Category: ការងារមូលដ្ឋាន

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋត្រូវចេះថែរក្សាអនាម័យ និងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ១៩ទម្រង់ថ្មី

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋត្រូវចេះថែរក្សាអនាម័យ និងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ១៩ទម្រង់ថ្មី

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអុជធូប ថ្វាយគ្រឿងសក្ការៈនៅប្រាសាទដូនអន ស្ថិតនៅក្នុងឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី មន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋផងដែរ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ និងអង្គពិធីទាំងមូលដោយក្រីនឹករលឹក និងការគិតគូរយកខិត្តទុក្ខដាក់សុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា៖ តាមរយៈ ភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត…

  • ឯកឧត្តម ចាយ បូរិន តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ រំលែកទុក្ខលោកជំទាវ វ៉ាន់ សុខន ភរិយាសព ឯកឧត្តម គង់ ឈីម និងក្រុមគ្រួសារ

    ឯកឧត្តម ចាយ បូរិន តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ រំលែកទុក្ខលោកជំទាវ វ៉ាន់ សុខន ភរិយាសព ឯកឧត្តម គង់ ឈីម និងក្រុមគ្រួសារ

    ឯកឧត្តម ចាយ បូរិន តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ រំលែកទុក្ខលោកជំទាវ វ៉ាន់ សុខន ភរិយាសព ឯកឧត្តម គង់ ឈីម និងក្រុមគ្រួសារ ដែលមានខ្លឹមសារ ៖ តាងនាម តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ខ្ញុំសូមចូលរួមរំលែកទុក្ខនិងសេចក្តី សោកសង្វេកយ៉ាងក្រៀមក្រំពោរពេញដោយក្តីសោកស្តាយទីបំផុតដោយបានទទួលដំណឹង ថា ឯកឧត្តមគង់ ឈីម ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋ សភា និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានទទួលមរណៈភាពនៅថ្ងៃព្រហស្បតិ៍ ២ រោចខែបុស្សឆ្នាំជូតទោស័ក ពស.២៥៦៥ ត្រូវនិងថ្ងៃទី៣១ខែ ធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៧ឆ្នាំដោយរោគគាពាធ។ នៅក្នុងឪកាសប្រកបដោយក្តីរំជួលចិត្តដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយាសូមចូលរួម សំដែងនៅសមាណទុក្ខដ៏ជ្រាវជ្រៅបំផុតនិងពោរពេញដោយក្តីសោកស្តាយបំផុតជូនចំពោះ លោកជំទាវ វ៉ាន់ សុខន និងក្រុមគ្រួសារសពដែលបានបាត់បង់ស្វាមី លោកឪពុក ឪពុក ក្មេកនិង ជីតា ដែលជាទីស្រឡាញ់បំផុត។ តាងនាមតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ន ឯកឧត្តម គង់ ឈីម សូមបានបដិសទ្ធិនិងសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើ យ។…

  • អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ផ្តល់អំណោយមនុស្សធម៌ជូនកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងអនាម័យ ខណ្ឌមានជ័យ ចំនួន៤៧គ្រួសារ

    អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ផ្តល់អំណោយមនុស្សធម៌ជូនកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងអនាម័យ ខណ្ឌមានជ័យ ចំនួន៤៧គ្រួសារ

    ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកអំណោយ មនុស្សធម៌ ផ្តល់ជូនកម្លាំងសណ្តាប់ធ្នាប់ និងអនាម័យ ខណ្ឌមានជ័យ ចំនួន ៤៧គ្រួសារ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។ នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ បានកោតសរសើរ ចំពោះកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ដែលបានខិតខំ បំពេញភារៈកិច្ចការងារក៏ដូចជា ការ ចូល រួម ប្រចាំការ និង ចុះល្បាតក្នុងមូលដ្ឋាន កន្លង មក បានយ៉ាងសកម្មជូនរដ្ឋបាល ខណ្ឌមានជ័យ ក៌ដូចជាថ្នាក់ដឹកនាំខណ្ឌប្រគល់ជូន ។ ម្យ៉ាងទៀត កំលាំងសណ្តាប់ធ្នាប់ បានបំពេញនូវ តួនាទី ភារកិច្ច របស់ខ្លួន និងខិតខំប្រឹងប្រែង រក្សាសុន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់…

  • ក្រុមការងារពិសេសថ្នាក់ខេត្ត បើកកិច្ចប្រជុំត្រួតពិនិត្យការងារ ប្រចាំត្រីមាសទី៤

    ក្រុមការងារពិសេសថ្នាក់ខេត្ត បើកកិច្ចប្រជុំត្រួតពិនិត្យការងារ ប្រចាំត្រីមាសទី៤

    ស្ទឹងត្រែង៖ ក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ ខេត្តស្ទឹងត្រែង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំ ក្រុមការងារពិសេស ថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ ដើម្បីតាមដាន និងគ្រប់គ្រងករណីជំងឺគ្រុនចាញ់ ឈានឆ្ពោះទៅរកការលុបបំបាត់ ករណីជំងឺគ្រុនចាញ់ ស្របតាមទិសដៅលុបបំបាត់ជំងឺ ក្នុងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកវេជ្ជ រិន រ៉ាវុឌ្ឍន៍ ប្រធានការិយាល័យបង្កា និងគ្របគ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ឲ្យដឹងថា ស្ថានភាពជំងឺគ្រុនចាញ់ក្នុងខេត្តស្ទឹងត្រែង រយៈ៣ខែចុងឆ្នាំ២០២០ មានការថយចុះជាខ្លាំង បើប្រៀបធៀបរយៈពេល ដូចគ្នានៅចុងឆ្នាំ២០១៩។ បង្ហាញពីជោគជ័យមួយកម្រិតទៀត ក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ស្របតាមទិសដៅ ដែលបានកំណត់។ នៅក្នងអំឡុងរយៈពេល៣ខែចុង២០១៩ កន្លងមកឃើញថា មានអត្រាអ្នកកើតជំងឺគ្រុនចាញ់ មានរហូត ដល់៦៩៣ករណី ក្នុងនោះ ករណីឆ្លងគ្រុនចាញ់កាចសាហាវ មាន១៧៨ករណី ដោយឡែកក្នុងរយៈ៣ខែចុង ឆ្នាំ២០២០ ចាប់ពីខែតុលា ដល់ខែធ្នូ មានករណីកើតជំងឺគ្រុនចាញ់ ធ្លាក់មកនៅត្រឹមតែ១៦៦ករណី និង ករណីអ្នកកើតគ្រុនចាញ់ កាចសាហាវ មានត្រឹមតែ១៥ករណីប៉ុណ្ណោះ។ លោក ដួង…

  • អាជ្ញាធរខេត្តប៉ៃលិន គ្រោងជួសជុលកែលម្អ សួនស្តេចកន (សេះ៨) ដើម្បីលើកកំពស់សោភ័ណភាព និងសុខមាលភាពសាធារណៈ

    អាជ្ញាធរខេត្តប៉ៃលិន គ្រោងជួសជុលកែលម្អ សួនស្តេចកន (សេះ៨) ដើម្បីលើកកំពស់សោភ័ណភាព និងសុខមាលភាពសាធារណៈ

    នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគំ:អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញពិនិត្យមើលសួនស្តេចកន (សេះ៨) ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីគ្រោងធ្វើការជួសជុលកែរលម្អ និងបំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណ ក្នុងគោលបំណង លើកកំពស់សោភ័ណភាព និងសុខមាលភាពសាធារណៈរបស់ខេត្ត។ លោកជំទាវ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលខេត្តប៉ៃលិន នឹងខិតខំកែរលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ដាំដើមផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសំអាតអនាម័យ តាមនមុខផ្ទះ និងតាមទីតាំងអាជីវកម្មរបស់ខ្លួន ឲ្យបានជាប្រចាំ ជាពិសេស អាជីករលក់ដូរនៅតាមទីសាធារណៈ និងតាមសួនច្បារ ត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ គត់មត់ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសម្អាតអនាម័យបរិស្ថាន…

  • អាជ្ញាធរខេត្តប៉ៃលិន ត្រៀមទីតាំងសម្រាប់ផ្សារសហគមន៍ចុងសប្តាហ៌ ដើម្បីលើកស្ទួយផលិតផលរបស់កសិករក្នុងខេត្ត

