Category: ការងារមូលដ្ឋាន

  • ឯកឧត្តម វ៉េង សាខុន អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង

    ឯកឧត្តម វ៉េង សាខុន អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៤ វិច្ឆុកា២០២០នេះ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។  នៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការណែនាំឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ត្រូវចុះពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់ និងទាន់ពេលវេលា ដើម្បីរៀបចំកម្មវិធីចុះអន្តរាគមន៍ចែកពូជស្រូវជូនដល់គ្រួសារដែលរងគ្រោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចាប់ផ្តើម ស្តារផលិតកម្មស្រូវឡើងវិញក្រោយពេលទឹកជំនន់រួច។ បើយោងតាមការរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ហិនហ៊ុន បានឲ្យដឹងថា៖ ទឹកជំនន់ឆ្នាំនេះបានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ: ១ ៣៨៣ ហិចតា និងផ្ទៃដីដែលរងការខូចខាតចំនួន ៩២៨ហិចតា នៅក្នុង ៥ស្រុក និងក្នុងក្រុងកំពង់ឆ្នាំង។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា៖ បច្ចុប្បន្នមន្ទីរកំពុងចុះស្រង់តួលេខចំនួនគ្រួសាររងគ្រោះ បន្ទាប់មករាយការណ៍ជូនក្រសួង និងលើកសំណើសុំពូជស្រូវយកមកចែកចាយជូនពួកគាត់ដើម្បីស្តារឡើងវិញនៅដំណាំស្រូវ៕ ដោយ ៖ សុក្ខារិន

  • ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនបញ្ជាឲ្យស្រាវជ្រាវបង្ក្រាបករណីបេីកល្បែងស៊ីសងតាមអនឡាញ Kenoonline

    ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនបញ្ជាឲ្យស្រាវជ្រាវបង្ក្រាបករណីបេីកល្បែងស៊ីសងតាមអនឡាញ Kenoonline

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ប្រាប់ព័ត៌មានយើងថាបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ អំពីករណីក្រុមហ៊ុនស៊ីននីវទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មឆ្នោតឡូតូហេីយបំប្លែងជាល្បែងស៊ីសងតាមអនឡាញ Kenoonlineរួចមកឯកឧត្តមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិបានបញ្ជាឲ្យនាយកដ្ឋានជំនាញចុះស្រាវជ្រាវដេីម្បីមានចាត់វិធានការ តាមច្បាប់ដោយមិនលេីកលែងឡេីយ។ ឯកឧត្តមឧត្ដមសេនីយ៍ឯក សៀង សេង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មបានឲ្យដឹងដែរថា ឯកឧត្តមបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពីឯកឧត្ដមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិរួចហេីយនៅរសៀលថ្ងៃនេះ ដេីម្បីដឹកនាំកម្លាំងស្រាវជ្រាវករណីក្រុមហ៊ុនស៊ីននីវដែលប្រជាពលរដ្ឋរាយការណ៍ថាបាននឹងកំពុងបេីកល្បែងស៊ីសងតាមអនឡាញ KenoOnline ជ្រកក្រោមស្លាកឆ្នោតឡូតូ។ ឯកឧត្ដមឧត្ដមសេនីយ៍ឯកបានបន្ថែមថាបេីក្នុងករណីសមត្ថកិច្ច របស់លោកស្រាវជ្រាវរកឃើញការពិតដូចប្រជាពលរដ្ឋរាយការណ៍ ឯកឧត្ដមឧត្ដមសេនីយ៍ឯកនឹងចាត់ការតាមច្បាប់តែម្ដង។ គួរបញ្ជាក់ថាករណីក្រុមហ៊ុនស៊ីននីវដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យធ្វេីអាជីវកម្មឆ្នោតឡូតូត្រូវបានប្រជាពលរដ្ឋរាយការណ៍ថាក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូទៅជាល្បែងស៊ីសង តាមអនឡាញបង្វក់ប្រជាពលរដ្ឋទូទាំងប្រទេសដោយគ្មានខ្លាចសមត្ថកិច្ចអ្វីទាំងអស់។ ជាពិសេសក្រុមហ៊ុនបានដាក់តាម ទូរទស្សន៍ តាមហាងនានាជាសាធារណៈថែមទៀតផង។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ តំណាងក្រុមហ៊ុនស៊ីននីវមួយរូបបានឲ្យដឹងថាក្រុមហ៊ុនរបស់លោកពិតជាទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យធ្វេីអាជីវកម្មឆ្នោតឡូតូមែនតែមិនបានបេីកល្បែងស៊ីសងតាមអនឡាញនោះទេ។ ទោះជាយ៉ាងណាក្ដីមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយរូបបានង្ហេីបឲ្យដឹងថាអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនស៊ីននីវបានហួសសុពលភាពហេីយហេីយក្រុមហ៊ុននេះ នៅតែលួចលាក់ធ្វើអាជីវកម្មដោយមិនរាយការណ៍ជូនក្រសួងនោះទេ។ ពាក់ព័ន្ធនឹងការបំពានរបស់ក្រុមហ៊ុននេះក្រសួងកំពុងចាត់ការតាមនីតិវិធីផងដែរ ដោយពិន័យក្រុមហ៊ុនតាមច្បាប់កំណត់។ចំពោះព័ត៌មានដែលថាក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូទៅជាល្បែងស៊ីសងតាមអនឡាញ បង្វក់ប្រជាពលរដ្ឋទូទាំងប្រទេសនោះបេីសមត្ថកិច្ចស្រាវជាវរកឃើញក្រុមហ៊ុននេះអាចប្រឈមមុខ ចំពោះផ្លូវច្បាប់ផង និងអាចដកអាជ្ញាប័ណ្ណវិញផងដែរ។ យេីងខ្ញុំសូមគាំទ្រចំណាត់ការរបស់ឯកឧត្តមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិដែលបានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ចាត់ការតាមច្បាប់ចំពោះករណីនេះ៕

