-
មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បង្ហាញពីគោលដៅនៃតំបន់ទេសចរណ៍ថ្មីនៅក្នុងខេត្ត ដើម្បីជាជំរើសក្នុងការដើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងការមកកាន់ទីតាំងនៃគោលដៅថ្មីរបស់ខេត្ត
លោក ហម អរុណ ប្រធានការិយាល័យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញនូវ តំបន់ទេសចរណ៍ថ្មីមួយកន្លែងបន្ថែមទៀត នៅក្នុងខេត្តបាត់ដំបង ដើម្បីជាគោលដៅ និង ជាជំរើសថ្មី ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ក្នុងការជ្រើសរើសទីកន្លែងកម្សាន្ត ដ៏គួរឲ្យមនោរម្យ ប្រកបដោយការទាក់ទាញអារម្ម ណ៍នៅពេលបានទៅដល់ និងទៅកម្សាន្តទីនោះ។ តាមរយៈទំព័រហ្វេសប៊ុករបស់លោក ក្នុងនោះ”អូរទទា” គឺជាគោលដៅទេសចរណ៍ថ្មីមួយកន្លែង ដែលស្ថិតនៅក្នុងភូមិសេរីវ័ន្ត ឃុំអណ្តើកហែប នៃស្រុករតនៈមណ្ឌល របស់ ខេត្តបាត់ដំបង។ ដែល មានចំងាយប្រមាណជា៤៣គីឡូម៉ែត្រពីទីប្រជំុជនក្រុង-ខេត្តបាត់ដំបង។ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥៧.ពេលធ្វើដំណើរទៅដល់ស្ពានអូរអណ្តូង ត្រូវបត់ឆ្វេង និងជិះចូលប្រមាណ២គីឡូម៉ែត្រ និងទៅដល់គោលដៅតំបន់កម្សាន្ត”អូរទទា” តែម្តង។ “អូរទទា” គឺ៖ជាឈ្មោះ របស់ អូរបុរាណមួយដែលមានប្រភពទឹកហូរមកពីអូរអណ្តូង និង ធ្លាក់ចុះមកកាន់ស្ទឹងសង្កែ របស់ ខេត្តបាត់ដំបង។ នៅ ទីរមណីយដ្ឋានថ្មី មួយកន្លែងនេះ គឺមានទេសភាពដ៏ស្រស់ត្រកាល និងរុក្ខជាតិដុះអមមាត់ស្ទឹង ធ្វើឲ្យទឹក មានសភាពស្រស់ថ្លា ដោយក្រាលដិយដុំថ្មតូចធំ ក្រួសអាចម៍ផ្កាយ ចាំងឆ្លុះដល់បាតស្ទឹង។ និងថែមទាំងបង្កលក្ខណៈងាយស្រួល ក្នុងការចុះហែលលេងទឹកស្ទឹង…
-
អភិបាលខណ្ឌចំការមន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ទុកដាក់សំរាមអោយបានត្រឹមត្រូវ
ភ្នំពេញ ៖ ក្នុងពេលនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ នៅក្នុងសង្កាត់ទួលទំពូង១ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តទួលទំពូង លោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានអំពាវនាវអោយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌ និងក្នុងរាជធានីភ្នំពេញ រៀបចំវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ កុំចោលសំរាមពាសវាល ពាសកាល ដែលនាំអោយប៉ះពាល់ដល់បរិស្ថានអនាម័យ ប៉ះពាល់សុខភាព ការរស់នៅ ជាពិសេស នៅរដូវវស្សា ធ្វើអោយសំរាមទាំងនោះចូលស្ទះលូផងដែរ។ ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ លោក ថេង សុថុល បានបន្ថែមថា…
-
សម្ដេចតេជោ បានផ្ដល់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន ៨ខ្នង ស្មើ៨គ្រួសារ រស់នៅស្រុកគាស់ក្រឡ ឯកភ្នំនិងក្រុងបាត់ដំបង-ខេត្តបាត់ដំបង តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម
នៅព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១នេះ និងតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការអតីតយុទ្ធជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់នូវផ្ទះចំនួន ៨ខ្នង ដល់អតីតយុទ្ធជននៅក្នុងខេត្តបាត់ដំបង ដែលកំពុងជួបបញ្ហាខ្វះខាតក្នុងគ្រួសារ ។ ថ្លែងក្នុងពិធីប្រគល់ផ្ទះជូនដល់អតីតយុទ្ធជនទាំង៨គ្រួសារដែលមកពីស្រុក-ក្រុងចំនួន៣ រួមមាន៖ ស្រុកគាស់ក្រឡ ស្រុកឯកភ្នំនិងក្រុងបាត់ដំបងនៃខេត្តបាត់ដំបង ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការអតីតយុទ្ធជនកម្ពុជា បានថ្លែងថា៖ នៅខេត្តបាត់ដំបង មានអតីតយុទ្ធជនកំពុងជួបការលំបាកក្នុងជីវភាព និងទទួលបានផ្ទះកន្លងមកនេះមានរហូតមកដល់ជាង ២០០ខ្នង។ខណៈដែលកំពុងតែសាងសង់ជាបន្តជាង៧០ខ្នងទៀតសម្រាប់ប្រគល់ជូនដល់ពួកគាត់ទាំងនោះ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ក៏បានបន្តទៀតថា៖ នៅខេត្តបាត់ដំបងនេះ ក្រៅពីប្រគល់និងផ្ទល់ផ្ទះ អាជ្ញាធរខេត្ត ក៏បានត្រៀមរួចរាល់ហើយនូវដីចំនួន២០០ហិកតាសម្រាប់ជួយដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពនិងមានការខ្វះខាតខ្លាំង ចំនួន២០០គ្រួសារ នឹងមានការរៀបចំចាប់ឆ្នោត នៅពេលខាងមុខនេះផងដែរ ។ ក្នុងនាមតំណាងប្រជាពលរដ្ឋ ដែលជាអតីតយុទ្ធជន ខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជា ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ …
-
នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសនិងជា អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និង ជាអគ្គលេខាធិការ សមាគម អតីត យុទ្ធជនកម្ពុជាប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជនចំនួន៨គ្រួសារនៅខេត្តបាត់ដំបង
នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៌ គន់ គីម ទេសរដ្ឋមន្រ្តី ទទួល បន្ទុក បេសកកម្ម ពិសេសជាអនុប្រធានទី១ . គណៈកម្មការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ជាអគ្គលេខាធិការសមាគម អតីត យុទ្ធជនកម្ពុជាជាតំណាង ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងអមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្ត , ឯកឧត្តម អ៊ុក ឃ្នួច អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិព្រមទាំងប្រតិភូ អមដំណើរ ដោយមានវត្តមានពី ឯកឧត្តមទេសរដ្ឋមន្ត្រីលោកស្នងការនគរបាល , មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកមេបញ្ជាការតំបន់ការប្រតិបត្តិការសឹកខេត្ត និងអស់លោក លោកស្រី ប្រធាន -អនុប្រធានមន្ទីរ ជុំវិញ ខេត្តបានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាល ជាមួយក្រុមគ្រួសារយុទ្ធពលី-ពិការ បានផ្ដល់ ជូនផ្ទះ ដល់គ្រួសារយោធិន និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ…