    អាជ្ញាធរខេត្តប៉ៃលិន ត្រៀមទីតាំងសម្រាប់ផ្សារសហគមន៍ចុងសប្តាហ៌ ដើម្បីលើកស្ទួយផលិតផលរបស់កសិករក្នុងខេត្ត

    ដើម្បីលើកស្ទួយដល់ផលិតផលរបស់ប្រជាកសិករក្នុងខេត្ត នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាល នៃអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ អញ្ជើញពិនិត្យមើលការ លក់ ដូររបស់ អាជីវករនៅសួនកុមារមុខសាលាខេត្ត និងត្រៀមទីតាំងសម្រាប់ផ្សារសហគមន៍ចុងសប្ដាហ៍ ក្នុងគោលបំណង ជួយផ្សព្វផ្សាយផលិតផលកសិកម្ម និងលើកកម្ពស់ជីវភាពគ្រួសារប្រជាកសិករក្នុងតំបន់ ដោយក្នុងដំណាក់កាលទី១នេះ លើកកម្ពស់ជីវភាពប្រជាកសិករដែលជួបវិបត្តិនៃជម្ងឺកូវីដ-១៩។ លោកជំទាវ បានមានប្រសាសន៍ឱ្យដឹងថា៖ ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់ថវិកាឧបត្ថម្ភ និងជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងគ្រាប់ពូជ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយដោះស្រាយ បញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះការបង្កើតផ្សារសហគមន៍ចុងសប្តាហ៌ គឺជាការ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាកសិករឱ្យកាន់តែល្អប្រសើឡើងថែមទៀត។ លោកជំទាវបន្តថា ការរៀបចំផ្សារសហគមន៍ចុងសប្តាហ៌នេះ គឺជា ជំ ហ៊ាន ដំបូងប៉ុណ្ណោះ ដូច្នេះមន្ទីរជំនាញ ពាក់ព័ន្ធ និង អង្គការ…

  • មន្ទីរបរិស្ថាន ខេត្តបាត់ដំបងបានធ្វើការផ្សព្វផ្សាយជាសាធារណៈនូវសេចក្តីជូនដំណឹង របស់ ក្រសួងបរិស្ថាន ស្តីពីការធ្វើអាជីវកម្មសេវាកម្មប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនា “តំបន់រ៉ាមសារព្រែកទាល់”ខេត្តបាត់ដំបងសំរាប់ការធ្វើអាជីវកម្មឆ្នាំ២០២១ (រយៈពេល១ឆ្នាំ)

    មន្ទីរបរិស្ថាន ខេត្តបាត់ដំបងបានធ្វើការផ្សព្វផ្សាយជាសាធារណៈនូវសេចក្តីជូនដំណឹង របស់ ក្រសួងបរិស្ថាន ស្តីពីការធ្វើអាជីវកម្មសេវាកម្មប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនា “តំបន់រ៉ាមសារព្រែកទាល់”ខេត្តបាត់ដំបងសំរាប់ការធ្វើអាជីវកម្មឆ្នាំ២០២១ (រយៈពេល១ឆ្នាំ)

    មន្ទីរបរិស្ថាន ខេត្តបាត់ដំបងបានធ្វើការផ្សព្វផ្សាយជាសាធារណៈនូវសេចក្តីជូនដំណឹង របស់ ក្រសួងបរិស្ថាន ស្តីពីការធ្វើអាជីវកម្មសេវាកម្មប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនា “តំបន់រ៉ាមសារព្រែកទាល់”ខេត្តបាត់ដំបង។ សំរាប់ការធ្វើអាជីវកម្មឆ្នាំ២០២១ (រយៈពេល១ឆ្នាំ)៕

  • ឯកឧត្តណុប រ័ត្ននិមល តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋក្រីក្រ១ពាន់គ្រួសាររងគ្រោះដោយទឹកជំនន់ និងជួបវិបត្តិកូវីដ១៩ នៅស្រុកកណ្តាលស្ទឹង

    ឯកឧត្តណុប រ័ត្ននិមល តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋក្រីក្រ១ពាន់គ្រួសាររងគ្រោះដោយទឹកជំនន់ និងជួបវិបត្តិកូវីដ១៩ នៅស្រុកកណ្តាលស្ទឹង

