-
ក្រសួងវប្បធម៌បិទជាបណ្តោះអាសន្ន រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍
ក្រសួងវប្បធម៌បិទជាបណ្តោះអាសន្ន រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។
-
សមិទ្ធផល អគារគណបក្សប្រជាជនកម្ពុជា ដែលជាអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ តម្លៃជិត ៦ម៉ឺនដុល្លារ នៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ទើបសាងសង់រួចរាល់ ធ្វើពិធីសូត្រមន្តឡើងស្នាក់ការថ្មី និងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សមិទ្ធផលថ្មីនៃអាគារគណបក្សប្រជាជនកម្ពុជា ដែលជាអំណោយសម្តេចក្រឡាហោម សខេង និងលោកជំទាវ មានតម្លៃជិត៦ម៉ឺនដុល្លារ ស្ថិតនៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលទើបតែសាងសង់រួចរាល់បានធ្វើពិធីសូត្រមន្តឡើងស្នាក់ការថ្មីនេះ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃចុងសប្តាហ៍កន្កងទៅនេះ។ ពិធីរៀបចំឡើងស្នាក់ការថ្មីនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម លី ឌីនូរី ទីប្រឹក្សាក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ជាសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុកថ្មគោល និងជា អនុប្រធានគណៈពង្រឹងមូលដ្ឋានឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង និងដោយមានការចូលរួមពីលោក ជា សម្បត្តិ អភិបាលស្រុកថ្មគោលនិងអាជ្ញាធរមូលដ្ឋានឃុំ ព្រមទាំងសមាជិក សមាជិការ នៃ គណបក្សឃុំជ្រោយស្តៅ ជាច្រើនផងដែរ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទីនោះបានសម្ដែងនូវអំណរសាទរចំពោះសមិទ្ធផលថ្មីនៅក្នុងមូលដ្ឋាន របស់ពួកគាត់រស់នៅ ហើយត្រូវបានរាជរដ្ឋាភិបាល និងក្រុមការងារចុះជួយមូលដ្ឋានទីនោះនិងអាជ្ញាធរខេត្តបាត់ដំបង បានធ្វើការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គមជាច្រើន ក្នុងឃុំស្រុករបស់ខ្លួន និងបានធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនក្នុងមូលដ្ឋានមានការរីកចម្រើនផងដែរ។ នៅក្នុងឱកាសនិមន្តព្រះសង្ឃសូត្រមន្ត ឡើងស្នាក់ការថ្មីរបស់គណបក្សឃុំ ជាអំណោយ របស់សម្ដេចក្រឡាហោម សខេង និងលោកជំទាវ តាម រយៈឯកឧត្តម លី ឌីណូរី ជាអនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំជ្រោយស្ដៅ បានថ្លែងឲ្យដឹងថា៖ ជានិច្ចជាកាលទាំងក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំនៃគណៈពង្រឹងមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកនិងមូលដ្ឋានឃុំតែងតែបានចុះផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋានខ្លួន ដើម្បីចុះសួរសុខទុក្ខ…
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពីករណីឆ្លងជំងឺកូវីដ១៩ របស់ក្រុមគ្រួសារអគ្គនាយកពន្ធនាគារ ជូនជនរួមជាតិ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តផ្ញើសារពិសេសជូនបងប្អូនជនរួមជាតិ ពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ១៩របស់ក្រុមគ្រួសារឯកឧត្តម ឆែម សាវុធ អគ្គនាយកពន្ធនាគារ នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សម្តេចតេជោ ហ៊ុន សែន បានហៅករណីឆ្លងជំងឺកូវីដ១៩របស់ក្រុមគ្រួសារអគ្គនាយកពន្ធនាគារគឺជារឿងធ្ងន់ធ្ងរណាស់ ហើយអំពាវនាវឲ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ប្រញាប់ប្រញាល់ចូលខ្លួនមកធ្វើតេស្តដើម្បីស្វែងរកមេរោគកូវីដ១៩។ គិតត្រឹមម៉ោងនេះ មានមនុស្សចំនួន៨នាក់ហើយ នៃក្រុមគ្រួសាររបស់អគ្គនាយកពន្ធនាគារបានឆ្លងជំងឺកូវីដ១៩។ នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានភ័យស្លន់ស្លោរ ពាក់ព័ន្ធករណីឆ្លងក្នុងសហគមន៍នេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់សិទ្ធិដល់រដ្ឋមន្រ្តី និងអភិបាលខេត្ត ក្នុងផ្អាកជាបណ្តោះអាសន្នផ្នែកខ្លះនៃក្រសួង ឬបិទភោជនីយដ្ឋានណា ដែលមានការពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ ក្រុមគ្រូពេទ្យបានធ្វើសំណាកលើមនុស្សជាង៣០០០នាក់ ៕
-
ឯកឧត្ដម គុយ សុផល អញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសព ចំនួន ០២គ្រួសារ ដែលបានស្លាប់ដោយពុលថ្នាំពុលក្នុងទឹកអណ្តូងដៃ ក្បែរចំការឪឡឹក នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ ឯកឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅក្រសួង ព្រះបរមរាជវាំង តំណាងដ៏ខ្ពងខ្ពស់ សម្ដេចចៅហ្វាវាំង គង់ សំអុល បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះពុលទឹកអណ្ដូង ចំនួន ១៣ គ្រួសារ នឹងសពស្លាប់ដោយពុលទឹក ចំនួន ០២គ្រួសារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះរមរាជវាំង ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក អម សុភា អភិបាលរងខេត្ត ថ្នាក់ដឹកនាំស្រុក។ អំណោយក្នុងមួយគ្រួសារទទួលបាន៖១. គ្រួសារសព ចំនួន ០២គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត មួយ មាន ក្រមា១ ភួយ១ មុង១ សារ៉ុង១ និងថវិកា ចំនួន ៥០០.០០០រៀល។ ២. អ្នកចូលបុណ្យសព ចំនួន ៥៥នាក់ ម្នាក់ៗ…
-
សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញពិនិត្យមើលទីតាំងត្រៀមបើកការដ្ឋានសម្ភោធផ្លូវ៣៨ខ្សែនៅថ្ងៃស្អែកក្នុងក្រុងសៀមរាប
នារសៀលថ្ងៃទី២៩ វិច្ឆិកាឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញពិនិត្យមើលទីតាំងត្រៀមបើកការដ្ឋានសម្ភោធផ្លូវ៣៨ខ្សែនៅថ្ងៃស្អែកក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
-
ការផ្អាកដំណើរការសាលារៀនអន្តរទ្វិបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