Category: ការងារមូលដ្ឋាន

  • កម្ពុជាកំពុងត្រៀមរៀបចំម៉ាសនិងសម្ភារៈ បរិក្ខាពេទ្យត្រៀមដឹកជញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា

    កម្ពុជាកំពុងត្រៀមរៀបចំម៉ាសនិងសម្ភារៈ បរិក្ខាពេទ្យត្រៀមដឹកជញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា

    រដ្ឋលេខាធិការក្រសួងសសុខាភិបាល លោកស្រី យក់ សម្បត្តិ នារសៀលថ្ងៃ២៤វិច្ឆិកានេះ បានចុះពិនិត្យការរៀបចំម៉ាស និងសម្ភារៈវេជ្ជសាស្ត្រចំនួន១២មុខ នៅឃ្លាំងសស្តុករបស់ក្រសសួងសុខាភិបាល ស្ថិតនៅសង្កាត់ចោមចភ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅកាន់ព្រលានយនត្ហោះសម្រាប់ដឹកជញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២០។ សូមបញ្ជាក់ថា នៅថ្ងៃ២៤វិច្ឆិកានេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសបរិច្ចាគម៉ាសចំនួន២លាន និងគ្រឿងបរិក្ខាពេទ្យសសរុប១២មុខ ដល់ប្រទេសមីយ៉ាន់ម៉ាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សម្ដេចបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យម៉ម ប៊ុនហេង នាំយកសម្ភារៈទាំងនោះតាមជើងយន្តហោះពិសេស ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសទី២៦វិច្ឆិកាឆ្នាំ២០២០។

  • សហរដ្ឋអាមេរិកគ្រោងនឹងផ្ដល់ជំនួយ៦០ម៉ឺនដុល្លារបន្ថែមទៀត សម្រាប់ជួយដល់ប្រជាជនកម្ពុជា ដែលបានរងការប៉ះពាល់ដោយគ្រោះទឹកជំនន់

    សហរដ្ឋអាមេរិកគ្រោងនឹងផ្ដល់ជំនួយ៦០ម៉ឺនដុល្លារបន្ថែមទៀត សម្រាប់ជួយដល់ប្រជាជនកម្ពុជា ដែលបានរងការប៉ះពាល់ដោយគ្រោះទឹកជំនន់

    យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅរសៀលថ្ងៃស២៤វិច្ឆិកាឆ្នាំ២០២០ បានឲ្យដឹងថា សហរដ្ឋអាមេរិក គ្រោងនឹងផ្តល់ជំនួយបន្ថែមជូនដល់ប្រជាជនកម្ពុជា ដែលបានរងការប៉ះពាល់ដោយគ្រោះទឹកជំនន់នាពេលកន្លងមក។ ស្ថានទូតបានបន្តថា ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងផ្តល់ជំនួយក្នុងទឹកប្រាក់ ៦០ ម៉ឺនដុល្លារបន្ថែមពីលើជំនួយ ១០ម៉ឺនដុល្លារកាលពីខែតុលា ទៅដល់ដៃគូរបស់ខ្លួនគឺ កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីជួយដល់សហគមន៍ រងការប៉ះពាល់ដោយទឹកជំនន់។ ការប្រកាសនោះ បានធ្វើឡើងនៅស្ថានាទូតសហរដ្ឋអាមេរិកនៅថ្ងៃស២៤វិច្ឆកានេះ ដោយមានការចូលរួមពី លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy, អ្នកស្រី Veena Ready នាយិកាទីភ្នាក់ងារជំំនួយអាមេរិក USAID នៅកម្ពុជា និងអ្នកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោក និងជានាយិកាប្រចាំប្រទេសកម្ពុជា។

  • សន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្ដ្រកែលម្អការខូចខាត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ»

    សន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្ដ្រកែលម្អការខូចខាត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ»

    ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «យុទ្ធសាស្ដ្រកែលម្អការខូចខាត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» ដោយមានការចូលរួមបកស្រាយពី តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងមានការសម្របសម្រួលពី ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សន្និសីទមានគោលបំណង បង្ហាញជូនសាធារណជនឲ្យយល់ច្បាស់ អំពីគោលនយោបាយជាយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដើម្បីធ្វើអន្ដរាគមន៍ក្នុងការស្ដារឡើងវិញ លើវិស័យអភិវឌ្ឍន៍ជនបទដែលរងផលប៉ះពាល់ និងខូចខាតដោយសារគ្រោះទឹកជំនន់។ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ខ្សែផ្លូវដែលរងផលប៉ះពាល់ ចំនួន៦៧០ខ្សែ ស្មើនឹងប្រវែង៥,៣៨៩.៥៩គីឡូម៉ែត្រ ផ្លូវរងការខូចខាតប្រវែង ៣,១៥៤.៤២គីឡូម៉ែត្រ, សំណង់សិល្បការ្យសរុប ចំនួន២២៩កន្លែង ដោយប៉ាន់ស្មានថវិកាអស់ប្រមាណ៩១លានដុល្លារ។ ចំពោះអណ្តូងដែលទទួលរងការខូតខាតមានចំនួនសរុប ៤,១៥៥អណ្តូង។ ចំពោះការចំណាយក្នុងការជួសជុល និងស្ដារអណ្ដូងទឹកដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ទាំងអស់នេះមានចំនួនទឹកប្រាក់សរុបប្រមាណ៩០ម៉ឺនដុល្លារ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ចុះអន្តរាគមន៍បន្ទាន់តាមមុខព្រួញ សំខាន់ៗ ដែលបានវាយតម្លៃរួច ពិសេសខេត្តគោលដៅ ដែលបានទទួលរងផលប៉ះពាល់ខ្លាំង។…

  • ក្រុមប្រឹក្សាខេត្តកំពត រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត

    ក្រុមប្រឹក្សាខេត្តកំពត រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត

    កំពត៖ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងកំពត ដោយចូលរួមពីលោក-លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋពាក់ព័ន្ធ ប្រមាណជិត ៣០០នាក់។ វេទិកានេះមានគោលបំណង បង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពបែបប្រជាធិបតេយ្យ តាមរយះ រួមមាន៖ *ទី១៖ ផ្តល់ព័ត៌មានអំពីសមិទ្ធផល របស់រដ្ឋបាលខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០២០ និងផែនការសកម្មភាពជាអាទិភាពបន្ត។ *ទី២៖ រាយការណ៍អំពីលទ្ធផល ដែលរដ្ឋបាលខេត្ត បានអនុវត្តឆ្លើយតបនឹងបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩។ *ទី៣៖ ពិភាក្សា រិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈមមិនទាន់បានដោះស្រាយ នៅតាមមូលដ្ឋាន។ អង្គវេទិកាបាន​ពិនិត្យឃើញថា មានការចូលរួមមតិយោបល់របស់ប្រជាពលរដ្ឋបានយ៉ាងផុលផុស បង្ហាញពីស្មារតីចូលរួម និងទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។ ជាក់ស្តែង ជាលទ្ធផលនៅឆ្នាំ២០១៩ សំណូមពរសរុប មានចំនួន ១៥៥ករណី ក្នុងនោះបានដោះស្រាយរួច ១៣៣ករណី,…

  • ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករ និងចូលរួមរំលែកទុក្ខគ្រួសារសព ហេតុការគ្រោះថ្នាក់ចរាចរណ៍ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

    ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករ និងចូលរួមរំលែកទុក្ខគ្រួសារសព ហេតុការគ្រោះថ្នាក់ចរាចរណ៍ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

    ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល កាលពី រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនបងប្អូនកម្មកររោងចក្រ នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល និងចូលរួមរំលែក​​​ទុក្ខគ្រួសារសព ក្នុងបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកឥដ្ឋបុករថយន្តដឹកកម្មករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុត។ ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា  ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវចុះជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ឲ្យបានទាន់ពេលវេលា ជាក់ស្ដែងបងប្អូនកម្មករកម្មការិនីជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកខ្សាច់កណ្ដាលនេះ។ សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី២៣…

  • អភិបាលរាជធានីភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិJICA មិនត្រឹមតែជួយកសាង ប្រព័ន្ធលូបង្ហូរទឹក ការពារទឹកជំនន់ ប៉ុណ្ណោះទេ តែនូវបានកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់មុន នឹងបង្ហូរទឹកចូលទៅក្នុងទន្លេ

    អភិបាលរាជធានីភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិJICA មិនត្រឹមតែជួយកសាង ប្រព័ន្ធលូបង្ហូរទឹក ការពារទឹកជំនន់ ប៉ុណ្ណោះទេ តែនូវបានកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់មុន នឹងបង្ហូរទឹកចូលទៅក្នុងទន្លេ

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA ) មិនត្រឹមតែជួយកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូបង្ហូរទឹកដែលកាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែចៃការនូវបានកសាងនៅអាងប្រព្រឹត្តិកម្មទឹកកខ្វក់ឲ្យក្លាយជាទឹកស្អាតមុននឹងបង្ហូរទឹកចូលទៅក្នុងទន្លេថែមទៀត។ឯកឧត្តមឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈឯឧបានទទួល ជួបសម្ដែងការគួរសម ជាមួយលោក ស៊ូហ្កាណូ យូអុីឈី (Mr.SUGA NOYuichi)ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបញ្ចប់អណត្តិ(JICA ) និងលោកស្រីកាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) នៅសាលារាជធានីភ្នំពេញនា រសៀលថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ២០២០ ។ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៏ថា រដ្ឋបាលរាជធានីភ្នំពេញ ពិតជាអរគុណ ចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលបានបញ្ចប់ អណត្តិ(JICA ) បានជួយដល់រាជធានីភ្នំពេញ ជាក់ស្តែងដូចជាការកសាងនូវប្រព័ន្ធបង្ហូរទឹក ការផ្ដល់រថយន្តក្រុងសាធារណៈការបំពាក់នូវកាមេរ៉ាសុវត្ថិភាព ជាមួយនឹងការផ្ដល់នូវបច្ចេកទេសផ្សេងៗទៀត ។ មកដល់ពេលនេះ jica បានជួយរាជធានីភ្នំពេញលើគម្រោងការពារទឹកជំនន់ជំហានទី៤ហើយ ដោយក្នុងគម្រោងជំហានទី៤នេះjicaបាននិងកំពុងធ្វើសកម្មភាព ដាក់លូបង្ហូរទឹកខ្នាតធំនៅក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ ។ឯកឧត្តមសង្ឃឹមថា គម្រោងទាំងពីរនេះនឹងកាត់បន្ថយបានយ៉ាងធំលើការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌទាំងពីរនេះ។ ជាក់ស្តែង ក្នុងគម្រោងការពារទឹកជំនន់ជំហានទី៣ ដែលអង្គការចៃកាបានធ្វើឡើងនៅក្នុងខណ្ឌ៧មករាឃើញថាគម្រោងនេះទទួលបានជោគជ័យ ដោយកាត់បន្ថយបាននូវការលិចលង់យ៉ាងធំនៅខណ្ឌ៧មករា។…

  • ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យការសាងសង់ផ្ទះពលរដ្ឋរងគ្រោះ

    ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យការសាងសង់ផ្ទះពលរដ្ឋរងគ្រោះ

    បន្ទាយមានជ័យ៖ គ្រោះទឹកជំនន់បង្កឱ្យប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ប្រមាណជា ៤ពាន់ខ្នង ក្នុងនោះខូចខាតប្រមាណជា ១០ភាគរយ ដែលទាមទារឱ្យមានការសាងសង់ ឬជួសជុល។ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុ រាត្រី ជាអភិបាលខេត្ត បាននិងកំពុងយកចិត្តទុកដាក់ធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការជួសជុល និងសាងសង់ផ្ទះប្រជាពលរដ្ឋឡើងវិញ។ ទេសរដ្ឋមន្ត្រី គន់ គីម ធ្វើដំណើរចុះទៅពិនិត្យដោយផ្ទាល់នូវការជួសជុល និងសាងសង់ផ្ទះប្រជាពលរដ្ឋ ។ ឯកឧត្តម ថ្លែងប្រាប់ប្រជាពលរដ្ឋរងគ្រោះ ពីការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ទេសរដ្ឋមន្ត្រី គន់ គីម ថ្លែងកោតសរសើរអភិបាល អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចក្នុងខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយអន្តរាគមន៍ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ រួមទាំងការសាងសង់ផ្ទះឡើងវិញ។