    (កណ្តាល)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវហ៉ីង សុខលាភ និងឯកឧត្តម ហង្ស សាមឿន តំណាងកិតិ្តបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គ្រួសារក្រីក្រចំនួន ១០០០គ្រួសារ មកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ និងមានជីវិភាពលំបាកក្នុងអំឡុងពេលកូវីដ-១៩ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ឯកឧត្តមណុប រ័ត្ននិមល បានថ្លែងថា ជាក់ស្ដែងនៅក្នុងអំឡុងពេលមានទឹកជំនន់កន្លងមកថ្មីៗ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាបន្ទាន់ ដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថា្នក់ ចុះជួយអន្តរាគមន៍សង្រ្គោះជំលៀស ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងផ្ដល់អំណោយសង្រ្គោះ ទៅកាន់គោលដៅរងគ្រោះទឹកជំនន់ មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារដោយអាជ្ញាធរមិនបានដឹងនោះទេ។ឯកឧត្តមបន្ដថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនកម្លាំងសមាជិកតាមសាខាកាកបាទក្រហម និងអំណោយសង្រ្គោះបន្ទាន់ ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់បានទាន់ពេលវេលា ក្នុងនោះដែរឯកឧត្តមហ៊ុន ម៉ាណែត បានបញ្ជាឲ្យក្រុមការងារ និងកងទ័ពចុះគ្រប់ទីកន្លែង…

  • លោកជំទាវអភិបាលខេត្តប៉ៃលិន រាជរដ្ឋាភិបាលតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងជានិច្ច

    លោកជំទាវអភិបាលខេត្តប៉ៃលិន រាជរដ្ឋាភិបាលតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងជានិច្ច

    ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារ ចុះជួបសួរសុខទុក្ខ លោកវរៈសេនីយ៍ឯក វណ្ណ ដាវី មេបញ្ជាការកងល្បាតទី១ នៃកងការពារព្រំដែនលេខ ៥០៤ ដែល មាន ជម្ងឺកំពុងសម្រាកព្យាបាល នៅគេហដ្ឋានស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា៖ បច្ចុប្បន្នគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើជីវភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយមិនទុកឲ្យកងកម្លាំងប្រដាប់អាវុធមួយណា ឈឺស្លាប់ដោយគ្មានអ្នកមើលថែនោះឡើយ។ លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា៖ កងកម្លាំងគឺជាស្នូលដ៏ធំបំផុតក្នុងការការពារសន្តិសុខ ជូនដល់ប្រជាពលរដ្ឋ និងគោរពនូវបទបញ្ជារបស់រាជរដ្ឋាភិបាលជានិច្ច ទោះបីក្នុងកាលៈទេសៈ ណាក៏ដោយ ហើយគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត ពីព្រោះការដឹកនាំរបស់សម្តេច បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ លោកជំទាវ បានស្នើដល់ក្រុមគ្រូពេទ្យជួយយកលោកវរ:សេនីយ៍ឯកទៅពិនិត្យព្យាបាលជំងឺបន្តនៅមន្ទីរពេទ្យបង្អែកខេត្ត និងបានជូនពរដល់លោកវរៈសេនីយ៍ឯកឆាប់ជាសះស្បើយពីជំងឺ ដើម្បីចូលប្រើការ…

  • រថយន្តដឹកដើមរាំងគ្មានច្បាប់អនុញ្ញាត ត្រូវសមត្ថកិច្ច តាមឃាត់នៅស្រុកខ្សាច់កណ្តាល

    រថយន្តដឹកដើមរាំងគ្មានច្បាប់អនុញ្ញាត ត្រូវសមត្ថកិច្ច តាមឃាត់នៅស្រុកខ្សាច់កណ្តាល

    កណ្តាល៖ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងតាមឃាត់រថយន្តចំនួន២គ្រឿង ដែលដឹកដើមរាំងគ្មានច្បាប់អនុញ្ញាត នៅចំណុចផ្លូវជាតិលេខ៨ ភូមិតាំងឫស្សីឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញនិងបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ បានថ្លែងថា ម្ចាស់រថយន្តដឹកដើមរាំងចំនួន ២នាក់ មានឈ្មោះ ភោគ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទូរីកណ្ដាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបរបើកបររថយន្ត និងឈ្មោះ សេង ឈន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរបើកបររថយន្ត ។ ក្រោយពេលឃាត់បាន…