-
សាខាកាកបាទក្រហម ខេត្តកែប ចុះសួរសុខទុក្ខឣ្នកជម្ងឺរ និងបុគ្គលឹកពេទ្យជានារី
ខេត្តកែប ÷ លោកជំទាវ ស ម៉ាលី ដា សោម ពិសិដ្ធ ប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត បានចុះសួរសុខទុក្ខឣ្នកជម្ងឺរ ១៣នាក់ដែលកំពុងសម្រាកព្យាបាល និងបុគ្គលឹកពេទ្យជានារី ១៦នាក់នៅមន្ទីរពេទ្យ ខេត្តកែប។ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ក្នុងឱកាសអបអរសាទទិវាអន្តរជាតិ៨មីនាឆ្នាំ២០២១ ក្រោមប្រធានបទ”ស្ត្រី និងការអភិវឌ្ឍន៏ក្នុងបរិការណ៏កូវីដ-១៩” ថ្នាក់ដឹកនាំគណៈកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ខេត្ត រួមជាមួយប្រធាន អនុប្រធាន សមាជិកា ប្រតិបត្តិ ដឹកនាំដោយ លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ប្រធានកិត្តិយសសាខាខេត្ត។ លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ណែនាំដល់អ្នកជំងឺទាំងអស់ត្រូវចេះថែរក្សាអនាម័យសុខភាពជាប្រចាំតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ជាពិសេសត្រូវអនុវត្តឲ្យបានជាប្រចាំនូវវិធានការ “៣កុំ និង ៣ការពារ” របស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា៕ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប ចំនួន ១៣នាក់ ព្រមទាំងបានផ្តល់ជូននូវអំណោយក្នុងម្នាក់ៗទទួលបាន ទឹកដោះគោឆៅ ១…
-
គម្រោងសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រទាំង៦គម្រោង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នៅស្រុកត្បូងឃ្មុំ
ត្បូងឃ្មុំ៖ សម្តេចេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ផ្តល់កាដូជូនប្រជាកសិករនៅឃុំចំនួន ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នូវគម្រោងសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រទាំង៦គម្រោង ដើម្បីស្រោចស្រពផ្ទៃដីស្រែរបស់ពួកគាត់។ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ គម្រោងសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រទាំង៦គម្រោង ត្រូវបានបើកការដ្ឋានរួចរាល់ ជាស្ថាពរ តាមការទទួលការសំណូមពរពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលខ្វះខាតប្រភពទឹកប្រើប្រាស់ ស្រោចស្រពដីស្រែចំការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លើមូលដ្ឋាន នៃសក្តានុពល និងភាពអំណោយផលដែលមានស្រាប់គម្រោងខាងលើមានសារៈសំខាន់ ជាពិសេស សមស្របសម្រាប់ បម្រើដល់ការស្រោចស្រព ពង្រីកផ្ទៃដីដាំដុះ និងបង្កើនបរិមាណផលស្រូវ និងដំណាំចំការ ផ្សេងៗ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាព ក្រីក្រ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ទំនប់ទ្វារទឹកចំនួន០៤កន្លែង ត្រូវបានបើកការដ្ឋានសាងសង់ ដើម្បីជាប្រយោជន៍បម្រើដល់ការ ស្រោចស្រព និងពង្រីកផ្ទៃដីដាំដុះសរុបប្រមាណជាង ៣, ០០០ហិកតា សំដៅលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។…
-
អភិបាលខេត្តបាត់ដំបង ចុះជួបសំណេះសំណាលនិងនាំយកអំណោយចែកជូនដល់កងកម្លាំង តាមបន្ទាត់ព្រំដែនខ្មែរ-ថៃនៅស្រុកទាំង៣
