-
អភិបាលខណ្ឌច្បារអំពៅ នាំថវិកាអភិបាលរាជធានីភ្នំពេញ ៤លានរៀលជូនមន្ត្រីនគរបាលម្នាក់កំពុងព្យាបាលជំងឺនៅផ្ទះ
ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រលប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បាននាំយកថវិកាចំនួន ៤.០០០.០០០រៀល របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកចរាចរណ៍ សណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។ លោកអភិបាលបាលខណ្ឌច្បារអំពៅ បាននាំនូវការផ្តាំផ្ញើសួរសុខពីសំណាក់ ឯកឧត្តម ឃួង ស្រង ត្រូវខិតខំព្យាបាលជំងឺ និងស្តាប់តាមឱវាទគ្រូពេទ្យ ដើម្បីបានឆាប់ជាសះស្បើយ។ លោកបញ្ជាក់ថា ឯកឧត្តម ឃួង ស្រេង កន្លងមកតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងទាំងនគរបាល ក៏ដូចអាវុធហត្ថ និងប្រជាការពារ ក្នុងការទំនុកបម្រុងពេលជួបការលំបាក ពិសេសពេលមានជំងឺឈឺថ្កាត់ជាដើម។ លោកអនុសេនីយ៍ឯក រស់ ហ៊ន ជាមន្ត្រីសកម្មការងារឈរជើងធ្វើចរាចរណ៍នៅភ្លើងស្តុប ផ្លូវជាតិលេខ១ (ផ្សារច្បារអំពៅ) មានជំងឺដុះដំសាច់ក្រោមថ្លើម។ លោក ចេង មុនីរ៉ា បានឲ្យដឹងថា លោកអនុសេនីយ៍ឯក រស់ ហ៊ន ត្រូវបានក្រុមគ្រួសារយកចេញពីមន្ទីរពេទ្យរដ្ឋមកសម្រាកនៅផ្ទះ និងកំពុងរៀបចំឯកសារដើម្បីបញ្ជូនទៅព្យាបាលនៅបរទេសបន្ត។…
-
រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០
រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០។
-
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវមន្ដ្រីរាជការ និងប្រជាពលរដ្ឋចូលរួមបរិច្ចាគធនធាន ជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវដល់មន្ដ្រីរាជការ និងប្រជាពលរដ្ឋ ចូលរួមបរិច្ចាគធនធានតាមលទ្ធភាព ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ។ក្នុងលិខិតអំពាវនាវនោះ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឺមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ដែលជាវប្បធម៌ នៃការចែករំលែករបស់ប្រជាជាតិ។ ទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋ នឹងបានជួយដល់គ្រប់វិស័យដូចជា សេដ្ឋកិច្ច សុខភាពសាធារណៈ សង្គមកិច្ច ជាពិសេសជួយដល់គ្រួសារបងប្អូនផ្ទាល់។សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមបណ្តាញទាក់ទង និងធនាគាររួមមាន៖១៖ តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្ទ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រីទី២៖ ធនាគារ ABA លេខគណនី (001249176) Tep Sothyទី៣៖ ធនាគារឯកទេសវីង ប្រាក់រៀលគណនីលេខ 9992, ប្រាក់ដុល្លារគណនីលេខ 9991ទី៤៖ ធនាគារអេស៉ីលីដា ប្រាក់រៀលគណនី 00010556999989, ប្រាក់ដុល្លារគណនីលេខ 00010556999999ទី៥៖ ធនាគារវឌ្ឍន…
-
លោក ថេង សុថុល ណែនាំឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះកូវីដ-១៩
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា បាននាំយកនូវដំណឹងដ៏រីករាយបំផុតមួយទៅជម្រាបជូនប្រជាពលរដ្ឋថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចកុំម្មង់ទិញវ៉ាក់សាំងការពារមេរោកកូវីដ-១៩ ជាជំហានដំបូងចំនួន១លានដូស សម្រាប់យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលពិតជាមហាសំណាងបំផុតរបស់កម្ពុជាយើងមានមេដឹកនាំ ប្រទេសដ៏វៀងវៃគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងនៅជាប់ជាមួយប្រជាពលរដ្ឋមិនថាប្រទេសជាតិ ស្ថិតក្នុងកាលៈទេសៈបែបណា។ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមន បញ្ជាក់ថា នៅក្នុងពេលនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងសង្កាត់ទួលទំពូង១ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងបរិវេណសាលារៀនវត្តទួលទំពូង។ លោក ថេង សុថុល បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះថាជំងឺដ៏កាចសាហាវនេះ និងកំពុងរាតត្បាតយ៉ាងសកម្មនៅក្នុងសហគមន៍របស់យើង ជាពិសេសក្នុងរាជធានីភ្នំពេញ ទាមទាឲ្យយើងគ្រប់គ្នាការពារខ្លួនជាប់ជានិច្ច តាមរយៈអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺ ពាក់ម៉ាស លាងដៃនិងសាប៊ូ អាល់កុល ឬជេល និងរក្សាគម្លាតសង្គម។ អំណោយដែលចែកជូនប្រជាពលរដ្ឋនៅទីនោះរួមមាន៖ ក្នុង១គ្រួសារទទួលបាន អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ស្កសរ សាប៊ូ ម៉ាស អាកុល…
-
ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់ម៉ាស អាល់កុល និងសម្ភារមួយចំនួនជូន ស.ស.យ.ក ក្រុង/ស្រុកទាំង០៧ ក្នុងខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បាននាំយកម៉ាសចំនួន២០,០០០ ម៉ាស សាប៉ូចំនួន៤៣២ដុំ អាល់កុលចំនួន ២១០លីត្រ និង ផ្ទាំងបដារអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ចំនួន៨០ផ្ទាំង ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅផ្តល់ជូនដល់គណៈកម្មាធិការ ស.ស.យ.ក.ក្រុង-ស្រុកទាំង៧ ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅគ្រប់មូលដ្ឋានទូទាំងខេត្តនៅស្នាក់ការ ស.ស.យ.ក ខេត្ត ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។ ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានផ្តល់នូវសម្ភារទាំងនេះសម្រាប់ខេត្តត្បូងឃ្មុំបន្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំង០៧ក្រុងស្រុក ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងសាយភាយបន្តរីករាលដាលក្នុងសហគមន៍ ពិសេសក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។
-
រដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តចុះណែនាំអំពីវិធីបង្ការ ការឆ្លង និង ការចម្លងកូវីដ-19 នៅតាមផ្សារនិងចែកម៉ាស់ ដល់បងប្អូនអាជីវករអ្នកលក់ដូរនៅតាមផ្សារ ចំនួន២ ក្នុងទីប្រជុំជននៃក្រុងបាត់ដំបង
ម៉ាស់ចំនួន ១.០០០ម៉ាស់ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងនិងសាលាក្រុង នាំយកទៅចែកជូនដល់បងប្អូនដែលជាអាជីវករ និង អ្នកលក់ដូរនៅតាមផ្សារនានាជាបន្តទៀតនៅក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០៨ខែវិច្ឆិកាថ្មីៗនេះតាមផ្សារចំនួន០២ គឺ៖ នៅផ្សារអូរតាគាំ២ក្នុងសង្កាត់ទួលតាឯក និងផ្សារបន្លែ ភួ ពុយ នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង។ ការចុះចែកម៉ាស់ និងបន្តចែក នៅតាមបណ្តាផ្សារនេះ របស់ រដ្ឋបាលខេត្តបាត់ដំបង ដោយមានវត្តមានពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរពី លោកអភិបាលក្រុងបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិក្រុមប្រឹក្សាខេត្ត ដោយបានចុះធ្វើការអប់រំណែនាំដល់បងប្អូនដែលជាអាជីវករនិងអ្នកលក់ដូរនៅក្នុងផ្សារទាំង២ខាងលើ អំពីវិធានការនិងគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ពីការរាតត្បាត និងការ ការពារជំងឺកូវិដ-19 ដោយត្រូវពាក់ម៉ាស ការលាងសម្អាតដៃជាមួយសាប៊ូ បាញ់អាល់កុល ឬ ជែល ឱ្យបានញឹកញាប់។ ក្នុងការចុះចែកនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង…
-
រដ្ឋបាលខណ្ឌច្បារអំពៅ បើកយុទ្ធនាការផ្សព្វផ្សាយវិធានការណ៍ណែនាំ និងការពារជំងឺកូវីដ-១៩
