Category: ការងារមូលដ្ឋាន

  • អាជ្ញាធរស្រុកគាស់ក្រឡ និង ក្រុមការងារចុះជួយ ឃុំព្រះផុស ជម្រុញឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លង និងការចម្លង ពីជំងឺកូវីដ-19

    អាជ្ញាធរស្រុកគាស់ក្រឡ និង ក្រុមការងារចុះជួយ ឃុំព្រះផុស ជម្រុញឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លង និងការចម្លង ពីជំងឺកូវីដ-19

    ដើម្បីអនុវត្តនូវវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ពីការរាតត្បាតជាសកលពីការឆ្លងនិងចម្លងពីមេរោគកូវីដ-19អាជ្ញាធរនៃរដ្ឋបាលស្រុកគាស់ក្រឡ និងក្រុមការងារចុះជួយមូលដ្ឋានឃុំព្រះផុសបានចុះធ្វើការផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមខ្នងផ្ទះប្រជាពលរដ្ឋទាំង៩ភូមិ ក្នុងឃុំព្រះផុស និងនៅតាមតំបន់ដាច់ស្រយាល ព្រមទាំងនាំយកនូវ គ្រឿងបរិក្ខាសម្អាតអនាម័យ និង ស្បៀងមួយចំនួន ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលធ្លាប់ទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង កន្លងមក ។          ក្នុងឱកាសចុះផ្សព្វផ្សាយ និងចែកសម្ភារបរិក្ខាអនាម័យ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងភូមិព្រៃផ្តៅ ឃុំព្រះផុស នៅរសៀលថ្ងៃទី១០ខែមករាថ្មីៗនេះ លោកជំទាវ សុត  សុវណ្ណដា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ និង ឯកឧត្តម  ស្រេង  វង្សហៀង ប្រធានក្រុមការងារនៃគណពង្រឹងមូលដ្ឋានឃុំព្រះផុស បាននាំយកនូវអំណោយដែលឧបត្ថម្ភដោយ ក្រុមហ៊ុនវេទមន្តកំពូលសម្រស់និងមីមួយចំនួន យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះទូទាំងឃុំ ចំនួន១.០៥២គ្រួសារ ដែលឧបត្ថម្ភដោយក្រុមហ៊ុនវេទមន្តកំពូលសម្រស់ ។      លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ បានថ្លែងថា៖ ក្នុងស្រុករបស់ខ្លួន មានពលករទើបតែមកពីថៃ មានចំនួន៩នាក់ ហើយពួកគេត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងវិទ្យាល័យថ្មគោល ស្ថិតក្នុងស្រុកថ្មគោល ហើយបងប្អូនទាំងនោះ ពុំមានរកឃើញសញ្ញាវិជ្ជមានពីជំងឺកូវីដ-19នោះទេ ។ លោកអភិបាលស្រុករូបនេះ បានបន្តឲ្យដឹងទៀតថា៖ សម្រាប់ការងារអប់រំដល់ប្រជាពលរដ្ឋពីការឆ្លងនិងចម្លងបញ្ហាជំងឺកូវីដនេះ…

  • សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១

    សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១

  • ឆ្នេរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុត្រូវបានសំអាតនិងកែច្នៃអោយកាន់តែមានសោភណ្ឌភាពដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិអន្តរជាតិ

    ឆ្នេរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុត្រូវបានសំអាតនិងកែច្នៃអោយកាន់តែមានសោភណ្ឌភាពដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិអន្តរជាតិ

    ខេត្តព្រះសីហនុ៖ រយៈពេល៥ថ្ងៃនេះចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ ២០២១ អាជ្ញាធរក្រុងព្រះសីហនុ និងផ្នែកផ្សេងៗបាននាំកំលាំងសំអាតនៅតាមបណ្តោយឆ្នេរមួយចំនួន មានដូចជាឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ។ទន្ទឹមនឹងការសំអាតសំរាមក៏មានការកែលម្អឆ្នេរខ្សាច់ដោយកាប់កាយគាស់គល់ឈើងាប់ចេញនិងចាក់បំពេញខ្សាច់នៅតាមទីតាំងមួយចំនួនផងដែរ ធ្វើយ៉ាងណាអោយតំបន់ឆ្នេរកាន់តែមានភាពទាក់ទាញបន្ថែមទៀតដើម្បីរងចាំទទួលភ្ញៀវទេសចរចូលមកលេងកំសាន្តដោយក្តីសប្បាយរីករាយ។ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះ សីហនុ បានឱ្យដឹងថា៖រយៈពេល ៥ថ្ងៃមកនេះ ក្រុមការងារប្រមូលដឹកចេញនូវគល់ឈើ ដើមឈើងាប់ និងសម្អាតដុំថ្មនៅតាមឆ្នេតអូត្រេះ១ អូត្រេះ២ និងឆ្នេរអូរឈើទាល២ បានចំនួន ៤២(ឡាន)ស្មើនឹង ៥០៤តោន។កំលាំងដែលបានចូលរួមក្នុងសកម្មភាពសំអាតឆ្នេរនេះមាន ការពារ និងបុគ្គលិកសម្អាតឆ្នេរ ឆ្នាំសមុទ្រ ក្រុមហ៊ុនស្ថាបនាផ្លូវ ពិស្ណុការ សរុបចំនួន ១៣៧នាក់។នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយពួកគេ នៅឆ្នេរអូរឈើទាល២ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយបានកោតសរសើរនិងផ្តល់ប្រាក់លើកទឹកចិត្តមួយចំនួនផង។ ឯកឧត្តម គួច ចំរើន កាលពីមុននៅតំបន់នេះមានការលំបាកព្រោះមានសំរាម និងមិនមានលំហរសាធារណៈ សម្រាប់អោយភ្ញៀវមកលេងដោយសេរី។ពេលនេះយើងបានរួមគ្នាប្រឹងប្រែង ដើម្បីរៀបចំកែលម្អបន្តិចម្ដងៗរហូតក្លាយជាលំហសាធារណៈ មានឆ្នេរ មានកន្លែងដើរកម្សាន្តជាដើម។ទោះបីថ្ងៃនេះយើងបានដឹកសំរាមចេញ…

  • ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំព្រះផុស ស្រុកគាស់ក្រឡ បានជំរុញដល់អាជ្ញាធរមូលដ្ឋានខិតខំបម្រើនិងផ្ដល់សេវាជូនពលរដ្ឋ ឲ្យបានល្អប្រ សើរថែមទៀត

    ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំព្រះផុស ស្រុកគាស់ក្រឡ បានជំរុញដល់អាជ្ញាធរមូលដ្ឋានខិតខំបម្រើនិងផ្ដល់សេវាជូនពលរដ្ឋ ឲ្យបានល្អប្រ សើរថែមទៀត

    ឯកឧត្តម ស្រេង វង្សហៀង ប្រធានក្រុមការងារចុះជួយឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ សូមឲ្យអនុវត្តការបម្រើនិងផ្ដល់សេវា ក៏ដូចជាការរក្សាសុខសុវត្ថិភាពជូនពលរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យបានកាន់តែល្អប្រសើរថែមទៀត។ត្រូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន និងកុំធ្វើឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ ជះឥទ្ធិពលផលប៉ះពាល់មិនល្អដល់កិត្តិយសរបស់ថ្នាក់ដឹកនាំជាតិ និង គោលនយោបាយ របស់ គណបក្សប្រជាជនកម្ពុជា។     ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារ របស់ ក្រុមការងារចុះជួយឃុំព្រះផុស និងប្រកាសនូវសមាសភាពក្រុមការងារនិងសមាជិកចុះជួយតាមបណ្តាមូលដ្ឋានក្នុងភូមិទាំង៩ របស់ឃុំព្រះផុស ស្រុកគាស់ក្រឡ និងដោយមានការចូលរួមពីលោកជំទាវ សុត សុវណ្ណដា អនុប្រធានក្រុមការងារ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ។       ឯកឧត្តម ស្រេង វង្សហៀង ក៏បានថ្លែងដោយការក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងមូលដ្ឋានភូមិ-ឃុំ ត្រូវខិតខំបំពេញកិច្ចការងាររបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ទៅតាមច្បាប់ដែលបានកំណត់ និងសេចក្តីណែនាំ របស់ ថ្នាក់ដឹកនាំជាតិ ដោយត្រូវធ្វើយ៉ាងណាឲ្យភូមិឃុំរបស់ខ្លួនមានសុខសុវត្ថិភាពរួមទាំងការងារធ្វើអត្តសញ្ញាណជនក្រីក្រពិតប្រាកដឲ្យមានតម្លាភាពនិងច្បាស់លាស់ដោយមានការទទួលខុសត្រូវចំពោះមុខច្បាប់ដើម្បីឲ្យបងប្អូនទាំងនោះ ទទួលបាននូវប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ឯកឧត្តមបានថ្លែងបន្តទៀតថា ក្នុងដំណាក់កាលនៃវិបត្តិកូវីដ-19នេះ អាជ្ញាធរក្នុងមូលដ្ឋានត្រូវតែធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋ ក្នុងមូលដ្ឋានឲ្យបានយល់ដឹងជ្រួតជ្រាប់ទាំងអស់គ្នាហើយខ្លួនឯងផ្ទាល់ក៏ត្រូវយល់ដឹងជាមុនសិន នូវ វិធានការផ្សេងៗក្នុងការងារទប់ស្កាត់ជំងឺកូវីដ-19នេះ។ ហើយក៏ត្រូវចុះណែនាំណែនាំពលរដ្ឋឲ្យ បានយល់ដឹងគ្រាប់គ្នា ពេលអនុវត្តទៅមានប្រសិទ្ធភាព ។         ឯកឧត្តម…

  • ទោះបីប្រឈមពីវិបត្តិកូវីដ-19 ជាសកល តែរដ្ឋបាលខេត្តបាត់ដំបង អះអាងថានៅឆ្នាំ២០២១នេះសមិទ្ធផលប្រវត្តិសាស្ត្រ”ទំនប់សាលាតាអន”និងរួចរាល់ជាស្ថាពរហើយអាចស្តុកទឹកស្ទឹងសង្កែ

    ទោះបីប្រឈមពីវិបត្តិកូវីដ-19 ជាសកល តែរដ្ឋបាលខេត្តបាត់ដំបង អះអាងថានៅឆ្នាំ២០២១នេះសមិទ្ធផលប្រវត្តិសាស្ត្រ”ទំនប់សាលាតាអន”និងរួចរាល់ជាស្ថាពរហើយអាចស្តុកទឹកស្ទឹងសង្កែ