-
បង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ធំមួយកន្លែងកណ្តាលទីរួមស្រុករវៀង ខេត្តព្រះវិហារ
ព្រះវិហារ៖ ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិត្នោត ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចជំនាញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ធ្វើការបង្ក្រាប ជាមួយនឹងការដកហូតវត្ថុតាងមួយចំនួនធំ រួចបញ្ជូនទៅចាត់ការទៅតាមច្បាប់។ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ថ្លែងប្រាប់ថា ក្រោមការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃម្សិលមិញ លោកបានដឹកនាំកម្លាំងនគរបាលស្រុក មន្ត្រីរដ្ឋបាលព្រៃឈើស្រុក ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនៅក្រោយរដ្ឋបាលស្រុករវៀង។ ជាលទ្ធផល កម្លាំងបានរឹបអូសវត្ថុតាងរួមមាន៖ ម៉ូទ័រឈូស ម៉ូទ័រវាល ម៉ូទ័រស្វាន តាបជ្រៀកឈើ និងឈើគ្រប់ប្រភេទជា ច្រើនម៉ែត្រគូបទៀត រួចបញ្ជូនទៅរក្សាទុកដើម្បីចាត់ការទៅតាមច្បាប់។ លោក វុធ សាវី បញ្ជាក់ថា ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង កន្លងមកអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បានចុះអប់រំណែនាំជាច្រើនដងមកហើយ តែមិនព្រមអនុវត្តតាមនោះទេ ផ្ទុយទៅវិញម្ចាស់ទីតាំងសិប្បកម្មនេះ អាងខ្នង អាងខ្សែ ទើបមិនមានអ្នកណាហ៊ានទៅបង្រ្កាប។
-
អគារសិក្សាមួយចំនួន ដែលទ្រុឌទ្រោម និងមានចំណាស់យូរឆ្នាំមកហើយ នៅតាមបណ្តាគ្រឹះស្ថានសិក្សារបស់រដ្ឋក្នុងក្រុងបាត់ដំបង គ្រោងនិងធ្វើការជួសជុលកែលម្អនុងសាសង់ថ្មីឲ្យបានស្អាតឡើងវិញ
អគារសិក្សាមួយចំនួន ដែលទ្រុឌទ្រោម និងមានចំណាស់យូរឆ្នាំមកហើយ នៅតាមបណ្តាគ្រឹះស្ថានសិក្សារបស់រដ្ឋក្នុងក្រុងបាត់ដំបង គ្រោងនិងធ្វើការជួសជុលកែលម្អនិងសាងសង់ថ្មីឲ្យបានស្អាតឡើងវិញ…. នៅរសៀល ថ្ងៃទី២១ខែមករាឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបាន អញ្ជើញចុះពិនិត្យដើម្បីធ្វើការសិក្សានិងវាយតម្លៃពីគុណភាពនៃសំណង់អគារសិក្សាមួយចំនួននៅតាមបណ្តាសាលារៀននៃគ្រឹះស្ថានសិក្សារបស់រដ្ឋ ដែលមានសភាពចាស់ទ្រុឌទ្រោមក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ អគារសិក្សា ដែលចាស់ទ្រុឌទ្រោមទាំងនោះមានដូចជា៖ វិទ្យាល័យព្រះមុន្នីវង្ស, វិទ្យាល័យនេតយ៉ង និងសាលាគរុកោសល្យវិក្រឹត្យការខេត្តបាត់ដំបងជាដើម។ ដែលតម្រូវចុះទៅធ្វើការពិនិត្យនិងវាយតមហលៃជាក់ស្តែងពីគុណភាពសំណង់ទាំងនោះ មុនឈានដល់ធ្វើការស្នើសុំជាគោលការណ៍ដើម្បីធ្វការជួសជុលនិងកែលម្អរឲ្យបានប្រសើរឡើងវិញ។ហើយនិងអាចឈានដល់ការសាងសង់ជាថ្មីឡើងវិញប្រសិនបើគុណភាពសំណង់អគារដែលចុះទៅពិនិត្យមើលទាំងនោះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដោយមិនអាចជួសជុលឡើងវិញបានតាមតម្រូវការចាំបាច់មួយចំនួនរបស់សាលា។ នៅក្នុងការចុះទៅពិនិត្យគុណភាពអគារសិក្សាតាមបណ្តាគ្រឹះស្ថានសិក្សារបស់រដ្ឋទាំងនោះ គីធ្វើឡើងបន្ទាប់ពីទទួលបាននូវការណែនាំ និង ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សា១ខ្នង ២ជាន់ ១០បន្ទប់ ដែលស្ថិតក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម និងលោកជំទាវ រួមនិងសមិទ្ធផលនានាជាច្រើនទៀតដែលមានតម្លៃសរុប ប្រមាណជាង ៥០ម៉ឺនដុល្លារអាមេរិក កាលពីថ្ងៃទី២០ ខែមករាឆ្នាំ២០២១ នៅខេត្តបាត់ដំបងកន្លងទៅថ្មីៗនេះ។ដោយបានជម្រុញដល់រដ្ឋបាលខេត្តបាតដំបង ឲ្យចុះពិនិត្យតាមស្ថានសិក្សារបស់រដ្ឋ ដើម្បីរាយការណ៍ពីអគារចាស់ទ្រុឌទ្រោមនៅតាមសាលាទាំងនោះ និងស្នើសុំជាគោលការណ៍ដើម្បីធ្វើការជួសជុលឡើងវិញនិងកសាងអគារសិក្សាថ្មី មួយចំនួនផងដែរ៕ ( អត្ថបទ-រូបភាព៖…
-
សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវប្រាក់ឧបត្ថម្ភចំនួន២លានរៀលដើម្បីជួយដល់បងប្អូនពលករត្រឡប់ពីប្រទេសថៃ ដែលសម្រាលកូនក្នុងពេលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនីមួយៗ
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានជម្រុញដល់អាជ្ញាធរស្រុក ដែលមានមណ្ឌលចត្តាឡីស័កនៅក្នុងស្រុកនីមួយៗរបស់ខ្លួន រួមនិងក្រុមគ្រូពេទ្យនិងមន្ត្រីសុខាភិបាលប្រចាំការទីនោះត្រូវពិនិត្យមើល និងយកចិត្តទុកដាក់ ដល់បងប្អូនពលករ ដែលបានសម្រាលកូន ក្នុងខណៈដែលពួកគាត់កំពុងតែស្ថិតក្នុងអំឡុងពេលធ្វើចត្តាឡីស័ក នៅតាមមណ្ឌលដែលខ្លួនទទួលខុសត្រូវ និងដើម្បីជួយបំពេញបែបបទបញ្ជាក់ពីមន្ត្រីសុខាភិបាលតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យទីនោះ ឲ្យបញ្ជាក់នូវលិខិតកំណើត ដើម្បីទទួលបាន នូវ របបគោលនយោបាយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានកំណត់ផ្តល់ជូនដល់ស្ត្រីពលករដែលបានសម្រាលកូន និងកំពុងធ្វើចត្តាឡីស័ក ស្ថិតនៅក្នុងមណ្ឌលរបស់ស្រុកនិមួយៗ ដែលកំណត់ដោយរដ្ឋបាលខេត្ត និងវិធានសុខាភិបាលកន្លងមក។ ដោយក្នុងទទួលបានរបបឧបត្ថម្ភ ក្នុងម្នាក់ ២លានរៀល។ ការថ្លែងបែបនេះធ្វើឡើងនូវក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃពីការទប់ស្កាត់កូវីដ-19កន្លងមកក្នុងខណៈដែលប្រទេសថៃមានការផ្ទុះកើតឡើងនូវការចម្លង និងឆ្លងរាតត្បាតក្នុងសហគមន៍របស់ខ្លួននៅខេត្តសាមុតសាខន(ប្រទេសថៃ)កន្លងមក។ហើយបងប្អូនប្រជាពលករក្នុងប្រទេសថៃ បានវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ នៅតាមបណ្តាច្រកនានាក្នុងខេត្ត និងតាមបណ្តាខេត្តជាប់ព្រំដែនថៃ-កម្ពុជា។ គិតត្រឹមថ្ងៃទី២០ខែមករា២០២១នេះបងប្អូនប្រជាពលករខេត្តបាត់ដំបង ដែលបានវិលត្រឡប់មកពីប្រទេសថៃមានចំនួនសរុប ៣.០៧៩នាក់។និងបានរៀបចំតែដាក់ឲ្យធ្វើចត្តាឡីស័ក នៅតាម មណ្ឌលចត្តាឡីស័ក ទាំង១០មណ្ឌល។ ក្នុងនោះរួមមាន៖ស្រុកកំរៀង, សំពៅលូន, ភ្នំព្រឹក, បវេល, សំឡូត, ឯកភ្នំ, បាណន់, ឯកភ្នំ, មន្ទីរពេទ្យបង្អែកខេត្ត និង ស្រុកមោងឫស្សី។បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី២០ ខែមករានេះ…
