Category: ការងារមូលដ្ឋាន

  • សមត្ថកិច្ចខណ្ឌឬស្សីកែវ បានយកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ មកចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    សមត្ថកិច្ចខណ្ឌឬស្សីកែវ  បានយកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ  មកចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ព្រមទាំងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអញ្ជេីញចុះចែកម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីផ្តល់ជូនប្រជាពលរដ្ឋ និងមន្ត្រីតាមគោលដៅ ក្នុងម្នាក់ទទួលបានម៉ាស់ចំនួន២ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។

  • ក្រសួងសុខាភិបាល៖ប្រាប់មន្រ្តីពាក់ព័ន្ធ ឱ្យយាមកាមបានហ្មត់ចត់ដោយតាមដានអ្នកត្រូវអនុវត្តធ្វើចត្តាឡីស័កបានម៉ឺងមាត់ជាទីបំផុត

    ក្រសួងសុខាភិបាល៖ប្រាប់មន្រ្តីពាក់ព័ន្ធ ឱ្យយាមកាមបានហ្មត់ចត់ដោយតាមដានអ្នកត្រូវអនុវត្តធ្វើចត្តាឡីស័កបានម៉ឺងមាត់ជាទីបំផុត

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ ៖ ដើម្បីបង្កានិងប្រុងប្រយ័ត្នខ្ពស់ក្នុងកាគ្រប់គ្រងជំងឺកូវីដ-១៩នោះរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃនេះបានប្រាប់អភិបាលរាជធានី-ខេត្ត ថា ត្រូវចាត់កម្លាំងសមត្ថកិច្ចជួយដល់ ការយាមកាមឲ្យបានហ្មត់ចត់ ព្រមទាំង តាមដានការអនុវត្តធ្វើចត្តាឡីស័ករបស់បុគ្គល នៅតាមមណ្ឌល ចត្តាឡីស័ក និងនៅតាមផ្ទះធ្វើចត្តាឡីស័ក ឲ្យបានម៉ឺងមាត់ជាទីបំផុត។ បើយោងតាម លិខិតផ្លូវការមួយរបស់ ឯកឧត្តម ម៉ម ប៊ុនហេង បាន ផ្ញើជូន អភិបាលរាជធានី-ខេត្ត ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ដើម្បីពង្រឹងការគ្រប់គ្រង អ្នកធ្វើចត្តាឡីស័ក ឲ្យបានហ្មត់ចត់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពប្រគល់ជូនអាជ្ញាធរ ថ្នាក់ក្រោមជាតិ ឲ្យទទួលខុសត្រូវតាមដាន និងគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កនៅតាមមូលដ្ឋាន ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកលើបទពិសោធន៍ពីការគ្រប់គ្រង ពលករដែលវិលត្រឡប់មកពីប្រទេសថៃ កាលពីខែមេសា កន្លងទៅ ដោយត្រូវ៖ ទី១-ចាត់កម្លាំងសមត្ថកិច្ច ជួយដល់ការយាមកាមឲ្យបានហ្មត់ចត់ ព្រមទាំងតាមដានការអនុវត្តធ្វើចត្តាឡីស័ក របស់បុគ្គលនៅតាមមណ្ឌលចត្តាឡីស័ក និងនៅតាមផ្ទះធ្វើចត្តាឡីស័ក ឲ្យបានម៉ឺងមាត់ជាទីបំផុត។ ទី២-ចាត់កម្លាំងសហការ ជាមួយក្រុមគ្រូពេទ្យ ក្នុងការធ្វើការស្រាវជ្រាវ រកអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងតាមដានការអនុវត្តវិធានការសំខាន់ៗ នៃការធ្វើចត្តាឡីស័ក និងធ្វើការត្រួតពិនិត្យសុខភាពអ្នកធ្វើចត្តាឡីស័កឲ្យបានទៀងទាត់ និងហ្មត់ចត់…

