Category: ការងារមូលដ្ឋាន

  • អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែតុលា និងទិសដៅ ខែវិច្ឆិកា

    អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែតុលា និងទិសដៅ ខែវិច្ឆិកា

    រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែតុលា និងទិសដៅ ខែវិច្ឆិកា ឆ្នាំ២០២០។ ពិធីនេះដែរក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។ឆ្លៀតឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងអំណរគុណនូវ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលប្រឹងប្រែងបំពេញតួនាទីភារកិច្ចសម្រេចបានស្នាដៃជាច្រើនក្នុងរយៈកាលកន្លងមក ជាពិសេសការងារ បំពេញបេសកកម្ម ពុះពារ សស្រាក់សស្រាំ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ក្នុងរដូវទឹកជំនន់ ប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។  បន្ទាប់មក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង  ក៏បានមានប្រសាសន៍ណែនាំ ដល់ នាយ នាយរងអាវុធហត្ថ ត្រូវតែប្រកាន់ភ្ជាប់នូវវិន័យ សណ្តាប់ធ្នាប់ឲ្យបានល្អ និងបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ…

  • សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តស្ទឹងត្រែង ភាគឥសាន្តកម្ពុជា

    សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តស្ទឹងត្រែង ភាគឥសាន្តកម្ពុជា

    ខេត្តស្ទឹងត្រែង៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បន្តផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងបរិក្ខាប្រើប្រាស់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង។ អំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ត្រូវបានអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន រួមជាមួយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ និងមន្ត្រីពាក់ព័ន្ធ នាំយកទៅផ្តល់ជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី៤វិច្ឆិកាឆ្នាំ២០២០ នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានបង្ហាញឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ដែលត្រូវទទួលបានអំណោយពី សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា នៅពេលនេះ គឺមានចំនួន ៣២១គ្រួសារ មកពីឃុំចំនួន ២ គឺ ឃុំកោះព្រះ និងឃុំសៀមបូក  ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋទាំង ៣២១គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៊ី…

  • ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញចែកស្រូវពូជដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង៦២៣គ្រួសារនៅ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

    ត្បូងឃ្មូំ៖ ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលនិងនាំយកស្រូវពូជប្រភេទOM 51-54ចំនួន ៤០តោនដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងចំនួន ៦២៥ គ្រួសារ មកពីឃុំចំនួន3 នៃស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានលើកឡើងថា អំណោយជាស្រូវពូជប្រភេទOM 51-54ចំនួន៤០តោនដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅស្រុកត្បូងឃ្មុំនាពេលនេះគឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជានិច្ចកាលសម្ដេចទាំងទ្វេររួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬ ពណ៌សម្បុរអ្វីឡើយ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើដល់ប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំទាំងអស់ ក្រោយពេលទទួលបានស្រូវពូជនេះហើយ ត្រូវរក្សាទុកសម្រាប់បង្កបង្កើនផលក្រោយពេលទឹកស្រកទៅវិញ ដោយកុំទុកដីឱ្យនៅទំនេរចោល ដើម្បីបង្កើនជីវភាពក្នុងគ្រួសារអោយប្រសើរឡើង។ជាមួយនេះឯ.ឧ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានលើកឡើងពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអភិវឌ្ឍនូវសមិទ្ធិផលនានាជាច្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស ក៏ដូចជាក្នុងមូលដ្ឋាន ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ នេះផ្ទាល់ ដែលកំពុងមានការរីកចំរើនលើសមិទ្ធិផលជាច្រើន សំរាប់បំរើសេចក្តីត្រូវការ និងផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀតឯ.ឧ បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ អោយចូលរួមអនុវត្តវិធានការអនាម័យតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីត១៩ កុំអោយឆ្លងចូលក្នុងសហគមន៍ បើទោះបីជាកម្ពុជា អាចទប់ស្កាត់ការឆ្លងរាត​ត្បាតពីជំងឺនេះ បានដោយជោគជ័យក៏ពិតមែន ប៉ុន្តែយើងទាំងអស់គ្នា មិនត្រូវភ្លេចខ្លួនបណ្តែតបណ្តោយនោះឡើយ។…

  • ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ចែកពូជស្រូវដល់ប្រជាពលរដ្ឋ៣ឃុំ ដែលទទួលរងផលប៉ះពាល់ខូចខាតស្រូវដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ

    ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ចែកពូជស្រូវដល់ប្រជាពលរដ្ឋ៣ឃុំ ដែលទទួលរងផលប៉ះពាល់ខូចខាតស្រូវដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ

    ត្បូងឃ្មុំ ៖ ឯកឧត្តម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះចែកពូជស្រូវដល់ប្រជាពលរដ្ឋ៣ឃុំ ដែលទទួលរងផលប៉ះពាល់ខូចខាតស្រូវដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។ ពិធីនេះរៀបចំឡើងដោយមានការចង្អុលបង្ហាញពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការយកចិត្តទុកដាក់ពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងការដឹកនាំរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ។ លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានឱ្យដឹងថា ប្រជាពលរដ្ធដែលទទួលរងផលប៉ះពាល់ខូចខាតស្រូវដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ មានចំនួន៣ឃុំ គឺឃុំមៀន ឃុំព្រះធាតុ និងឃុំអំពិលតាពក ស្មើនឹង៤៥៥គ្រួសារ លើផ្ទៃដី៣១២ហិចតា ។ ក្នុងឱកាសនោះ ឯកឧត្តម សូខន ឬទ្ធីគុណ បានសម្តែងនូវការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ធ ដែលទទួលរងផលប៉ះពាល់ខូចខាតដំណាំ…

  • រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញ

    ភ្នំពេញ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ០៥រោច ខែកត្ដិក ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ០៥ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ  រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ គ្រឿងញៀន  គ្រឿងស្រវឹង និងការអនុវត្តច្បាប់ ស្ដីពី ចរាចណ៍ ផ្លូវ គោក ឲ្យបានជាប់ជាប្រចាំ និងជាពិសេសកិច្ចការការពារសន្ដិសុខសណ្ដាប់ធ្នាប់ និង របៀបរៀបរយ សាធារណៈជូន បងប្អូន ប្រជាពលរដ្ឋ ក្នុង រាជធានីភំ្នពេញ៕

  • ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំដោយផ្តោតជាសំខាន់លើការរៀបចំផែនការស្ដារ និងជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយគ្រោះទឹកជំនន់

    ភ្នំពេញ៖ នៅថ្ងៃពុធ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង សាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះផ្ដោតជាសំខាន់លើរបៀបវារៈមួយចំនួនរួមមាន៖ ការរៀបចំផែនការស្ដារ និងជួសជុលបន្ទាន់នូវ ហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយគ្រោះទឹកជំនន់ ការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីពីការ ពង្រឹងវិធានការរឹតបន្តឹងចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ និងវឌ្ឍនភាពការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា៖ ទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយក៏រាជ រដ្ឋាភិបាលកម្ពុជានៅតែគិតគូរ និងយកចិត្តទុកដាក់បំលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាដើម្បីសម្រួលដល់ការរស់នៅ និងបង្កើនប្រាក់ចំណូលគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ជាក់ស្តែងនៅក្នុងរយៈពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញកញ្ចប់ថវិកា ដើម្បីស្ថាបនាផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដែល គ្រោងនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។ ទាក់ទងនឹងការរៀបចំផែនការស្ដារជួសជុលបន្ទាន់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងគ្រោះដោយទឹកជំនន់ក្នុងរយៈពេលកន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានឲ្យដឹងថា៖ ក្រសួងបានបែងចែកក្រុមការងារ បច្ចេកទេសចុះទៅសិក្សាវាយតម្លៃផលប៉ះពាល់ពីគ្រោះទឹកជំនន់លើហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្ត ដែលរងផលប៉ះពាល់ ដើម្បីធ្វើបញ្ជីប៉ាន់តម្លៃជាក់ស្តែងនិងដាក់ស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្នើ សុំថវិកាជួសជុល ក្នុងគោលបំណងសម្រួលដល់ការដឹកជញ្ជូន និងធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្ត្រី…

  • សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិថា សម្ដេច និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់លទ្ធផលនៃការធ្វើតេស្ត បញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ ទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ

    សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិថា សម្ដេច និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់លទ្ធផលនៃការធ្វើតេស្ត បញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ ទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិថា លទ្ធផលនៃការធ្វើតេស្តរបស់សម្ដេច និងភរិយា ក្រុម អង្គរក្ស អ្នកបើកបរសរុប១៨ នាក់ អវិជ្ជមានកូវីដ-១៩ ទាំងអស់ មិនមានអ្នកណាឆ្លងនោះទេ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅព្រលប់ថ្ងៃទី០៤ ខែ វិច្ឆកា ឆ្នាំ២០២០ គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីទទួលបានព័ត៍មានថា រដ្ឋមន្ត្រីក្រសួងការ បរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា ២០២០ មានវិជ្ជមានកូវីដ១៩ ដែល រកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ ថ្ងៃនេះ ក្រុមគ្រូពេទ្យកម្ពុជា បានប្រញាប់ប្រញាល់ប្រមូលអ្នក មានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ ។ ដោយឡែក នៅផ្ទះខ្ញុំ មានរូបខ្ញុំ និង ភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លង ជម្ងឺកូវីដ១៩នោះទេ ។ សម្ដេចបានបន្តថា…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញចែកស្រូវពូជដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ១២៣២ គ្រួសារក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