-
ទេសរដ្ឋមន្ដ្រី គន់ គីម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ
ពោធិ៍សាត់៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តពោធិ៍សាត់ និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីត្រៀមបង្ការ ដោះស្រាយបញ្ហាផ្សេងៗកើតចេញពីគ្រោះធម្មជាតិនៅក្នុងខេត្ត។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ថ្លែងថាខេត្តពោធិ៍សាត់ បានជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិមួយចំនួន ដូចជា ខ្យល់កន្ទ្រាក់ កើតឡើងចំនួន១៥លើក ប៉ះពាល់២៧០គ្រួសារ, គ្រោះអគ្គីភ័យ កើតឡើងចំនួន ៣៨លើក ប៉ះពាល់ ៣៨គ្រួសារ, ជំនន់ទឹកភ្លៀងកើតឡើងចំនួន៣លើក ប៉ះពាល់ក្រុងស្រុកចំនួន៦ ស្មើនឹង៣៤ឃុំ-សង្កាត់ ប៉ះពាល់ ប្រជាពលរដ្ឋចំនួន២៩,១៧៣គ្រួសារ,ប៉ះពាល់ដំណាំស្រូវចំនួន ៣៧.០៩៤ហិកតា, ខូចខាតទាំងស្រុងចំនួន ១៧,២៦៨ហិកតា ក្នុងនោះបានស្តារឡើងវិញលើផ្ទៃដីសរុប១៧,៨០៤ហិកតា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន។ ទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ថា «ដើម្បីត្រៀមបង្ការ និងឆ្លើយតបបានទាន់ពេលវេលា ខេត្តត្រូវធ្វើផែនការត្រៀម ឲ្យបានលម្អិតជាក់ស្តែង រួមទាំងការបម្រុងទីទួលសុវត្ថិភាព មធ្យោបាយ សម្ភារៈ ការត្រៀមបម្រុងកម្លាំង…
-
ក្រុមហ៊ុនអានស៊ីនអាវីសែនជ័យ ធ្វើការពង្រីកទុនវិនិយោគពី១លានទៅ៣លានដុល្លារ ដើម្បីពង្រីកកសិដ្ឋានថ្មី
ដោយបង្ហាញពីវឌ្ឍនភាពនិងពីការរីកចម្រើនរបស់ក្រុមហ៊ុនក្នុងការចិញ្ចឹមគោសាច់និងមាន់ស្រែនៅក្នុងកសិដ្ឋានអានស៊ីន ក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង ចាប់តាំងពីឆ្នាំ ២០១៩ មកនេះ។ នៅដើមឆ្នាំ២០២១នេះ ក្រុមហ៊ុនអានស៊ីន អាវីសែនជ័យ បានធ្វើការពង្រីកនូវកសិដ្ឋានថ្មីមួយកន្លែងបន្ថែមទៀត លើផ្ទៃដីទំហំចំនួន ០៣ហិកតាស្ថិតនៅក្នុងភូមិបាយដំរ៉ាំ ឃុំឈើទាល នៃស្រុកបាណន់ ដោយគ្រោងពង្រីកនូវការចិញ្ចឹមមាន់ឲ្យបាន១០ម៉ឺនក្បាល រួមទាំងគោ ក្របី ពពែនិងការផលិតចំណីសត្វផងដែរ។ នេះជាការគូសបញ្ជាក់ ពីលោក ឃុន ផាន់ណូអគ្គនាយកក្រុមហ៊ុនអានស៊ីនអាវីសែនជ័យ នៅក្នុងពិធីសែនក្រុងពាលីបើកការដ្ឋានធ្វើការសាងសង់នូវកសិដ្ឋានថ្មីរបស់ក្រុមហ៊ុន នៅព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ២០២១នៅទីតាំងខាងលើនេះ។លោកបានបន្តថា៖ នៅដើមឆ្នាំ២០២១នេះ ក្រុមហ៊ុនរបស់លោកនិងធ្វើការបោះទុនវិនិយោគក្នុងការពង្រីកកសិដ្ឋានថ្មីនិងការចិញ្ចឹមសត្វ ដោយចំណាយទុនពី១លានដល់៣លានដុល្លារ នៅដំណាច់ឆ្នាំ២០២១នេះ និងបានផ្ដល់ឪកាសការងារដល់យុវជន យុវតីប្រជាពលរដ្ឋឲ្យមានការងារធ្វើជាច្រើនរយនាក់ និងកាត់បន្ថយពីការធ្វើចំណាកស្រុកផងដែរ។ លោក ធី រ៉ាវុធ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអានស៊ីន អាវីសែនជ័យ ក៏បានឲ្យដឹងដែរថា៖ក្រុមហ៊ុននេះ បានបង្កើតឡើងកាលពីថ្ងៃទី០៥ ខែមករាឆ្នាំ២០១៩ ដំបូងឡើយគឺក្រុមហ៊ុនមានដៃគួរជនជាតិជប៉ុនម្នាក់ ហើយកសិដ្ឋានបានចិញ្ចឹមសត្វគោ តែ១០ក្បាលប៉ុណ្ណោះ។ បន្ទាប់មកបានបន្ថែមទុន ទៅលើការចិញ្ចឹមគោ រហូតដល់ ៥០០ក្បាល នៅខែតុលាឆ្នាំ២០១៩។ និងបានបង្កើតកសិដ្ឋានចិញ្ចឹមមាន់ស្រែអានស៊ីនមួយបន្ថែមទៀតផងដែរ។ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានគូសបញ្ជាក់ពីមូលហេតុបង្កើតកសិដ្ឋានចិញ្ចឹមមាន់ស្រែអានស៊ីននេះគឺក្នុងគោលបំណងដើម្បីលើកកម្ពស់ដល់ការចិញ្ចឹមមាន់នៅក្នុងប្រទេសរបស់យើង។ពីព្រោះតម្រូវការរបស់ប្រជាពលរដ្ឋកន្លងមក…
-
លោកជំទាវ បាន ស្រីមុំ សំណេះសំណាល និងជូនដំណើរប្អូនៗជាពលករមកពីប្រទេសថៃ ត្រលប់ទៅលំនៅដ្ឋានជួបជុំឪពុកម្តាយ បងប្អូន ប្រពន្ធកូន បន្ទាប់ពីជាសះស្បើយពីជម្ងឺកូវីដ១៩
លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញសំណេះសំណាល និងជូនដំណើរប្អូនៗជាពលករមកពីប្រទេសថៃ ត្រលប់ទៅលំនៅដ្ឋានជួបជុំឪពុកម្តាយ បងប្អូន ប្រពន្ធកូន និងបន្តប្រកបអាជីវកម្មឡើងវិញ បន្ទាប់ពីបានឆ្លងវីរុសកូវីដ១៩ ហើយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាល រហូតទទួលបានជាសះស្បើយក្នុងពេលវេលានេះ ។ បើតាមរបាយការណ៌របស់ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ចាក់ថា ប្អូនៗពលករដែលទទួលការព្យាបាលនៅមណ្ដលចត្តាឡីស័កផ្ទះសំណាក់គ្រូប្រងៀននាពេលនេះមានចំនួន១៣នាក់ និងបានជាសះស្បើយពីជម្ងឺកូវីង-១៩ មានចំនួន១២នាក់ ប្រុស២នាក់។ នៅក្នុងការធ្វើចត្តាឡីស័កនិងព្យាបាល ក្រុមគ្រូពេទ្យជំនាញជារៀងរាល់ថ្ងៃបានធ្វើការអប់រំបព្ហាសុខភាពជាប្រចាំ ការពិនិត្យសុខភាព មានបាញ់អាកុលសំអាតដៃ ការពិនិត្យកំដៅ ការចែកម៉ាស់និងការយកសំណាកក្នុងម្នាក់យកពីរលើកដើម្បីស្វែងរកជម្ងឺកូវីដ១៩។ ក្នុងឱកាសសំណេះសំណាល និងជូនដំណើរនេះ លោកជំទាវអភិបាល បានពាំនាំយកនូវការអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនបងប្អូននាពេលនេះផងដែរ ។ ក្នុងនាមលោកជំទាវ ផ្ទាល់ ក៏សូមសម្តែងនូវទឹកចិត្តត្រេកអរជាអនេកជាមួយប្អូនៗពលករ និងបានផ្តាំផ្ញើទៅប្អូនៗថា ទោះបីពេលនេះប្អូនៗទទួលបានជាសះស្បើយក្តី តែពេលត្រឡប់ទៅលំនៅដ្ឋានវិញ ត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ប្រញាលទំនាក់ទំនងមកក្រុមគ្រូពេទ្យជំនាញភ្លាមៗ និងកុំភ្លេចញាំថ្នាំឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ ។ លោកជំទាវអភិបាល បានបញ្ជាក់ប្រាប់ប្អូនៗពលករទាំង១២នាក់ថា ក្នុងដំណាក់កាលព្យាបាល ការស្នាក់នៅ…