Category: ការងារមូលដ្ឋាន

  • រដ្ឋមន្ដ្រី វង សូត ណែនាំដល់គ្រួសារក្រីក្រ

    រដ្ឋមន្ដ្រី វង សូត ណែនាំដល់គ្រួសារក្រីក្រ

    ព្រៃវែង៖ ឯកឧត្តម វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជំរុញដល់គ្រួសារក្រីក្រ ត្រូវខិតខំ ប្រឹងប្រែងយកសាច់ប្រាក់ ដែលទទួលបានពីរាជរដ្ឋាភិបាលទាំងជាង៧០ម៉ឺនគ្រួសារ ក្នុងកំឡុងពេលនៃ ការរីករាលដាលជំងឺ កូវីដ-១៩ យកទៅប្រកបមុខរបរចិញ្ចឹម ជីវិត និងបង្កើតការងារដាំដុះ ចិញ្ចឹម សត្វដើម្បីបង្កើនជីវភាពឲ្យ ល្អប្រសើរ។ ឯកឧត្តម វង សូត ថ្លែងថា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារក្រីក្រដែលទទួលបានសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងកំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណវត្តទួលសង្កែ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។ ឯកឧត្តម វង សូត បញ្ជាក់ថា គ្រួសារដែលក្រីក្រកំឡុងពេលកូវីដ១៩ ប្រសិនបើបញ្ហាវិបត្តិកូវីដត្រូវរលាយសាបសូន្យទៅវិញ ការជួយឧបត្តម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលត្រូវបិទបញ្ចប់ដែល ខណៈបច្ចុប្បន្នបានផ្តល់បីខែទៀត ក្នុងឆ្នាំ២០២១ រួមមាន ៖ ខែមករា កុម្ភៈ និងមីនា…

  • អភិបាលខេត្តព្រៃវែង ណែនាំឲ្យគ្រប់មន្ទីរអង្គភាព ពង្រឹងចំណុចខ្វះខាត

    អភិបាលខេត្តព្រៃវែង ណែនាំឲ្យគ្រប់មន្ទីរអង្គភាព ពង្រឹងចំណុចខ្វះខាត

    ព្រៃវែង៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ណែនាំដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុកនានា នៅក្នុងខេត្តព្រៃវែង ឲ្យពង្រឹងនូវចំណុចខ្វះខាតរបស់ខ្លួនបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ។ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ធ្វើឡើងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដែលមានការចូលរួមពី មន្ទីរអង្គភាព នានាជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុកទាំង ១៣ អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទជាច្រើនរូប ។ លោក ជា សុមេធី ថ្លែងថា ចំពោះបញ្ហាប្រឈមនានាដែលបានលើកឡើងនៅក្នុងអង្គប្រជុំ យើងត្រូវខិតខំជំរុញយក ចិត្តទុកដាក់ ពួតដៃគ្នាធ្វើការងារដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឲ្យបានកាន់ប្រសើឡើង នឹងឲ្យសម្រេចជា ផ្លែផ្កានៅពេលខាងមុខ។ មន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុកទាំង ១៣ នៃខេត្តព្រៃវែង រាយការណ៍នៅលទ្ធផលរបស់ខ្លួន ដែលបានអនុវត្តកន្លងមក សម្រេចបាន និងបញ្ហាប្រឈមនានារបស់ស្រុកនីមួយៗ ដើម្បីដោះស្រាយ និងពិភាក្សារកដំណោះស្រាយឲ្យបានល្អប្រសើរ ៕

  • កាកបាទក្រហមកម្ពុជា ប្រគល់អំណោយជូន ប្រជាពលរដ្ឋងាយរងគ្រោះ២សង្កាត់ ក្នុងខណ្ឌឫស្សីកែវ

    កាកបាទក្រហមកម្ពុជា ប្រគល់អំណោយជូន ប្រជាពលរដ្ឋងាយរងគ្រោះ២សង្កាត់ ក្នុងខណ្ឌឫស្សីកែវ