    ថ្លែងនៅក្នុងពិធីក្រុងពាលីនិងបើកការដ្ឋានសាងសង់នូវអគារសិក្សាថ្មី១ខ្នង ៣បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាបោះពោធិ៍ ក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាអំណោយរបស់ ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមករាឆ្នាំ២០២១ នេះ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ អគារសិក្សា១ខ្នងនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាចំណងដៃអនុស្សាវរីយ៍ របស់ម្ចាស់អំណោយផ្ទាល់ផងដែរ ដែលមានស្រុកកំណើតនៅទីនេះកាលពីវ័យកុមារនិងបានរៀនសូត្រនៅទីនេះ និងសម្រាប់អភិវឌ្ឍវិស័យអប់រំនៅទីនេះជាមួយនិងរដ្ឋបាលខេត្តបាត់ដំបង ក្នុងដំណាក់កាល នៃ វិបត្តិកូវីដ-១៩ ដែលមិនទាន់បានបញ្ចប់នៅឡើយ ។        ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានគូសបញ្ជាក់ឲ្យដឹងទៀតថា៖ខណៈនៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងនោះ កំពុងរងនូវការប៉ះពាល់ ដោយសារបញ្ហាជំងឺកូវីដ១៩ ក៏ប៉ុន្តែសំរាប់ខេត្តបាត់ដំបង រដ្ឋបាលខេត្តនៅតែបន្តសាងសង់នូវអគារសិក្សានៅតាមបណ្តាមូលដ្ឋាន ដើម្បីឲ្យសិស្សានុសិស្ស ដែលខ្វះខាតបន្ទប់រៀន អគារសិក្សាចាស់ទ្រុឌទ្រោម ដើម្បីផ្តល់ឲ្យពួកគេទទួលបានអគារសិក្សាថ្មី និង បន្ទប់រៀនបានល្អសមរម្យ ប្រកបដោយផាសុខភាព។ឯកឧត្តមឲ្យដឹងទៀតថា៖ នៅឆ្នាំ២០២០កន្លងមកអាជ្ញាធរខេត្តសម្រេចបាននូវសមិទ្ធផលធំៗទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គមជាច្រើនបន្តបន្ទាប់ពីរាជរដ្ឋាភិបាលពីដៃគូអភិវឌ្ឍន៍ពីសប្បុរសជន ពីក្រុមការងារថ្នាក់ជាតិ និងគណបក្សចុះជួយខេត្តក្រុងស្រុកនិងមូលដ្ឋាននានា។ហើយនៅខែកក្កដាឆ្នាំ២០២១នេះ ខេត្តបាត់ដំបងនិងទទួលបាននូវសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ “ទំនប៎ស្ទាក់ទឹកសាលាតាអន”ក្នុងភូមិសាស្ត្រស្រុកឯកភ្នំរបស៎ខេត្តបាត់ដំបង ដែលអាចស្ទាក់និងស្តុកទឺកស្ទឹងសង្កែនៅក្នុងរដូវវស្សាខាងមុខនេះ លែងគោករាក់ដូចមុនទៀតហើយ។ ហើយវាក៏អាចជម្រុញនូវកំណើនសេដ្ឋកិច្ចគ្រួសារ…

  • អភិបាលខេត្តបួនរូបជួបពិក្សាគ្នា

    អភិបាលខេត្តបួនរូបជួបពិក្សាគ្នា

    សាលាខេត្តកំពតបានរៀបចំកិច្ចប្រជុំពិភាក្សាគ្នារវាងអភិបាលខេត្តបួនរូប ដើម្បីកំណត់ព្រំប្រទល់រដ្ឋបាលខេត្តរបស់ខ្លួន ឲ្យបានច្បាស់លាស់ ដើម្បីបម្រើដល់ការងារបោះឆ្នោតឃុំសង្កាត់ខាងមុខ និងពិសេសបង្កលក្ខណៈងាយស្រួលដល់ ប្រជាពលរដ្ឋទទួលយកសេវាសាធារណៈ។ កិច្ចប្រជុំពិភាក្សាអញ្ជើញចូលរួមដោយ អភិបាលខេត្តទាំង៤ មាន អភិបាលខេត្តកំពត តាកែវ កំពង់ស្ពឺ និងអភិបាលខេត្តកែប ព្រមទាំងអាជ្ញាធរស្រុក ជំនាញពាក់ព័ន្ធ  ដើម្បីជួយពន្លឿនការងារកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង៤ ឲ្យបានឆាប់ រហ័សតាមការកំណត់របស់រាជរដ្ឋាភិបាល ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតដែលជាអ្នកដឹកនាំកិច្ចប្រជុំបានបង្ហាញពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដែលរដ្ឋបាលខេត្តកំពតនៅមានបញ្ហា ក្នុងការកំណត់ព្រំប្រទល់រដ្ឋបាលស្រុក, ការគ្រប់គ្រងលើដែនរដ្ឋបាល ដែលបង្កឲ្យ មានផលកំបាកដល់ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ខាងមុខ។ អង្គប្រជុំទាំងមូលបានឯកភាព គ្នាបង្កើតក្រុមការងារបច្ចេកទេសអន្តរខេត្ត នៃខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកែប ដើម្បីចុះកំណត់ព្រំប្រទល់ រដ្ឋបាលរួមគ្នា និងស្រង់យកទិន្ន័យរួមមួយច្បាស់លាស់ ដោយផ្អែកតាមកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្តស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋាន ដោយឯកភាពគ្នាជារួម ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ សង្គម ដូចជាប្រទេសជាតិទាំងមូល។

  • រដ្ឋបាលខេត្តបាត់ដំបងនៅតែបន្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលកៅស៊ូបេទីមACនិងផ្លូវបេតុងអាម៉េក្នុងទីប្រជុំជនក្រុង-ខេត្តរបស់ខ្លួន

    រដ្ឋបាលខេត្តបាត់ដំបងនៅតែបន្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលកៅស៊ូបេទីមACនិងផ្លូវបេតុងអាម៉េក្នុងទីប្រជុំជនក្រុង-ខេត្តរបស់ខ្លួន

         ផ្លូវក្រាលបេតុងអាម៉េ ប្រវែង១.៨០០ម៉ែត្រ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង បន្តអនុវត្តនូវគម្រោងអភិវឌ្ឍន៍ក្នុងខេត្តរបស់ខ្លួន បើទោះបីជាស្ថានភាពនៃការរាតត្បាតជាសកលពីជម្ងឺកូវីដ-19 ធ្វើការរំខានដល់ផ្នែកខ្លះនៃការអភិវឌ្ឍក្នុងខេត្តរបស់ខ្លួនក៏ដោយ។ជាក់ស្តែង នៅរសៀលថ្ងៃទី០៤ខែមករាឆ្នាំ២០២១នេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ផ្លូវក្រាលបេតុងអាម៉េប្រវែង១.៨០០ម៉ែត្រ ស្ថិតក្នុងភូមិអូរតាគាំ១  សង្កាត់ទួលតាឯកនិងភូមិអង់ សង្កាត់អូរចារ  ក្រុង-ខេត្តបាត់ដំបង។       ក្នុងការចុះពិនិត្យមើលការដ្ឋានសាងសង់ផ្លូវមួយខ្សែដែលជាកំណាត់ផ្លូវតភ្ជាប់ ពីផ្លូវជាតិលេខ៥  ចូលមកផ្លូវក្នុងក្រុង បាត់ដំបង ដោយក្រាលបេតុងអាម៉េ នៅចំណុចភូមិសាស្ត្រខាងលើនេះ ត្រូវបានលោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា៖ ការចុះពិនិត្យមើលផ្លូវចាក់ក្រាលបេតុង ចំនួន០១ខ្សែដែលមានប្រវែង១.៨០០ម៉ែត្រនៅថ្ងៃនេះ។ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានបន្តស្នេីសុំនូវថវិកាឥណទានបន្ថែមសំរាប់ឆ្នាំ២០២១ដើម្បីយកធ្វើការកែលម្អផ្លូវមួយចំនួន ក្នុងខេត្តឲ្យបានប្រសើរឡើងថែមទៀត ក្រោយពីរងនូវផលប៉ះពាល់ដោយគ្រោះធម្មជាតិទឹកជំនន់កន្លងមកនិងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួន ក្នុងខេត្តបាត់ដំបង។ជាពិសេស បណ្តាផ្លូវសំខាន់ៗ នៅក្នុងទីប្រជុំជនក្រុងបាត់ដំបង និងបណ្តាស្រុកនានា មួយចំនួនក្នុងខេត្ត។      បើតាមការគូសបញ្ជាក់ ពីលោកនាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្តបាត់ដំបង ក៏បានសង្កត់ធ្ងន់ឲ្យដឹងផងដែរថា៖ ថ្មីៗ នៅដើមឆ្នាំ២០២១នេះ បើទោះបីជាគម្រោងនិងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គមមួយចំនួន ទទួលរងនូវផលប៉ះពាល់រាំងស្ទះខកខាន ដោយសារតែវិបត្តិជាសកលពីកូវីដ-19 និងការប្រឈមនានាដោយគ្រោះទឹកជំនន់ធ្ងន់ធ្ងរកន្លងមកក៏ដោយ ក៏រដ្ឋបាលខេត្តបាត់ដំបង នៅតែពុះពារនិងបន្តផែនការសកម្មភាពក្នុងការអភិវឌ្ឍធ្វើការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីប្រជុំជនខេត្ត បានល្អប្រសើរជាបន្តបន្ទាប់ ដោយក្នុងនោះបានធ្វើការកែលម្អផ្លូវលេខ២…

  • អ្នកតំណាងរាស្ត្រ និងរដ្ឋបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលផ្តល់ថវិកាឧបត្ថម្ភ ជូនអាជីវករដែលឆេះតូបលក់ដូរ ក្នុងផ្សារណាត់កន្លងមក

    អ្នកតំណាងរាស្ត្រ និងរដ្ឋបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលផ្តល់ថវិកាឧបត្ថម្ភ ជូនអាជីវករដែលឆេះតូបលក់ដូរ ក្នុងផ្សារណាត់កន្លងមក

       អាជីវករឆេះតូបលក់ដូរចំនួន៤០តូបនូវក្នុងឧបទ្ទវហេតុឆេះផ្សារណាត់កន្លងទៅថ្មីៗនេះដែលមានទំហំទឹកប្រាក់ខូចខាតទាំងស្រុង សរុបជាទឹកប្រាក់១លាន ៦៣ពាន់ដុល្លារអាមេរិក។ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង  និង ឯកឧត្តម ច៏ន្ទ សុផល  អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបាត់ដំបងជួបសំណេះសំណាល និងប្រគល់នូវថវិការបស់សប្បុរសជនដែលបានឧបត្ថម្ភដល់បងប្អូនជាអាជីវករផ្សារធំបាត់ដំបង(ផ្សារណាត់)ទាំង១៨ម្ចាស់និងជាតំណាងម្ចាស៎តូបទាំង៤០ខាងលើ នៅព្រឹក ថ្ងៃទី៤ ខែមករា២០២១នេះ។ ពិធីសំណេះសំណាលនេះបានប្រារព្វធ្វើនៅសាលាក្រុង-ខេត្តបាត់ដំបង ។     លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានគូសបញ្ជាក់ក្នុងពិធីនេះថា៖ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តបាត់ដំបង រដ្ឋបាលក្រុងនិងថ្នាក់ដឹកនាំ ស្ថាប័នមន្ទីរអង្គភាពកងកម្លាំងជុំវិញខេ ត្ត។ ជាពិសេសពីក្រសួងពាក់ព័ន្ធផងនោះ បានប្រគល់ភារកិច្ចជូនក្រុមការងារបច្ចេកទេសចុះសិក្សាលម្អិតបន្ថែមទៀត វាយតម្លៃអំពីគុណភាពសំណង់អាគារផ្សារធំបាត់ដំបង និងធ្វើការកែសម្រួលកំណត់ប្លង់តូបឲ្យស្របតាមគោលការណ៍នគរូបនីយ៍កម្មរហូតដល់ ថ្ងៃទី១៥ ខែធ្នូ២០២០ ក្រុមការងារបានបញ្ចប់រួចរាល់ ដោយអនុវត្តនូវជំហានការងាររបស់ខ្លួន រួមមាន៖១- ការជួលក្រុមហ៊ុនដែលមានបទពិសោធន័ជំនាញដើម្បីធ្វើការសិក្សាអំពីគុណភាពសំណង់ផ្សារដែលរងការឆេះកន្លងមក។២-ធ្វើតូបឡើងវិញ ចំនួន៤០តូប។៣-ការដូរកញ្ចក់ដែលបាក់បែកនៅលើដំបូលផ្សារណាត់។៤-ការរុះរើដំបូលផ្សារនិងប្រក់ស័ង្កសីឡើងវិញ។៥-ការជួសជុលនិងពង្រឺងគ្រឿងបង្គុំសំណង់អាគារផ្សារ(សសរ ធ្នឹមនិងដំបូល)។និងរៀបចំតម្លើងប្រព័ន្ធភ្លើងអគ្គីសនីឡើងវិញដើម្បីឲ្យសមសហរបតាមស្តង់ដារអគ្គីសនី។        លោកអភិបាលក្រុងបាត់ដំបង ក៏បានឲ្យដឹងបន្ថែមថា៖ចំនួនតូបដែលឆេះ គឺមានចំនួន៤០តូបស្មើនិង១៨,ម្ចាស់តូប ក្នុងចំណោមតូបដែលឆេះចំនួន៤០តូបនោះរួមមាន៖តូបលក់ខោអាវចំនួន១៥តូប, លក់គ្រឿងទេស ចំនួន១៧តូប លក់កម្រាលពូកខ្នើយចំនួន០៤តូបនិងលក់ចានឆ្នាំងចំនួន០៤តូប។       …

  • លោកជំទាវ បាន ស្រីមុំ ចុះសំណេះសំណាលនិងសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងការពារព្រំដែននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងត្រៀមទទួលពលករដែលចំណាកស្រុកពីប្រទេសថៃតាមច្រករបៀងនានា ដើម្បីបញ្ជូនមកធ្វើចត្តាឡីស័ក

    លោកជំទាវ បាន ស្រីមុំ ចុះសំណេះសំណាលនិងសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងការពារព្រំដែននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងត្រៀមទទួលពលករដែលចំណាកស្រុកពីប្រទេសថៃតាមច្រករបៀងនានា ដើម្បីបញ្ជូនមកធ្វើចត្តាឡីស័ក

    ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន រសៀលថ្ងៃសៅរ៍ ៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ ២០២១ បានឣញ្ជើញចុះសំណេះសំណាលនិងសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងការពារព្រំដែននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ បទល្មើសជួញដូរផ្សេងៗ ពិសេសត្រៀមទទួលពលករដែលចំណាកស្រុកចូលមកពីប្រទេសថៃតាមច្រករបៀងនានា ដើម្បីបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យនិងតាមដានសុខភាពដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ចូលក្នុងសហគមន៌។ ក្នុងឱកាសជួបសំណេះសំណាល លោកជំទាវអភិបាលខេត្ត បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនកងកម្លាំងទាំងអស់ និងរួមគ្នាបំពេញតួនាទី ភារកិច្ចអោយបានល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានរឹងមាំ ដើម្បីរួមគ្នាទប់ស្កាត់កុំអោយវីរុសកូវីដ១៩ឆ្លងចូលសហគមន៍បាន ហើយក្នុងពេលបំពេញភារកិច្ចនេះ ត្រូវរក្សាអនាម័យ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ជែលអាល់កុលជាប្រចាំ និងមិនត្រូវទៅប៉ះពាល់ ឬប្រាស្រ័យទាក់ទងពលករ ដែលស្ថិតក្នុងការសង្ស័យមានផ្ទុកវីរុសកូវីដ១៩ នោះឡើយ ត្រូវរាយការណ៍ជាបន្ទាន់មក្រុមការងារ និងគ្រូពេទ្យជំនាញ ។…

  • ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ ស.ស.យ.ក. ខេត្តបាត់ដំបង

    ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ ស.ស.យ.ក. ខេត្តបាត់ដំបង

    ភ្នំពេញ ៖ ឯកឧត្ដម សសុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមជាដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង តាមរយៈវីដេអូ Conference នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ។ ក្នុងឱកាសនេះ ឯកឧត្ដម ស សុខា បានសម្ដែងការកោតសរសើរ និងវាយតម្លៃចំពោះការដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការចូលរួមយ៉ាងសកម្មរបស់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា នៃក្រុមគ្រួសារ ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ ដែលបានចំណាយថវិកា ពេលវេលា និងកម្លាំងកាយចិត្ត ក្នុងកិច្ចការងារសង្គម ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននិងកំពុងប្រឈមទៅនឹងជំងឺកូវីដ-១៩ និងគ្រោះធម្មជាតិទឹកជំនន់។ ឯកឧត្តម ស សុខា បានសូមឱ្យថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង សមាជិក សមាជិកា និងក្រុមការងារចុះជួយ នៃក្រុមគ្រួសារ ស.ស.យ.ក.…