  • ផ្ទៃដីមានទំហំជាង១ម៉ឺន ២ពាន់ហិចតា ត្រូវបានទទួលស្គាល់ដោយស្របច្បាប់ ពីអាជ្ញាធរខេត្តព្រះវិហារ

    ផ្ទៃដីមានទំហំជាង១ម៉ឺន ២ពាន់ហិចតា ត្រូវបានទទួលស្គាល់ដោយស្របច្បាប់ ពីអាជ្ញាធរខេត្តព្រះវិហារ

    ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានប្រកាសទទួលស្គាល់ និងចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបព្ជីាដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ៥៨៣គ្រួសារ ស្មើនឹង ១២០០ក្បាលដី លើទំហំផ្ទៃដីសរុបជាង ១ម៉ឺន ២ពាន់ហិចតា ដែលបានធ្វើឡើងកាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាស្រុកឆែប ខេត្តព្រះវិហារ។ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តព្រះវិហារ លោក សំ សារឿន បានថ្លែងថា នៅក្នុងតំបន់វិនិច្ឆ័យដែលស្ថិតនៅក្នុងឃុំឆែប១ ស្រុកឆែបនេះ មានភូមិចំនួន ២ ក្នុងនោះភូមិឆែបកើត ជាភូមិទី១ ដែលក្រុមការងារបានចុះអនុវត្តន៍តាមនិតីវិធី ទៅតាមដំណាក់កាលនីមួយ‌ៗ ចាប់តាំងពីថ្ងៃទី២៨ មករា ឆ្នាំ២០២០ រហូតដល់ថ្ងៃចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងពេលនេះ ក្រុមការងារសម្រេចបានលទ្ធផល ដោយបានវាស់វែង និងចុះបញ្ជីដីធ្លី មានចំនួន ១ពាន់ ២០០ក្បាលដី ស្មើនឹងផ្ទៃដីទំហំ ១ម៉ឺន ២ពាន់ ៤០,៧៩ «១២,០៤០,៧៩»…

  • ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកម៉ាស៊ីនផលិតទឹកបរិសុទ្ធ ១គ្រឿងជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកម៉ាស៊ីនផលិតទឹកបរិសុទ្ធ ១គ្រឿងជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    ភ្នំពេញ៖ ថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស-WATERGEN (ប្រភេទ GEN-M) ដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនមន្ទីរពេទ្យមិត្តភាពខ្មែ-សូវៀត ដោយមានការអញ្ជើញចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួង លោកសាស្ត្រាចារ្យ ងី  ម៉ែង នាយកមន្ទីរពេទ្យខ្មែរ-សូវៀត និងបុគ្គលិក មន្ត្រីរាជការ ក្រោមឱវាទមន្ទីរពេទ្យផងដែរ។ ថ្លែងក្នុងពិធីប្រគល់-ទទួលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីលក្ខណៈពិសេស ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ជាបច្ចេកវិទ្យា មកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹកទុយោ និងអាចផ្គត់ផ្គង់ទឹក ប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗថែមទៀតផង។…

  • អាជ្ញាធរខេត្តស្ទឹងត្រែង បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែនជូនប្រជាពលរដ្ឋជាង ៤០០គ្រួសារ នៅក្នុងស្រុកថាឡាបរិវ៉ាត់

    អាជ្ញាធរខេត្តស្ទឹងត្រែង បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែនជូនប្រជាពលរដ្ឋជាង ៤០០គ្រួសារ នៅក្នុងស្រុកថាឡាបរិវ៉ាត់

    ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយ សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភប្រជាពលរដ្ឋ ៤០២គ្រួសារ ស្ថិតនៅក្នុងឃុំ ២ គឺឃុំចំការលើ និងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី៣វិច្ឆិកាឆ្នាំ២០២០នេះ។ លោក ម៉ុម សារឿន បានមានប្រសាសន៍ថា អំណោយដែលបាននាំយកមកផ្តល់ជូន បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេស ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋទីទ័លក្រីក្រ ដែលកំពុងជួបប្រទះការលំបាក…

  • សិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយការបញ្ជូនផលិតផលសកក្តានុពលទីផ្សារក្នុង និងក្រៅស្រុក

    ខេត្តបន្ទាយមានជ័យ៖ សិក្ខាសាលា(ស្ដីពីការផ្សព្វផ្សាយការបញ្ជូនផលិតផលសកក្តានុពលសម្រាប់ទីផ្សារក្នុង និងក្រៅស្រុក) ត្រូវបានបើកដើម្បីជំរុញឲ្យមានការប្រកួតប្រជែងក្នុងទីផ្សារសិរី នៅខេត្តបន្ទាយមានជ័យនាថ្ងៃទី ៣ វិច្ឆិកាឆ្នាំ២០២០។ ក្រោមវត្តមាន លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍទីផ្សារនាយកនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម លោក លី សារីអភិបាលរង ខេត្តបន្ទាយមានជ័យ មន្ទីរសាមីនិង១០មន្ទីរជំនាញព្រមទាំងម្ចាស់អាជីវកម្មក្នុងខេត្តចូលរួម។ គោលបំណងនៃសិក្ខាសាលានេះបានប្រសើរឡើងនៅវត្ឍនភាពការងារពាណិជ្ជកម្ម នឹងអនុវត្តន៍តាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ឬពាណិជ្ជកម្មឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ស្របតាមកំណែទម្រង់គោលនយោបាយស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម និងដើម្បីបង្កើតការលក់ផលិតផលខ្មែរតាមបណ្ដាទីផ្សារ ជាពិសេសផ្សារទំនើបនានាក្នុងស្រុកសំដៅជំរុញការនាំចេញនៅនឹងកន្លែង និងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិក្រោយពីជំងឺកូវីដ.១៩បញ្ចប់នាពេលខាងមុខនេះទេ។ លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖ ក្នុងកិច្ចប្រជុំថាផលិតផលសកក្តានុពលចែកចេញជា៧ចំណុច ១ចុះបញ្ជីនៅវិទ្យាស្ថានស្តង់ដារ២ឈ្មោះផលិតផល ៣ឈ្មោះក្រុមហ៊ុន និងអាសយដ្ឋាន ៤កន្លែងព្រលិត ៥គ្រឿងផ្សំ ៦ ចំណុះ ៧ សរសេរជាភាសាខ្មែរទើបអាចប្រកួតប្រជែង ក្នុងទីផ្សារផលិតផលក្នុងស្រុក និងក្រៅស្រុកបាន ក្នុងនោះមាន ស្រូវ ដំឡូង បន្លែផ្លែឈើ ភេសជ្ជៈ ដូងក្រអូប ប្រេងកូឡាធ្វើក្នុងស្រុក សិប្បកម្មផលិតទឹក ត្រី ទឹកសុីអ៊ីវ ទឹកម្ទេស ទឹកឃ្មុំ (ល)។…

  • អភិបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ ពង្រឹងលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត

    អភិបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ ពង្រឹងលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត

    ខេត្តស្ទឹងត្រែង៖ ប្រសាសន៍របស់ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែតុលាឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចបន្ត ដើម្បីពង្រឹងការអនុវត្តការងារ ឲ្យកាន់តែមានប្រសិទ្ធិភាព ទៅតាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ សម្រាប់អភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ឲ្យកាន់តែមានការរីកចម្រើន កាលពីថ្ងៃទី២ វិច្ឆិកាឆ្នាំ២០២០ នៅសាលាខេត្តស្ទឹងត្រែង។ លោក ម៉ុម សារឿន បានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរជំនាញ អង្គភាពក្រុងស្រុក និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹង អស់កម្លាំងកាយចិត្ត ក្នុងកាអនុវត្តការងារ សហការគ្នាយ៉ាងសកម្ម ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត និងចូលរួមអនុវត្តន៍ នូវគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលនាំឲ្យខេត្តស្ទឹងត្រែង មានសន្តិសុខ សណ្តាប់ធ្នាប់ និងការរីកចម្រើនជាបន្តបន្ទាប់ នៅក្នុងរយៈពេលកន្លងមកនេះ។ លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងដាក់ទិសដៅអភិវឌ្ឍន៍ ឲ្យស្របនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដែលជាចរន្តដង្ហើមសេដ្ឋកិច្ចរបស់ជាតិ និងប្រជាពលរដ្ឋ ព្រមទាំងបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីណែនាំរបស់ថ្នាក់ជាតិក្នុងការទប់ស្កាត់មិនឲ្យមានការរីករាលដាល់ នូវជំងឺកូវីដ១៩…

  • ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះពិនិត្យ និងស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ និងខូចខាតដំណាំស្រូវដោយទឹកជំនន់នៅស្រុកអូររាំងឪ

    ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះពិនិត្យ និងស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ និងខូចខាតដំណាំស្រូវដោយទឹកជំនន់នៅស្រុកអូររាំងឪ

    ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាចុះមូលដ្ឋានស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ អមដំណើរដោយឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិកា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាចុះមូលដ្ឋានស្រុកអូរាំងឪ និងថ្នាក់ដឹកនាំ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមួយចំនួន នារសៀលថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ចុះពិនិត្យជាក់ស្ដែងស្ថានភាពដំណាំស្រូវប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់ ស្ថិតនៅឃុំចំនួន៣ គឺឃុំអំពិលតាពក ឃុំមៀន និងឃុំព្រះធាតុ នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថាការចុះពិនិត្យស្ថានភាពជីវភាព និងដំណាំស្រូវប្រជាពលរដ្ឋនៅពេលនេះ មានគោលបំណងដើម្បីក្រុមការងារនឹងពិនិត្យទំហំខូចខាតដំណាំ និងស្វែងយល់ពីតម្រូវការជាក់ស្តែង និងបន្ទាន់របស់ប្រជាពលរដ្ឋ (ប្រភេទពូជស្រូវដែលគាត់ត្រូវការ) ដើម្បីដំណោះស្រាយ និងអន្តរាគមន៍ឱ្យទាន់ពេលវេលា។ សូមបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងក្នុងរបាយការណ៍របស់ខ្លួនថា គ្រោះទឹកជំនន់ក្នុងឆ្នាំ២០២០នេះ…