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តមជាអភិបាលរងខេត្ត និងមន្ត្រីសំខាន់ៗក្នុងក្រុមការងារ បាននាំយក ណោយមួយចំនួនរបស់រដ្ឋបាលខេត្តនិងអំណោយសប្បុរសជននានា ដើម្បីយកទៅចែកជូនដល់កងកម្លាំងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រនៃស្រុកទាំង៣ក្នុងនោះរួមមាន៖ ស្រុកកំរៀង ភ្នំព្រឹក និង ស្រុកសំពៅលូន នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ថ្មីៗនេះ។សម្ភារៈឥវ៉ាន់ប្រើប្រាស់និងគ្រឿងឧបភោគបរិភោគដែលយកទៅប្រគល់ជូនដល់កងកម្លាំងដែលកំពុងតែឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹងពីការឆ្លងដែនខុសច្បាប់ និងពង្រឹងនូវវិធានសុខាភិបាលម៉ឺងងម៉ាត់ ដើម្បីទប់ស្កាត់ពីការឆ្លងដែនវិលត្រឡប់ពីប្រទេសថៃរបស់ប្រជាពលរដ្ឋនិងពីការគេចវេសក្នុងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ អំណោយជាស្បៀងនិងសម្ភារៈប្រើប្រាស់ទាំងនោះរួមមាន៖ទឹកសុទ្ធ,ត្រីខ,ទឹកស៊ីអីវ,ប្រេងឆា និង,សាប៊ូ,សំពត់តង់, អំពូលសូឡា,ពិលសូឡា, អង្រឹង,មុងប៉ារ៉ា, សំពត់តង់កៅស៊ូត្រេអ៊ី, សាក់កាដូរ, ធូបមូស រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដែលជាអំណោយនៃរដ្ឋបាលខេត្តរួមនិងអំណោយរបស់លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង និងលោក អ៊ុង គឹមលី ជាសប្បរសជនក្នុងខេត្តផងដែរ៕ ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយកងកម្លាំងឈរជើងនៅទីនោះឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង បានកោតសរសើរ ចំពោះការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ក្នុងការខិតខំយកចិត្តទុកដាក់ពីកងកម្លាំង រួមនិងអាជ្ញាធររដ្ឋបាលស្រុកទាំង៣ ដែលបានលះបង់ពេលវេលាក្នុងការអនុវត្តនិងបានបំពេញតួនាទីភារកិច្ចយ៉ាងម៉ត់ចត់ក្នុងការទប់ស្កាត់នូវបញ្ហាប្រឈមនានាពីការឆ្លង និងចម្លងពីមេរោគកូវីដ-19និងពីការគ្រប់គ្រងបងប្អូនពលករ ដែលបានវិលត្រឡប់ពីប្រទេសថៃតាមមណ្ឌលចត្តាឡីស័កក្នុងមូលដ្ឋានស្រុកនិមួយៗ របស់ខ្លួន តាមគោលការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកន្លងមក ជាពិសេសការអនុវត្តនូវវិធានសុវត្ថិភាព របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់…
-
សាខាកាកបាទក្រហមខេត្តបាត់ដំបង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ
បាត់ដំបង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ ក្រោមអធិបតីលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដោយមានការអញ្ចើញចូលរួមមានពីលោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាសរុបចំនួន១៦រូប។ កិច្ចប្រជុំនេះក្នុងគោលបំណង៖ *ទី១៖ ពិនិត្យអនុម័តរបាការណ៍ការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងផែនការសកម្មភាពឆ្នាំ២០២១*ទី២៖ ពិនិត្យនិងអនុម័តរបាការណ៍ហិរញ្ញវត្ថុ២០២០ និងផែនការហិរញ្ញវត្តប្រចាំឆ្នាំ២០២១*ទី៣៖ ពិភាក្សាបង្ហាប្រឈមផ្សេងៗ។ លោក កុសុម សុភីនារ៉ា នាយកសាខាបានជម្រាបជូនថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាក្នុងឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងសម្រេចបាន ក្នុងវិស័យស្នូលទាំង៤ ក្នុងនោះរួមមាន៖ *ការងារគ្រប់គ្រងគ្រោះមហន្តរាយ*ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍*ការងារលើកកម្ពស់ គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌*ការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍធនធាន ដែលលទ្ធផលទាំងនេះ បានឆ្លើយតបគ្រោះមហន្តរាយ ហើយលទ្ធផលល្អប្រសើរក្នុងនោះបានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋសរុបបាន ១៧៣លើកស្មើចំនួន ៥,៦២០គ្រួសារ ( កើនឡើង ៦៥លើកស្មើ ២,៥៣៨គ្រួសារ ប្រៀបធៀបឆ្នាំ២០១៩…
-
អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងមន្ត្រីពាក់ព័ន្ធ ចុះជួយបូមទឹកចូលស្ទឹងមង្គលបូរី ខណៈដែល ស្ថានភាពទឹកមានការខ្វះខាតខ្លាំង ប្រឈមនឹងតម្រូវការប្រើប្រាស់ប្រចំាថ្ងៃរបស់ប្រជាពលរដ្ឋ
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យមើលពីស្ថានភាពនៃ កិច្ចអន្តរាគមន៍ បូមបង្ហូរទឹកពីស្ទឹងសិរីសោភ័ណ តាមប្រឡាយមេទៅស្ទឹងមង្គលបូរី ខណៈដែល ស្ថានភាពទឹកមានការខ្វះខាតខ្លាំង ប្រឈមនឹងតម្រូវការប្រើប្រាស់ប្រជាពលរដ្ឋ។ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី បានអោយដឹងនៅព្រឹកថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២១ ថា ទឹកដែលក្រុមការងារបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានអន្តរាគមន៍បូមទៅមកជួយនៅមង្គលបូរី ក្នុងរយៈពេលឆ្ងាយ នឹងធ្លាក់ចូលស្ទឹងមង្គលបូរី នៅឃុំបត់ត្រង់ នៅ ព្រឹកថ្ងៃទី៣ ខែមីនានេះ។ លោកបានបន្តទៀតថា ខណៈយើងកំពុងបូមនេះស្ថានភាពទឹកពីស្ទឹងបវិល ក៍ហូរមកថ្ងៃទី៣នេះដែល គឺដល់សំណង់ពោធ៍ពីរដើម ក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ។ លោកបានបញ្ជាក់ថា ជាការពិត ជាក់ស្ដែង ប្រភពទឹកស្ទឹងមង្គលបុរី មកដល់ពេលនេះស្ទើររីងខះអស់ទៅហើយ ជាដំណោះស្រាយបន្ទាន់ ដោយទទួលបានបទបញ្ជាផ្ទាល់ ពីឯកឧត្តម អភិបាលខេត្ត លោកបានចាត់ចែងភ្លាមៗ ដោយបានរៀបចំស្ថានីយ៍បូមទឹកថ្មី១កន្លែង នៅចំណុចស្ពានថ្មឆ្លងស្ទឹងសិរីសោភ័ណ នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ តាមប្រឡាយក្រមល់ ដើម្បីនាំយកទឹកធ្លាក់ទៅស្ទឹងមង្គលបូរី នៅចំណុចឃុំបត់ត្រង់ ស្រុកមង្គលបូរី…
-
ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកំពត រួមគ្នាអភិរក្សព្រៃកោងកាង
កំពត៖ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារអភិរក្សធនធានជលផល និងការគ្រប់គ្រងព្រៃកោងកាង តំបន់ឆ្នេរ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ មានការចូលរួមពីប្រតិភូអមដំណើរ មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ។ មន្ត្រីជំនាញខាងក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកំពត មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបាត់បង់ព្រៃកោងកាងដែលជាដែនជម្រកជីវៈចម្រុះ និងបានបង្ហាញមូលហេតុបាត់បង់ផ្សេងៗគ្នា។ ផ្ទៃដីព្រៃកោងកាងនៅក្នុងខេត្តកំពត ក៏ដូចជាខេត្តជាប់មាត់សមុទ្រ រហូតដល់បច្ចុប្បន្ននៅពុំទាន់មានការកំណត់បង្គោលព្រំ ឬទំហំឲ្យបានច្បាស់លាស់នៅឡើយទេ។ ព្រៃកោងកាង ស្ទើរពាក់កណ្តាលស្ថិតនៅក្នុងដីស្រែអ៊ូរសម្រាប់ផលិតអំបិល ដែលគ្រប់គ្រងដោយពលរដ្ឋ ខណៈដែលព្រៃកោងកាងតាមមាត់ឆ្នេរ ត្រូវបានបុគ្គល និងក្រុមហ៊ុនបំពានចាក់ដីលប់ ដើម្បីធ្វើការអភិវឌ្ឍន៍ ខុសច្បាប់ជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យព្រៃកោងកាង ឈានទៅរកការបាត់បង់ស្ទើទាំងស្រុងបើពុំមានវិធានការការពារគ្រប់គ្រង និងអភិរក្សឲ្យបានទាន់ពេលវេលា។ លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ថ្លែងថា ខេត្តកំពត មានសក្ដានុពលខ្លាំង និងបានទាក់ទាញគម្រោងវិនិយោគជាច្រើន ពិសេសនៅតំបន់ឆ្នេរ ដែលមានការពាក់ព័ន្ធ នឹងព្រៃកោងកាង ដែលនាំឲ្យមានការរំលោភបំពាន និងចាក់ដីលប់ជាបន្តបន្ទាប់ និងធ្វើឲ្យបាត់បង់ព្រៃកោងកាងជាច្រើនហិកតា។…
-
ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋទីទ័លក្រចំនួន១០ គ្រួសារបានទទួលអំណោយឯកឧត្តម ឯកហ៊ុន ម៉ាណែត
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការី ចុះសាកសួរសុខទុក្ខ ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋទីទ័លក្រចំនួន១០ គ្រួសារ មានជីវភាពលំបាកខ្វះខាត និងបាននាំយក ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី ចែកជូន នៅរសៀលថ្ងៃទី ២៧ខែកុម្ភះ ឆ្នាំ ២០២១រស់នៅភូមិគគីចាស់ ឃុំសាលាស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។ សកម្មភាពរបស់ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបន្តសកម្មភាពមនុស្សធម៌ ដោយមិនគិតពីថ្ងៃឈប់សម្រាក ដោយបានប្រកាន់ភ្ជាប់នូវការចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែដង្ហោយហៅរកការជួយឧបត្ថម្ភ និងនាំយកស្បៀងអាហារ និងថវិកាមួយចំនួន ត្រូវបានឧបត្ថម្ភជូន ប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាគ្មានទីពឹងចំនួន 10 គ្រួសារក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គ.ក មីជាតិមួយកេស ទឹកត្រី១ យួរ និងថវិកាមួយចំនួន។ ឧត្តមសេនីយ៍ទោសោម ស៊ុន បានពានំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្ដេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេសក្នុងឱកាសដែលប្រទេសជាតិយើងទទួលរងផលប៉ះពាល់ដោយសារមេរោគកូវីដ19 ជាសកល សម្ដេចតេជោ បានបន្តឧបត្ថម្ភសាច់ប្រាក់ប្រចាំខែជូនដល់ប្រជាពលរដ្ឋយើងដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃមេរោគកូវីត19 នេះផងដែរ…
-
អភិបាលខេត្តកំពត ចុះពិនិត្យគម្រោងការដ្ឋានសាងសង់ផ្លូវបេតុង
កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យដល់ ការដ្ឋានគម្រោងកសាងផ្លូវបេតុងសរសៃដែកមួយខ្សែ ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។ លោក ជាវ តាយ ណែនាំដល់ជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ធ្វើយ៉ាងណាសហការគ្នាឲ្យបានល្អ ក្នុងដំណើរការសាងសង់ឲ្យបានល្អ ប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយបង្កើនការជំរុញអនុវត្តឲ្យបាន ឆាប់ចប់ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ខាងមុខ។ អភិបាលខេត្ត ក្រើនរំឮកដល់ចៅសង្កាត់ និងអភិបាលក្រុងកំពត ក្រៅពីការស្ថាបនាផ្លូវមួយខ្សែ ហើយត្រូវសិក្សាលើគម្រោង ផ្លូវនានាថែមទៀត ពិសេសត្រូវយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់អនាម័យ លើដងផ្លូវក្នុងក្រុង