគ្រោះ និងមានជីវភាពខ្វះខាត ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង…

  • ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យមើលផ្លូវលំជនបទច្រើនខ្សែតាមបណ្តាស្រុក ដែលរងការខូចខាតធ្ងន់ធ្ងរនៅក្នុងខេត្តបាត់ដំបងនិងនាំយកគ្រឿងចក្រឈូសឆាយ ចុះទៅធ្វើការជួសជុលបន្ទាន៎ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមក

    ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យមើលផ្លូវលំជនបទច្រើនខ្សែតាមបណ្តាស្រុក ដែលរងការខូចខាតធ្ងន់ធ្ងរនៅក្នុងខេត្តបាត់ដំបងនិងនាំយកគ្រឿងចក្រឈូសឆាយ ចុះទៅធ្វើការជួសជុលបន្ទាន៎ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមក

    កំណាត់ផ្លូវលំជនបទប្រវែងជាង១០គ.ម ដែលកាត់ផ្តាច់ដោយគ្រោះទឹកជំនន់កន្លងមក ស្ថិតក្នុងភូមិតាវេន ឃុំព្រែកជីក និងភូមិឈូក ឃុំបាសាក់  ស្រុករុក្ខគីរី ខេត្តបាត់ដំបងដោយ បង្កការរំខានក្នុងការធ្វើចរាចរណ៍ទៅមក របស់បងប្អូនប្រជាកសិករស្រែចម្ការនៅទីនោះដែលកំពុងជួបការលំបាកខ្លាំងក្នុងការដឹកកសិផលចេញចូលទៅកាន់ទីផ្សារមួយរយៈនេះ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទនិងមន្ទីរជំនាញផ្ទាល់ បានយកគ្រឿងចក្រធ្វើការជួសជុលបន្ទាន់ផ្លូវលំមួយខ្សែក្នុងភូមិសាស្ត្រខាងលើនៅព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។        ការចុះពិនិត្យមើលខ្សែផ្លូវនៃផ្លូវលំជនបទនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នេះ បានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងលោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងអមដំណើរពីលោក ហែម សុវណ្ណ អនុប្រធានមន្ទីរ និងមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ផងដែរ។        តាមរយៈការចុះត្រួតពិនិត្យមើលផ្លូវលំជនបទក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបងនេះ  ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា៖គោលបំណងដែលចុះបេសកកម្មនៅទីនេះ គឺផ្តោតសំខាន់ ក្នុងការចុះពិនិត្យខ្សែផ្លូវអាទិភាព។ជាផ្លូវលំជនបទដែលកំពុងតែរងគ្រោះដោយទឹកជំនន់កន្លងមក និងបានបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរនិងរងផលប៉ះពាល់ខ្លាំងក្នុងខេត្តដើម្បីធ្វើការកែលម្អផ្លូវខូចខាតទាំងនោះឡើងវិញ។       ថ្មីៗកន្លងទៅនេះក្នុងឱកាសចុះពិនិត្យមើលផ្លូវលំជនបទ…

  • សេចក្ដីណែនាំដល់ សមាគមដឹកជញ្ជូនអ្នកដំណើរ ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអជីវកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ស្ដីពី វិធានការការការពារជំងឺកូវីដ-១៩ អំឡុងពេលឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក

    សេចក្ដីណែនាំដល់ សមាគមដឹកជញ្ជូនអ្នកដំណើរ ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអជីវកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ស្ដីពី វិធានការការការពារជំងឺកូវីដ-១៩ អំឡុងពេលឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក

    សេចក្ដីណែនាំដល់ សមាគមដឹកជញ្ជូនអ្នកដំណើរ ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអជីវកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ស្ដីពី វិធានការការការពារជំងឺកូវីដ-១៩ អំឡុងពេលឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី ២៩ តុលា ដល់ ០១ វិច្ឆិកា ២០២០។

  • ក្រុមហ៊ុនសែលកាត ចូលរួមជួយយុវជនក្នុងការអភិវឌ្ឍនូវជំនាញឌីជីថលដើម្បីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ក្រោមយុទ្ធនាការ “គាំពារសុវត្ថិកុមារ ដើម្បីអនាគត”

    ក្រុមហ៊ុនសែលកាត ចូលរួមជួយយុវជនក្នុងការអភិវឌ្ឍនូវជំនាញឌីជីថលដើម្បីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ក្រោមយុទ្ធនាការ “គាំពារសុវត្ថិកុមារ ដើម្បីអនាគត”

    ភ្នំពេញ ៖ ក្រុមហ៊ុនសែលកាត មានមោទនភាពដោយប្រកាសនូវកិច្ចសហការជាដៃគូជាមួយអង្គការ Terre des HommesNetherlands (TdH-NL) ដើម្បីដាក់ឱ្យដំណើរការនូវយុទ្ធនាការថ្មី “គាំពារសុវត្ថិកុមារ ដើម្បីអនាគត” នៅក្នុងខេត្តសៀមរាប ។ យុទ្ធនាការនេះ ត្រូវបានបើកសម្ភោធដាក់ឱ្យដំណើរការនៅក្នុងសន្និសិទសារព័ត៌មានរួមគ្នាមួយ ដែលធ្វើឡើងនៅឯសណ្ឋាគារសៀមរាបប៉ាស៊ីហ្វិក ស្របគ្នានឹងព្រឹត្តិការណ៍ TdH-NL Annual Cluster Event ដែលមានការចូលរួមពីថ្នាក់ដឹកនាំយុវជនចំនួន ៣៥រូបរបស់អង្គការនេះ និងកុមារជាង ២០០នាក់ទៀត មកពីសាលារៀន និងក្លឹបនានានៅក្នុងខេត្តសៀមរាប។ គោលបំណងសំខាន់នៃការជួបជុំរយៈពេលពីរថ្ងៃនេះគឺ ដើម្បីបង្កើនជំនាញឌីជីថលរបស់កុមារ ដោយក្នុងនោះរួមមានទាំងវិធីបង្កើតមាតិកាជុំវិញបញ្ហាដែលពួកគេកំពុងប្រឈមមុខ និងការប្រើប្រាស់បណ្តាញសង្គមដើម្បីជះឥទ្ធិពលជាវិជ្ជមានដល់អ្នកដទៃ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមការងារផ្នែកទីផ្សាររបស់សែលកាត ពិតជាមានក្តីសោមនស្សបំផុតក្នុងការចែករំលែកនូវជំនាញរបស់ពួកគេ រួមទាំងផ្តល់ការគាំទ្រដល់យុវជន និងថ្នាក់ដឹកនាំយុវជនលើការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីយុទ្ធនាការសុវត្ថិភាពកុមារនៅទូទាំងប្រទេសកម្ពុជាផងដែរ។ លោក Watson បានមានប្រសាសន៍ថាគំនិតផ្តួចផ្តើមស្របគ្នានឹងការផ្ញើសារកាន់តែទូលំទូលាយរបស់សែលកាតដើម្បីជួយលើកកម្ពស់អក្ខរកម្មឌីជីថល ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង សម្រាប់ប្រទេសកម្ពុជាដែលមានលក្ខណៈឌីជីថលពេញលេញ។