  • ឯកឧត្ដម ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណៈបក្សខុទ្ធកាល័យសម្ដេចតេជោហ៊ុនសែននិងលោកជំទាវ ហ៊ីង សុខលាភ តំណាងឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពូមីងជាអតីតយុទ្ធជនទាំងអស់គឺជាវីរបុរសរបស់ប្រជាពលរដ្ឋខ្មែរកន្លងមកបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិមាតុភូមិនិងបូរណភាពទឹកដី

    ឯកឧត្ដម ណុប  រ័ត្ននិមល    ប្រធានក្រុមការងារយុវជនគណៈបក្សខុទ្ធកាល័យសម្ដេចតេជោហ៊ុនសែននិងលោកជំទាវ ហ៊ីង សុខលាភ  តំណាងឯកឧត្តម  កិត្តិបណ្ឌិត  ហ៊ីង  ប៊ុនហៀង  នាយករងខុទ្ទកាល័យសម្តេចតេជោ  ហ៊ុន  សែន  មានប្រសាសន៍ថា ពូមីងជាអតីតយុទ្ធជនទាំងអស់គឺជាវីរបុរសរបស់ប្រជាពលរដ្ឋខ្មែរកន្លងមកបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិមាតុភូមិនិងបូរណភាពទឹកដី

    ឯកឧត្ដម ណុប រ័ត្ននិមល បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនិងនាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនគ្រួសារយុទ្ធជននិងគ្រួសារក្រីក្រប្រភេទ១និង២មកពី២ឃុំគឺឃុំអង្គរបាននិងឃុំសូគងស្រុកកងមាសខេត្តកំពង់ចាមសរុប២០០គ្រួសារក្នុង១គ្រួសារទទួលបានអង្ករ២០០គក្រ មី១កេស ត្រីខ១យួរនិងថវិការ៥ម៉ឺនរៀលបានប្រគេនវត្តកែវមុន្នី បច្ច័យ ៥លានរៀល អង្ករ ២០០kg គ្រឿងឧបភោគបរិភោគមួយចំនួន។ ឧបត្ថម្ភដល់សាលាស្រុកកងមាស ២លានរៀល, ឃុំអង្គរបាន ៥០ម៉ឺនរៀល ឃុំសូគង ៥០ម៉ឺនរៀល ។ ពិធីនេះដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម អ៊ុន ចិន្តា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ព្រឹកថ្ងៃទី០១វិច្ឆិកា។ឯកឧត្ដម ណុប រ័ត្ននិមល បានរំលឹកថា នៅក្នុងសម័យសង្រ្គាមកន្លងមកពូមីងជាអតីតយុទ្ធជនទាំងអស់បានលាក្រុមគ្រួសារស្មគ្រ័ចិត្តចូលបំរើកងទ័ពបានលៈបង់កម្លាំងកាយចិត្តនិងអាយុជីវិតដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋនិងការពារបូរណៈភាពទឹកដីជាពិសេសបានចូលរួមពន្លត់ភ្លើងសង្រ្គាមរវាងខ្មែរនិងខ្មែរជាមួយសម្ដេចតេជោហ៊ុនសែនក្រោមនយោបាយឈ្នៈឈ្នៈនាំមកនូវសុខសន្តិភាពបង្រួបបង្រួមជាតិឯកភាពជាតិទឹកដីតែមួយក្រោមរដ្ឋធម្មនុញ្ញនៃព្រៈរាជាណាចក្រកម្ពុជា។ឯកឧត្ដម បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមិនដែលភ្លេចនូវវីរភាពដ៍អង់អាចក្លាហានរបស់យុទ្ធជនមិនទុកនៅឯកកោថែមទាំងបានយកចិត្តទុកដាក់ចំពោះជនពិការយុទ្ធជននិងក្រុមគ្រួសារយុទ្ធជនពលីបានជួយសាងសង់ផ្ទៈសម្បែងបានផ្ដល់ប្រាក់បៀវត្សរិ៍និងប្រាក់ឧបត្ថម្ភផ្សេងៗព្រមទាំងបានបើឱ្យមានវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗជូនជនពិការ។ ប្រជាជនកម្ពុជាចាត់ទុកយុទ្ធជនជាវីរៈបុរសខ្មែរពិតជាគំរូដ៍ល្អប្រពៃ ដឹងគុណជានិច្ចមិនអាចបំភ្លេចបាននូវគុណបំណាច់ដ៍ថ្លៃថ្លារបស់យុទ្ធជននិងវីរជនស្នេហាជាតិជាច្រើនទៀតក្នុងបុព្វហេតុការពារជាតិមាតុភូមិនិងធ្វើឱ្យប្រជាពលរដ្ឋខ្មែរបានរស់នៅយ៉ាងសុខសាន្តក្រោមម្លប់សន្តិភាពរបស់សម្ដេចតេជោហ៊ុនសែន រហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្ដម ណុប រត្ន័និមល បានលើកឡើងថា សម្ដេចតេជោហ៊ុនសែនជាមេដឹកនាំដ៍ក្លាហានឈ្លាសវៃការពារប្រជាពលរដ្ឋមិនរត់ចោលប្រជាពលរដ្ឋ ទីណាមានការលំបាកទីនោះមានវត្តមានសម្ដេចតេជោហ៊ុនសែនដឹកនាំប្រទេសបានល្អដឹងសុខទុក្ខប្រជាពលរដ្ឋមានការអភិវឌ្ឍគ្រប់វិស័យកសាងប្រទេសជាតិពីបាតដៃទទេ សម្ដេចតេជោហ៊ុនសែនជាស្ថាបនិកសន្តិភាពនិង វីវៈបុរសជាច្រើនបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីប្តូរយកសន្តិភាពជូនជាតិនិងប្រជាជន។ ឯកឧត្ដម បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋចូលរួមការពារថែរក្សាសន្តិភាពបន្តនូវការជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននិងបន្តការគាំទ្របេក្ខភាពសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីគ្រប់អណត្តិជាបន្តបន្ទាប់។

