-
ឧកញ៉ា ឡូវ ហ៊ឺង អញ្ជើញអបអរសាទសម្ពោធស្លាកគណះបក្សប្រជាជនកម្ពុជា និងនាំមកនូវអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ១៦០០គ្រួសារ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ក្នុងបរិយាកាសរីករាយស្វាគមន៍រីករាយរាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋ កាលពីព្រឺកអាទិត្យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧកញ៉ា ជា លាងហុង និងលោកជំទាវ ឧកញ៉ា អែល សារ៉ុម និងលោកជំទាវ ឧកញ៉ា ប៊ុន រតនា និងលោកជំទាវ និង លោក ប៊ុន វុត្ថា និងភរិយា ព្រមទាំងប្រតិភូជាច្រើនរូបទៀត បានចូលរួមអបអរសាទរសម្ពោធស្លាកគណះបក្សប្រជាជនកម្ពុជា និងនាំមកនូវអង្ករ គ្រឿងទ្ទេស និងថវិកា ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូន ព្រះសង្ឈ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ អាជ្ងាធរ…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញចូលរួមច្រូតស្រូវ ជាមួយបងប្អូនកូនក្មួយ ក្នុងខេត្តត្បូងឃ្មុំ និងរំលឹកទីតំាងស្លាកស្នាម កាលសម័យតស៊ូ
ឆ្លៀតពេលឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងក្រុមការងារ បានអញ្ជើញចូលរួមច្រូតស្រូវ ប្រមូលភោគផលកសិកម្ម ជាមួយបងប្អូនកូនក្មួយ ប្រជាកសិករ នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សម្តេចបានមានប្រសាសន៍ថា ការដំាដុះ ជាជីវភាព របស់សម្តេច ដែលជាកូនកសិករ។ សម្តេចតែងតែ ចូលរួមបង្កបង្កើនផលស្រូវ ជាមួយបងប្អូន កូនក្មួយជាកសិករ នៅពេលនៅទំនេរពីការងារប្រទេសជាតិ តំាងពីដើម រហូតរៀងមក មិនថាពេលភ្ជួររាស់ ដកស្ទូង និងច្រូតកាត់ បោកបែន នោះទេ។ ក្នុងពេលនោះដែរ សម្តេចបានអញ្ជើញចុះពិនិត្យ តំបន់ដែលសម្តេចធ្លាប់បានឆ្លងកាត់ ក្នុងសមរភូមិ និងពេលរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា “ទីនោះជាស្លាកស្នាមអតីតកាលនិងប្រវត្តិសាស្រ្ត មិនអាចបំភ្លេចបាន ក្នុងបុព្វហេតុជាតិមាតុភូមិ”។ បន្ទាប់មកសម្តេចបានអញ្ជើញបន្តដំណើរទៅពិនិត្យ វឌ្ឍនភាពការសាងសង់សមិទ្ធផលនានា នៅច្រកទ្វាព្រំដែនអន្តរជាតិ កំពង់ម៉ឺនជ័យ។ នៅក្នុងថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះផងដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមជូនពរជនរួមជាតិ…
-
កម្ពុជាថ្ងៃនេះគ្មានករណីឆ្លងជំងឺកូវីដ១៩ ថ្មីទេ
ក្រសួងសុខាភិបាល បានបញ្ជាក់នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ ថាគ្មានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាលបានឱ្យដឹងថាចំនួនអ្នកព្យាបាលជាសះស្បើយក៏មិនទាន់មានដែរ។ ដោយឡែក អ្នកជំងឺកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមានចំនួន៨នាក់ដដែល។រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៩១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀតចំនួន៨នាក់៕
-
បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំឆ្នុកទ្រូ ពេញចិត្តផ្លាស់ប្តូរផ្ទះលើទឹកមករស់នៅលើគោក
