-
សាលាដំបូងរាជធានីភ្នំពេញផ្អាកសវនា ការចំនួន២សប្ដាហ៍ដោយមន្ដ្រីមួយចំនួនតម្រូវ ឲ្យធ្វើចត្ដាឡីស័ក
( ភ្នំពេញ) ៖ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០ នេះ បានចេញសេចក្តីជូនដំណឹងដល់ មេធាវីភាគីពាក់ព័ន្ធក្នុងសំណុំរឿងក៏ដូចជាសាធារណជនថាសាលាដំបូងរាជធានីភ្នំពេញសម្រេចប្រកាសផ្អាក សវនាការគ្រប់សំណុំរឿងទាំងអស់ដែលមានអ្នកជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) មណ្ឌលអប់រំកែប្រែ ទី១ ( ម១) និងមណ្ឌលអប់រំកែប្រែ ទី២ ( ម ២) រយៈពេល២ សប្តាហ៍ចាប់ពី ថ្ងៃទី៣០ ខែវិច្ឆិការហូតដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ ។ នៅក្នុងសេចក្តីជូនដំណឹងស្តីពី « ការលើកពេលសវនាការ » នេះ សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ ពន្ធនាគាររាជធានី ភ្នំពេញ (PJ) មណ្ឌលអប់រំកែប្រែ ទី១ ( ម ១) និងមណ្ឌលអប់រំកែប្រែ ទី២ ( ម២) បានដាក់ លិខិត មក សាលាដំបូង រាជធានី ភ្នំពេញ ដែល មានកម្ម វត្ថុ…
-
សារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ជូន ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងខេត្តសៀមរាប អំពីការដាក់ចេញវិធានការបន្ថែមនានាជុំវិញ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា (ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២០)
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្រសួងមហាផ្ទៃ ក្រោយផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា»
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គ្រាដែលកំពុងធ្វើចត្តាឡីស័ក ក្រោយចូលរួមប្រជុំជាមួយលោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ហើយរកឃើញជំងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្នុងក្រសួងមហាផ្ទៃ។តាមរយៈសារសំឡេងផ្ញើទៅកាន់ថ្នាក់ដឹកនាំ និងមន្ដ្រីចំណុះក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្ត សក់ សេដ្ឋា សរសេរបទបញ្ជាមួយមកខ្ញុំ ដើម្បីចុះហត្ថលេខា យើងបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ»។គួរជម្រាបថា អគ្គនាយកដ្ឋានពន្ធនាគារ ដែលសម្ដេចក្រឡាហោម ស ខេង បញ្ជាបិទបណ្ដោះអាសន្ននេះ មានទីតាំងស្ថិតនៅអគារ N នៃទីស្ដីការក្រសួងមហាផ្ទៃ ប៉ុន្ដែការបិទនេះ មិនតម្រូវឲ្យបិទទាំង ស្រុងនោះទេ ពោលបិទតែកន្លែងធ្វើការផ្ទាល់របស់អគ្គនាយកដ្ឋានពន្ធនាគារប៉ុណ្ណោះ ពោលកន្លែងផ្សេងដែលនៅកន្លែងនេះ គឺនៅធ្វើការធម្មតា។ក្រោយផ្ទុះនូវព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» នេះ មន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ថ្នាក់ដឹកនាំបានបញ្ជាភ្លាមៗ ឲ្យមានការបាញ់ថ្នាំសម្លាប់មេរោគ ជាបន្ដបន្ទាប់ផងដែរ ហើយមុននឹងចូល ធ្វើការនៅអគារ N…
-
តុលាការសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធករណី ឆបោក ប្រាក់២៤មុឺនដុល្លារ ដាក់ពន្ធនាគារ
(ភ្នំពេញ) ៖ លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២០នេះបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរស ម្នាក់ជាអ្នកម៉ៅការសាងសង់ការ៉ាស់សាំង ក្រោមការចោទប្រកាន់ពីបទ«មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ពាក់ព័ន្ធនិងបទល្មើសចេញសែកស្អុយ ២៤មុឺនដុល្លារ ប្រព្រឹត្តកាលពីថ្ងៃទី១០កញ្ញា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ។ បើតាមដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមឈ្មោះ ឡុង វណ្ណា បានបង្គាប់អោយសមត្ថកិច្ចនាំយកឈ្មោះ ឌៀប វង់ឌី អាយុ ៣៧ ឆ្នាំ មានលំនៅស្ថានលេខ ៧ ផ្លូវលេខ៨ បុរីប៉េងហួរបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី ។ សូមជម្រាបថា កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះ ឌៀប វង់ឌី បានទំនាក់ ទំនងអ្នកមានប្រាក់ក្រាសក្រែលម្នាក់ដើម្បីសាង់សង់ការ៉ាស់សាំងដែលមានតម្លៃរហូតដល់២៤មុឺនដុល្លារ លុះពេលទទួលបានសាច់ប្រាក់ទាំងដុំៗរួចហើយ ឈ្មោះឌៀប វង់ឌី មិនបានសាងសង់ការ៉ាសសាំងឲ្យម្ចាស់លុយទេ គឺគេបង្វិលទៅកម្សាន្ដលេងនៅកាសុីណូ រហូតដល់ចាញ់អស់លុយពីខ្លួន ហើយដោយបាត់ យូរពេកមិនឃើញបានលទ្ធផលម្ចាស់ក៏បានទាមទារយកប្រាក់វិញ ប៉ុន្ដែពេលនោះឈ្មោះ ឌៀប វង់ឌី បានចេញសែក…
-
ស្ថានទូតខ្មែរនៅប្រទេសកូរ៉េ អបអរនិស្សិតនាយទាហានខ្មែរ២នាក់ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រសេនាធិការកងទ័ពជើងអាកាស និងជើងទឹកនៅប្រទេសកូរ៉េខាងត្បូង
នៅថ្ងៃសទី៣០វិច្ឆិការឆ្នាំ២០២០ ស្ថានទូតខ្មែរនៅសាធារណរដ្ឋកូរ៉េ បានអបអរសាទរ លោកវរសេនីយ៍ទោ នុត មិនា និសិត្សនាយទាហានកម្ពុជា សិក្សាថ្នាក់បញ្ជាការសេនាធិការកងទ័ពជើងអាកាស និងលោកវរនាវីទោ បូរ សុខសម្បត្តិ សិក្សាថ្នាក់បញ្ជាការសេនាធិការកងទ័ពជើងទឹក នៅសកលវិទ្យាល័យបញ្ជាការសេនាធិការចំរុះ ក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េ នាទីក្រុងថេឆុន ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យគួរជាទីមោទនៈ។ ក្នុងនាមក្រសួងការពារជាតិ និងការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបង្ហាញការជឿជាក់ថា នាយទាហានទាំងពីរ នឹងនាំយកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍នានា ដែលទទួលបានពីវគ្គសិក្សា ក៏ដូចជាទិដ្ឋភាពជាក់ស្តែងនៅកូរ៉េ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យការពារជាតិកម្ពុជាឲ្យកាន់តែប្រសើឡើងថែមទៀត។
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ដែលគ្រោងចំណាយថវិកាប្រមាណ ១៥០លានដុល្លារ
សៀមរាប៖ នៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលគ្រោងចំណាយថវិកាប្រមាណ ១៥០លានដុល្លារ ។ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូ ម៉ែត្រ ដោយ គ្រោង ប្រើប្រាស់ ថវិកាជាតិសរុបប្រមាណ ១៥០លានដុល្លារ ដោយរាប់ទាំងការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងលូទឹកខ្វក់។ ឯកឧត្ដម ស៊ុន ចាន់ថុល បន្តថា តាមរយៈការសិក្សាលម្អិត រចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួន ប្រភេទរួមមាន៖ ប្រភេទទី១. ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូAC កម្រាស់៥សង់ទីម៉ែត្រ ឡើងវិញ ប្រភេទទី២. ជាផ្លូវស្ថិតក្នុង តំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុង…
-
គណៈកម្មការរៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ បានសម្រេចផ្អាករៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ ដែលគ្រោងធ្វើនៅថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២០ នៅស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីចូលរួមការពារ ទប់ស្កាត់ និងបង្ការពីការរីករាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា
គណៈកម្មការរៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ បានសម្រេចផ្អាករៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ ដែលគ្រោងធ្វើនៅថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២០ នៅស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីចូលរួមការពារ ទប់ស្កាត់ និងបង្ការពីការរីករាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា ។