-
ឯកឧត្តម ចាយ បូរិន អញ្ជើញទៅសាកសួរសុខទុក្ខ ឯកឧត្តម ចាន់ វ៉ែន សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា
នារសៀលថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូតទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២១គណប្រតិភូយុវជនថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាលតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន យុវជន គណបក្ស ថ្នាក់កណ្តាល រួមជាមួយឯកឧត្តម,លោកអនុប្រធានផ្នែក និងលោក លោកស្រីជាជំនួយការ ផ្នែកឃោសនាអប់រំ បានអញ្ជើញទៅសាកសួរសុខទុក្ខឯកឧត្តម ចាន់ វ៉ែន សមាជិកគណៈកម្មាធិការកណ្តាល និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ។ ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ក្រឡាហោម ស ខេង…
-
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្រេចយកសំណូមពរពលរដ្ឋ ចង់បង្កើនល្បឿនបើកបរនៅតំបន់មួយចំនួន
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា លោកនឹងយកសំណូមពររបស់ ប្រជាពលរដ្ឋ លើកឡើង នៅតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) ដែលស្នើសុំបង្កើនល្បឿនបើកបរនៅលើផ្លូវ សម្រាប់កន្លែងមួយចំនួនដែលក្រៅពីទីប្រជុំជន និងមិនសូវមានរថយន្តបើកបរច្រើន ទៅពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីស្នើសុំការសម្រេច។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរ ការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងដោយមាន ការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ ទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា ស្តង់ដារផ្លូវបច្ចុប្បន្ន គឺអាចធ្វើបានត្រឹមតែ ៨០គីឡូម៉ែត្រក្នុងមួយម៉ោងតែប៉ុណ្ណោះ តែដោយ ឡែកកន្លែងខ្លះ គឺបានប្តូរពីផ្លូវ DBST ទៅ AC ធ្វើផ្លូវបានល្អ ហើយក្រសួងនឹងរាយការណ៍ទៅសម្តេចក្រឡាហោម ស ខេង ដើម្បីឲ្យលោកពិចារណាទៅលើសំណូមពររបស់ប្រជាពលរដ្ឋ បើសម្តេចអនុញ្ញាត ក្រសួងនឹងរៀបចំធ្វើតែម្តង។ ទាក់ទងនឹងបញ្ហាសំណូមពរ…
-
អង្គការខេមបូឌា វើហ្ស៊ិន បន្តចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្លាំង ចំនួន៣០០គ្រួសារ រស់នៅក្នុងស្រុកសង្កែ នៃ ខេត្តបាត់ដំបង
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយរបស់អង្គការខេមបូឌា វើហ្ស៊ិន និងតំណាងសប្បុរសជនខ្មែរនៅទីក្រុងស៊ីដនីនិងសមាគមខ្មែររស់នៅប្រទេសអូស្ត្រាលី រួមជាមួយនិងតំណាងក្រុមហ៊ុនជីហ្គៀគ្រុប បាននាំយកអំណោយរបស់ខ្លួនបន្តចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣០០គ្រួសាដែលទទួលរងគ្រោះដោយទឹកជំនន់កន្លងមក និងបានរួមចំណែកជួយដល់ប្រជាពលរដ្ឋក្រីក្រនិងជួបការលំបាកខ្លាំង និងកំពុងរស់នៅក្នុងស្រុកសងែ្ក ខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២១។ តាមរយៈម្ចាស់អំណោយតំណាង អង្គការខេមបូឌា វឺហ្ស៊ិន និងសមាគមខ្មែរនៅទីក្រុងស៊ីដនី រួមជាមួយនិងសប្បុរសជនរស់នៅប្រទេសអូស្ត្រាលីនិងកម្ពុជា និងតាមរយៈលោក ហ៊ ហាប់ អគ្គនាយករងនៃក្រុមហ៊ុន ជីហ្គៀ គ្រុប បានឲ្យដឹងថាអំណោយដែលនាំយកមកចែកនេះគឺជាអំណោយស្បៀង អាហារ រួមមាន អង្ករ២០គក្រ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ, អំបិល ស្ករសនិងប៊ីចេងមួយចំនួន ដើម្បីចែកជូនដល់បងប្អូនក្រុមគ្រួសារ ដែលកំពុងតែជួបនូវការលំបាកខ្លាំង ដោយសារតែការរាតត្បាតជាសកលពីជម្ងឺកូវីដ-19 និងទឹកជំនន់កន្លងមក។ហើយចំណោមអំណោយដែលត្រូវចែកជូននៅថ្ងៃនេះ គឺជាអំណោយដែលក្រុមការងាររបស់ខ្លួនបានរៀបចំចែកក្នុងស្រុកគោលដៅទាំង៩របស់ខេត្តបាត់ដំបងដែលមានចំនួន២.៧០០គ្រួសារ។ នៅក្នុងឱកាសចែកអំណោយនេះ ឯកឧត្តមសឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានថ្លែងអំណរគុណ ចំពោះអង្គការខេបូឌា វើហ្ស៊ិន រួមជាមួយនិងបងប្អូនសមាគមន៍ខ្មែរនានា ដែលកំពុងរស់ នៅទីក្រុងស៊ីដនី នៃប្រទេសអូរស្ត្រាលី និងនៅក្នុងប្រទេសកម្ពុជាដែលបានខិតខំនិងលះបង់នូវពេលវេលានិងថវិកាធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌…
-
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ចុះត្រួតពិនិត្យទីតាំងនាវាចំណាស់ ដែលលិចមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
កំពង់ចាម៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងជាអនុប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំក្រុមការងារចុះទៅកាន់ភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាទីដែលនាវាមួយគ្រឿងលិចនៅក្នុងទន្លេកាលពីសម័យសង្គ្រាម ដោយមានផ្ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន។ ក្រុមការងារជំនាញបានប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៧តោន គ្រោងឆ្អឹងមនុស្សចំនួន២ចំណែក កាំភ្លើង មួកទាហាន ស្លាកឈ្មោះ របស់របរមួយចំនួនទៀតជាដើម។ ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌដែលបានរុករកឃើញនេះ គឺនៅនាវាម៉ារីនមួយគ្រឿងដែលបានលិចក្នុង បាតទន្លេមេគង្គ មានជម្រៅទឹកពី២៥ ទៅ៣០ម៉ែត្រ កាលពីសម័យសង្គ្រាមស៊ីវិលនោះ រួមមាន៖ ប្រភេទគ្រាប់កាំភ្លើងត្បាល់៦០មីលីម៉ែត្រ ៨១ មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ របស់អាមេរិក។ មេបញ្ជាការរូបនេះ បញ្ជាក់ថា៖ «មិនត្រឹមតែគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៦តោន ដែលស្ថិតនៅក្នុងចំណោមគ្រាប់យុទ្ធភណ្ឌជាច្រើននោះទេ គឺកម្លាំងជំនាញរបស់លោកបានប្រមូលវត្ថុតាងជាច្រើនរួមមាន៖ មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ទាហាន លន់ ណុល…
-
រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ថានីយ៍បូមទឹកថ្មីមួយកន្លែង
ភ្នំពេញ៖ ដើម្បីរំដោះទឹកភ្លៀងនៅតំបន់ជាយក្រុង ពិសេសនៅខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ថានីយ៍បូមទឹកថ្មីមួយកន្លែងទៀត នៅទួលពង្រ ដែលមានឈ្មោះថា «ស្ថានីយ៍បូមទឹកទួលពង្រ» ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឲ្យបានទំហំទទឹង៨ម៉ែត្រ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បញ្ជាក់ថា គម្រោងនេះមន្ដ្រីជំនាញ បានសិក្សារួចហើយ គឺរដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវស្ថានីយ៍បូមទឹកថ្មីមួយកន្លែងទៀត នៅទួលពង្រ ដែលមានឈ្មោះថា «ស្ថានីយ៍បូមទឹកទួលពង្រ» ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឲ្យបានទំហំទទឹង៨ម៉ែត្រ នៅទីតាំងចាំបាច់។ ក្រៅពីគម្រោងកសាងស្ថានីយ៍បូមទឹកទួលពង្រ ជាការងារចំពោះមុខយើងត្រូវស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងឲ្យបានទទឹង៨ម៉ែត្រ បណ្ដោយ៤,៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២.៦៥ម៉ែត្រគុណ ២.៦៥ម៉ែត្រ មានចំនួន៣ជួរ ប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីបម៉ុង ដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ៦ម៉ែត្រ គុណ២ម៉ែត្រ ប្រវែង១,២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់ មានចំនួន៧កន្លែង។ ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ចំពោះការងារពាក់ព័ន្ធនឹងការងាររំដោះទឹក…
-
អភិបាលស្រុកតាំងគោក អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាដើម្បីសាងសង់ ឧបដ្ឋានសាលា
នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហាក់ ម៉ុងហួត អភិបាលនៃគណ:អភិបាល ស្រុក តាំងគោក និងព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូខេត្តានុរ័ក្ខ ព្រះអនុគណស្រុកតាំងគោក និងជាព្រះចៅអធិការវត្តថ្លា បានដឹកនាំប្រារព្ធ ពីធីបញ្ចុះបឋមសិលា ដើម្បី សាងសង់ ឧបដ្ឋានសាលា ទំហំ១៦.២ម៉ x ៣៦ម៉ ក្នុងវត្តថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលជាអំណោយមហាគ្រួសារ ឯកឧត្តម អ៊ុ សឿង និងលោកជំទាវមហាឧបាសិកា មុំ តាំងយឿ ព្រម ទាំងកូនចៅបានចូលរួមថវិកាចំនួន ២០០០០$(ពីរម៉ឺនដុល្លារសហរដ្ឋអាមេរិក) ពិធីនោះ ក៏មាន ការអញ្ជើញ ចូលរួម ពីឯកឧត្ដម លោកជំទាវ មន្រ្តីរាជការនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំង គណៈគ្រប់ គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ព្រមទាំងពុទ្ធបរិស័ទ សរុប៤០០នាក់។នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុ សោភារិទ្ធ…
-
អភិបាលខេត្តបាត់ដំបង ជាមួយតំណាងអង្គការខេមបូឌាវឹស៊ិន និងសមាគមខ្មែរនៅអូស្ត្រាលី នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត និងកំពុងជួបការលំបាក ចំនួន៦០០គ្រួសារ រស់នៅតំបន់ទន្លេសាប ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានដឹកនាំប្រតិភូ រួមជាមួយអាជ្ញាធរស្រុកឯកភ្នំនិងម្ចាស់អំណោយតំណាង អង្គការខេមបូឌា វឺស៊ិន និងសមាគមខ្មែរនៅទីក្រុងស៊ីដនី រួមជាមួយនិងសប្បុរសជនរស់នៅប្រទេសអូស្ត្រាលីនិងកម្ពុជា តាមរយៈលោក ហ៊ ហាប់ អគ្គនាយរងក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំយកអំណោយជាស្បៀង រួមមានអង្ករទឹកត្រីទឹកស៊ីអ៊ីវ អំបិលស្ករសមួយចំនួន ដើម្បីចែកជូនដល់បងប្អូនក្រុមគ្រួសារកំពុងតែជួបការលំបាកខ្លាំង ដោយសារតែការរាតត្បាតជាសកល ពីជម្ងឺកូវីដ-19កន្លងមក សរុបចំនួន៦០០គ្រួសារដែលរស់នៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ពិធីចែកអំណោយនេះធ្វើឡើងក្នុងបរិវេណ វត្តសិរីរតនារាមអន្លង់សាគរ ហៅវត្តអន្លង់តាអ៊ួរ ស្ថិតក្នុងភូមិអន្លង់តាអ៊ួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០១កុម្ភៈឆ្នាំ២០២១នេះ។ តាមការគូសបញ្ជាក់ពីលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានឲ្យដឹងថា៖ប្រជាពលរដ្ឋក្រីក្រទាំង ៦០០គ្រួសារ ដែលត្រូវបានទទួលនូវអំណោយជាស្បៀងអាហារពីអង្គការខេមបូឌាវឺស៊ិននៅទីក្រុងស៊ីដនី និងពីសប្បុរសជននានានៅប្រទេសអូស្ត្រាលី