Category: ការងារមូលដ្ឋាន

  • អភិបាលខេត្តបាត៎ដំបង ចុះពិនិត្យមើលស្ថានភាពផ្លូវក្រួសក្រហមចំនួន០២ខ្សែ ក្នុងសង្កាត់អូម៉ាល់និងសង្កាត់វត្តគរ ដោយគ្រោងកែលម្អឲ្យទៅជាផ្លូវក្រាលកៅស៊ូ (DBST) វិញ

    អភិបាលខេត្តបាត៎ដំបង ចុះពិនិត្យមើលស្ថានភាពផ្លូវក្រួសក្រហមចំនួន០២ខ្សែ ក្នុងសង្កាត់អូម៉ាល់និងសង្កាត់វត្តគរ ដោយគ្រោងកែលម្អឲ្យទៅជាផ្លូវក្រាលកៅស៊ូ (DBST) វិញ

      នៅល្ងាចថ្ងៃទី០២ខែធ្នូឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង លោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តបាត់ដំបង ព្រមទាំងមន្ត្រីសំខាន់ៗមួយចំនួន បានចុះពិនិត្យមើលស្ថានភាពផ្លូវក្រួសក្រហមចំនួន ០២ខ្សែ ដែលស្ថិតក្នុងសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង។ ក្នុងការចុះពិនិត្យមើលនេះ ក៏មានចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ទាំង២ ខាងលើផងដែរ។      កន្លងទៅនេះបើទោះបី ជាកម្ពុជាទទួលរងផលប៉ះពាល់ជាសកលពីវិបត្តិកូវីដ-19ក្តី តែការអភិវឌ្ឍន៍និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសង្គម ដែលជាតម្រូវការចាំបាច៎របស់ប្រជាពលរដ្ឋ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់និងនៅតែបន្តធ្វើជាបន្តបន្ទាប់។ ដោយឡែក សម្រាប់ខេត្តបាត់ដំបង ដោយមើលឃើញពីកង្វល់របស់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង២ខាងលើនេះ។ នៅរសៀលថ្ងៃនេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានចុះទៅពិនិត្យមើលពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដោយបានចុះទៅពិនិត្យមើលផ្លូវក្រាលក្រួសក្រហម ចំនួន ២ខ្សែនៅក្នុងសង្កាត់អូរម៉ាល់និងសង្កាត់វត្តគរ ដោយគ្រោងធ្វើការកែលម្អ ជាផ្លូវក្រាលកៅស៊ូ (DBST)វិញ។        ខ្សែផ្លូវដែលត្រូវចុះពិនិត្យមើលនោះដោយក្នុងនោះ៖ផ្លូវខ្សែទី១-ស្ថិតនៅក្នុងសង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ស្ថិតនៅខាងលិចផ្សារបឹងរាំងដោយឆ្លងកាត់ភូមិបឹងរាំងនិងភូមិដាក់សសរ។ ហើយផ្លូវនេះរដ្ឋបាលខេត្តបាត៎ដំបង គ្រោងផែនការ ក្នុងការកែលម្អទៅជាផ្លូវក្រាលកៅស៊ូDBST ដែលមានប្រវែងប្រមាណ ៣ គ.ម និងទទឹងផ្លូវ…

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារអរគុណក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដែលផ្តល់យន្តហោះ ដឹកម៉ាស និងបរិក្ខារពេទ្យ ទៅប្រទេសទីម័រ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារអរគុណក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដែលផ្តល់យន្តហោះ ដឹកម៉ាស និងបរិក្ខារពេទ្យ ទៅប្រទេសទីម័រ