  • រដ្ឋមន្ដ្រីអប់រំអំពាវនាវឲ្យគ្រប់សាលារៀនទាំងអស់ បន្ដអនុវត្ដឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុវត្ថិភាពការពារជំងឺកូវីដ-១៩

    រដ្ឋមន្ដ្រីអប់រំអំពាវនាវឲ្យគ្រប់សាលារៀនទាំងអស់ បន្ដអនុវត្ដឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុវត្ថិភាពការពារជំងឺកូវីដ-១៩

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវដល់គណៈគ្រប់គ្រងសាលារៀនទាំងអស់ បន្ដអនុវត្ដឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុវត្ថិភាព ការពារជំងឺកូវីដ-១៩ ដែលក្រសួងបានដាក់ចេញ នាពេលកន្លងមក។ការអំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាសដែលរដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន និងថ្នាក់ដឹកនាំក្រសួងអប់រំជាច្រើនរូប ចុះពិនិត្យការបើកដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី៣ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវឲ្យអាជ្ញាធរ ក៏ដូចជាគណៈគ្រប់គ្រងសាលារៀនទាំងអស់ ទាំងរដ្ឋ ទាំងឯកជន សូមបន្ដអនុវត្ដ ឲ្យបានម៉ឺងម៉ាត់ នូវវិធានការដែលក្រសួង បានដាក់ចេញ ដើម្បីធានានូវសុវត្ថិភាព (ការពារជំងឺកូវីដ-១៩)»។លើសពីនោះទៀត រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏បានប្រាប់ឲ្យត្រូវកំណត់ចំនួនសិស្ស កុំលើសពីស្ដង់ដារ ដែលក្រសួងបានដាក់ចេញ ហើយត្រូវបង្រៀនសិស្ស ឲ្យរៀនរស់នៅ តាមបែបគន្លងថ្មី ហើយនឹងបន្ដការបង្រៀន ដើម្បីបន្ដបណ្ដុះបណ្ដាល ធនធានមនុស្សឲ្យបានល្អ…