Category: ការងារមូលដ្ឋាន

  • ឯកឧត្តម ដួង ដារ៉ា ចុះជួបពលរដ្ឋដែលកំពុងមានទំនាស់ដីធ្លី នៅភូមិ អូរឧកញ៉ាហេង ស្រុកព្រៃនប់

    ឯកឧត្តម ដួង ដារ៉ា ចុះជួបពលរដ្ឋដែលកំពុងមានទំនាស់ដីធ្លី នៅភូមិ អូរឧកញ៉ាហេង  ស្រុកព្រៃនប់

    ខេត្តព្រះសីហនុ៖ ដោយមានសំណូមពរពីប្រជាពលរដ្ឋ និងពីក្រុមហ៊ុន ចំពោះវិវាទដីធ្លី ដែលបានបណ្តាលអោយមានអំពេីហឹង្សាកាលពីពេលថ្មីៗកន្លងមក នោះ នៅថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះជួបបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ នៅភូមិអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្នុងឱកាសនេះ ឯកឧត្តម ដួង ដារ៉ា បានថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលក្រុមការងារដោយទឹកចិត្តស្រឡាញ់រាប់អាន ជាមួយនឹងជំនឿជឿជាក់លេីការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយឈរលេីគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានសួរនាំពត័មានមួយចំនួនរួចហេីយពាក់ព័ន្ធនឹងប្រវត្តិកាន់កាប់គ្រប់គ្រងអាស្រ័យផលលេីដី ហេីយក៏បានធ្វេីបញ្ជីស្រង់ឈ្មោះបងប្អូនបានមួយចំនួន ហេីយដែរ ដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងៀម ដេីម្បីទុកពេលវេលាអោយខ្ញុំធ្វេីការជូន។ រីឯចំពោះបងប្អូនអ្នកកាសែតវិញ សូមកុំសរសេរអ្វីដែលធ្វេីអោយមានការភ័ន្តច្រឡំបន្ថែមបញ្ហាដល់ការដោះស្រាយទំនាស់នេះ។ ឯកឧត្តម ថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង ៕ ដោយ វណ្ណលុក

  • រដ្ឋបាលខេត្តកំពតអំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យឲ្យគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ

    រដ្ឋបាលខេត្តកំពតអំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យឲ្យគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ

    ដើម្បីធានាដល់ការអភិវឌ្ឍដីប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព គុណភាព ប្រកបដោយចីរភាព តាមការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពតបានអំពាវដល់ក្រុមហ៊ុនអចលនទ្រព្យ ឬ ម្ចាស់គម្រោងអភិវឌ្ឍដីទាំងអស់ សូមបន្ថែមការយកចិត្តទុកដាក់ អនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគត្តិយុត្តិផ្សេងៗឲ្យបានម៉ឹងម៉ាត់ ។ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីអំពីការងារប្រមូលចំណូលរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា កំពតមានសកត្តានុពលខ្លាំងណាស់ និងអំណោយផលដល់់ការងារប្រមូលចំណូលសម្រាប់ខេត្ត។ ពិសេសវិស័យធំៗពីរ គឺវិស័យអចលនទ្រព្យ ឬ គម្រោងអភិវឌ្ឍដី និងវិស័យរ៉ែ ដែលបច្ចុប្បន្នកំពុងមានសកម្មភាពយ៉ាងមមាញឹក ។ ប៉ុន្តែដោយសារការអនុវត្តច្បាប់នៅខ្វះចន្លោះ និងមានចំណុចប្រឈមច្រើន ទើបធ្វើឲ្យប្រាក់ចំណូលរបស់ខេត្តនៅមានកម្រិត ។ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសូរិយោដីខេត្តកំពត លោក ដាញ់ សារី បានលើកឡើងថា នៅក្នុងភូមិសាស្ត្រខេត្តកំពតមានក្រុមហ៊ុនអចលនាទ្រព្យ គម្រោងអភិវឌ្ឍដីនៅក្នុង ក្រុង/ស្រុក ទាំង ៨ មានចំនួនសរុប ៧០ គម្រោង ក្នុងនោះគម្រោងដែលមានលិខិតអនុញ្ញាតអភិវឌ្ឍជីមានចំនួន ២៣គម្រោង, គម្រោងដែលគ្មានលិខិតអនុញ្ញាតអភិវឌ្ឍដី មានចំនួន ៤៨…

  • រដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំត្រួតពិនិត្យការដាក់ឆ្លងវាយតម្លៃអំពីនិមិត្តសញ្ញាអត្តសញ្ញាណ(ឡូហ្គោ)របស់ស្រុក-ក្រុងទាំង១៤និងឃុំ-សង្កាត់ទាំង១០២ ក្នុងខេត្តរបស់ខ្លួន

    រដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំត្រួតពិនិត្យការដាក់ឆ្លងវាយតម្លៃអំពីនិមិត្តសញ្ញាអត្តសញ្ញាណ(ឡូហ្គោ)របស់ស្រុក-ក្រុងទាំង១៤និងឃុំ-សង្កាត់ទាំង១០២ ក្នុងខេត្តរបស់ខ្លួន

      និមិត្តសញ្ញាណសំគាល់នូវអត្តសញ្ញាណរបស់ស្រុក-ក្រុងឃុំ-សង្កាត់ ដែលចំណុះរដ្ឋបាលខេត្តបាត់ដំបង តាមរយៈការដាក់ឆ្លងគំនូរពង្រៀងដើម្បីសុំធ្វើការដាក់ឆ្លងលើកយោបល់កែលម្អ ដើម្បីឈានទៅសម្រេចជាផ្លូវការអំពីអត្តសញ្ញាណឬ(សញ្ញាឡូហ្គោ)ស្រុកក្រុងទាំង១៤និងឃុំ-សង្កាតទាំង១០២របស់ខេត្ត ត្រូវបានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០។ក្រោមអធិបតី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងវត្តមានឯកអភិបាលរងខេត្តទទួលបន្ទុក អស់លោកប្រធាននិងអនុប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន ព្រមទាំងអស់លោកជាអភិបាល-អភិបាលរងស្រុក-ក្រុងទាំង១៤និងមន្ក្រីក្មុងស្រុក-ក្រុងពាក់ព័ន្ធ មួយចំនួនផងដែរ។       តាមរយៈការឆ្លងនូវរូបគំនូរពង្រាង របស់ រដ្ឋបាលស្រុក-ក្រុង ដែលបានដាក់ឆ្លង និង បានកំណត់នូវគំនូរថាជាអត្តសញ្ញាណសំគាល់ និងជានិមិត្តសញ្ញា (ឡូហ្គោ)នៃរដ្ឋបាលដែនដីស្រុក ក្រុងទាំង១៤និងឃុំ-សង្កាត់ទាំង១០២ ចំណុះស្រុកក្រុងនិមួយៗ របស់ខ្លួននោះ។          ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងនូវការកោតសរសើរដល់អាជ្ញាធររដ្ឋបាលស្រុកក្រុងឃុំសង្កាត់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលាដើម្បីចុះធ្វើការសិក្សាស្រាវជ្រាវពីលក្ខណៈភូមិសាស្ត្រ ប្រវត្តិទឹកដីលក្ខណៈសម្បត្តិធម្មជាតិពាក់ព័ន្ធទឹកដីរបស់ខ្លួន។ ហើយស្រុកឃុំខ្លះទៀតក៏ជាប់ទាក់ទិនទៅនិងប្រវត្តិសាស្ត្រប្រវត្តិ នៃ រឿងព្រេងបុរាណ ដែលទាំងអស់នេះត្រូវបានធ្វើការសិក្សាលម្អិត ដើម្បីរិះរកធាតុផ្សំ ប្រមូលផ្តុំនូវទស្សនៈច្រើន មតិច្រើន និងការចងចាំរបស់ចាស់ព្រឹទ្ធាចារ្យ ដែលចងចាំពីសាវតានិងប្រវត្តិកាលនៃសម័យកាលភូមិឋាននិមួយៗរបស់ខ្លួន ដើម្បីយកមករំលេចចេញជានិមិត្តសញ្ញានៃអត្តសញ្ញាណតំបន់រដ្ឋបាលដែនដីរបស់ខ្លួន ដែលទាំងនេះវាមិនត្រឹមតែស្រាវជ្រាវប្រវត្តិទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ។តែវាក៏ជាលក្ខ័ន្តកំណត់ដោយជាក់លាក់នៃប្រវត្តិកាលដ៏យូរលង់របស់រដ្ឋបាលនិមួយៗដើម្បីរក្សាទុកជាប្រវត្តិសាស្ត្រយូរអង្វែងសម្រាប់មនុស្ស និងកូនចៅយើងជំនាន់ក្រោយៗទៀត។ ហើយជាពិសេសទៀត វាក៏ជាអត្តសញ្ញាណសំគាល់ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានមកទស្សនាក្នុងខេត្ត ក្នុងស្រុក-ក្រុង និងឃុំ-សង្កាត់ របស់ បងប្អូនផងដែរ។         ឯកឧត្តម អភិបាលខេត្តបាត់ដំបង ងួន…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមជាមួយប្រតិភូអមដំណើរបានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ…

  • លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលបានផ្តល់កុំព្យូទ័រ និងម៉ាស៊ីនព្រីន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង

    លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលបានផ្តល់កុំព្យូទ័រ និងម៉ាស៊ីនព្រីន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង

    លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលកំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ និងម៉ាស៊ីនព្រីនធ័រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា តាមរយៈ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ជូនដល់រដ្ឋបាលខេត្តស្វាយរៀង ដែលពិធីបានរៀបចំឡើងនៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានផ្តាំផ្ញើរឲ្យអង្គភាពក្រោមឱវាទរបស់រដ្ឋបាលខេត្តស្វាយរៀង នៅពេលដែលបានទទួលសម្ភារៈទាំងនេះហើយ ត្រូវ ៖ ត្រូវប្រើប្រាស់ឲ្យចំគោលដៅ មានតម្លាភាព និងមានប្រសិទ្ធភាព និងត្រូវពង្រឹងសម្ថតភាពនៃការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា ។ ជាពិសេស ត្រូវអនុវត្តឲ្យបាននូវវិធានការណ៍របស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតសង្គម ការលាងដៃនឹងសាប៊ូ ឬជែល ដើម្បីបង្ការនូវជំងឺកូវីដ១៩ ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន បើទោះបីជាក្នុងកាលទេសៈដែលពិភពលោកបាននឹងកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ប្រទេសទាំងពីរនៅតែរក្សាបាននៅចំណងមិត្តភាព និងការឧបត្ថម្ភ តាមរយៈ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់នូវសម្ភារៈប្រើប្រាស់ក្នុងការិយាល័យជាដើម…

  • លោកជំទាវម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ថ្នាក់មូលដ្ឋានទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះជម្ងឺកូវីដ១៩

    លោកជំទាវម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ថ្នាក់មូលដ្ឋានទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះជម្ងឺកូវីដ១៩

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ថ្នាក់មូលដ្ឋានទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ។ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតក៍ដោយក៍ត្រូវតែបន្តក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលដោយនាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និង កុមារកំព្រាដោយសារមេរោគអេដស៍ ចំនួន៣៣គ្រួសារសិនដែលសាខានឹងគ្រោងចែកចំនួន ២៥៧ គ្រួសារ នៅថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់គិតគូរថែទាំសុខភាព…

  • UnionPay International និង Mpay សហការគ្នាក្នុងការផ្តល់នូវបទពិសោធន៍ទូទាត់ប្រាក់ ដែលមានភាពងាយស្រួល និង ប្រសើរជាងមុនដល់ប្រជាពលរដ្ឋកម្ពុជា

    UnionPay International និង Mpay សហការគ្នាក្នុងការផ្តល់នូវបទពិសោធន៍ទូទាត់ប្រាក់ ដែលមានភាពងាយស្រួល និង ប្រសើរជាងមុនដល់ប្រជាពលរដ្ឋកម្ពុជា

    ភ្នំពេញ ៖ បណ្តាញទូទាត់ប្រាក់លំដាប់ពិភពលោក UnionPay នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសនៅថ្ងៃនេះថា បានធ្វើកិច្ចសហការក្នុងភាពជាដៃគូបែបស៊ីជម្រៅជាមួយនឹងក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត Mpay ក្នុងការចេញនូវកាត Contactless Prepaid Cardដំបូងបង្អស់របស់ UnionPay នៅក្នុងទីផ្សារ និង ដាក់ឱ្យដំណើរការនូវ QR Code សម្រាប់ធ្វើការទូទាត់ប្រាក់ដល់ដៃគូអាជីវកម្មខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អ្នកប្រើប្រាស់និងអាជីវករនៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែទទួលបាននូវសេវាកម្មទូទាត់ប្រាក់ដែលមានភាពច្នៃប្រឌិតជាងមុនប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងទទួលបាននូវបទពិសោធន៍ទូទាត់ប្រាក់ដែលមានភាពងាយស្រួល និង ប្រសើរជាងមុនផងដែរ។ តាមរយៈកិច្ចសហការក្នុងភាពជាដៃគូជាមួយ UnionPay ទាំងការចេញនិងទទួលបាននូវសេវាកម្ម MPay នឹង ចេញនូវកាតបង់ប្រាក់ជាមុនចំនួន ២ ប្រភេទ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់ប្រាក់យ៉ាងងាយស្រួលតាមរយៈភ្នាក់ងារលក់ (Point-of-Sale) ដែលមាននៅទូទាំងប្រទេស ដោយគ្រាន់តែធ្វើការដាក់កាតពីលើឧបករណ៍ទូទាត់ប្រាក់ ឬ ធ្វើការទិញទំនិញតាមប្រព័ន្ធអនឡាញពីដៃគូអាជីកម្មជាង ១០ លានកន្លែងដែលទទួលយកកាត UnionPay ។ លើសពីនេះ Mpay បានដាក់ឱ្យដំណើរការ UnionPay QR Code សម្រាប់ធ្វើការទូទាត់ប្រាក់ដល់ដៃគូអាជីវកម្មជាង ៣,០០០ កន្លែង…

