-
ក្រសួងការងាររំឮកដល់រោងចក្រសហគ្រាសពីវិធានការបង្ការជំងឺកូវីដ-១៩
ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ដើម្បីទប់ស្កាក់ក៏ដូចជាបង្ការជំងឺកូវីដ-១៩ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជី បានចេញសេចក្តីជូនដំណឹងរំឮកសារជាថ្មីម្តងទៀត ដល់ម្ចាស់រោងចក្រ សហគ្រាស ជាពិសេសរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នៅក្នុងប្រទេសកម្ពុជាត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារវៈ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ដើម្បីបន្តបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល រោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុវត្តដូចតទៅ៖១) ចាត់ចែងឱ្យមានអ្នករដ្ឋបាល ឬអ្នកគ្រប់គ្រងចំនួន ២នាក់ ឬប្រគល់សិទ្ធិដល់គណៈកម្មការសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ (OSH Committee) ឬគណៈកម្មការអេដស៍ និងគ្រឿងញៀន របស់រោងចក្រ ខ្លួនឱ្យធ្វើការផ្សព្វផ្សាយ និងណែនាំ ជាប្រចាំដល់កម្មករនិយោជិតអំពីវិធានអនាម័យ សុវត្ថិភាព និងសុខភាព ការងារ ជាពិសេសវិធានការបង្ការជំងឺកូវីដ-១៩ នៅរៀងរាល់ថ្ងៃសៅរ៍ ឬច្រើនជាងនេះ រហូតដល់ករណីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ ២) គ្រប់គ្រង តាមដាន កត់ត្រា និងតម្កល់ឱ្យបានល្អជាប្រចាំថ្ងៃអំពីការអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីចាំបាច់។៣)រៀបចំឱ្យមានទឹកអាល់កុល ឬជែលលាងដៃ…
-
ឯកឧត្តម ងិន ឃន បានជម្រុញឲ្យថ្នាក់ដឹកនាំគ្រប់ថ្នាក់នៅតាមបក្សមូលដ្ឋានសង្កាត់ទាំង១០ ឲ្យធ្វើការប្រឡងប្រណាំងគ្នានិងត្រូវបន្តចុះធ្វើបច្ចុប្បន្នភាពតាមខ្នងផ្ទះ ដើម្បីកសាងនូវកម្លាំងបក្សចាស់ និង បង្កើនសមាជិកថ្មីបន្ថែមទៀត
ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានបក្សក្រុងបាត់ដំបង បានថ្លែងជម្រុញដល់គ្រប់បក្សមូលដ្ឋានត្រូវបន្តនូវផែនការសកម្មភាពក្នុងការអនុវត្តនៃកម្មវិធីនយោបាយនិង គោលនយោបាយរបស់គណបក្សនិងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រៀបឈ្នះ ដែលក្រុមការងារ នៃ គណៈពង្រឹងមូលដ្ឋានគ្រប់ថ្នាក់ ក្នុងក្រុងបាត់ដំបងបានដាក់ចេញកន្លងមក ដើម្បីយកទៅអនុវត្តជាក់ស្តែង ដែលក្នុងនោះរួមមាន ការបន្តចុះធ្វើបញ្ជីបច្ចុប្បន្នភាពសមាជិកបក្ស គ្រួសារបក្ស និងសមាជិកបក្សដទៃដែលបានមកចូលរួមដោយស្មោះត្រង់ជាមួយជីវភាពនយោបាយរបស់គណបក្សប្រជាជន។ រួមនិងផែនការកសាងសមាជិកថ្មីរបស់គណបក្សក្នុងមូលដ្ឋានខ្លួន ដើម្បីឈានឆ្ពោះដល់ការប្រឡងប្រណាំង ក្នុងបក្សមូលដ្ឋានសង្កាត់ទាំង១០ ផងដែរ។ ការលើកឡើងរបស់ឯកឧត្តមប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបងនេះ គឺក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនិងពិនិត្យមើលអំពីវឌ្ឍនភាពការងាររបស់គណបក្សក្រុងក្នុងខែ តុលាឆ្នាំ២០២០និងលើកទិសដៅផែនការសកម្មភាពសម្រាប់អនុវត្តបន្តខាងមុខទៀត។ ក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមាន ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយក្រុង ឯកឧត្តម លោកជំទាវ ដែលជាប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានបណ្តាសង្កាត់ទាំង១០ និងថ្នាក់ដឹកនាំបក្សសមាជិកបក្សមូលដ្ឋាននៃសង្កាត់១០ យុវជន និងជនសកម្មរបស់គណបក្សតាមបណ្តាមូលដ្ឋានទាំងនោះផងដែរ នៅរសៀលថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២០សប្តាហ៍នេះ។ ឯកឧត្តម ងិន ឃន ប្រធានគណៈពង្រឹងមូលដ្ឋានបក្សក្រុងបាត់ដំបង ក៏បានដាក់ចេញ នូវ ផែនការពង្រឹងការងារដល់បក្សមូលដ្ឋានគ្រប់ថ្នាក់នៃសង្កាត់ទាំង១០ក្នុងក្រុងបាត់ដំបង ដោយធ្វើការណែនាំក្រើនរំលឹកមេបក្សភូមិ-សង្កាត់ឲ្យបន្តភាពសកម្មចូលកៀកកិតជាមួយបងប្អូនប្រជាពលរដ្ឋ ជាសមាជិកបក្សគណបក្សប្រជាជននិងជម្រុញនូវការកសាងកម្លាំងថ្មីជាកូនចៅរបស់សមាជិកគណបក្សប្រជាជនដែលទើបគ្រប់អាយុសំរាប់ការបោះឆ្នោតពេលខាងមុខ។ជាពិសេសក៏ត្រូវផ្តោតការចុះចលនា នូវមាជិកគណបក្សដទៃ និង បងប្អូនដែលនៅមិនទាន់ជ្រើសយកគណបក្សណាមួយនៅឡើយនោះដើម្បីជម្រុញឲ្យពួកគេបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនយើង ដើម្បីឆ្ពោះទៅដណ្តើមប្រៀបឈ្នះនូវក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ ខាងមុខនេះ។ តាមរយៈរបាយការណ៍អំពីវឌ្ឍនភាពនៃសកម្មភាពការងាររបស់គណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបង របស់ លោក…