-
ក្រុមភ្នាក់ងារ អនាម័យ ក្នុងសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ ចំនួន ១៤គ្រួសារ ទទួលអំណោយមនុស្សធម៍របស់អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ
ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយក្រុមភ្នាក់ងារអនាម័យ សង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ ចំនួន ១៤គ្រួសារ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ ។ ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ ក៍សូមអគុណ ដល់ភ្នាក់ងារអនាម័យ សង្កាត់ ទាំង៧ ក្នុងការខិតខំប្រឹងប្រែង ប្រមូលសំរាមនៅតាមមូលដ្ឋានសង្កាត់ទាំង៧ នៃ រដ្ឋបាលខណ្ឌមានជ័យយើង ដើម្បីកុំអោយមានការកកស្ទះសំរាម ទៅតាមកន្លែងស្តុក និងទុកដាក់សំរាម នានា នៅក្នុងមូលដ្ឋានសង្កាត់ទាំង៧ ។ យ៉ាងណាមិញ លោក ឌី រ័ត្នខេមរុណ…
-
ឯកឧត្តម ជួប ប៉ារីស៍ អញ្ជើញប្រគល់កង់អាគុយ និងកុំព្យូទ័រ ដល់មន្ត្រីការរិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន តាមបណ្តាមន្ទីរបរិស្ថានរាជធានី-ខេត្ត
ភ្នំពេញ ៖ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងចំណេះដឹងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កង់អាគុយ និងកុំព្យូទ័រ ជូនដល់មន្ត្រីនៃការរិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន តាមបណ្តាមន្ទីរបរិស្ថានរាជធានី-ខេត្ត នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងថា ការចែកជូនកង់អាគុយ និងកុំព្យូទ័រ នៅពេលនេះ គឺដើម្បីជួយសម្រួលដល់ការបំពេញការងាររបស់មន្ត្រីនៃការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ទៀតថា កិច្ចការងាររបស់ការិយាល័យចំណេះដឹង និងបរិស្ថាន គឺសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយ និងបង្កើនចំណេះដឹងបរិស្ថាន ទៅដល់សាធារណជនឲ្យបានយល់អំពីបរិស្ថាន និងប្តូរឥរិយាបថរបស់គាត់ឲ្យចូលរួមប្រតិបត្តិមេត្រីបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តម ជួប ប៉ារីស៍ ក៏បានចែករំលែកនូវបទពិសោធន៍ការងារ ក៏ដូចជាផ្តល់អនុសាសន៍មួយចំនួន ដល់មន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ដើម្បីអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរផងដែរ៕ ដោយ /…
-
អភិបាលខេត្តកណ្តាល អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ (L. CDI) នៅស្រុកកៀនស្វាយ
ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ (L. CDI) ស្ថិតនៅភូមិស្លាបតាអោន ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនលោក លោកស្រីថ្នាក់ដឹកនាំវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ដោយក្តីនឹករឭកក្រៃលែង។ ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែមានការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលជាជនទីទ័លក្រ និងជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយនានា ដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយឡើយ។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់លោក លោកស្រី ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ និងត្រូវប្រកាន់ខ្ជាប់នូវអនាម័យ៣ប្រការគឺ៖ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត ហើយត្រូវឧស្សាហ៍លាងសំអាតដៃនឹងសាប៊ូ ឬទឹកអាល់កុល…
-
រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងធ្វើការជួសជុលផ្លូវសំបុកមាន់ អ៊ុតកៅស៊ូ AC និងពង្រីកផ្លូវមួយចំនួន ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់ផងដែរ