    ភ្នំពេញ៖ ក្នុងសារលិខិតមួយដែលទទួលបាន នៅល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ (Cambodia Airway) ដែលបានផ្តល់យន្តហោះពីរគ្រឿង ដឹកម៉ាស និងបរិក្ខារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទៅកាន់ប្រទេសទីម័រ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។ ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ដែលបានជួយឧបត្ថម្ភការហោះហើរជាមនុស្សធម៌ជាលើកទី២ ដឹកជញ្ជូនម៉ាសចំនួន ១លាន៥ម៉ឺន និងបរិក្ខារពេទ្យសរុបចំនួន ១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅជូនរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។ គួររំលឹកថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក៏បានផ្តល់យន្តហោះប្រមាណ ៣គ្រឿង ជួយដឹកម៉ាស និងបរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ។…

  • នគរបាលខណ្ឌឬស្សីកែវ នាំយកម៉ាស់ចំនួន៥៥០០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចែកជូនពររដ្ឋតាមផ្លូវក្នុងមូលដ្ឋាន

    នគរបាលខណ្ឌឬស្សីកែវ  នាំយកម៉ាស់ចំនួន៥៥០០  ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចែកជូនពររដ្ឋតាមផ្លូវក្នុងមូលដ្ឋាន
  • អភិបាលរាជធានីភ្នំពេញដឹកនាំមន្រ្ដីរាជការរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងសមត្ថកិច្ចនិងអជ្ញាធរខណ្ឌ ចុះចែកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងវិថី ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

    អភិបាលរាជធានីភ្នំពេញដឹកនាំមន្រ្ដីរាជការរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងសមត្ថកិច្ចនិងអជ្ញាធរខណ្ឌ ចុះចែកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងវិថី ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២ខែធ្នូឆ្នាំ២០២០នេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញជាមួយនឹងកងកម្លាំងសមត្ថកិច្ចប៉ូលិសនិងអាជ្ញាធរខណ្ឌទួលគោកនិងខណ្ឌសែន សុខ បានចុះចែកម៉ាសជូនប្រជាពលរដ្ឋជាអ្នកដំណើរ ខណៈពួកគាត់កំពុងធ្វើដំណើរនៅតាមដងផ្លូវនៅតាមបណ្ដោយលេខ២៧១ត្រង់ស្ថានីយ៍ប្រេងតូតាល់ទល់មុខពេទ្យលោកសង្ឃក្នុងសង្កាត់ទឹកថ្លាខណ្ឌសែន សុខ។ម៉ាសដែលអភិបាលរាជធានីភ្នំពេញចែកនេះជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញចំនួន១លានម៉ាស់បន្ថែមទៀតកាលពីយប់ថ្ងៃទី១ធ្នូនេះ ខណៈដែលកាលពីថ្ងៃទី ១១ខែវិច្ឆិកាកន្លងមកនេះ សម្តេចបានប្រគល់មកចំនួន២លានម៉ាសរួចម្តងមកហើយមកដល់រដ្ឋបាលរាជធានីភ្នំពេញ ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការចាត់ចែងបន្តទៅឲ្យប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍នៅតាមមូលដ្ឋាន ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវសាធារណៈដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ខណៈដែលបាននឹងកំពុងរាតត្បាតចូលដល់សហគមន៍ហើយនោះ។ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមពាក់ម៉ាស លាងដៃនិងសាប៊ូ ជែល អាកុល និងអនុវត្តវិធានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសម្ដេចតេជោហ៊ុន សែនដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា៕សម្បត្តិ

  • AFHជាអង្គការដៃគូក្នុងការប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ ៖បើទោះបីជាកម្ពុជាជួបវិបត្តិកូវីដ-១៩ តែការផ្ដល់សេវាសុខាភិបាល នៅតែបន្តនិងប្រព្រឹត្តិទៅដោយរលូន

    AFHជាអង្គការដៃគូក្នុងការប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ ៖បើទោះបីជាកម្ពុជាជួបវិបត្តិកូវីដ-១៩ តែការផ្ដល់សេវាសុខាភិបាល នៅតែបន្តនិងប្រព្រឹត្តិទៅដោយរលូន