ដល់ប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាតខ្លាំងនៅថ្ងៃនេះពិតជាបានរួមចំណែកជួយរំលែកនូវការលំបាកជាមួយរដ្ឋបាលគ្រប់ថ្នាក់ទាំងស្រុកនិងថ្នាក់ខេត្ត នៅក្នុងឱកាសនេះ។ លោកអភិបាលស្រុកឯកភ្នំ បានចាត់ទុកការចែកអំណោយ នៅថ្ងៃនិងអាចជួយសម្រាលនូវជីវភាពខ្វះខាតបងប្អូនបានមួយរយៈ។លោកក៏បានបញ្ជាក់ឲ្យដឹងដែរថា បងប្អូនដែលមកទទួលអំណោយទាំងនេះ គឺមកពីភូមិថ្វាង ចំនួន ១០០គ្រួសារ, ភូមិកំពង់ប្រហុក ១០០គ្រួសារ, ភូមិអន្លង់តាអ៊ួរ ១០១គ្រួសារ,ភូមិព្រែកទាល់ ១១៩គ្រួសារ,…
-
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា គ្មានទីពឹង ចំនួន ៣០ គ្រួសារ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ
ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា គ្មានទីពឹង ចំនួន ៣០ គ្រួសារ មកពី ៩ភូមិ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ៤រោច ខែមេឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២១ ។ នាឱកាសនោះ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក ។ ទន្ទឹមនឹងនេះ លោកប្រធានអនុសាខា បានលេីកឡេីងថា៖ ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដែលរងផលប៉ះពាល់ដោយសារជំងឺ កូវីដ-១៩ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត…
-
ឧកញ៉ា ឡូវ ហ៊ឺង នាំមកនូវអំណោយ ឯកឧត្តម ឧត្តមសេនីយ ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ៦៨០គ្រួសារ ស្ថិតក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់ ជាក់ស្តែង កាលព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តទងត្រឡាច ស្ថិតក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំនូវអំណោយឯកឧត្តម ឧត្តមសេនីយ ហ៊ុន ម៉ាណែត ជាថវិកាប្រមាណ៥០០០ដុល្លា ថ្នាំពេទ្យមួយចំនួន កុំព្យូទ័រ០១គ្រឿង ផ្តល់ជូនប្រមាណ៦៨០គ្រួសារ។លោក ប៊ុន វុត្ថា អគ្គនាយក S- AUTO បានមានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច បានប្រសាសន៍ថ្លែងអំណរគុណនិងសូមចងចាំទុកជាប្រវត្តសាស្រ្ត ចំពោះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់អំណោយដ៍ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង៧គីឡូម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច។ឧកញ៉ា អែល សារ៉ុម ស្ថាបនិកក្រុមហ៊ុន K E P តំណាងក្រុមការងារចុះជួយឃុំទងត្រឡាច បានមានប្រសាសន៍លើកឡើងថា អំណោយដ៍ថ្លៃថ្លា…
-
អនុសាខាកាកបាទក្រហមខណ្ឌ ប្រគល់អំណោយជូនពលរដ្ឋក្រីក្រ ២០គ្រួសារ នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដឹកនាំមន្ត្រីខណ្ឌ-សង្កាត់ ចុះចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី២ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ លោក ថេង សុថុល នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ ប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ លោក ថេង សុថុល ប្រាប់បងប្អូនដែរថា បើមានបញ្ហាអ្វីកើតឡើងនៅក្នុងមូលដ្ឋាន សូមទំនាក់ទំនងមករដ្ឋបាលសង្កាត់ ឬមករដ្ឋបាលខណ្ឌដោយផ្ទាល់ ដើម្បីឲ្យក្រុមការងារសង្កាត់-ខណ្ឌ ធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា។…