ការដ្ឋានមួយចំនួនដែលកំពុងដំណើរការមានដូចជា ជួសជុលគ្រឹះ និងអ៊ុតកៅស៊ូផ្លូវលេខ៥១ និងផ្លូវលេខ៩០ ខណ្ឌដូនពេញ ផ្លូវលេខ២៨៥ ខណ្ឌទួលគោក ជួសជុលគ្រឹះ និងពង្រីកផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ និងជួសជុលគ្រឹះចាក់បេតុង និងអ៊ុតកៅស៊ូ AC មហាវិថីអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ខណ្ឌមានជ័យ។ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការអធ្យាស្រ័យ និងសូមមានការយោគយល់ពីសំណាក់ប្រជាពលរដ្ឋទាំងអស់ ចំពោះការរំខានដែលអាចកើតមានឡើងក្នុងអំឡុងពេលដំណើរការការដ្ឋានទាំងនេះ។
-
លោក សេង ទៀង តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ចុះត្រួតពិនិត្យ ប្រគល់-ទទួល ការងារសាងសង់ អគារខេមរៈវិទូ
ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួង រួមមានតំណាងទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ ប្រគល់-ទទួល ការងារសាងសង់អគារខេមរៈវិទូ ក្នុងរាជបណ្ឌិតសភាកម្ពុជា ស្ថិតនៅរាជធានីភ្នំពេញ។ សមាសភាពគណៈកម្មការរួមមាន លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាតំណាងទីស្តីការគណៈរដ្ឋមន្ត្រី (ភាគីអ្នកម្ចាស់ការ), លោក ឃុត ធីរិទ្ធ ប្រធានការិយាល័យលទ្ធកម្ម សំណង់ និងសេវាទី១ ជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងលោកឧត្តមសេនីយ៍ត្រី ចាន់ សុខឡា មេបញ្ជាការរងកងវិស្វកម្ម ជាតំណាងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប (ភាគីអ្នកទទួលការ)។
-
កសិដ្ឋានចិញ្ចឹមចៀមក្នុងស្រុកព្រៃនប់ កំពុងដំណើរការល្អ
ក្រុមនិស្សិតខេត្តបន្ទាយមានជ័យ បានបើកកសិដ្ឋានចិញ្ចឹមចៀមមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កសិដ្ឋានបានកំពុងដំណើរការចិញ្ចឹមចៀម ពូជយកសាច់ចំនួន ៦១៥មេពូជ មេបណ្ដើរកូន ១៥០ក្បាលនិងកូនតូច ចំនួន ២១៩ក្បាល។ តាំងពីបានបើកដំណើតការរយៈពេលជាង៦ខែមកនេះ កសិដ្ឋានបានបង្កើតកូនចៀមកើនឡើងសរុប៩០០ក្បាល។កញ្ញា ព្រំ ផល្លី ប្រធានផ្នែកទីផ្សារ នៃក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បច្ចុប្បន្នក្រុមនិស្សិតមកពីបណ្ដាលរាជធានីខេត្ត រួមជាមួយនិស្សិតនៃខេត្តបន្ទាយមានជ័យបានសហការគ្នាបង្កើតកសិដ្ឋានចិញ្ចឹមចៀម នៅក្នុងស្រុកព្រៃនប់នេះឡើង ដោយមានការជួយជ្រោមជ្រែងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងបានផ្ដល់ទីតាំងកសិដ្ឋាន ដែលផ្ទៃដីចំនួន ២ ហិកតាសម្រាប់ធ្វើរោង និងផ្ទៃដីសម្រាប់ឲ្យចៀមដើរ ស៊ីស្មៅតាមធម្មជាតិលើផ្ទៃដី ជាង ៣៤ ហិកតា។ កន្លងមកក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ បានពិសោធន៍ ស្រាវជ្រាវ និងបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍របស់ខ្លួន តាមរយៈការចិញ្ចឹមចៀមនៅក្នុងសិដ្ឋាន។ការចិញ្ចឹមចៀម ផ្តួចផ្តើមឡើងក្នុងគោលបំណងបង្កើតឲ្យទៅជាការចិញ្ចឹម ជាលក្ខណៈ កសិទេសចរណ៍ ព្រោះក្រុមយុវនិស្សិតបាននិងកំពុងចិញ្ចឹម ដូចជា ចៀម សត្វអូទ្រីស ជាដើម។ ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ អាចមកកម្សាន្ត និងបានស្គាល់ ហើយមិនបាច់ចំណាយ ថវិកាច្រើន ទៅមើលការចិញ្ចឹមសត្វប្រភេទនេះនៅឯបរទេសឡើយ។…
-
អគារថ្មីនៃស្នងការដ្ឋាននគរបាល បុកគ្រឹះសាងសង់ ចំណាយថវិកាជិត ១៥ម៉ឺនដុល្លារ
កំពង់ធំ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបើកការដ្ឋានក្រុងពាលីបញ្ចុះបឋមសិលា សាងសង់សាលប្រជុំ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធិបតី ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងលោក លោកស្រី ស្នងការរង លោក លោកស្រីប្រធានការិយាល័យចំណុះ ឲ្យស្នងការខេត្តកំពង់ធំជាច្រើនរូប។ ឧត្តមសេនីយ៍ទោ ម៉ែន លី ថ្លែងថា ដោយសារឃើញអង្គភាពកង្វះសាលប្រជុំ ដែលមានលក្ខណៈធំទូលំទូលាយ ទើបលោកបានដឹកនាំលោក លោកស្រីស្នងការរង និងកងកម្លាំងសាងសង់សាលប្រជុំធំមួយ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការបំពេញភារកិច្ចកិច្ចប្រជុំនានា ជាពិសេសផ្ដល់ភាពស្រួលក្នុងការបើកវគ្គបណ្ដុះបណ្ដាល រយៈពេលខ្លីលើវិស័យធនធានមនុស្ស ដល់កងកម្លាំងដែលអាចផ្ទុកមនុស្ស ចូលរួមប្រជុំបានជាង៣០០នាក់ និងគ្រោងចំណាយថវិកា១៤៧,០០០ដុល្លារ។ ឧត្តមសេនីយ៍ទោ ម៉ែន លី បញ្ជាក់ ថា អគារសាលប្រជុំដែលកំពុងតែបុកគ្រឹះសាងសង់ មានពីរអាគារ អាគារទី១ មានទំហំ១១ម៉ែត្រ គុណ៣១ ម៉ែត្រ អាចផ្ទុកអ្នកចូលរួមប្រជុំបានជាង៣០០នាក់ មានបន្ទប់ទឹក ប្រុសស្រី ចំណែកអាគារខ្នែង ដែលមានទំហំ៧ម៉ែត្រ គុណ១១ ម៉ែត្រ មានសាលប្រជុំតូច អាចផ្ទុកមនុស្សបាន ជាង១០នាក់ មាន បន្ទប់ទឹក…
-
ក្រសួងប្រៃសណីយ៍ចេញវិធានការរារាំងការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម (Telegram)
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃ១៥ធ្នូឆ្នាំ២០២០ បានចេញវិធានការ ណែនាំដល់អ្នកប្រើប្រាស់ឲ្យប្រុងប្រយ័ត្ន និងរារាំងការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម (Telegram)ក្រោមទម្រង់ជាការក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ឬឈ្មោះបុគ្គលដទៃ។
-
បងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារណាត់ខេត្តបាត់ដំបង បានទទួលសោតូប ដើម្បីចូលលក់ដូរឡើងវិញ ក្រោយពីធ្វើការជួសជុលរួចរាល់
តូបលក់ដូរ ចំនួន៤០ តូប នៅក្នុងផ្សារណាត់(ផ្សារធំ)បាត់ដំបង ដែលទទួលរងដោយសារគ្រោះអគ្គីភ័យនូវក្នុងហេតុការទុស្សេខ្សែភ្លើងបណ្តាលឲ្យឆាបឆេះ កាលពីព្រលប់ ថ្ងៃទី៣០ខែសីហាឆ្នាំ២០២០នៅវេលាម៉ោង៥,១៥នាទីល្ងាច កាលពីប៉ុន្មានខែមុននេះ។ ត្រូវបាន ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចុះសិក្សាស្រាវជ្រាវករណីឆេះផ្សារណាត់បាត់ដំបងនិងសម្របសម្រួលជាមួយអាជីវករលក់ដូរ ក្នុងការរៀបចំសម្អាតអនាម័យបរិស្ថានសណ្តាប់ធ្នាបរបៀបរៀបរយ សោភ័ណភាពនិងការលើកផែនការជួសជុលពីការខូចខាត និងការរៀបចំនូវប្រព័ន្ធបណ្តាញនានាក្នុងផ្សារឡើងវិញ។និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រគល់សោតូប លក់ដូរក្នុងផ្សារធំបាត់ដំបងនិងក្រោយពីបញ្ចប់ការជួសជុលឲ្យប្រសើរឡើងវិញរួចរាល់ជាស្ថាពរ ចំនួន៤០តូប ដើម្បីប្រគល់ជូនដល់បងប្អូនដែលជាអាជីវករម្ចាស់ទីតាំងតូប នៅទីនោះផ្ទាល់ បានលក់ដូរជាថ្មីឡើងវិញ។ ការប្រគល់តូបខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ ដោយមានវត្តមានចូលរួមពីលោកអភិបាលក្រុងបាត់ដំបង លោកប្រធានគណៈកម្មការផ្សារ លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសូរិយោដីខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួន ដោយបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករជាម្ចាស់តូបផ្ទាល់។ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ដែរថា៖ ការប្រគល់សោតូបដល់អាជីវករ ចំនួន៤០តូប ខាងលើនេះ គឺជាការជួសជុលតូប ដើម្បីជួយសម្រួលដល់បងប្អូនបានចូលលក់ដូរឡើងវិញសិន។ តែទំហំការជួសជុលធំនៃគម្រោងកែលម្អផ្សារណាត់ឲ្យប្រសើរឡើងវីញនោះ គឺជាជំហានបន្តបន្ទាប់នៅថ្ងៃខាងមុខទៀត។ហើយថវិកាដែលជួសជុលតូបឡើងវិញនេះ គឺជាប្រភពថវិកានៃរដ្ឋបាលខេត្តបាត់ដំបង។ គូររំលឹកដែរថាកន្លងមកអគ្គិភ័យដែលបានឆាបឆេះក្នុងផ្សារណាត់ក្រុង-ខេត្តបាត់ដំបង បានឆេះបំផ្លាញតូបលក់ដូរគ្រឿងទេសចាប់ហួយចានឆ្នាំងនិងផ្នែកខ្លះតូបលក់ខោអាវ លក់ក្រណាត់ប្រមាណជាង៤០តូប ហើយត្រូវបានក្រុមពន្លត់អគ្គីភ័យពន្លត់ឲ្យរលត់និងគ្រប់គ្រងបានទាំងស្រុងវិញក្នុងយប់ថ្ងៃកើតហេតុខាងលើ កន្លងទៅ បានទាំងស្រុង។…