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌច្បារអំពៅ ធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការណ៍ណែនាំ និងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីទទួលបាននូវបទបញ្ជាណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យរដ្ឋបាលខណ្ឌទាំង១៤ គោរពទៅតាមការណែនាំទាំង១០ចំណុច បានដាក់ចេញ កាលពីពេលកន្លងមក ជាពិសេស អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច បានផ្ញើសារផ្តល់ការណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆកាមកនោះ គេឃើញរដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បាន បើកយុទ្ធនាការផ្សព្វផ្សាយយ៉ាងគគ្រឹកគ្រេង ។ តាមរយៈយុទ្ធនាការ បានបង្ហាញឱ្យឃើញពីកម្លាំងចលករដ៏សស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីដាស់រំលឹកដល់ប្រជាពលរដ្ឋ កុំភ្លេចស្មារតីឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច និងចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងការពារខ្លួន ការពារគ្រួសារ សហគមន៍ និងប្រទេសជាតិ ក្នុងគ្រាកំពុងជួបនូវជំងឺរាត្បាតដ៏កាចសាហាវមួយនេះនៅក្នុងសហគមន៍។ អនុវត្តតាមបទបញ្ជា និងអនុសាសន៍ខាងលើ រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំចាត់ចែងកម្លាំងនគរបាល មានរថយន្ត និងម៉ូតូកង់បីរបស់អាវុធហត្ថ បំពាក់ឧបករណ៍បំពងសម្លេង ហើយបានបើកយុទ្ធនាការបន្តផ្សព្វផ្សាយ…
-
នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។សន្និសីទវីដេអូ និងតាមប្រព័ន្ធ ZOOM ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅកាន់បណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន២៤ខេត្ត។ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១២៧ ស.ស.រ. ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តធ្វើការអប់រំផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ជាពាក់ព័ន្ធនឹងធនធានធម្មជាតិ ជាមួយគ្នា បានពង្រឹងយន្តការថ្នាក់រាជធានី ខេត្ត ប្រើប្រាស់កម្លាំងសរុបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ធ្វើការទប់ស្កាត់ និងបង្ក្រាបការកាប់ព្រៃឈើ ការដឹកឈើ ការនាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ ការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្ទ្រានយកដីរដ្ឋ និងការរុករករ៉ែដោយខុសច្បាប់។
-
សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល ត្រៀមថវិកា សម្រាប់ការទិញ១លានដូស ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ
ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការនាព្រលប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល ត្រៀមថវិកា សម្រាប់ការទិញ១លានដូស ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ សម្ដេចតេជោ បានលើកឡើងដូច្នេះថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។ សម្ដេចបានបញ្ជាក់ថា ពេលនេះ ប្រទេសមួយចំនួនផលិតបាន និងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះ សម្ដេចបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។ សម្ដេចបានសង្កត់ធ្ងន់ថា សម្ដេចក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។ ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។ សម្ដេចបន្តទៀតថា យើងសង្ឃឹមថា ដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕
-
ក្រសួងអប់រំ ប្រកាសពន្យារពេលប្រឡងបាក់ឌុបពីថ្ងៃទី២១-២២ ខែធ្នូ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានជូនដំណឹងពីការពន្យារពេល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) ដែលគ្រោងរៀបចំនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ។ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា សម្រាប់កាលបរិច្ឆេទច្បាស់លាស់ នៃការប្រឡង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។ដោយ រ៉ាវុធ