  • ប្រជាកសិករ៣ពាន់២០០គ្រួសារ ដែលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ចាម ទទួលបានអំណោយពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    ប្រជាកសិករ៣ពាន់២០០គ្រួសារ ដែលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ចាម ទទួលបានអំណោយពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃ១២វិច្ឆិកានេះ បានអញ្ជើញតំណាងឲ្យ សម្តេច តេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខ និងចែកស្រូវពូជ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តកំពង់ចាម។ ពិធីចែលស្រូវពូជនោះ ធ្វើឡើង នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋ៣ពាន់២០០គ្រួសារ មកពីស្រុកចំនួន៥ស្រុក មាន១៣ឃុំ ដើម្បីស្ដារឡើងវិញឡើងវិញបន្ទាប់ពីរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០។ តាមរបាយការណ៍របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជំនន់ទឹកភ្លៀងប៉ះពាល់ដល់៩ស្រុក ១ក្រុង ស្មើនឹង ៥០ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន៣៧១ខ្នងផ្ទះ លិចសាលារៀន ២០កន្លែង លិចផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ផ្លូវលំ ប្រមាណ ២៣គីឡូម៉ែត្រ ។ លោកថា ទឹកជំនន់ បានលិចស្រូវចំនួន ២ពាន់៩០៤ហិកតា ស្មើនឹង៣ពាន់៩៣២គ្រួសារ ក្នុងនោះ ខូចខាត៩៦៧ហិចតា…

  • ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងរឹតបន្តឹងការអនុវត្តវិធានសុខាភិបាល ដើម្បីថែរក្សាសុខភាពឲ្យបានល្អ នៅក្នុងរដូវចុះត្រជាក់នេះ

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងរឹតបន្តឹងការអនុវត្តវិធានសុខាភិបាល ដើម្បីថែរក្សាសុខភាពឲ្យបានល្អ នៅក្នុងរដូវចុះត្រជាក់នេះ

    ខេត្តស្ទឹងត្រែង៖ ប្រសាសន៍អំពាវនាវ របស់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីចែកអាវរងារ ជូនដល់កងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាគទី១ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ ១២៨ ស្ថិតក្នុងខេត្តស្ទឹងត្រែង ភាគឥសាន្តកម្ពុជា កាលពីថ្ងៃទី១១វិច្ឆិកាឆ្នាំ២០២០ មកនេះ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំយកអាវរងារច្រើនម៉ឺនអាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ គឺកម្លាំងកងទ័ព ,កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថជាតិ ប្រចាំទិសយោធភូមិភាគទី១ នៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ ១២៨ នៃខេត្តស្ទឹងត្រែង។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលា អំពីសុខទុក្ខរបស់កងម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងបំពេញភារកិច្ច យ៉ាងអង់អាចក្លាហាន ក្នុងកិច្ចការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដែលស្ថិតនៅក្នុងភូមិសាស្ត្រ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែងនេះ។ លោកឧត្តមសេនីយ៍…

  • លោកជំទាវ ម៉ែន សំអន តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់

    លោកជំទាវ ម៉ែន សំអន តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ចុះចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់

    ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាល និងនាំពូជស្រូវចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១.០២០គ្រួសារ ដែលមានទីតាំងតាមបណ្ដោយមាត់ទន្លេវ៉ៃគោ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននំានូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសដោយចុះដល់ទីតាំងរងគ្រោះ និងបានចាត់តំណាងចូលរួមជំនួសសម្តេច ។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖សម្តេចតេជោ ពិតជាសោកស្តាយ ដែលមិនអាចមកចូលរួមផ្ទាល់ ប៉ុន្តែសម្តេចបានចាត់ឲ្យតំណាងចូលរួមទៅកាន់ខេត្តគោលដៅតាមផែនការកំណត់ ដោយតាមដានការអនុវត្តជាប់ជាប្រចាំ ការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តាឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញដង្ហែព្រះមហាក្សត្រ យាងពន្លត់ទៀនជ័យ ក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃព្រះពិធីបុណ្យឯករាជ្យជាតិ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញដង្ហែព្រះមហាក្សត្រ យាងពន្លត់ទៀនជ័យ ក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃព្រះពិធីបុណ្យឯករាជ្យជាតិ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមដង្ហែ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឮកទិវាឯករាជ្យជាតិ ខួបលើកទី៦៧ ដែលបានដុតបំភ្លឺ អស់រយៈពេល៣ថ្ងៃ នៅវិមានឯករាជ្យ នារសៀល ថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានការយាងនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អង្គទូតប្រចាំនៅកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ កម្ពុជាបានទទួលឯករាជ្យកាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ចាប់ពីពេលនោះ កម្ពុជាបានរៀបចំទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា…

  • ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១០គ្រួសារបានទទួលបានការឧបត្ថម្ភពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

    ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១០គ្រួសារបានទទួលបានការឧបត្ថម្ភពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

    ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង២យប់ឈាងចូលថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០២០ មានករណីខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ស្ថិតនៅភូមិថ្មរមៀលលិច, ភូមិថ្មរមៀលកើត និងភូមិធ្នង់ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រោយទទួលបានដំណឹងភ្លាមៗ នៅថ្ងៃ១១វិច្ឆិកានេះ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់កម្លាំង សហការជាមួយ អាជ្ញាធរដែនដី នាំយកអំណោយស័ង្កសីរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ចុះជួយជួសជុលដំបូលផ្ទះជូនប្រជាពលរដ្ឋ ដែលបានរងការខូចខាត់ដោយខ្យល់កន្ត្រាក់នោះ។ ករណីខ្យលកន្ត្រាក់ តែងតែកើតមានជាញឹកញាប់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ហើយ កងកម្លាំងអន្តរាគមន៍របស់ កងពលតូចថ្មើរជើងលេខ៥១ តែងតែត្រៀងលក្ខណៈជាមុនរាល់ពេលមានភ្លៀងលាយឡំជាមួយ និងខ្យល់កន្ត្រាក់ គឺកម្លាំង តាមបណ្តាអង្គភាពចំណុះកងពល តែងតែចុះត្រួតពិនិត្យលំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងតំបន់ឈរជើងនីមួយៗ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា។ អំណោយស័ង្គសីដែលក្រុមការងារយកមកជួសជុលដំបូលផ្ទះខូចខាតដោយខ្យលកន្ត្រាក់នាពេលនោះ គឺជាអំណោយឧបត្ថម្ភផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ទៅកាន់កងពលតូចថ្មើរជើងលេខ៥១ ដើម្បីត្រៀមលក្ខណៈបម្រុងទុកសម្រាប់ប្រើប្រាស់ជួយជួសជុល ឬសាងសង់ផ្ទះ ទៅដល់គ្រួសារទ័ព និងប្រជាពលរដ្ឋ ជួបការលំបាក ឫក៏ក្នុងករណីរងគ្រោះដោយខ្យល់កន្ត្រាក់ដូចជាពេលនេះផ្ទាល់ផងដែរ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១០វិច្ឆិកា…

  • ១០ឆ្នាំចុងក្រោយនេះខេត្តព្រៃវែងត្រូវបានក្រសួងកសិកម្មវាយតម្លៃថាផលិតស្រូវបានច្រើនជាង

    ១០ឆ្នាំចុងក្រោយនេះខេត្តព្រៃវែងត្រូវបានក្រសួងកសិកម្មវាយតម្លៃថាផលិតស្រូវបានច្រើនជាង

    លោក សំ លន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍ថា សក្ក​ដានុ​ពល​នៅខេត្តព្រៃវែងនេះ គឹតំណាំស្រូវបានឈានមុខ បើប្រៀបធៀបនិងតំណាំផ្សេងៗទៀត។ លោកបន្តថា « កន្លង​មកនេះ ជាការវាយតម្លៃមួយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន​ធ្វើ​ការ​វា​​យ​តម្លៃថា ខេត្តព្រៃវែងជាខេត្តមួយផលិតដំណាំស្រូវបានច្រើនជាងគេ ដោយសារយើង​ផលិតបាន​ក្នុងរង្វង់១​លាន​៤​​សែ​ន​តោន នៅក្នុងមួយឆ្នាំ​ ហើយនៅក្នុងបរិមាននេះ គឺយើងសល់ស្បៀងប្រមាណជា ៩សែន​តោន​សំរាប់​ធ្វើ​ការ​នាំចេញ »​។ លោក​បានបន្តថា ទន្ទឹមនេះ ខេត្តព្រៃវែងក៏មិនបានផ្តោតទៅលើតំណាំស្រូវតែមួយមុខនោះទេ ដោយសារតែតំណាំស្រូវ​ទទួល​បានចំណូលទាបជាងតំណាំផ្សេងៗ ឬមុខរបរផ្សេងៗ ហើយកសិករខ្លះក៏មិនបោះបង់ដំណាំស្រូវដែរ​ ពោលគឺ​កន្លែង​​​ដែលគាត់អាចពង្រីកបន្លែបាន​ ឬចិញ្ចឹមសត្វ គឺគាត់ធ្វើទំាងអស់ ទាំងស្រូវ បន្លែ និងសត្វទាំងអស់ ទៅតាមលទ្ធភាព និង​ការផ្សព្វផ្សាយរបស់មន្ទីរកសិកម្ម ខេត្ត។ លោកបានឱ្យដឹង បន្តថាតម្លៃស្រូវនាពេលបច្ចុប្បន្ននេះ គឺមិនជាមានការព្រួយបារម្មណ៍នោះទេ គឺតម្លៃស្រូវនៅ​ពេលថ្មីៗ​នេះ​ស្រូវផ្ការំដូលទទួលបានតម្លៃប្រមាណជា ១១០០ រៀល ហើយទីផ្សារនោះ​គឺឈ្មួញនាំចេញ​ទៅលក់​នៅប្រទេសវៀត​ណាម។ លោក សំ លន បន្តថា តម្លៃប៉ុណ្ណោះ គឺជាតម្លៃមួយដែលកសិករគាត់ត្រេកអរ ។ លោកបានបញ្ជាក់បន្តថា…

  • អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដលអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តចាត់វិធានការម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់នូវផែនកាទុច្ចរិតរបស់ក្រុមអគតិប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់

    អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដលអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តចាត់វិធានការម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់នូវផែនកាទុច្ចរិតរបស់ក្រុមអគតិប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់

        នៅក្នុងឱកាស ប្រារព្ធខួបលើកទី៦៧ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ(៩វិច្ឆិកា១៩៩៣-៩វិច្ឆិកា ២០២០) ដែលរដ្ឋបាលខេត្តបាត់ដំបង រួមនិងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំង៣ បានប្រារព្វើនៅព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០ ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ ថ្ងៃទី៩វិច្ឆិកាគឺជាទិវាបុណ្យឯករាជ្យជាតិ និងជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទផងដែរនិងជាថ្ងៃប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញបរិបូរណ៍របស់កម្ពុជា ផងដែរ ក្រោមព្រះរាជបូនីយកិច្ច និងជាស្នាព្រះហស្ថនៃព្រះរាជបេសកកម្មក្នុងទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាព ជាតិខ្មែរ ព្រះបរមរតនដ្ឋ។       ហើយប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់គ្នា គឺតែងតែចងចាំ និងចារឹកទុកជាប់ជានិច្ចក្នុងជីវិត នូវព្រះមហាករុណាទិគុណដែលប្រកបដោយព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅ របស់ ព្រះករុណា ដែលកន្លងមក ព្រះអង្គបានបូជានូវព្រះរាជកាយពល និងបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតរបស់ព្រះអង្គ ក្នុងការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីធ្វើការទាមទារនូវឯករាជ្យជាតិរបស់កម្ពុជា ឲ្យរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំងសែស។          ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា៖ ព្រះអង្គបានបន្សល់ទុក្ខនូវស្នាព្រះហស្ថដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ា សន្តិភាព សាមគ្គីភាព និង វឌ្ឍនភាព នៃសង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នា…

  • ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ជាង២ពាន់គ្រួសារ ទទួលបានពូជស្រូវ តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត

    ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ជាង២ពាន់គ្រួសារ ទទួលបានពូជស្រូវ តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត

    ខេត្តក្រចេះ៖ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាល និងនាំពូជស្រូវចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះជាង២ពាន់គ្រួសារ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្តក្រចេះ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បាននំានូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល សម្ដេចទាំងពីរតែងតែគិតគូរ អំពីសុខ ទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ដែលទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកន្លងទៅថ្មីៗនេះ ។ ឯកឧត្តម មានប្រសាសន៍ថា សម្តេចតេជោ លោកពិតជាសោកស្តាយ ដែលមិនអាចមកចូលរួមផ្ទាល់ ប៉ុន្តែសម្តេចបានចាត់ឲ្យតំណាងចូលរួមទៅកាន់ខេត្តគោលដៅតាមផែនការកំណត់ ដោយតាមដានការអនុវត្តជាប់ជាប្រចាំ ការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះ អោយបានទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តាឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់ ដោយមិនអាចពន្យារពេលបាន។ សម្ដេចបានណែនាំ និងរៀបចំស្រូវពូជដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋប្រមាណ ២,៣៧២ គ្រួសារ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅ ។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែង អរគុណចំពោះឯកឧត្តម លោកជំទាវគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ…