Category: ការងារមូលដ្ឋាន

  • លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលវេទិកាប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ (ប្រីហ៊្សឹម -PRISM)និងប្រមូលព័ត៌មានដល់គណៈកម្មាធិការក្រុងស្រុកនិងឃុំ-សង្កាត់ ក្នុងខេត្តរបស់ខ្លួន

    លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលវេទិកាប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ (ប្រីហ៊្សឹម -PRISM)និងប្រមូលព័ត៌មានដល់គណៈកម្មាធិការក្រុងស្រុកនិងឃុំ-សង្កាត់ ក្នុងខេត្តរបស់ខ្លួន

      តាមរយៈនៃការផ្តួចផ្តើមរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមកម្មវិធីភាពជាដៃគូជាមួយអង្គការស្បៀងអាហារពិភពលោកសហប្រជាជាតិ (WFP-UP) ដើម្បីអនុវត្តសកម្មភាពរួមគ្នាក្នុងការគ្រប់គ្រង នូវវិបត្តិ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងដែនសមត្ថកិច្ច នៃ រដ្ឋបាលខេត្តបាត់ដំបង។        ក្រុមលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានរៀបចំ បើកវគ្គបណ្តុះបណ្តាល ស្តីពី “វេទិកាប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ PRISM និងប្រមូលព័ត៌មានដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង-ស្រុក និងឃុំ-សង្កាត់”នេះឡើងក្នុងគោលបណងដោយផ្តោតជាសំខាន់ និងជាពិសេសទៀតនោះ គឺ៖ ផ្តោតលើវិធីសាស្ត្រក្នុងការប្រមូលនិងកត់ត្រា ទាញយករបាយការណ៍ ព័ត៌មានខូចខាតបាត់បង់ និង ពីតម្រូវការជនរងគ្រោះ នៅពេលដែលពួកគាត់ជួបនឹងគ្រោះមហន្តរាយ ដែលបានកើតឡើង។          វគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១នេះ។       ថ្លែងក្នុងឱកាសបើកវគ្គនេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានថ្លែងថា៖ ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍PRISMបានដើរតួយ៉ាងសំខាន់ក្នុងការប្រមូលនិងកត់ត្រា ទាញយកនូវរបាយការណ៍ ព័ត៌មានខូចខាតបាត់បង់ និងពីតម្រូវការជនរងគ្រោះ នៅពេលដែលមានគ្រោះមហន្តរាយនានាកើតឡើងក្នុងដែនភូមិសាស្ត្រនៃដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខេត្ត និងថ្នាក់ជាតិ។       ឯកឧត្តមប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ…

  • អភិបាលខេត្តកណ្តាល បញ្ជាកងកម្លាំងឈរជើងនៅតាមព្រំដែនកម្ពុជា-វៀតណាម

    អភិបាលខេត្តកណ្តាល បញ្ជាកងកម្លាំងឈរជើងនៅតាមព្រំដែនកម្ពុជា-វៀតណាម

    កណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដាក់បទបញ្ជាយ៉ាង ម៉ឺងម៉ាត់ ដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ត្រូវទប់ស្កាត់ឲ្យខាងតែបាននូវ ការលួចឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ សំដៅការពារជំងឺកូវីដ-១៩។ លោកគង់ សោភ័ណ្ឌ ដឹកនាំក្រុមការងារ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំង៣ នៅតាមបណ្តា គោលដៅដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ អភិបាលខេត្ត ថ្លែងថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ចូលក្នុងប្រទេសកម្ពុជា ដូចជាភូមិសាស្ត្រ ខេត្តកណ្ដាល ពិសេសត្រូវអនុវត្តតាមអនុសាន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កងកម្លាំងនៅតាមបណ្តាគោលដៅ ដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-វៀតណាមរបស់ស្រុកកោះធំ និងស្រុកលើកដែក ត្រូវយកចិត្ដទុកដាក់ សហការជាមួយ នគរបាលការពារព្រំដែនចេញល្បាតត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង និងមិនអនុញ្ញាតឲ្យមានប្រជាពលរដ្ឋទាំងសងខាង លួចឆ្លងដែន ដាច់ខាតនៅគ្រប់បណ្តាគោលដៅទាំងអស់។ អភិបាលខេត្ត សង្កត់ធ្ងន់ថា គ្រប់កម្លាំងទាំងអស់ត្រូវដាក់ពលរដ្ឋទាំងអស់ ដែលឆ្លងកាត់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវដើម្បីការពារទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕

  • ការបន្ធូរបន្ថយនិងលើកលែងទោសទណ្ឌិតត្រូវបំពេញលក្ខខណ្ឌធំៗចំនួន២

    ការបន្ធូរបន្ថយនិងលើកលែងទោសទណ្ឌិតត្រូវបំពេញលក្ខខណ្ឌធំៗចំនួន២

    កំពត​៖ អភិបាលខេត្តកំពត បញ្ជាក់ថាការបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតត្រូវ ពិនិត្យឲ្យបានច្បាស់លាស់លើការ បំពេញលក្ខខណ្ឌធំៗចំនួន២ ជាការចាំបាច់ដើម្បីឲ្យទណ្ឌិតក្លាយជា បុគ្គលល្អបានវិលទៅចូលរួមសមាហរណកម្មក្នុង សង្គមជាតិ និង គ្រួសារវិញ។ ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ២០២១ សាលាខេត្តក្នុងកិច្ចប្រជុំគណៈកម្មការពិនិត្យនិងវាយតម្លៃកែប្រែរបស់ ទណ្ឌិត ដើម្បីដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យពិសាខបូជា និងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅឆ្នាំ២០២១ ។ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បញ្ជាក់ថា ការងារពិនិត្យនិងវាយតម្លៃឥរិយាបថ ទណ្ឌិត  ដែលជាប់ ក្នុងពន្ធនាគារ គឺជាការងារមួយចាំបាច់ ដើម្បីឲ្យទណ្ឌិតទទួលបានការបន្ធូរបន្ថយ ទោស និង លើកលែងទោសដែលការងារ តែងតែអនុវត្តធ្វើជារៀងរាល់ឆ្នាំដែល ទណ្ឌិតបានខិតខំអប់រំកែប្រែឲ្យក្លាយខ្លួនជាបុគ្គលល្អវិញចូលរួបរួមសមាហរណកម្មក្នុង សង្គមជាតិនិងគ្រួសារ។  អភិបាលខេត្ត សង្កត់ធ្ងន់ថា ប៉ុន្តែទោះជាយ៉ាងណាទណ្ឌិត ទាំងនោះត្រូវអនុវត្តទោសក្នុងពន្ធនាគារឲ្យ បានទៅតាមច្បាប់ កំណត់ជាមុនសិន ទើបអាចទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោស បានគឺ ទណ្ឌិតត្រូវបំពេញលក្ខខណ្ឌធំៗចំនួន ២យ៉ាងសិនដូចជា ៖ -លក្ខខណ្ឌ ទី ១-ទាក់ទង នឹង កិរិយា…

  • មន្ដ្រីជំនាញខេត្តស្វាយរៀង រកឃើញពពុះសណ្ដែកនិងនំបាញ់ឌុក មានសារជាតិគីមី និងទំនិញខូចគុណភាព

    មន្ដ្រីជំនាញខេត្តស្វាយរៀង រកឃើញពពុះសណ្ដែកនិងនំបាញ់ឌុក មានសារជាតិគីមី និងទំនិញខូចគុណភាព

    ស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង (ក ប ប) ដឹកនាំដោយលោក ផឹង និល ប្រធានសាខាខេត្ត ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង។ លោក ផឹង និល ថ្លែងថា មន្ត្រីជំនាញ បានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន២៣គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ លោកផឹង និល បញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់មានដូចជា ពពុះសណ្តែកចំនួន ១៥ ថង់ ស្មើ ១៣ គីឡូក្រាម ផលិតក្នុងស្រុកមានសារធាតុគីមី( Borax ) និងពពុះសណ្តែកចំនួន១៣ ថង់ ស្មើ ៩គីឡូក្រាម នាំចូលពីប្រទេសវៀតណាម មានសារធាតុគីមី…

  • រដ្ឋមន្រ្តី ស៊ុយ សែម ផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស​ឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១

    រដ្ឋមន្រ្តី ស៊ុយ សែម ផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស​ឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១

    ពោធិ៍សាត់៖ ឯកឧត្តម ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ របស់គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្ត, លោក ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណៈប្រការ និងជាប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា-រដ្ឋសភា, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងសមាជិក សមាជិកាផ្សេងៗទៀត សរុបប្រមាណ៥០៨នាក់។ ឯកឧត្តម ម៉ៅ ធនិន បានអានរបាយការណ៍ស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា នោះរួចមក,ឯកឧត្តម ស៊ុយ…

  • កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ៦គ្រួសារ

    កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ៦គ្រួសារ

    រតនគិរី៖ ប្រជាពលរដ្ឋចំនួន៦គ្រួសារបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ក្រោយពីលំនៅដ្ឋានរបស់ពួកគាត់ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់កាលពី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិ ៤ សង្កាត់កាចាញ ក្រុងបានលុង។ អំណោយមនុស្សធម៌ ត្រូវបានធ្វើឡើងនៅទីតាំងរងគ្រោះខាងលើ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមវត្តមានលោក គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខា តំណាងលោកថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។ លោក គិត ទ្រី ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងពីសំណាក់ លោក ថង សាវុន ជាពិសេសសម្តេច កិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះឧប្បត្តិហេតុគ្រោះអគ្គីភ័យដែលបានបង្ក ឲ្យឆេះលំនៅដ្ឋាន និងបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលបានកើតឡើងនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ កន្លងទៅ ដែលជា និច្ចកាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស គឺតែងតែស្ថិតនៅដក់ជាប់ជានិច្ចចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាប្រធានកាកបាទក្រហមកម្ពុជា ។ លោក គិត ទ្រី អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យដោយមុនចាកចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនី ដូចជាភ្លើងទៀន…

  • ក្រសួងឧស្សាហកម្ម ដាក់ឲ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជា មានគុណភាព

    ក្រសួងឧស្សាហកម្ម ដាក់ឲ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជា មានគុណភាព

    ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចេញសេចក្ដីជូនដំណឹង ស្តីពីការដាក់ឲ្យប្រើប្រាស់ សញ្ញាផលិតផលកម្ពុជា មានគុណភាព។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បញ្ជាក់ថា ដើម្បីជំរុញលើកកម្ពស់ផលិតផលក្នុងស្រុក តាមរយៈ ការពង្រឹងគុណភាព សុវត្ថិភាពផលិតផលអនុលោមតាមស្តង់ដារ ក្នុងគោលបំណងការជ្រៀតចូលទីផ្សារទំនើប ផ្តល់ទំនុក ចិត្តដល់អ្នកប្រើប្រាស់ និងអតិថិជន ក្រសួងចាប់ផ្តើមទទួលពាក្យស្នើសុំបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលរបស់ ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម ចាប់ពីការជូនដំណឹងនេះតទៅ។ ចំពោះពាក្យស្នើសុំ និងឯកសារភ្ជាប់ មានចែកជូនដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅច្រកចេញ-ចូលតែមួយ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានទីតាំងស្ថិតនៅដីឡូត៍លេខ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្មទាំងអស់ មេត្តារួសរាន់មកដាក់ពាក្យសុំ សញ្ញាផលិតផលកម្ពុជាមានគុណភាព ដើម្បីក្រសួងពិនិត្យសម្រេចផ្តល់និមិត្តសញ្ញាតាមនីតិវិធី ដូចបានជូនភ្ជាប់មកជាមួយ សម្រាប់យកទៅបោះពុម្ពលើ សំបកវេចខ្ចប់ផលិតផល និងចរាចរផលិតផលនៅ លើទីផ្សារទំនើប ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន និងអ្នកប្រើប្រាស់៕

  • រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

    រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

    រតនគិរី : រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តដើម្បីផ្សព្វផ្សាយ សភាពការណ៍សន្ដិសុខសណ្ដាប់ ធ្នាប់សាធារណៈ លិខិតផ្សេងៗទៀតពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ បទបញ្ជារបស់រដ្ឋាភិបាល សំដៅលើកកម្ពស់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់បទល្មើសនានាក្នុងភូមិសាស្រ្ដខេត្តរតនគិរី និងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។ កិច្ចប្រជុំមានរបៀបវារៈសំខាន់រួមមាន៖ –របាយការណ៍ស្ដីពីសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ –សេចក្ដីណែនាំលេខ ០០១ សណន ស្ដីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្ដគ្រប់ប្រភេទរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ –លិខិតលេខ០០៣ សណន ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី របស់ប្រជាជនចិន និងវៀតណាម ។ –សេចក្ដីណែនាំលេខ ០២២ សខល ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាលស្ដីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតាផ្សេងៗ ។ –លិខិតលេខ ០១៤ សខល ចុះថ្ងៃទី២៦…

  • អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលការសិក្សារបស់ក្មួយៗសិស្សានុសិស្ស នៅតាមបណ្តាស្រុកចំនួន៣ជាប់ព្រំដែនថៃ

    អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលការសិក្សារបស់ក្មួយៗសិស្សានុសិស្ស នៅតាមបណ្តាស្រុកចំនួន៣ជាប់ព្រំដែនថៃ

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងអមដំណើរដោយថ្នាក់ដឹកនាំនិងមន្ត្រីសំខាន់មួយចំនួន ចំណុះរដ្ឋបាលខេត្ត បានចុះពិនិត្យមើលពីការសិក្សារបស់ក្មួយៗ ដែលខកខានមិនបានបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១និងមិនទាន់បានចូលរៀនតាមកាលកំណត់របស់ក្រសួងនោះដោយសារតែហេតុផលសាលារៀន ថ្នាក់រៀនរបស់ពួកគេ ត្រូវរំខានដោយសារវិបត្តិជាសកលពីកូវីដ-19 ហើយសាលាខ្លួនត្រូវបានរដ្ឋបាលខេត្តនៅបន្តធ្វើជាមណ្ឌលចត្តាឡីស័ក ដើម្បីទទួលបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ ធ្វើជាទីតាំងដើម្បីត្រួតពិនិត្យសុខភាពនិងយកវត្ថុសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅទីនោះ មួយរយៈច្រើនខែ កន្លងមកនេះ។        ការចុះទៅពិនិត្យមើលនេះគឺធ្វើឡើងនៅព្រឹកថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២១ ដោយបានចុះពិនិត្យមើលការសិក្សា របស់ក្មួយៗ ទាំងនោះ នៅតាមបណ្តាស្រុកចំនួន៣ ដែលជាប់និងព្រំដែនខ្មែរ-ថៃក្នុងភូមិសាស្រខេត្តបាត់ដំបង រួមមាន៖ស្រុកកំរៀង, ភ្នំព្រឹក និងស្រុកសំពៅលូន។ និងក្រោយពីមន្ទីរអប់រំយុវជននិងកីឡាខេត្ត រួមជាមួយនិងអាជ្ញាធរស្រុកទាំង៣ខាងលើ ដោយបានដោះស្រាយរកទីតាំងនៅក្នុងវត្ត តាមសាលារៀនចាស់ទ្រុឌទ្រោម តាមសាលារៀនឯកជនមួយចំនួន និងទីតាំងស្នាក់ការនៃគណបក្សប្រជាជនស្រុក។ល។ដើម្បីធ្វើជាកន្លែងឲ្យក្មួយៗទាំងនោះបានសិក្សាជាបណ្តោះអាសន្នមួយរយៈ ទម្រាំតែអាជ្ញាធរខេត្តនិងមន្ទីរអប់រំគិតគូររកដំណោះស្រាយនិងរកទីតាំងសមរម្យដើម្បីផ្តល់ទីតាំងរៀនបានសមរម្យឡើងវិញក្នុងពេលដ៏ខ្លីឆាប់ៗនេះ។         ក្នុងដំណើរចុះពិនិត្យមើលពីការសិក្សារបស់ក្មួយៗជាសិស្សានុសិស្សនៅតាមបណ្តាសាលារៀនក្នុងភូមិសាស្ត្រស្រុកខាងលើនោះ ឯកឧត្តម ងួនរតនៈ ក៏បានស្តាប់នូវសំណូមពរមួយចំនួនរបស់គ្រូៗ លោកនាយកសាលា និងក្មួយៗដែលពេលនេះ ពួកគេកំពុងតែរៀននៅក្រោមដើមឈើ នៅក្រោមដំបូលរោងតង់ និងធ្វើការចល័តទីតាំង នៅពេលក្តៅនិងកម្តៅថ្ងៃ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានសម្តែងនូវការកោតសរសើរ អំពីទឹកចិត្ត ខិតខំរបស់លោកគ្រូអ្នកគ្រូ ក្មួយៗជាសិស្សានុសិស្ស ដែលបានលះបង់នូវឧបសគ្គគ្រប់បែបយ៉ាងក្នុងការតស៊ូ ដើម្បីមកបំពេញការសិក្សារបស់ខ្លួននៅទីនេះ។ ឯកឧត្តម ក៏បានសុំការអធ្យាស្រ័យ និង ការយោគយល់ពីមាតាបិតា…

  • នៅតែបន្តការអនុញ្ញាតឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោ ស្របតាមតម្រូវការជាក់ស្តែងក្នុងស្រុក

    នៅតែបន្តការអនុញ្ញាតឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោ ស្របតាមតម្រូវការជាក់ស្តែងក្នុងស្រុក

    ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមករា ខ្លួនបានចេញសេចក្ដី ប្រកាសព័ត៌មាន ដែលជាការជូនដំណឹងអំពីការព្រមព្រៀងគ្នា ដោយស្ម័គ្រចិត្តរវាងសមាគមវារីវប្បករនៅកម្ពុជា និងអាជីវករនាំចេញ នាំចូលផល ផលិតផលជលផល ក្នុងការផ្អាកជាបណ្ដោះអាសន្ននូវការនាំចូលត្រីចំនួន ៤ប្រភេទ រួម មាន ត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោ ពីក្រៅប្រទេស។ ដើម្បីបញ្ជាក់បន្ថែមនូវខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនដូចខាងក្រោម៖ ១៖ ក្រសួងនៅតែបន្តការអនុញ្ញាតឱ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រីចំនួន ៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្អោ តាមតម្រូវការជាក់ស្តែងក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។ ២៖ ក្រសួងនឹងបន្តពិគ្រោះយោបល់ជាមួយ សមាគមវារីវប្បករនៅកម្ពុជា អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាង និងទទួលស្គាល់លិខិតបទដ្ឋានបច្ចេកទេស។ ៣៖ តាមរយៈយន្តការគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់…