       នៅក្នុងឱកាសប្រារព្វ នូវ ទិវាសកលលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ខែធ្នូឆ្នាំ២០២០ ក្រោមប្រធានបទ “សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា” នៅខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ប្រធានអង្គការAHFបានថ្លែងថា៖ជាការលំបាកនូវក្នុងការងារប្រយុទ្ធប្រឆាំងជំងឺអេដស៍រយៈពេល១ឆ្នាំមកនេះ និងដោយសារតែមានជំងឺដ៏កាច់សាហាវជាសកលមួយទៀត គឺជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ បានបង្កនូវការលំបាកខ្លាំងក្នុងការទប់ស្កាត់ ព្រោះជាប្រភេទជំងឺផ្ដាសាយធំដ៏កាចសាហាវហើយនិងការចម្លង គឺ៖ងាយនិងបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ។       ប្រធានអង្គការសង្គមស៊ីវិលAFHដែលធ្វើការងារលើវិស័យសុខាភិបាល បានលើកឡើងបន្ថែមទៀតថា បើទោះបីជាកម្ពុជាកំពុងតែជួបនូវវិបត្តិជំងឺកូវីដ-19ដូចបណ្ដាប្រទេសក្នុងសកលលោកក៏ពិតមែន។តែការងារផ្ដល់សេវាសុខាភិបាល នូវក្នុងការព្យាបាលជំងឺផ្សេងៗជូនប្រជាពលរដ្ឋទាំងនៅតាមមន្ទីរពេទ្យរដ្ឋនិងនៅមន្ទីរពេទ្យក្លីនិកឯកជននៅតែបន្តប្រព្រឹត្តិទៅដោយរលូន។ ហើយក្នុងនោះក៏មានការផ្ដល់នូវសេវាថែទាំនិងព្យាបាលទៅលើអ្នកជំងឺអេដស៍ យ៉ាងម៉ត់ចត់ ផងដែរ។        លោកវេជ្ជបណ្ឌិតរូបនេះក៏បានសង្កត់ធ្ងន់ទៀតថា៖ ដោយសារតែបញ្ហាជំងឺកូវីដ-19នេះ គឺ៖យើងមានការព្រួយបារម្ភពីផែនការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ហើយជំងឺអេដស៍នៅតែជាបញ្ហាកង្វល់និងប្រឈមចម្បងរបស់ពិភពលោកផងដែរ។ ដោយឡែក បើទោះបីជាកម្ពុជាយើងទទួលបានជោគជ័យលើការងារប្រយុទ្ធប្រឆាំងមេរោគអេដស៍និងជំងឺអេដស៍ក៏ពិតមែន តែការងារទាំងនេះ វាក៏នៅមិនទាន់ ត្រូវបានបញ្ចប់នៅឡើយនោះទេ….។            លោកជំទាវ ស៊ុ ចិន្តា អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអាន នូវសារលិខិត របស់ សម្ដេចតេជោ ហ៊ុន សែន…

  • ២ ធ្នូ បុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា

    ២ ធ្នូ បុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា

    ថ្ងៃ ២ ធ្នូ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ចំពោះបុព្វហេតុពិតប្រាកដ នៃការស់ឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ នៅឆ្នាំ២០២០នេះ រណសិរ្ស ២ធ្នូនេះ គឺជាខួប ៤២ឆ្នាំ នៃការចាប់ផ្ដើមបង្កើតចលនាវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បើនិយាយពីថ្ងៃ ២ ធ្នូ ប្រជាជនកម្ពុជាចងចាំថាចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក បានផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ សាហាវព្រៃផ្សៃ កាន់អំណាចនៅកម្ពុជារយៈពេល៣ឆ្នាំ៨ខែ ២០ថ្ងៃ និងបានធ្វើទារុណកម្ម និងសម្លាប់ជនស្លូតត្រង់អស់ជាង៣លាននាក់ ហើយរំដោះជាតិ មាតុភូមិ និងសង្រ្គោះប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតជាថ្មី នៅថ្ងៃ៧ មករា ១៩៧៩។ មានឈ្មោះដើមថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» និងបច្ចុប្បន្នត្រូវបានហៅថាជា«រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» បានបង្កើតឡើងនៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ចលនា«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដឹកនាំដោយឥស្សរជនជាន់ខ្ពស់ជាច្រើនរូបរួមមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

  • នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍បណ្ដោះអាសន្ន

    នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍បណ្ដោះអាសន្ន

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាថ្មីមួយឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ ជាបណ្ដោះអាសន្ន រហូតរង់ចាំព្រឹត្ដិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ត្រូវបានបិទបញ្ចប់ និងមានការណែនាំថ្មី។ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដែលបានផ្ញើជូនថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ឧត្តមសេនីយ៍ឯក ស ថេត ថ្លែងថា «ដោយមានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំថា ក្នុងរយៈពេល១៥ថ្ងៃ ស្នើឲ្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលយើងអនុវត្តទៅលើអនុក្រឹត្យលេខ៣៩ សូមធ្វើការផ្អាកការផាកពិន័យបណ្ដោះអាសន្នសិន»។ ឧត្តមសេនីយ៍ឯក ស ថេត សង្កត់ធ្ងន់ថា បើទោះបីត្រូវផ្អាកការផាកពិន័យបណ្ដោះអាសន្នមែន ប៉ុន្ដែមន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវប្រចាំការនៅគោលដៅដដែល ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ និងផ្អាកការពិនិត្យជាតិអាល់កុលនៅពេលយប់ដូចគ្នា។

  • ក្រសួងអប់រំ៖ការប្រឡងឌីប្លូមថ្ងៃទី១រលូនល្អនិងមានសិស្សអវត្តមានតិចតួច

    ក្រសួងអប់រំ៖ការប្រឡងឌីប្លូមថ្ងៃទី១រលូនល្អនិងមានសិស្សអវត្តមានតិចតួច

    ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ក្នុងការដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នាថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០នេះបានប្រព្រឹត្តិទៅដោយរលូន តាមការគ្រោងទុកនៅគ្រឹះស្ថានសិក្សាទូទាំង២៥ខេត្ត-រាជធានី ហើយក្នុងនេះគេឃើញថាសិស្សអវត្តមាននោះមានចំនួនតិចតួចទេ។នេះជាការឱ្យដឹងពីសំណាក់ ឯកឧត្តម រស់ សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំយុវជននិងកីឡា។ថ្លែងប្រាប់ AMS ឯកឧត្តម រស់ សុវាចា បានបញ្ជាក់ប្រាប់ថា ជារួម ក្រសួងអប់រំ យុវជន និងកីឡាយល់ឃើញថា ៖គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តវិធានការសុវត្ថិភាពសុខភាពខ្ជាប់ខ្ជាន់។ចំពោះមេប្រយោគកំពុងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ពាក់ព័ន្ធក្នុងរឿងនេះដែរ ឯកឧត្តម រស់សុវាចាបានថ្លែងបញ្ជាក់ថា ក្នុងការដំណើរការប្រឡងថ្ងៃនេះគឺ ហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ។ក្រៅពីនេះចំពោះបេក្ខជនអវត្តមានមួយចំនួនតូចដូចឆ្នាំកន្លងមកដែរ។គួរបញ្ជាក់ថាការប្រឡងឌីប្លូមនឹងប្រព្រឹត្តិទៅមួយថ្ងៃទៀតនាថ្ងៃទី០១ ធ្នូ ២០២០តាមការគ្រោងទុក។សូមបញ្ជាក់ថាការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ នឹងប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម ២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង។គួររំលឹកថាកាលពីថ្មីៗមកនេះបើតាម ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹង ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ការប្រឡងសញ្ញាបត្រទុតិយភូមិ…