    ភ្នំពេញ៖ ប្រជាពលរដ្ឋ ចំនួន២០គ្រួសារ ដែលងាយរងគ្រោះ រស់នៅសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០២១ ពោលគឺរយះពេល២ថ្ងៃនេះ បន្តទទួលបានអំណោយជា គ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាព ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដឹកនាំដោយអនុប្រធានកិត្តិកាកបាទក្រហមកម្ពុជាខណ្ឌ លោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា។ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងការផ្ដាំផ្ញើជាពិសេសពី សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការលើកទឹកចិត្តឲ្យខិតខំ បន្តប្រកបរបរចិញ្ចឹមជាបន្តទៀត ដោយមានក្ដីសង្ឃឹមជានិច្ច ចំពោះបង-ប្អូនប្រជាពលរដ្ឋ, លោកស្រី អាន ផល្លា ជាពិសី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួម បន្តទៀត ក្នុងការយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩៕

  • រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យក្រុមការងារសាងសង់ផ្លូវនៅក្នុងក្រុងសៀមរាប ត្រូវស្វែងរកបច្ចេកទេសថ្មីៗ

    រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យក្រុមការងារសាងសង់ផ្លូវនៅក្នុងក្រុងសៀមរាប ត្រូវស្វែងរកបច្ចេកទេសថ្មីៗ

    សៀមរាប៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យក្រុមការងារទទួលបន្ទុកសាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប និងមន្ត្រីបច្ចេកទេសទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត ពិភាក្សារកចំណុចខ្លាំង និងចំណុចខ្សោយ ជាពិសេសរួមគ្នាពិភាក្សា ស្វែងរកបច្ចេកទេសថ្មីៗ ដើម្បីឱ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូមានគុណភាពកាន់តែខ្ពស់។ កិច្ចប្រជុំធ្វើឡើងគោលបំណងស្ដាប់មន្ត្រីជំនាញធ្វើបទបង្ហាញពីបច្ចេកទេសតភ្ជាប់មុខតំណលូញី-ឈ្មោលបញ្ចូលគ្នា បញ្ហាប្រឈមនានា និងវេទិកាសួរដេញដោល ឬចូលរួមជាមតិយោបល់ទាក់ទង នឹងបច្ចេកទេស តភ្ជាប់មុខតំណលូញី-ឈ្មោលបញ្ចូលគ្នា សំដៅឱ្យការតភ្ជាប់មុខតំណងលូធ្វើឡើងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាពខ្ពស់ និងជាប់រឹងមាំបានល្អ។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ពីសារសំខាន់នៃការតភ្ជាប់មុខតំណលូញី-ឈ្មោលត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងការប្រើប្រាស់សម្ភារប្រកប ដោយគុណភាពខ្ពស់ស្របតាមសៀវភៅបន្ទុក និងកិច្ចសន្យាសាងសង់។

  • កងទ័ពត្រូវតែរឹងមាំ និងមិនត្រូវមានស្មារតីរង្គោះរង្គើ តាមការញុះញង់របស់ជនអគតិជាដាច់ខាត

    កងទ័ពត្រូវតែរឹងមាំ និងមិនត្រូវមានស្មារតីរង្គោះរង្គើ តាមការញុះញង់របស់ជនអគតិជាដាច់ខាត

    ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ ថ្លែងថា កងទ័ពត្រូវតែមានសមត្ថភាព មានវិន័យថ្លៃថ្នូរ ការទទួលខុសត្រូវខ្ពស់ ត្រូវខិតខំសិក្សារៀនសូត្រ ពង្រឹងនូវបច្ចេកវិទ្យា ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ទទួលនូវបច្ចេកវិទ្យាថ្មី នៃសម័យឌីជីថល កងទ័ពត្រូវតែរឹងមាំ ការពារ និងមិនត្រូវមានស្មារតីរង្គោះរង្គើ តាមការញុះញង់ តាមការបកស្រាយរបស់ក្រុមជនអគតិមួយចំនួនជាដាច់ខាត។ ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ ធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រស្តីពីសភាពការណ៍ថ្មីៗ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដល់នាយទាហាន ពលទាហាន មកពីស្ថាប័ន អង្គភាពចំណុះក្រសួងការពារជាតិ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅក្រសួងការពារជាតិ។ ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ លើកយកពាក្យ ៣ប្រយោគ គឺ អគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក អគ្គមគ្គុទេសក៏ និងប្រតិបត្តិការនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!។ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បញ្ជាក់ថា ៖ «អញ្ចឹងដាច់ខាតកងទ័ពត្រូវតែរឹងមាំ ដើម្បីឲ្យកងទ័ពរឹងមាំបាន វាចាប់ផ្តើមពីការខិតខំសិក្សារៀនសូត្រនូវចំណេះដឹង ពង្រឹងនូវបច្ចេកវិទ្យា…

  • រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូ១ខ្សែ

    រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូ១ខ្សែ

    ភ្នំពេញ៖ បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដឹកនាំប្រតិភូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ ការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ សរុបប្រវែង ២០,៤០០ម៉ែត្រ ស្ថិតនៅស្រុកប្រាសាទបាល័្លង្គ ខេត្តកំពង់ធំ។ ផ្លូវមួយខ្សែដែរតភ្ជាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ ដល់ភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបាល័្លង្គ ខេត្តកំពង់ធំ របស់គម្រោងកែលម្អផ្លូវជនបទជំហានទី២ ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងរដ្ឋាភិបាលអូស្ត្រាលី (GOA)។ លទ្ធផលគឹតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្រេចបានប្រមាណ៨៥% ហើយគ្រោងនឹងបញ្ចប់ ១០០% នៅចុងខែកុម្ភៈ ឆ្នាំ២០២១៕

  • រដ្ឋបាលខណ្ឌច្បារអំពៅ បើកការដ្ឋានជួសជុល ស្ពានព្រះមុនីវង្សចាស់

    រដ្ឋបាលខណ្ឌច្បារអំពៅ បើកការដ្ឋានជួសជុល ស្ពានព្រះមុនីវង្សចាស់

    រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់ ស្ពានព្រះមុនីវង្សចាស់ មេត្តាជ្រាបថា ៖ រដ្ឋបាលរាជធានីភ្នំពេញនឹង អនុវត្តគម្រោងជួសជុល បង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និង អ៊ុតកៅស៊ូ តួស្ពាន ចាប់ពី ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២១ តទៅ ។ អាស្រ័យដូចបានជម្រាបជូន ដំណឹងខាងលើសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ នៅក្នុងកំឡុងពេលនៃដំណើរការការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់ ដោយក្តី អនុគ្រោះ ។ ស្ពានព្រះមុនីវង្ស គឺជាស្ពានមួយនៅភ្នំពេញដែលមានចរាចរណ៍មមាញឹក។ ស្ពាននេះតភ្ជាប់ច្រាំងខាងលិច ដែលជាចុង បញ្ចប់នៃផ្លូវជាតិ លេខ ២ ឆ្លងកាត់ ទន្លេបាសាក់ទៅកាន់ច្រាំងខាងកើត ដែលមានផ្លូវជាតិ លេខ១ ជាច្រកឆ្ពោះទៅខេត្តមួយចំនួននៃភាគខាងកើតប្រទេស ទៅកាន់ ប្រទេស វៀតណាម ។ ស្ពានព្រះមុនីវង្ស ពីមុនដែលប្រជារាស្ត្រខ្មែរយើងសម័យមុន ហៅថាឈ្មោះ ស្ពានជ្រោយអោក បានកសាងពីឆ្នាំ១៩២៨ លុះមកដល់ឆ្នាំ១៩៦៤ មានការទ្រុឌទ្រោមយ៉ាងខ្លាំង ។ ស្ពានត្រូវសាងសង់ជាថ្មីឡើងវិញ រួចប្រារព្ធធ្វើពិធីសម្ពោធ ថ្ងៃទី១៧ ខែវិច្ឆិកា…

  • ប្រជាពលរដ្ឋងាយរងគ្រោះដោយវិបត្តិកូវិដ-១៩ចំនួន៥គ្រួសារ និង គ្រួសាររងគ្រោះ ដោយអគ្គិភ័យចំនួន២គ្រួសារនៅស្រុកសង្កែ ទទួលនូវអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

    ប្រជាពលរដ្ឋងាយរងគ្រោះដោយវិបត្តិកូវិដ-១៩ចំនួន៥គ្រួសារ និង គ្រួសាររងគ្រោះ ដោយអគ្គិភ័យចំនួន២គ្រួសារនៅស្រុកសង្កែ ទទួលនូវអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

    ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងនៃការខ្វះខាតស្បៀងអាហាររបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងកូវីដ-19 ចំនួន៥គ្រួសារ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១និង០២គ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះសម្បែង រស់នៅ ភូមិអូរខ្ជាយ ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដឹកនាំសហការីចុះសួរសុខទុក្ខ ដោយបាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋខាងលើដែលកំពុងតែជួបនូវផលប៉ះពាល់ខ្លាំងដោយសារតែវិបត្តិកូវិដ-19កន្លងមក។អំណោយដែលយកទៅចែកនោះដោយផ្តោតសំខាន់ចំពោះជនចាស់ជរាគ្មានទីពឹង  ស្ត្រីមេម៉ាយជនក្រីក្រមានកូនច្រើន បងប្អូនជនពិការនិងទីទ័លក្រ ចំនួន ០៥គ្រួសារ ដែលរស់នៅ ភូមិអូរស្រឡៅ ឃុំអូរដំបង១ និង០២គ្រួសារទៀត ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះរស់នៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។         ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនខាងលើនេះឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់និងគិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬក៏ និន្នាការនយោបាយ ណាមួយឡើយ ។        ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងបន្តទៀតថា៖ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំង…

  • ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំមន្ត្រី និងអ្នកពាក់ព័ន្ធនៅខេត្តកំពង់ធំ ត្រូវរួមគ្នាត្រៀមឆ្លើយតបក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ

    ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំមន្ត្រី និងអ្នកពាក់ព័ន្ធនៅខេត្តកំពង់ធំ ត្រូវរួមគ្នាត្រៀមឆ្លើយតបក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ

    កំពង់ធំ៖ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២០ និងលើកទិសដៅការងារ២០២១ របស់តំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ក្រោមអធិបតីទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គ.ជ.គ.ម និងជាអគ្គលេខាធិការ ស.អ.ក ដោយមានការអញ្ជើញចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ អភិបាលខេត្តកំពង់ធំថ្លែងថា នៅក្នុងឆ្នាំ២០២០ ខេត្តកំពង់ធំ រងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិដូចជា ជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាជន ១១,៦៩៥គ្រួសារ ស្លាប់ ៩នាក់ ប៉ះពាល់ស្រូវ ១៨,៨៥០ហិកតា ខូចខាត ១០,៣៣៥ហិកតា (ស្មើ១២,៣៦៥គ្រួសារ) ប៉ះពាល់ ផ្លូវកៅស៊ូ ៩,៧០០ម៉ែត្រ ប៉ះពាល់ផ្លូវគ្រួសក្រហម ៥៩,១៩៦ម៉ែត្រ ប៉ះពាល់ ផ្លូវដីស ៨,៣៨៤ម៉ែត្រ ប៉ះពាល់សាលា ៤១សាលា និងជម្លៀសសត្វ ៦,០១១ក្បាល -ខ្យល់កន្ត្រាក់ ៤៧ករណី រន្ទះបាញ់ ស្លាប់៩នាក់ របួស១នាក់។…

  • មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពជិត១តោន

    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពជិត១តោន

    បន្ទាយមានជ័យ៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និង បង្រ្កាបការ ក្លែងបន្លំ ហៅកាត់ (.ក.ប.ប.) ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ សហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ តាមបណ្តាម៉ាត និងតាមផ្ទះលក់ទំនិញ ក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាលទ្ធផលរកឃើញទំនិញខូចគុណភាពចំនួន៨០០គីឡូក្រាម និងបាននាំយកទៅធ្វើការដុតកម្ទេច ចោល។ លោក សាន វិជ្ជាសារ៉ាវុធ បន្តថា មន្ត្រីជំនាញ ក.ប.ប. សហការជាមួយមន្រ្តីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និង សមត្ថកិច្ចបានចុះឆែកឆេរ រកទំនិញណាដែលគ្មានកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ហើយមន្ត្រីជំនាញបានធ្វើការ ឆែកឆេរនៅតាមបណ្តាតូប តាមផ្ទះ ម៉ាត ជាលទ្ធផលបានរកឃើញផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅក្នុងក្រុងប៉ោយប៉ែត មានដូចជា៖ ស្រាបៀប្លេកផេនធ័រ ទឹកក្រូចហ្វាន់តា ប័រកំប៉ុង មីកំប៉ុង ចំនួនប្រមាណ៨០០គីឡូក្រាម។ លោក សាន វិជ្ជាសារ៉ាវុធ បញ្ជាក់ថា រាល់មុខទំនិញដែលមន្រ្តីជំនាញធ្វើការដកហូតនេះ បាននាំយកទៅធ្វើការ ដុតកម្ទេចចោល…