រួមនឹងការយកចិត្តទុកដាក់ ធ្វើការឈូសឆាយ ពង្រាបផ្លូវ សម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវឲ្យមានលក្ខណៈល្អ ប្រសើរឡើងថែមទៀត។ ផ្លូវមួយខ្សែ គឺជាផ្លូវលេខ៧០១ បំបែកចេញពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅផ្លូវបេតុង ជាយខាងជើងក្រុងកំពត ស្របនឹងផ្លូវរថភ្លើង មានប្រវែងប្រមាណជាង ៩០០ម៉ែត្រ ទទឹងមានទំហំ១២ម៉ែត្រ មានកំរាស់២តឹក មានលូអមសងខាងទំហំមាត់កាត់៨តឹក ជា គម្រោងថវិការបស់រដ្ឋបាលខេត្ត អនុវត្តគម្រោងដោយកងវិស្វកម្ម។
-
ឯកឧត្តម ឃួង ស្រេង សួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរ ពេទ្យរុស្ស៊ី
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះទៅពិនិត្យមណ្ឌលចត្តាឡីស័ក និងសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានមើលថែ និងព្យាបាលជូនអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកនៅទីនោះ។ ឯកឧត្តម ឃួង ស្រេង បានកោតសរសើរចំពោះក្រុមគ្រូពេទ្យដែលកំពុងមើលថែ និងព្យាបាលអ្នកជំងឺកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័កដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពអ្នកជំងឺកន្លងមក ហើយឯកឧត្តមក៏សូមឲ្យបន្តកិច្ចការងារនេះឲ្យបានល្អបន្ថែមទៀត ដើម្បីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យក្រុមគ្រូពេទ្យទាំងអស់ ជួយបន្តយកចិត្តទុកដាក់ណែនាំដល់អ្នកធ្វើចត្តាឡីស័កឲ្យអនុវត្តវិធានសុខាភិបាល លាងដៃនឹងសាប៊ូ ជែល និងអាកុល ពាក់ម៉ាស ពិសេសអនុវត្តវិធានការពារ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅរសៀលថ្ងៃដដែលនោះ អភិបាលរាជធានីភ្នំពេញ បានបន្តអញ្ជើញទៅពិនិត្យ និងសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យរុស្ស៊ី នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង៕
-
សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ចែកអំណោយដល់មាតាចំនួន២០៦នាក់
ត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង អនុប្រធាន និងលោកស្រី អញ្ជើញជាអធិបតីភាព ប្រារព្ធទិវាជាតិសុខភាពមាតា ទារកនិងកុមារ ២១កុម្ភៈ ២០២១ ក្នុងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «បន្តផ្តល់សេវាគាំពារមាតា និងទារកក្នុងអំឡុងពេលការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩» នៅមន្ទីរពេទ្យបង្អែកនរោត្តមសីហនុ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណូមពរឲ្យមាតា និងទារកទាំងអស់ត្រូវ៖ *ពិនិត្យមើលផ្ទៃពោះយ៉ាងតិច៤ដង មុនសម្រាល ក្រោយឆ្លងទន្លេ*ត្រូវបំបៅកូនដោយទឹកដោះយ៉ាងតិចណាស់ ៦ខែ ដែលក្នុងទឹកដោះម្តាយសំបូរដោយជីវជាតិ មានអង់ទីគ័រការពារជំងឺខ្ពស់ប្រឆាំងការពារជំងឺផ្សេងៗ*ត្រូវនាំកូនតូចៗចាក់វ៉ាក់សាំង១១មុខ បង្ការជំងឺផ្សេងៗ ក្នុងបរិបទជំងឺកូវីដ១៩ លោកបណ្ឌិត បានអំពាវនាវដល់បងប្អូនទាំងនៅទីនេះ និងទូទាំងខេត្ត ត្រូវបន្តផ្សព្វផ្សាយ និងអនុវត្តន៍តាមវិធានការ ៣ការពារ និង៣កុំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៍កាចសាហាវ។ ម្នាក់ទទួលបានកន្សែងពោះគោ១ ក្រមា១ សារ៉ុង១ ខោអាវកូនក្មេង២កំប្លេ សាប៊ូ២ដុំ ម្សៅ១ដប និងថវិកា…