  • ស្ថានទូតខ្មែរនៅកូរ៉េខាងត្បូងបំភ្លឺជុំវិញករណីស្លាប់របស់ពលការិនីខ្មែរម្នាក់

    ស្ថានទូតខ្មែរនៅកូរ៉េខាងត្បូងបំភ្លឺជុំវិញករណីស្លាប់របស់ពលការិនីខ្មែរម្នាក់

    ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃ២៤ធ្នូឆ្នាំ២០២នេះ បានចេញលិខិតបំភ្លឺថា កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ស្ថានទូតបានទទួលព័ត៌មានផ្លូវការពីប៉ូលីសកូរ៉េ អំពីការស្លាប់ពលការិនី ផ្នែកកសិកម្មឈ្មោះ នួន សុខខេង កើតថ្ងៃទី ១៦ ខែតុលា ឆ្នាំ១៩៩០ បានទទួលមរណភាពនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួននាថ្ងៃទី ២០ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៤ និង៣០នាទីរសៀល ស្ថិតនៅតំបន់ផូឆន់។ ក្នុងករណីនោះ ស្ថានទូតកម្ពុជា សង្កេតឃើញការចុះផ្សាយព័ត៌មានមួយចំនួន ក្នុងបណ្ដាញសង្គម និងក្នុងបណ្ដាញផ្សព្វផ្សាយក្នុងស្រុកនៅសាធារណរដ្ឋកូរ៉េ អំពីការស្លាប់របស់ពលការិនីខាងលើ ដែលបានលើកហេតុផលផ្សេងៗគ្នាដែលផ្ទុយពីការពិត និងមានក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់មួយចំនួនតូច បានវាយប្រហារមកលើស្ថានទូតកម្ពុជា ដោយគ្មានមូលដ្ឋាន ភស្ដុតាងត្រឹមត្រូវ ដែលជាចេតនាកេងចំណេញនយោបាយពីការស្លាប់នោះ។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា បន្ទាប់ពីបានទទួលរបាយការណ៍ផ្លូវការ អំពីការធ្វើកោសល្យវិច្ច័យសាកសព ដែលផ្ដល់ដោយប៉ូលីសកូរ៉េ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ គឺពលការិនីឈ្មោះ នួន សុខខេង ខាងលើ បានស្លាប់បណ្ដាលមកពីមានជំងឺក្រិនថ្លើមផ្ទាល់ខ្លួនជាបញ្ហាចម្បង។ យោងទៅតាមនីតិវិធីរបស់ប៉ូលីស ជាមួយនឹងកិច្ចអន្ដរាគមន៍ និងតាមដានរបស់ស្ថានទូត ការធ្វើកោសល្យវិច្ច័យនោះនឹងត្រូវបញ្ជូនទៅតុលាការ និងរដ្ឋអាជ្ញា…

  • អាជ្ញាធរខេត្តបាត់ដំបង និងរៀបចំមណ្ឌលចត្តាឡីស័ក នៅក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស បន្ថែមដើម្បីទទួលពលករដែលត្រូវបញ្ជូនមកពីខេត្តបន្ទាយមានជ័យ

    អាជ្ញាធរខេត្តបាត់ដំបង និងរៀបចំមណ្ឌលចត្តាឡីស័ក នៅក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស បន្ថែមដើម្បីទទួលពលករដែលត្រូវបញ្ជូនមកពីខេត្តបន្ទាយមានជ័យ

      ក្នុងដំណើរចុះពិនិត្យមើល ការធ្វើចត្តាឡីស័ករបស់ពលករ ក្នុងស្រុកកំរៀងនិងចុះពិនិត្យនៅតាមច្រកព្រំដែនកម្ពុជា-ថៃជាប់នឹងខេត្តបាត់ដំបង។ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា អាជ្ញាធរខេត្ត កំពុងត្រៀមរៀបចំនូវមណ្ឌលចត្តាឡីស័កមួយកន្លែងទៀត នៅក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតក្នុងក្រុងបាត់ដំបង ដើម្បីរង់ចាំទទួលបងប្អូនពលករ ដែលបានវិលត្រឡប់តាមច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ហើយត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ និងបញ្ជូនមកកាន់ខេត្តសាមីរបស់ពួកគេ ដើម្បីដាក់នៅដោយឡែក រយៈពេល១៤ថ្ងៃ ក្នុងការទប់ស្កាត់កុំឲ្យមានការឆ្លងនិងចម្លងរីករាលដាលជំងឺកូវីដ-១៩ ។   ក្នុងចុះពិនិត្យការធ្វើចត្តាឡីស័ករបស់ពលករ ក្នុងស្រុកកំរៀង និងពិនិត្យតាមច្រកព្រំដែនកម្ពុជា-ថៃ ជាប់នឹងខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានថ្លែងថា៖ដោយយោងតាមការជូនដំណឹងពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ថា៖បងប្អូនពលករ ដែលមានទីលំនៅក្នុងខេត្តបាត់ដំបងមានចំនួនជាង១៣០នាក់ ដែលបានឆ្លងដែនវិលត្រឡប់មកពីថៃតាមច្រកនានានៃខេត្តបន្ទាយមានជ័យនិងកំពុងតែដាក់ឲ្យធ្វើចត្តាឡីស័ក ក្នុងខេត្តនេះ ។        ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានបន្តថា ដោយសារខេត្តបន្ទាយមានជ័យ កំពុងខ្វះបន្ទប់សម្រាប់ធ្វើចត្តាឡីស័កចំពោះពលករ នៅក្រៅខេត្តរបស់ខ្លួន។ដូចនេះក៏បានស្នើឲ្យអាជ្ញាធរខេត្តបាត់ដំបង ទៅទទួលយកពលករដែលជាប្រជាពលរដ្ឋមានទីលំនៅក្នុងខេត្តបាត់ដំបង ដើម្បីយកមកធ្វើចត្តាឡីស័កបន្តក្នុងខេត្តខ្លួន។ ក្នុងខណៈ ដែលអាជ្ញាធរខេត្តបាត់ដំបង ក៏បានត្រៀមរួចជាស្រេចហើយ នូវមណ្ឌលចត្តាឡីស័ក ស្ថិតក្នុងក្រុងបាត់ដំបង ក្នុងបរិវេណ វិទ្យាល័យ ព្រះមុនីវង្ស ។            លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត…

  • ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំ ស្រុក និងមន្រ្តីសាលាស្រុក ដែលសម្រាកព្យាបាលជម្ងឺ

    ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំ ស្រុក និងមន្រ្តីសាលាស្រុក ដែលសម្រាកព្យាបាលជម្ងឺ

    ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំ ស្រុក និងមន្រ្តីសាលាស្រុកអូររាំងឪ ដែលសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ពិសេសយកអស់ពីកម្លាំងកាយចិត្តចូលរួមជាមួយរដ្ឋបាលស្រុក ក្នុងការកែប្រែមុខមាត់ស្រុកអូររាំងឪឱ្យបានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ។ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត សូមឱ្យសមាជិកក្រុមប្រឹក្សាឃុំ ស្រុក និងមន្រ្តីសាលាស្រុកអូររាំងឪ ពិនិត្យតាមដានជម្ងឺនិងថែរក្សាសុខភាពឱ្យបានល្អ និងឆាប់បានជាសះស្បើយល្អប្រសើរឡើងវិញ និងផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំស្រុកតាមដានបន្ត រាយការណ៍បន្ទាន់បើស្ថានភាពជម្ងឺប្រែប្រួល ។សមាជិកក្រុមប្រឹក្សាឃុំ ស្រុក និងមន្រ្តីសាលាស្រុកអូររាំងឪ បានថ្លែងអំណរគុណដល់ឯកឧត្តម អ៊ាង សុផល្លែត និងក្រុមការងារដែលបានចំណាយពេលវេលាចុះមកសួរសុខទុក្ខពួកគាត់ដល់គេហដ្ឋាន ដែលនេះបានបង្ហាញឱ្យឃើញថា ថ្នាក់ដឹកមិនបណ្តែតបណ្តោយឬទុកមន្រ្តីថ្នាក់ក្រោមណាម្នាក់ចោលនោះទេ ។ក្នុងឱកាសអញ្ជើញចុះសួរសុខសមាជិកក្រុមប្រឹក្សាឃុំ ស្រុក និងមន្រ្តីសាលាស្រុកអូររាំងឪ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ ៕ ដោយ / គ្រី សម្បត្តិ