    ត្បូងឃ្មុំ៖ ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលនិងនាំយកស្រូវពូជប្រភេទOM ៥១-៥៤ ចំនួន ៧០  តោនដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងចំនួន 1232គ្រួសារ មកពីឃុំចំនួន 9 នៃស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានលើកឡើងថា អំណោយជាស្រូវពូជប្រភេទ OM ៥១-៥៤ ចំនួន ៧០  តោនដែលបានផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង នៅស្រុកក្រូចឆ្មារនៅពេលនេះគឺជាទឹកចិត្តដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន  ដែលជានិច្ចកាលសម្ដេចទាំងទ្វេរ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្ត្រីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬ ពណ៌សម្បុរអ្វីឡើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើដល់ប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារទាំងអស់ ក្រោយពេលទទួលបានស្រូវពូជនេះហើយ ត្រូវរក្សាទុកសម្រាប់បង្កបង្កើនផល និងលើកទឹកចិត្តឱ្យមានការដាំដំណាំរួមផ្សំផ្សេងទៀត ក្រោយពេលទឹកស្រកទៅវិញ ដោយកុំទុកដីឱ្យនៅទំនេរចោល ដើម្បីបង្កើនជីវភាពក្នុងគ្រួសារអោយប្រសើរឡើង។  បន្ទាប់មកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រួមនឹងក្រុមការងារក៏បានបន្តដំណើរទៅសួរសុខទុក្ខប្រជាពលរដ្ឋដែលពុលអាហារនិងកំពុងសម្រាកព្យាបាលនៅមណ្ឌលប្រតិបត្តិស្រុកក្រូចឆ្មារដោយក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្ដល់ថវិកាជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតជូនដល់គ្រូពេទ្យនៅមណ្ឌលប្រតិបត្តិស្រុកក្រូចឆ្មារនេះចំនួន 36 នាក់ក្នុងម្នាក់ៗដប់ម៉ឺនរៀល អ្នកជំងឺដែលពុលអាហារចំនួន ៤៦ នាក់ក្នុងម្នាក់ៗ ៥ ម៉ឺនរៀល អ្នកជំងឺធម្មតាដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលនេះចំនួន៣០ នាក់ក្នុងម្នាក់ៗប្រាំម៉ឺនរៀលនិងអ្នកកំដរអ្នកជំងឺក្នុងម្នាក់ៗ ២ ម៉ឺនរៀល…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍

    ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹក ថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានផ្តាំផ្ញើរឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែន ត្រូវយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តនូវវិធានការណ៍របស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវជម្ងឺកូវីដ១៩ ខណៈដែលពិភពលោកបាននឹងកំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងជាផ្លូវការសម្រាប់ព្យាបាលនៅឡើយនោះទេ។ ម៉្យាងទៀតត្រូវធ្វើជាមន្រ្តីស្មោះត្រង់ក្នុងការមប្រើសេវាសាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋ ជូនដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិព្រែវល្លិ៍ (នៅពេលដែលឆ្លងព្រំដែនបើកឲ្យដំណើរការជាធម្មតាឡើងវិញ)៕

  • ក្រសួងសេដ្ឋកិច្ចរៀបចំកិច្ចអន្តរក្រសួង ដើម្បីវាយតម្លៃផលប៉ះពាល់ និងពិភាក្សាអំពីការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត ដែលរងខូចខាតដោយសារជំនន់ទឹក

    ក្រសួងសេដ្ឋកិច្ចរៀបចំកិច្ចអន្តរក្រសួង ដើម្បីវាយតម្លៃផលប៉ះពាល់ និងពិភាក្សាអំពីការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត ដែលរងខូចខាតដោយសារជំនន់ទឹក

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីវាយតម្លៃលើផលប៉ះពាល់ និងពិភាក្សាលើគោលការណ៍ និងនីតិវិធីសម្រាប់អនុវត្តន៍គម្រោងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត ដែលរងខូចខាតដោយសារជំនន់ទឹកភ្លៀងឆ្នាំ២០២០។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមតំណាងក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ វង្សី វិស្សុត មានប្រសាសន៍ថា ដោយផ្អែកលើស្ថានភាពនៃការរងខូចខាតដោយទឹកជំនន់ទឹកភ្លៀងឆ្នាំ២០២០ រាជរដ្ឋាភិបាលបានផ្តល់នូវអាទិភាពខ្ពស់បំផុតលើ៖ (ទី១).ការជួយសង្គ្រោះបន្ទាន់ដល់ប្រជាជនដែលទទួលរងផលប៉ះពាល់ពីគ្រោះពីទឹកជំនន់ (ទី២).ការជួសជុលឡើងវិញជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតខ្លាំង ដើម្បីធ្វើប្រក្រតីកម្មនូវជីវភាពរស់នៅរបស់ប្រជាជនមិនឱ្យមានការប៉ះពាល់ និង (ទី៣).ការរៀបចំគម្រោងស្តារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធស្រោចស្រព ដោយគិតគូរការបញ្ចូលជាបណ្តើរៗនូវសមាសភាពការប្រែប្រួលអាកាសធាតុ (Climate Change) ឬទស្សនាទានហេដ្ឋារចនាសម្ព័ន្ធបៃតង (Green Infrastructure) ដែលបានអនុវត្តកន្លងមកជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Resiliency) និងបញ្ចៀសផលប៉ះពាល់ផ្សេងៗនាពេលអនាគត។ ទន្ទឹមនេះ ឯកឧត្តម វង្សី…