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានស្មគ្រចិត្តផ្លាស់ទីលំនៅពីក្នុងទឹកទន្លេ មករស់នៅលើគោកវិញបានសំដែងនូវសេចក្តីត្រេកអរចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល។ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ប្រជាពលរដ្ឋបានសំដែងអារម្មណ័ពេញចិត្តនៅពេលខ្លួនមករស់នៅលើគោកក្នុងភូមិសាស្រ្តនៃឃុំឆ្នុកទ្រូ ដោយទទួលបានគាំទ្រពីអាជ្ញាធេខេត្តកំពង់ឆ្នាំង និងការធ្វើដំណើទៅមកបានងាយស្រួលជាងមុន ចំណាយប្រាក់តិច និងមិនព្រួយបារម្ភចំពោះគ្រោះមហន្តរាយធម្មជាតិនានា។លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានអោយដឹងថា៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំឆ្នុកទ្រូបានធ្វើការបន្លាស់ទីផ្ទះបណ្តែតទឹក ឡើងមករស់នៅលើគោក តាមផែនការរបស់អាជ្ញាធរខេត្តចាប់តាំងពី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ មកដល់ថ្ងៃនេះ គឺថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ គឺបានរយៈពេល២ឆ្នាំហើយ។ លោកមេឃុំក៏បានបញ្ជាក់អោយដឹងទៀតថាមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋ បានទម្លាប់ខ្លួនរស់នៅលើគោកបានហើយដោយមិនបារម្មណ៍ដូចកាលរស់នៅលើផ្ទះបណ្ដែតទឹកទៀតឡើយ។គួរបញ្ជាក់ថាឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង មានភូមិចំនួន៣ គឺភូមិឆ្នុកទ្រូ ភូមិសេះស្លាប់ និងភូមិយុគន្ឋ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន២១៦៩គ្រួសារ ស្មើនិងជិត១ម៉ឺននាក់។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភាគច្រើនប្រកបមុខរបរធ្វើស្រែចំការ និងនេសាទត្រី៕ សុខ គឹមសៀន
-
ខេត្តសៀមរាប ទទួលភ្ញៀវទេសចរក្នុងសំរាកបុណ្យអុំទូក ១ថ្ងៃជិត៤ម៉ឺននាក់
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ថ្ងៃទី៣០ខែតុលា ថ្ងៃសម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ ខេត្តសៀមរាបទទួលភ្ញៀវទេសចរបានជាង៣ម៉ឺន៨ពាន់នាក់ ក្នុងនេះភ្ញឿវបរទេសមានចំនួនជាង៦០០នាក់។ ក្នុងចំនួននេះដែរ ភ្ញៀវកំសាន្តក្នុងតំបន់រមណីយដ្ឋានប្រវត្តិអង្គរចំនួន១ម៉ឺន៨ពាន់ និងនៅតាមបណ្តារមណីយដ្ឋាននានា និងសហគមន៍ទេសចរណ៍ផ្សេងៗ ២ម៉ឺននាក់។លោក សូត្រ សួរ ប្រធានសហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ដែលមានទីតាំងនៅក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានលើកឡើងដែរថា៖ សម្រាប់ថ្ងៃឈប់សំរាកនេះ វត្តមានភ្ញៀវមកកាន់សហគមន៍បាគងភូមិខ្ញុំ ក្នុង១ថ្ងៃមិនតិចជាង៥០០នាក់នោះឡើយ ដែលថ្ងៃធម្មតាមានប្រមាណជា៣០០នាក់ប៉ុណ្ណោះ ហើយក្នុងចំណោមភ្ញៀវទាំងអស់នេះ ៧០%ជាភ្ញៀវក្នុងខេត្ត និង៣០% គឺជាភ្ញៀវមកពីបណ្តាខេត្តផ្សេង ពិសេសនោះ គឺមកពីរាជធានីភ្នំពេញ។ការរៀបចំឱ្យមានរមណីយដ្ឋានកម្សាន្តថ្មីៗ បង្កើតផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ស្របតាមនិន្នាការ នៃការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមានគុណភាពទាំងសេវាកម្ម និងភាពទាក់ទាញ គឺជាផែនទីបង្ហាញផ្លូវដែលដាក់ចេញដោយក្រសួងទេសចរណ៍ និងគាំទ្រដោយអាជ្ញាធរខេត្ត ចូលរួមលើកទឹកចិត្តពីសំណាក់អាជ្ញាធរជាតិអប្សរាផងដែរ ។ក៏ជាការពិត ដោយសារតែវិបត្តិកូវីដ-១៩ ក្រៅពីប្រាសាទ បានធ្វើឱ្យមានការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកទេសចរ ឱ្យងាកមករកការកម្សាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូ-ទេសចរណ៍ និងតំបន់ធម្មជាតិនានា ដែលនាំឱ្យវិស័យទេសចរណ៍ជនបទ បានចូលរួមចំណែកទប់ស្កាត់ការធ្វើចំណាកស្រុក តាមរយៈនៃការបង្កើតការងារ មុខរបរដាំដុះ ចិញ្ចឹមសត្វ អភិរក្សនិងលើកកម្ពស់វប្បធម៌ ទំនៀមទំលាប់ប្រពៃណី ការពារ…