  • ដំរីអាស៊ីដ៏កម្រពីប៉ាគីស្ថានបានបញ្ជូន តាមយន្តហោះ ពិសេសមកដល់កម្ពុជាថ្ងៃនេះហើយ

    ដំរីអាស៊ីដ៏កម្រពីប៉ាគីស្ថានបានបញ្ជូន តាមយន្តហោះ ពិសេសមកដល់កម្ពុជាថ្ងៃនេះហើយ

    សៀមរាប៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងថាដំរីអាស៊ីឈ្មោះ «ខាវ៉ាន់» Kaavan ដែលជាដំរីដ៏កម្រនិងជិតផុតពូជ បានត្រូវគេដឹកតាមយន្តហោះពិសេសមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរ នៃប្រទេស កម្ពុជាហើយ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។នៅក្នុងពិធីទទួលដំរី ខាវ៉ាន់ នាអាកាសយានដ្ឋានអន្តរជាតិសៀមរាបកាលពីរសៀលថ្ងៃទី៣០ខែវិច្ឆិកាគេឃើញមានវត្តមានឯកឧត្តមនេត្រភក្រ្តា មន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថាន,រដ្ឋបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និងមន្ត្រីជំនាញផ្សេងទៀត និងតំណាងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា ដែលជាអ្នកទទួលដំរីខាវ៉ាន់ យកទៅថែរក្សា និងការពារ។ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប សត្វដំរីខាវ៉ាន់ ត្រូវបាននាំយកទៅកាន់ជម្រកថ្មីដែលមានទំហំដី ៤.៣៥០ហិកតា នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស។ នៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញីចំនួន ៣ ក្បាលដែលបានយកមកពីខេត្តមណ្ឌលគិរី។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា ដំរីខាវ៉ាន់ជាដំរីឈ្មោល មានអាយុ៣៥ឆ្នាំ ត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថាន តាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថាន បានសម្រេចឱ្យដំរី ខាវ៉ាន់ ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ពីអំណេះតទៅ ដំរីខាវ៉ាន់នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។ សត្វដំរីខាវ៉ាន់នេះនឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់ក្រសួងបរិស្ថាន និងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS)។

  • ចាប់គ្រឿងញៀនជិត៣គីឡូបំរុងផ្ញើចេញទៅអូស្ត្រាលីនិងនូវ៉ែលហ្សេឡង់

    ចាប់គ្រឿងញៀនជិត៣គីឡូបំរុងផ្ញើចេញទៅអូស្ត្រាលីនិងនូវ៉ែលហ្សេឡង់

    គ្រឿងញៀនជិត៣គីឡូក្រាមដែលគ្រោងដឹកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ត្រូវ សមត្ថកិច្ចបង្ក្រាបបាន។ យោងតាមមន្ទីរប្រឆាំងគ្រឿងញៀន ការស៊ើបអង្កេតស្រាវជ្រាវ រវាងពីថ្ងៃទី២០តុលា ដល់ថ្ងៃ២៧វិច្ឆិកាឆ្នាំ២០២០ បានឈានទៅបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឆ្លងដែន ចេញពីកម្ពុជា ទៅប្រ ទេសនូវ៉ែលហ្សេឡង់ និងអូស្ត្រាលី ដោយលាក់បង្កប់ក្នុងកញ្ចប់បញ្ញើប្រៃសណីយ៍ ចំនួន ៣លើក ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជនសង្ស័យចំនួន ៣នាក់ និង វត្ថុតាងគ្រឿងញៀន សរុប ជាង២ពាន់ ៥៤៩ក្រាម ត្រូវបានបង្ក្រាបក្នុងយុទ្ធនាការនោះ។ សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាប លើកទី១ ធ្វើឡើងនៅ ថ្ងៃទី២០ តុលា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនិញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយ ចាប់យក វត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជាង៨៥ក្រាម ដោយលាក់បង្កប់ក្នុងដំបង ២កំណាត់។ ការបង្ក្រាបលើកទី២ នៅថ្ងៃទី៥វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនិញនៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជាង១ពាន់២៩៥ក្រាម ដោយលាក់ បង្កប់ក្នុង បដិមាព្រះពុទ្ធរូបឈើ ២ព្រះអង្គ។ និងការបង្ក្រាបលើកទី៣…