-
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភីវឌ្ឍន៍ជនបទ បានបញ្ជាគ្រឿងចក្របើកការដ្ឋានជួសជុលនិងកែលម្អផ្លូវ ជនបទក្រួសក្រហម ចំនួន៥ខ្សែ ប្រវែង៧៥គម.ក្នុងខេត្តបាត់ដំបង
កំណាត់ផ្លូវគ្រួសក្រហមចំនួន៥ខ្សែ ដែលជាផ្លូវអាទិភាពក្នុងចំណោមផ្លូវជនបទចំនួន១៥ខ្សែជាង១០០គម.ដែលកំពុងទទួលរងការខូចខាតដោយសារតែទឹកជំនន់ទឹកភ្លៀងកន្លងមកនៅក្នុងខេត្តបាត់ដំបង ត្រូវបានបើកការដ្ឋានក្នុងការស្ថាបនា និងស្តារឡើងវិញជាបន្តបន្ទាប់ហើយ ដែលមានប្រវែងប្រមាណ៧៥គមនិងជាជំហានដំបូងដើម្បីឲ្យឆ្លើយតបតាមសំណូមពរតម្រូវការចាំបាច៎ របស់ ប្រជាពលរដ្ឋ ក៏ដូចជាអាធ្ញាធរខេត្តបាត់ដំបង ផងដែរ។ នេះបើតាមការគូសបញ្ជាក់ពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងឱកាសអញ្ជើញបើកការដ្ឋានជួសជុលនិងស្តារឡើងវិញនូវផ្លូវក្រួសក្រហម ក្នុងឃុំកកោះស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានប្រវែងជាង១៤.គម កាលពីរសៀលថ្ងៃទី២០ខែវិច្ឆិកាថ្មីៗនេះ ដោយមានវត្តមានឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញបញ្ជាគ្រឿងចក្រ ដើម្បីបើកការដ្ឋានស្ថាបនាផ្លូវក្ក្រួសក្រហមមួយខ្សែនេះ ដើម្បីជានិមិត្តរូបជំនួសផ្លូវក្រួសក្រហមចំនួន៤ខ្សែ នៅកន្លែងផ្សេងទៀតតាមបណ្តាស្រុក ក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការស្ដារឡើងវិញជាបន្ទាន់ នូវកំណាត់ផ្លូវទាំងនោះ រួមទាំងសំណង់សិល្បៈការមួយចំនួនទាំង៥ខ្សែ និងជាអាទិភាពជំហានដំបូងដើម្បីធ្វើការជួសជុលផ្លូវទាំងនេះ ដែលកំពុងទទួលរងនូវការខូចខាតធ្ងន់ធ្ងរយ៉ាងខ្ខ្លាំងជាងគេ ហើយក៏ជាផ្លូវដែលជាតម្រូវការចាំបាច់និងជាកំណាត់ផ្លូវដែលបានតភ្ជាប់នូវផ្លូវដង្ហើមសេដ្ឋកិច្ចប្រទាក់ក្រឡាពីឃុំមួយទៅឃុំមួយ និងតភ្ជាប់ពីឃុំទៅកាន់ស្រុកដែលមានភូមិសាស្ត្រជាប់ព្រំប្រទល់ជាប់គ្នាផងដែរ។ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានឲ្យផងដែរថា៖កំណាត់ផ្លូវជនបទ ដែលត្រូវបើកការដ្ឋានជួសជុលជំហានដំបូងមុនគេនេះ មានប្រវែង ប្រមាណ៧៥គម.ក្នុងចំណោមអាទិភាពផ្លូវជាលំដាប់លំដោយចំនួន១៦ខ្សែ និងប្រវែងសរុបជាង១០០គម.ដែលអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងនិងមន្ទីរផ្ទាល់បានលើកសំណើរស្នើសុំទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទកន្លងទៅ ដោយសារតែផ្លូវជនបទទាំងនោះបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយទឹកជំនន់ឆ្នាំ២០២០កន្លងមកនេះ។ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ កំណាត់ផ្លូវជនបទក្រាលក្រួសក្រហម ដែលឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញបើកការដ្ឋានជួសជុល…
-
ឯកឧត្តម គន់ គីម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការងារបង្កបង្កើនផលការ ស្តារស្រូវឡើងវិញ និងជួបសំណេះសំណាលជាមួយបងប្អូនកសិករ ភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ
ព្រឹកថ្ងៃ សៅរ៍ទី ២១ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការងារបង្កបង្កើនផលការ ស្តារស្រូវឡើងវិញ និងជួបសំណេះសំណាលជាមួយបងប្អូនកសិករ ភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានទទួលអំណោយពូជស្រូវសែន ក្រអូបជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិង ឯកឧត្ដម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ។ វត្តមានអមដំណើរក្នុងឱកាសនោះ រួមមានឯក ឧត្ដម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត រួមជាមួយមន្ត្រីសំខាន់ៗសាលាខេត្តនិងមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរកសិកម្ម…
-
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញអរិយក្សត្រ និងជ្រោយចង្វារ ស្វាយជ្រំ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌
សមាគមគ្រូសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញអរិយក្សត្រ និងជ្រោយចង្វារ ស្វាយជ្រំ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការធ្វើសកម្មភាពមនុស្សធម៌ដោយការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយបេះដូងមនុស្សធម៌ និងដោយឥតគិតថ្លៃ។ លោក អាន សំអន នាយកកំពង់ចម្លង បានមាន ប្រសាសន៍ថា ដោយបានមើលឃើញពីទស្សនៈវិស័យ នូវសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និង ជ្រោយចង្វារ-ស្វាយជ្រំ បានចាប់អារម្មណ៍នឹងចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយសង្គ្រោះនិងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេសតាមរយៈការផ្ដល់សេវាពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) បានលើកឡើងថា នេះគឺជាថ្ងៃពិសេសដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនិងក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និង ជ្រោយចង្វារ-ស្វាយជ្រំ បានភ្ជាប់និស្ស័យចុះអនុស្សារណៈយោគយល់គ្នាដើម្បីផ្ដល់លទ្ធភាព និងកិច្ចសហការមនុស្សធម៌ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ លោកបន្ថែមថាកំពង់ចម្លងមិនត្រឹមតែជាមធ្យោបាយចម្លងប្រជាពលរដ្ឋនោះទេប៉ុន្តែថែមទាំងបានជួយដល់សេដ្ឋកិច្ចជាតិ និង ចូលរួមដល់សកម្មភាពមនុស្សធម៌ជាច្រើនទៀតនៅក្នុងសង្គម ។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថាលទ្ធភាព និង សកម្មភាពជួយគ្នានៅក្នុងសកម្មភាពមនុស្សធម៌គឺជាការផ្ដល់នូវលទ្ធផលជាក់ស្ដែងដល់សង្គមជាតិ ពីព្រោះមានលទ្ធភាពហើយបើមិនមានសកម្មភាពក៏មិនអាចជួយឲ្យមានលទ្ធផលបានដែរ។ សូមបញ្ជាក់ថា សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) ក្រៅពីចុះបេសកកម្មព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្ដាខេត្តកសម្រាប់ក្រុមបានចុះធ្វើសកម្មភាពអប់រំសុខភាព និងព្យាបាលដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រ រោងចក្រ មជ្ឈមណ្ឌលកុមារកំព្រាដែលសកម្មភាពទាំងអស់នេះមានការចូលរួមពីសប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៌ជួយផ្ដល់លទ្ធភាពដល់សមាគមដើម្បីធ្វើសកម្មភាពមនុស្សធម៌ជូនប្រជាពលរដ្ឋ។
-
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភីវឌ្ឍន៍ជនបទ បានបញ្ជាគ្រឿងចក្របើកការដ្ឋានជួសជុលនិងកែលម្អផ្លូវ ជនបទក្រួសក្រហម ចំនួន៥ខ្សែ ក្នុងខេត្តបាត់ដំបង
កំណាត់ផ្លូវគ្រួសក្រហមចំនួន៥ខ្សែ ដែលជាអាទិភាព ក្នុងចំណោមផ្លូវជនបទចំនួន១៥ខ្សែ ដែលទទួលរងនូវការខូចខាតដោយសារតែទឹកជំនន់ទឹកភ្លៀងកន្លងមកនៅក្នុងខេត្តបាត់ដំបង ត្រូវបានបើកការដ្ឋានក្នុងការស្ថាបនានិងស្តារឡើងវិញជាបន្ទាន់ដើម្បីឲ្យឆ្លើយតបតាមសំណូមពរ និងជា តម្រូវការចាំបាច៎របស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។ កំណាត់ផ្លូវក្រួសក្រហម ដែលត្រូវបើកការដ្ឋានស្ថាបនាឡើងវិញនេះ ស្ថិតនៅក្នុង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានប្រវែងជាង១៤គីឡូម៉ែត្រ គឺជាកំណាត់ផ្លូវដែលតភ្ជាប់ នូវផ្លូវដង្ហើមសេដ្ឋកិច្ចប្រទាក់ក្រឡាពីឃុំមួយទៅឃុំមួយ និង តភ្ជាប់ទៅកាន់ស្រុកដែលមានព្រំប្រទល់ជាប់ និងមានភូមិសាស្ត្រ តភ្ជាប់គ្នាផងដែរ។ ជាក់ស្តែងនៅរសៀល ថ្ងៃទី២០ ខែវិច្ឆិកា នេះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញបញ្ជាគ្រឿងចក្រ ដើម្បីបើកការដ្ឋានស្ថាបនាផ្លូវក្ក្រួសក្រហមមួយខ្សែនេះដើម្បីជានិមិត្តរូបជំនួសផ្លូវក្រួសក្រហមចំនួន៤ខ្សែ នៅកន្លែងផ្សេងទៀតតាមបណ្តាស្រុក ក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការស្ដារឡើងវិញជាបន្ទាន់ នូវកំណាត់ផ្លូវទាំងនោះ រួមទាំងសំណង់សិល្បៈការមួយចំនួនទាំង៥ខ្សែដែលជាអាទិភាពជំហានដំបូងនេះ និងកំពុងទទួលរងនូវកាការខូចខាតធ្ងន់ធ្ងរខ្លាំងជាងគេ ហើយក៏តម្រូវការចាំបាច់ជាងគេ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )
-
រដ្ឋបាលស្រុកជើងព្រៃ និងមន្រ្តីក្រសួងធនធានទឹក ចុះពិនិត្យមើលការដាក់ខ្សាច់បិទទ្វារទឹកទំនប់តំបន់សំរាប់ប្រើប្រាស់នៅក្នុងរដូវប្រាំង
កំពង់ចាម៖ លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ បានដឹកនំាក្រុមការងារ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម និងមានការចូលរួមពីអាជ្ញាធរស្រុកព្រៃឈរ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នំា២០២០ បានចុះពិនិត្យមើលការដាក់ខ្សាច់បិទទ្វារទឹកនៅទំនប់តំបន់ ខណៈរដូវប្រាំងបានខិតចូលមកដល់ ប្រភពទឹកគឺមានសារៈសំខាន់ខ្លំាងណាស់ដល់ការស្រោចស្រពដំណំាផ្សេងៗ ជាពិសេសដំណំាស្រូវរបស់ប្រជាកសិករ និងដើម្បីជាការឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានទីតាំង ស្ថិតនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលកំពុងហូរច្រោះខ្លំាង និងដើម្បីរក្សាទឹកទុកសម្រាប់បងប្អូនប្រជាពលរដ្ឋទំាង២ស្រុក (ជើងព្រៃ- ព្រៃឈរ ) ក្នុងការប្រើប្រាស់ ព្រមទំាងការបូមស្រោចស្រពដំណំាស្រូវនារដូវប្រាំងខាងមុខអោយបានគ្រប់គ្រាន់។ បន្ទាប់មកលោកអភិបាល ក៏បានបន្តដឹកនំាក្រុមការងារ ចុះពិនិត្យប្រឡាយទឹក ១ខ្សែ ស្ថិតនៅក្នុងភូមិចំនាង ឃុំផ្តៅជុំ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងកង្វះទឹកសម្រាប់ស្រោចស្រពដំណំាស្រូវនារដូវប្រាំង។ គួរបញ្ជាក់ថា ទ្វាទឹកទំនប់ទំនប់នេះ មានប្រវែង ៣៩០០ ម៉ែត្រ អាចផ្គត់ផ្គង់ទឹកបានប្រមានជាចំនួន១២លានម៉ែត្រគីប ប្រជាពលរដ្ឋអាចប្រើប្រាស់បានខួបប្រាំងវក្សារ តាមរយៈការជួយចូលរួមឧបត្ថម្ភ និងការបូមទឹកដាក់ក្នុងស្រែ ពីរដ្ឋបាលស្រុកនាពេលកន្លងមកផងដែរ៕