  • មន្រ្តីក្រសួងបរិស្ថានលើកទឺកចិត្តឱ្យបង្កើនការដាំដើមឈើនៅតាមទីសាធារណៈសាលារៀននិងវត្តអារាម

    មន្រ្តីក្រសួងបរិស្ថានលើកទឺកចិត្តឱ្យបង្កើនការដាំដើមឈើនៅតាមទីសាធារណៈសាលារៀននិងវត្តអារាម

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ជាមួយការទទួលបានម្លប់ត្រជាក់និងបរិស្ថានកាន់តែស្អាតបរិសុទ្ធល្អនោះមន្ត្រីនៃ ក្រសួងបរិស្ថានបានលើកទឹកចិត្តអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋឱ្យបង្កើនការចូលរួមដាំដើមឈើនៅតាមទីសាធារណៈ សាលារៀន វត្តអារាមនិងនៅតាមក្រសួង មន្ទីរអង្គភាពនានា។           ការលើកទឹកចិត្តឱ្យបង្កើនការដាំដើមឈើនេះធ្វើឡើងដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថាការដាំដើមឈើគឺមិនត្រឹមតែផ្តល់ម្លប់ត្រជាក់ទេប៉ុន្តែវាក៏ជាផ្នែកមួយយ៉ាងសំខាន់ដើម្បីបង្កើនភាពបៃតង ចូលរួមការពារបរិស្ថាននិងធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី បង្កើនគុណភាពខ្យល់ ថែរក្សាគុណភាពដី និងការពារប្រភពទឹកក្រោមដីសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត បន្ថែមពីលើព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិដែលកម្ពុជាមានស្រាប់ និងបានកំពុងការពារនិងអភិរក្ស។ ឯកឧត្តម រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ព្រៃឈើដើរតួនាទីសំខាន់ក្នុងការការ ពារប្រព័ន្ធអេកូឡូស៊ីដែលយើងចាំបាច់ត្រូវដាំបន្ថែមពីលើឈើធម្មជាតិដែលកម្ពុជាមាន។  ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាបច្ចុប្បន្ន គម្របព្រៃឈើកម្ពុជាមានជាង ៨,៥ លានហិកតាស្មើនឹង ៤៦,៨៦ភាគរយ នៃផ្ទៃដីសរុប របស់កម្ពុជា។ដោយឡែកផ្ទៃដីព្រៃឈើដែលស្ថិតក្រោមការការពារនិងអភិរក្សដោយក្រសួងបរិស្ថានមានទំហំប្រមាណ ៧,៣ លានហិកតាដោយចែកចេញជា ៦៥ តំបន់ការពារធម្មជាតិដែលរួមមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង រួមនឹងរបៀងអភិរក្សជីវៈចម្រុះ។    ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថានៅពេលតាមទីប្រជុំជន និងភូមិដ្ឋានប្រជាពលរដ្ឋមានភាពបៃតង នោះនឹងចូលរួមយ៉ាងសំខាន់ក្នុងការធ្វើឱ្យខ្យល់បរិសុទ្ធ រក្សាគុណភាពដី និងប្រភពទឹកក្រោមដី និងជាផ្នែកមួយនៃការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។…

  • ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ៖ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»

    ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ៖ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»

    ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរស្រុកស្រីស្នំខេត្តសៀមរាប បានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ» ដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៤៧ អនក្រ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតទិវាអនាម័យបរិស្ថានជាតិ. ទិវានេះត្រូវប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែវិច្ឆិកា ជារៀងរាល់ឆ្នំាដើម្បីបំផុស ចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងយោធពលខេមរភូមិន្ទ នគរបាល អ្នករាជការគ្រប់ផ្នែកគ្រប់ថ្នាក់ សិស្ស និស្សិត គ្រប់ភូមិ ដើម្បីឲ្យចូលរួមទាំងស្មារតី និងសម្ភារៈក្នុងការធ្វើអនាម័យ និងកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ មជ្ឈមណ្ឌល សេដ្ឋកិច្ចសំដៅបំបាត់ឲ្យយខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗដើម្បីកែលម្អគុណភាពបរិស្ថាន ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសគ្របដណ្តប់ដោយ រុក្ខជាតិខៀវស្រងាត់ ផ្កាចំរុះពណ៌ លើកស្ទួយសុខភាពជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងប្រជាពលរដ្ឋប្រកបដោយអនាម័យបរិស្ថានល្អ។ ក្នុងឱកាសនោះ លោក ហ៊ន់…

  • សំណល់ប្លាស្ទិករាប់សិបតោនក្នុងមួយឆ្នាំៗត្រូវបានទប់ស្កាត់មិនឱ្យហូរចូលបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តសៀមរាប

    សំណល់ប្លាស្ទិករាប់សិបតោនក្នុងមួយឆ្នាំៗត្រូវបានទប់ស្កាត់មិនឱ្យហូរចូលបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តសៀមរាប

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖យ៉ាងហោចណាស់កាកសំណល់ដែលជាសារជាតិប្លាស្ទិកគ្រប់ប្រភេទក្នុងមួយឆ្នាំៗប្រមាណជិត ២០០ តោនត្រូវបានទប់ស្កាត់និងប្រមូលចេញមិនឱ្យហូរចូលបឹងទន្លេសាប នៅភូមិសាស្ត្រខេត្តសៀមរាប។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា មន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិកាក្រសួងបរិស្ថាន។ ថ្លែងនៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២០នេះក្នុងពិធីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកប្រចាំឆ្នាំ២០២០ឯកឧត្តម នេត្រ ភក្ត្រា ឱ្យថា បឹងទន្លេសាបត្រូវបានបំពុលដោយថង់ប្លាស្ទិកទាំងសហគមន៍ដែលរស់នៅលើបឹងទន្លេសាបនេះផង និងការហូរនាំយកប្លាស្ទិក ដែលបងប្អូនប្រជាពលរដ្ឋបោះចោលគ្មានសណ្តាប់ធ្នាប់តាមព្រែក តាមស្ទឹងនានាចាក់ចូលមកក្នុងបឹងទន្លេសាបផង។ យ៉ាងណាក្តី ឯក ឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ថាសារជាតិប្លាស្ទិកគ្រប់ប្រភេទក្នុងមួយឆ្នាំៗប្រមាណជិត ២០០ តោនត្រូវបានទប់ស្កាត់និងប្រមូលចេញមិនឱ្យហូរចូលបឹងទន្លេសាប នៅភូមិសាស្ត្រខេត្តសៀមរាបដែលជាផ្នែកមួយចូលរួមថែរក្សាបរិស្ថានដើម្បីនិរន្តរភាពទីស្អាត មានមេត្រីភាពបរិស្ថាន ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព។  ឯកឧត្តមនេត្រភក្ត្រាបានលើកឡើងថាចំពោះការអប់រំនិងផ្សព្វផ្សាយលើផលប៉ះពាល់ពីសំណល់ប្លាស្ទិកពិតជាមានសារៈសំខាន់និងត្រូវធ្វើ ជាប្រចាំហើយជាមួយគ្នានេះត្រូវមានការចូលរួមអនុវត្តជាប្រចាំ រួមនឹងបង្កើតគំនិតផ្តួចផ្តើមផ្សេងៗដើម្បីប្រសិទ្ធភាពនៃការកាត់បន្ថយការបំពុលដោយប្លាស្ទិកក្នុងបឹងទន្លេសាប។ បើតាមការឱ្យដឹងរបស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន ស្ថានភាពគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២០នេះគឺបរិមាណបង្កើតសំណល់ប្រមាណ ៥០៦តោនក្នុងមួយថ្ងៃ ហើយបរិមាណកែច្នៃឡើវិញមានប្រមាណ ១០៣ តោនក្នុងមួយថ្ងៃ (អាជីវករប្រមូលទិញអេតចាយ មានចំនួន៤៩ទីតាំង) បរិមាណសំណល់ប្រមូលយកទៅដាក់ទីលានចាក់សំរាមប្រមាណ ២៤១តោនក្នុងមួយថ្ងៃ ហើយបរិមាណសំណល់ដែលបោះចោលដោយខុសច្បាប់ប្រមាណ ១៦២តោនក្នុងមួយថ្ងៃ ដែលបាន ដុតចោល បោះចោលតាមដងផ្លូវ និងប្រឡាយសាធារណៈ៕