-
កងពលតូចលេខ៧០ បានទទួលអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
តាកែវ៖ ពិធីប្រគល់នេះបានធ្វេីឡេីងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅទីបញ្ជាការកងវិស្វរកម្ម កងទ័ពជេីងគោក ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក បានប្រគល់ជូនលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ។ សូមបញ្ជាក់ថា ពិធីចែកអាវរងានៅព្រឹកនេះ បានចែកជូនដល់ អង្គភាពចំណុះ បញ្ជាការដ្ឋានកងទ័ពជេីងគោក នឹងបណ្តាកងកម្លាំងប្រដាប់អាវុធផ្សេងទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែង ក្នុងពិធីចែកអាវរងាដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ថា សូមបន្តអនុវត្តតួនាទីចម្បង ក្នុងការបម្រើប្រជាពលរដ្ឋ នឹងការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព ក៏ដូចជាការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយនានា ជាពេលនេះជម្ងឺរាតត្បាតកូវីដ-១៩ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ និងកាចសាហាវ ដែលពិភពលោកទាំងមូល រួមទាំងកម្ពុជាយើងកំពុងជួបប្រទះផងដែរ។ ក្នុងឱកាសជូនអំណោយនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បាននាំមកនូវការនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត…
-
ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តំណាងសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ច ប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី២
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បន្តចូលរួមកិច្ចប្រជុំកំពូល “មេគង្គ-សាធារណរដ្ឋកូរ៉េលើកទី ២”តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។ កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានឯកឧត្តមង្វៀន សួន ហ៊្វុក(Nguyen XuanPhuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តមម៉ូន ចេ អ៊ីន (Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លើប្រធានបទ “ការពិនិត្យឡើងវិញលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងទិសដៅអនាគត”, ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គ ពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់មេគង្គ និងសាធារណរដ្ឋកូរ៉េ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសម្រេចបាននូវសមិទ្ធផលនិងវឌ្ឍនភាពជាសារវ័ន្តជាច្រើន ដូចជា “សេចក្តីប្រកាសស្តីពីទន្លេមេគង្គ-ហាន ដើម្បីបង្កើតភាពជាដៃគូសម្រាប់ប្រជាជន វិបុលភាព និងសន្តិភាព”, “ផែនការសកម្មភាពមេគង្គ-សាធារណរដ្ឋកូរ៉េ ២០១៧ – ២០២០”, កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺឆ្លង…
-
ប្រជាពលរដ្ឋ រស់នៅក្នុងបរិវេណវត្តប្រយូវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ទទួលបានម៉ាសសម្ដេចតេជោ ពីអាជ្ញាធររាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌចំការមន
ភ្នំពេញ៖ ប្រជាពលលរដ្ឋជាង ៤០០គ្រួសារ ដែលរស់នៅក្នុងបរិវេណវត្តប្រយូវង្ស ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន បានទទួលម៉ាសពីអាជ្ញាធររាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌចំការមន ដែលបានរួមគ្នាធ្វើយុទ្ធនាការចុះចែកផ្ទាល់ ស្របតាមការណែនាំរបស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីចូលរួមការទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។ ការចុះចែកម៉ាសជូនពលរដ្ឋនៅក្នុងបរិវេណវត្តប្រយូវង្ស និងបន្តចែកជូនបុគ្គលិកប្រមូលសំរាម ក្រុមហ៊ុន ស៊ិនទ្រី ប្រមាណ១៣០នាក់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការដឹកនាំពីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ, លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ខាត់ ណារិទ្ធ ចៅសង្កាត់ ទន្លេបាសាក់ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលខណ្ឌចំការមនផងដែរ។ អភិបាលខណ្ឌចំការមន បានបញ្ជាក់ថា ការផ្តល់ជូនម៉ាសដល់ប្រជាពលរដ្ឋក្រីក្រនាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះ ជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ក្រីក្រពីសម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់មិនឲ្យឆ្លងមេរោគកូវីត១៩ មកលើប្រជាពលរដ្ឋកម្ពុជា។ ឆ្លៀតនៅក្នុងឱកាសចែកម៉ាសនេះដែរ, លោក ថេង…
-
សម្ដេចតេជោ ថា លទ្ធផលធ្វើតេស្តលើកទី៣ របស់សម្ដេច និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺអវិជ្ជមានកូវីដ-១៩ ទាំងអស់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣ ។ ជាលទ្ធផលទាំងសម្ដេចតេជោ និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺអវិជ្ជមានកូវីដ-១៩ទាំងអស់។ សម្ដេចបន្តថា សម្ដេចកំពុងរង់ចាំលទ្ធផល នៃការធ្វើតេស្តបងប្អូនផ្សេងទៀត ដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកា ហើយសង្ឃឹមថា លទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ សម្ដេចនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលសម្ដេចសង្ឃឹមថា នឹងមានលទ្ធផលអវិជ្ជមានទាំងសម្ដេច និងភរិយា ព្រមទាំងបងប្អូនប្រមាណ៩០០នាក់ ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា ២០២០ ដែលនឹងធ្វើឱ្យការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង ។ សម្ដេចតេជោ ហ៊ុន សែន និងភរិយា ក៏បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបារម្ភអំពីសុខភាព និងជូនពរដល់សម្ដេច និងភរិយា ។ សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នក ប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា…
-
អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត សូមបន្តការចូលរួមនិងរួមគ្នាទប់ស្កាត់ការរាតត្បាត ពីជម្ងឺឆ្លង កូវីដ-19 ឲ្យបានម៉ឺងម៉ាត់ ជាពិសេសសិស្សានុសិស្ស
ម៉ាស់ ជិត១ម៉ឺនបន្ទះ រួមនិងទឹកអាល់កុលលាងដៃសម្លាប់មេរោគមួយចំនួន បាននាំយកទៅចែកជូនតាមសាលាបឋមសិក្សាចំនួន៨ក្នុងក្រុងបាត់ដំបង ក្នុងនោះរួមមាន៖សាលាបឋមសិក្សាវត្តកំផែង, សាលាបឋមសិក្សា អូរតាគាំ១, សាលាអូរតាគាំ២, សាលាអូរចារ , សាលាពោធិ៍វង្ស, សាលាវត្តលៀប,សាលាមិត្តភាព និងសាលាបឋមសិក្សាថ្កូវ។ ដោយសាលានីមួយៗទទួលបាន ម៉ាស់ ចំនួន២០ប្រអប់ស្មើនឹង១.០០០សន្លឹក និងអាល់កុលលាងសម្លាប់មេរោគ ចំនួន ០១កេស ស្មើនឹង១២ដបធំ កាលពីពេលថ្មីៗនេះ ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង អមដំណើរពីលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមនិងមន្ត្រីមួយចំនួនក្នុងខេត្តផងដែរ។ ការអញ្ជើញចែកម៉ាស់ដល់សាលាបឋមសិក្សាទាំង៨ខាងលើនេះ គឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យមើលអំពីដំណើរនៃការបើកសាលារៀនឡើងវិញនូវដំណាក់កាលទី៣ ក្នុងបរិបទនៃការកំរើកឡើងវិញនៃការចម្លងពីជំងឺកូវីដ-១៩ក្នុងព្រឹត្តុការណ៍ ថ្ងៃទី៣ ខែវិច្ឆិកា២០២០កន្លងទៅនេះ និង បានប្រគល់នូវសម្ភារ:ការពារ ជំងឺកូវីដ-១៩ ដល់សាលាបឋមសិក្សាចំនួន៨ក្នុងក្រុងបាត់ដំបងខាងលើផងដែរ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ បច្ចុប្បន្នការរាតត្បាត និងការរីករាលដាលនៃការចម្លងពីជម្ងឺកូវីដ-19 នៅលើសកលលោក គឺនៅតែបន្តមានកំណើនកើនឡើងនិងបានបង្កនូវហានិភ័យដល់ប្រជាជនទូទាំងសកលលោក។និងស្របពេលដែល…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បាននាំយកអាវរងាររបស់សម្តេចតេជោ ចែកជូននាយទាហាន និងពលទាហាន សម្រាប់ប្រើប្រាស់នៅក្នុងរដូវចុះត្រជាក់នេះ
ខេត្តព្រះវិហារ៖ អាវរងារជិត ៨០០អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ សែន នាយករដ្ឋមន្រ្តី ត្រូវបានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នាំយកមកចែកជូននាយទាហាន នាយទាហានរង និងពលទាហាន មកគ្រប់កងឯកភាពចំណុះទាំងអស់ ជាពិសេស អង្គភាពជួរមុខដែលស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ បន្ទាប់ពីទទួលបានដោយផ្ទាល់ពី អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នោះរួចមក។ ពិធីចែកអាវរងារនាគ្រានោះ បានធ្វើឡើងនៅទីបញ្ជាការវរៈសេនាតូចលេខ១ ចាស់ ស្ថិតនៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាល្ងាចថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២០។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ថា អាវរងារដែលមានចំនួន ៧៧៧អាវ ត្រូវបាននាំយកមកចែកជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន មកគ្រប់បណ្តាអង្គភាពចំណុះ អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារទាំងអស់ នៅក្នុងពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើគោលរបបរបស់កងទ័ព តាមរយៈ…
-
កាកបាទក្រហម ខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់មន្ត្រីនគរបាលម្នាក់ និងប្រជាពលរដ្ឋ ២នាក់ទៀត ដែលរងគ្រោះថ្នាក់ដោយសារជាន់មីន
ខេត្តព្រះវិហារ៖ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនមន្ត្រីនគរបាលម្នាក់ និងប្រជាពលរដ្ឋ ២នាក់ទៀត ដែលកំពុងសម្រាកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ក្រោយរងគ្រោះដោយសារជាន់មីន នៅក្នុងថ្ងៃទី ១៣វិច្ឆិកាឆ្នាំ២០២០នេះ។ ជនរងគ្រោះទាំង ៣នាក់ ត្រូវគេស្គាល់ម្នាក់ ឈ្មោះ នួន ធឿន មានឋានៈអនុសេនីយ៍ឯក បម្រើការនៅអង្គភាពវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៧៩៥ រងរបួសដោយសារជាន់មីន បណ្តាលឲ្យដាច់ជើងទាំងសងខាង នៅក្នុងថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២០។ ដោយឡែក ប្រជាពលរដ្ឋ ២នាក់ទៀត បានរងគ្រោះដោយសារគ្រាប់មីន បណ្តាលឲ្យរងរបួសភ្នែក និងជើង កាលពីពេលថ្មីៗកន្លងមកនេះ ស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត។ ខណៈនេះ ជនរងគ្រោះទាំង ៣នាក់ កំពុងស្ថិតក្រោមការព្យាបាលរបួស ពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ។ ស្របពេលកំពុងសម្រាកព្យាបាលរបួសនោះ សាខាកាកបាតក្រហមកម្ពុជា ខេត្តព្រះវិហារ បាននាំយកគ្រឿងឧបភោគ បរិភោគ…
-
ក្រុមហ៊ុនក្នុងស្រុកមួយបានឧបត្ថម្ភស្បាបាញ់យសម្លាប់មេរោគដល់បញ្ជាការដ្ឋានកងទ័ពជើងគោក
រាជធានីភ្នំពេញ ៖ ស្ព្រាយ ( Spray) សម្លាប់មេរោគចំនួន ១០០៨ ដប ស្មើនឹង ១៤កេស សរុបជាទឹកប្រាក់ចំនួន ៦, ០៤៨ដុល្លា អាមេរិក ជាការជួយឧបត្ថម្ភរបស់លោក ស្រ៊ាន សំណាង ប្រធានក្រុមហ៊ុនក្នុងស្រុកមួយ តាមរយៈ ឧត្តមសេនីយ៍ត្រី គូ សាមម៉ឺឌី នាយការិយាល័យសិក្សាគំរោងអគ្គបញ្ជាការ ត្រូវបានផ្តល់ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នេះ នៅទីបញ្ជាការកងទ័ពជើងគោក ។ ក្នងឱកាសប្រគល់ ទទួលសម្ភារៈ លោក ស្រ៊ាន សំណាង ប្រធានក្រុមហ៊ុន បានមានប្រសាសន៍កោតសរសើរដល់កងទ័ពដែលនិច្ចកាលបានចូលរួមចំណែកយ៉ាងសកម្មក្នុងភារកិច្ចការពារជាតិ និងប្រជាជន ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការងារជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេង និងកិច្ចការមនុស្សធម៌ ព្រមទាំងបានរក្សាសុខមាលភាពបានល្អប្រសើរ ។ ហើយស្បាយសម្លាប់មេរោគដែលផ្តល់ជូនបញ្ជាការកងទ័ពជើងគោក នាពេលនេះ សម្រាប់កងទ័ពប្រើប្រាស់ និងចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង កូវីដ ១៩ ដែលបច្ចុប្បន្នពិភពលោកកំពុងទទួលរងគ្រោះពីជម្ងឺដ៏កាចសាហាវនេះ ។ អញ្ជើញមានប្រសាសន៏នាឧិកាសនោះ ឯកឧត្តម ខឹមជា សាឃឿន មេបញ្ចាការរង នាយសេនាធិការកងទ័ពជើងគោក…
-
រាជរដ្ឋាភិបាលកម្ពុជាបានលើកវេទិកាទេសចរណ៍អាស៊ាន២០២១ (ASEAN Tourism Forum 2021)នៅកម្ពុជា ទៅដើមឆ្នាំ២០២២ វិញ
(ភ្នំពេញ)៖ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកព្រឹត្តិការណ៍ទេសចរណ៍ ២០២១ (ASEAN Tourism Forum 2021) ដែលគ្រោងនឹងរៀបចំ នាខែមករា ឆ្នាំ២០២១ ខាងមុខនៅកម្ពុជា ទៅរៀបចំនៅដើមឆ្នាំ២០២២ វិញ។ ការសម្រេចនេះធ្វើឡើងស្របតាមសំណើរបស់ក្រសួងទេសចរណ៍ ដោយមានការគាំទ្រពីប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះបន្ទាប់ពីកម្ពុជាផងដែរ ជាពិសេសភាពមិនច្បាស់លាស់នៃការថមថយនៃជំងឺកូវីដ -១៩ ក្នុងពិភពលោក ដោយមានខ្លឹមសារដូចខាងក្រោម៖១. អនុញ្ញាតលើកការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២១ ទៅរៀបចំនៅដើមឆ្នាំ២០២២ អាចអំឡុងខែមករា ឬខែបន្តបន្ទាប់ជំនួសវិញ។២. ចំពោះការប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTOs) អនុញ្ញាតឲ្យក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ តាមប្រព័ន្ធវីដេ អូខនហ្វើរិន ដើម្បីសម្រេចឯកសារមួយចំនួនក្នុងនាមជាម្ចាស់ផ្ទះ។វេទិកាទេសចរណ៍ អាស៊ានឆ្នាំ២០២១ (ASEAN Tourism Forum, ATF 2021) ដែលគ្រោងនឹងរៀបចំនៅកម្ពុជានេះ រួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ កិច្ចប្រជុំរដ្ឋ មន្ត្រី ទេសចរណ៍អាស៊ានបូកបីលើកទី២០ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងឥណ្ឌាលើកទី២៤ កិច្ចប្រជុំដៃគូសន្ទនា រាត្រីផ្សព្វផ្សាយទេសចរណ៍នៃប្រទេសទទួលជាម្ចាស់ផ្ទះបន្ទាប់ ពិធីចែកជ័យលាភីនៃគុណភាពទេសចរណ៍អាស៊ាននានា ជំនួបទ្វេភាគី ព្រមទាំងការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន (Travel…
-
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង
(ក្រសួងផែនការ)៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងជាពិសេសស្វែងរកព័ត៌មាន ឬទិន្នន័យថ្មីៗ ដែលក្រសួងផែនការសម្រេចបាន ដើម្បីជាមូលដ្ឋានគ្រឺះសម្រាប់ក្រុមហ៊ុនជប៉ុន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។ មានប្រសាសន៍ក្នុងជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន បានថ្លែងនូវការអបអរសាទរ កោតសរសើរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងអាចទប់ស្កាត់បាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក និងប្រទេសជប៉ុន បានកំពុងជួបប្រទះដូចគ្នា ហើយស្ថិតក្នុងកាលៈទេសៈនេះ ជប៉ុនបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមទាំងប្រកាសផ្តល់នូវហិរញ្ញប្បទានឥតសំណងដល់កម្ពុជាផងដែរ ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាធ្វើឱ្យប្រសើរឡើងវិញនូវការកសាងសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេល និងក្រោយ នៃការរីករាលដាលជំងឺកូវីដ១៩។ ក្នុងជំនួបនេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន ក៏បានលើកឡើងពីសារៈសំខាន់នៃទិន្នន័យជាច្រើន ដែលបានមកពីការធ្វើជំរឿន រួមមាន៖ ជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា , ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា, ជំរឿន និងអង្កេតផ្សេងៗទៀត ដែលវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ…